35.6 C
Phnom Penh

TAG

ទោស​ក្បត់​ជាតិ

លោក​មេធាវី ជូង ជូងី សុំ​ចូល​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​បន្ទាប់ពី​ផុត​បម្រាម

លោក​មេធាវី ជូង ជូងី ដែល​លេចធ្លោ​ក្នុង​ការ​ការពារ​ក្ដី​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​សកម្មជន​ដីធ្លី បាន​ដាក់​ពាក្យ​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន ក្រោយពី​លោក​ត្រូវ​បាន​តុលាការ​កំពូល​ដាក់​បម្រាម​ហាម​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ ដែល​នឹង​ផុត​កំណត់​នៅ​ថ្ងៃទី​១៦ វិច្ឆិកា ខាងមុខ​នេះ។ ក្នុង​ពាក្យ​សុំ​ចូលរួម​ជីវភាព​នយោបាយ ចុះ​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ របស់​លោក​មេធាវី ជូង ជូងី ដាក់​ទៅ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ខាងមុខ​នេះ បម្រាម​រយៈពេល ៥​ឆ្នាំ​ដែល​តុលាការ​កំពូល​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​នោះ...

តុលាការ​កំពូល​បដិសេធ​មិន​ឱ្យ​លោក អៀរ ចាន់ណា សកម្មជន​បក្ស​ភ្លើង​ទៀន​នៅ​ក្រៅ​ឃុំ

តុលាការ​កំពូល​សម្រេច​បដិសេធ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​គណបក្ស​ភ្លើង​ទៀន​មួយ​រូប គឺ​លោក អៀរ ចាន់ណា។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល លោក និល ណុន នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែ​តុលា នេះ បាន​សម្រេច​តម្កល់​សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់​ទាប​ដែល​បាន​ឃុំ​ខ្លួន​លោក អៀរ ចាន់ណា សកម្មជន​បក្ស​ភ្លើង​ទៀន​នៅ​ពន្ធនាគារ​ព្រៃស។ លោក និល ណុន ចាត់ទុក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឱ្យ​លោក អៀរ ចាន់ណា នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ​ជា​រឿង​ត្រឹមត្រូវ។ លោក អៀរ ចាន់ណា...

លោក ហ៊ុន សែន ទាមទារ​ឱ្យ​មេដឹកនាំ​បក្ស​ភ្លើង​ទៀន​បកស្រាយ​សម្ដី​លោក សម រង្ស៊ី ប្រមាថ​ព្រះមហាក្សត្រ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ទាមទារ​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន បកស្រាយ​ចំពោះ​សម្ដី​របស់​លោក សម រង្ស៊ី ដែល​បាន​ប្រមាថ និង​ចាត់ទុក​ព្រះមហាក្សត្រ​ថា​គ្មាន​មនសិការ​ជាតិ ឲ្យ​សាធារណជន​បាន​ដឹង ដើម្បី​បញ្ជាក់​ថា គណបក្ស​នេះ​មិន​មាន​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី។ ការ​ទាមទារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង​ក្នុង​ពិធី​ចុះ​ចែក​ស្រូវពូជ និង​ស្បៀង​អាហារ​ជូន​ប្រជាកសិករ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែ​តុលា ឆ្នាំ​២០២២។ លោក ហ៊ុន...

អាមេរិក​ចង់​ឱ្យ​កម្ពុជា​ផ្តល់​សិទ្ធិ​នយោបាយ​ជូន​លោក កឹម សុខា ឡើងវិញ​ដើម្បី​ប្រយោជន៍​ជាតិ

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Partick Murphy អះអាង​ថា សហរដ្ឋ​អាមេរិក​មាន​គោល​បំណង​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​សិទ្ធិ​ដល់​លោក កឹម សុខា ធ្វើ​នយោបាយ​ពេញលេញ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ឡើងវិញ។ លោក Partick Murphy បាន​សរសេរ​លើ​បណ្ដាញ​ធ្វីតធឺ​របស់​លោក បន្ទាប់ពី​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាលពី​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២២។ លោក Partick Murphy បន្ត​ថា វា​ដល់​ពេល​ហើយ​ដែល​ត្រូវ​ផ្ដល់​សិទ្ធិ​នយោបាយ...

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ជា​អ្នក​នយោបាយ​គ្មាន​សមត្ថភាព​ផ្សះផ្សា​ជាតិ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក រិះគន់​ថា ការ​ចេញ​មុខ​ប្រមាថ​ព្រះមហាក្សត្រ​ពី​សំណាក់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី និង​ការ​ចេញ​មុខ​តាម​កម្ទេច​ពី​សំណាក់​បុរស​ខ្លាំង លោក ហ៊ុន សែន បង្ហាញ​ថា ពួកគេ​ត្រឹមតែ​ជា​អ្នក​ដឹកនាំ​បង្ក​ជម្លោះ និង​គ្មាន​សមត្ថភាព​បង្រួបបង្រួម​ជាតិ​អ្វី​នោះ​ឡើយ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ តុលា នេះ​ថា លោក...

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ព្រះសង្ឃ​និង​ពលរដ្ឋ​ក្រោក​ឈរ​ប្រឆាំង​លោក សម រង្ស៊ី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោក​ឈរ​ប្រឆាំង​លោក សម រង្ស៊ី ក្រោម​ហេតុផល​ថា លោក សម រង្ស៊ី បាន​ប្រមាថ​ព្រះមហាក្សត្រ​ធ្ងន់ធ្ងរ។ ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ធ្វើឡើង​ក្នុង​ពិធី​ប្រគល់​ស្រូវពូជ​ដល់​កសិករ​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​ទឹកជំនន់​នៅ​ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២២។ ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​លោក សម រង្ស៊ី ធ្វើឡើង​ក្រោយ​ពី​បណ្ដាញ​ផ្សព្វផ្សាយ​របស់​លោក...

លោក កឹម សុខា៖ ការ​តាមដាន​សំណុំរឿង​របស់​លោក​ជា​ការ​រួម​ចំណែក​នៃ​ដំណើរការ​យុត្តិធម៌​សង្គម និង​លទ្ធិប្រជាធិបតេយ្យ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​តស៊ូ​ដើម្បី​សេរីភាព និង​យុត្តិធម៌​នៅ​កម្ពុជា លោក កឹម សុខា លើកឡើង​ថា ការ​តាមដាន​លើ​សំណុំរឿង​របស់​លោក​ពី​សំណាក់​មជ្ឈដ្ឋាន​នានា គឺជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​នៃ​ដំណើរការ​យុត្តិធម៌​សង្គម និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​នូវ​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ ថា បន្ទាប់ពី​សវនាការ​របស់​លោក​ត្រូវ​បាន​បិទ​បញ្ចប់​ការ​សួរ​ដេញដោល និង​ដើម្បី​ឈាន​ទៅ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នៅ​ពេល​ខាងមុខ ដែល​មាន​សាធារណមតិ​ជាតិ និង​អន្តរជាតិ​បាន​តាមដាន និង​ចាប់អារម្មណ៍​អំពី​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​លោក ពួកគេ​នៅតែ​មាន​ចម្ងល់​ពី​ការ​អូស​បន្លាយ​រឿង​ក្តី​នេះ​ដដែល។ លោក កឹម សុខា...

លោក ហ៊ុន សែន ព្រមាន​កម្ចាត់​លោក សម រង្ស៊ី ចេញពី​ឆាក​នយោបាយ

លោក ហ៊ុន សែន ព្រមាន​កម្ចាត់​លោក សម រង្ស៊ី ចេញពី​ឆាក​នយោបាយ​ដោយ​ការ​មិន​ចុះហត្ថលេខា​ស្នើ​លើកលែង​ទោស ដើម្បី​ធានា​សន្តិភាព និង​ស្ថិរភាព​យូរ​អង្វែង​របស់​កម្ពុជា។ ការ​ថ្លែង​របស់​លោក ហ៊ុន សែន ធ្វើឡើង​អំឡុង​ពេល​លោក​ទៅ​ប្តូរ​ព័ត៌មាន​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ នេះ។ លោក ហ៊ុន សែន បាន​ព្រមាន​កម្ចាត់​លោក សម រង្ស៊ី...

លោក ហ៊ុន សែន ថា​លោក​ក៏​នឹង​ជាប់​ទោស បើ​ហ៊ាន​ចុះហត្ថលេខា​កាត់​ទឹកដី​ឱ្យ​ប្រទេស​ណា​មួយ

បុរស​ខ្លាំង លោក ហ៊ុន សែន មេដឹកនាំ​ខ្មែរ​ដែល​គេ​ដឹង​ថា​ធ្លាប់​បាន​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម ព្រមាន​ថា កុំ​ថា​ឡើយ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ដែល​មិន​កាន់​អំណាច​ហ៊ាន​កាត់​ទឹកដី​ឱ្យ​បរទេស​ត្រូវ​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់ សូម្បីតែ​លោក​ខ្លួនឯង​ដែល​កំពុងតែ​កាន់​អំណាច ក៏​នឹង​ជាប់​ទោស​ធ្ងន់ធ្ងរ​ដូច​គ្នា បើ​ហ៊ាន​ចុះហត្ថលេខា​កាត់​ទឹកដី​ឱ្យ​ទៅ​ប្រទេស​ណា​មួយ​នោះ។ មេដឹកនាំ​ខ្មែរ​ដែល​គេ​ដឹង​ថា​ធ្លាប់​បាន​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម​រូប​នេះ បាន​អះអាង​នៅ​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា លោក​បាន​ចាត់ទុក​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៉ី ដាក់​គុក​មួយ​ជីវិត គឺជា​រឿង​ត្រឹមត្រូវ​ជាទីបំផុត...

តុលាការ​បិទ​បញ្ចប់​ការ​សាកសួរ​លើ​អង្គហេតុ​ទាំងអស់​ក្នុង​សំណុំរឿង​លោក កឹម សុខា បន្ទាប់ពី​អូស​បន្លាយ​ជាង​៥​ឆ្នាំ

សាលាដំបូង​រាជធានី​ភ្នំពេញ បិទ​បញ្ចប់​ការ​សាកសួរ​ដេញដោល​លើ​អង្គហេតុ​ទាំងអស់​ក្នុង​សំណុំរឿង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បន្ទាប់ពី​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ៥​ឆ្នាំ​នៅ​ក្នុង​សវនាការ​លើក​ទី​៦៣ ថ្ងៃ​ពុធ សប្តាហ៍​នេះ។ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក ចាន់ ចេន បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​សវនាការ​ពេញ​មួយ​ព្រឹក​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២ ថា លោក​មិន​ពេញចិត្ត​ដែល​តុលាការ​ប្រើ​ពេល​យូរ​រហូត​ដល់​ជាង ២​ខែ ដើម្បី​ឱ្យ​មេធាវី​ទាំង​សងខាង​ធ្វើ​សេចក្តី​សន្និដ្ឋាន​ការពារ​ខ្លួន​ចុងក្រោយ​លើ​សំណុំរឿង​នេះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​លោក កឹម សុខា ជា​កូនក្ដី​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ។ លោក​បន្ត​ថា...

Latest news

© 2021, ដេលី. All rights reserved.