27 C
Phnom Penh

TAG

បទវិភាគ

បទវិភាគ៖ តើ​បុរស​ខ្លាំង ម៉ាឌូរ៉ូ អាច​ធ្លាក់​ក្នុង​ការ​ចាប់​ខ្លួន​ដូច​មេដឹកនាំ​ប៉ាណាម៉ា ឬ​ដូច​មេ​ភេរវករ Osama bin Laden ឬ​ដូច អាសាដ នៅ​ប្រទេស​ស៊ីរី?

អស់​រយៈពេល​ពីរ​ខែ​មក​ហើយ​ដែល​កងទ័ព​សហរដ្ឋ​អាមេរិក បាន​និង​កំពុង​បង្កើន​កម្លាំង​នាវាចម្បាំង យន្តហោះ​ចម្បាំង យន្តហោះ​ទម្លាក់​គ្រាប់បែក កងទ័ព​ម៉ារីន យន្តហោះ​គ្មាន​មនុស្ស​បើក និង​យន្តហោះ​ចារកម្ម​នៅ​សមុទ្រ​ការីបៀន នៅ​តំបន់​អាមេរិក​កណ្តាល។ ឥឡូវ​នេះ នាវា​ផ្ទុក​យន្តហោះ USS Gerald Ford ដែល​អម​ដោយ​នាវា​ពិឃាត​ចំនួន ៨​គ្រឿង ត្រូវ​បាន​រាយការណ៍​ថា​ក៏​បាន​ដាក់​ពង្រាយ​នៅ​តំបន់​សមុទ្រ​ការីបៀន ផង​ដែរ។ ការ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ USS Gerald Ford ដ៏​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក និង​ការ​បង្ហាញ​សមត្ថភាព​ដោយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52, B-1B នៅ​ជិត​ឆ្នេរសមុទ្រ​វេណេហ្ស៊ុយអេឡា...

បទវិភាគ៖ ហេតុ​អ្វី​បាន​ជា​រុស្ស៊ី ខ្លាច​មីស៊ីល Tomahawk អាមេរិក? ធ្វើ​ដូចម្ដេច​អ៊ុយក្រែន បាន​អាវុធ​នេះ​ពី​លោក ត្រាំ?

កាលពី​ថ្ងៃ​ពុធ ទី​២២ ខែ​តុលា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា សេចក្តី​រាយការណ៍​មួយ​ដែល​ថា​សហរដ្ឋ​អាមេរិក បាន​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន ប្រើប្រាស់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​វាយប្រហារ​ចូល​ជ្រៅ​លើ​ទឹកដី​រុស្ស៊ី គឺជា​រឿង​មិន​ពិត​នោះ​ទេ។ លោក ត្រាំ បាន​ឆ្លើយ​ដូចនេះ ពិត​ណាស់​លោក​ឆ្លើយតប​កាសែត​អាមេរិក The Wall Street Journal ដែល​ធ្វើ​សេចក្ដី​រាយការណ៍​ថា រដ្ឋការ​លោក ត្រាំ បាន​ដក​ចេញ​វិញ​នូវ​ការ​រឹតត្បិត​លើ​អ៊ុយក្រែន ទាក់ទង​នឹង​ការ​ប្រើប្រាស់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​មួយ​ចំនួន​របស់​អាមេរិក...

បទវិភាគ៖ ពី​ឧក្រិដ្ឋជន​សង្គ្រាម​ក្លាយ​ជា​ភ្ញៀវ​របស់​អាមេរិក លោក ត្រាំ ទាញ​លោក ពូទីន ចេញពី​ភាព​ឯកា

ជំនួប​កំពូល ត្រាំ-ពូទីន ធ្វើ​ឡើង​នៅ​រដ្ឋ​អាឡាស្កា ដែនដី​សហរដ្ឋ​អាមេរិក ត្រូវ​បាន​គេ​មើល​ឃើញ​ថា​វា​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​ប្រធានាធិបតី​រុស្ស៊ី រូប​នេះ ទៅ​ជាន់​ដែនដី​សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​នេះ។ វា​បាន​បង្ហាញ​ជា​សញ្ញា​ថា រុស្ស៊ី និង​លោក ពូទីន ចាប់ផ្ដើម​ចាកចេញ​ពី​ភាព​ឯកា​នៃ​វេទិកា​ការទូត បន្ទាប់ពី​លោក​បាន​បញ្ជា​ឱ្យ​លើក​ទ័ព​បើក​ការ​ឈ្លានពាន​ទៅ​លើ​អ៊ុយក្រែន ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ បង្ក​វិនាសកម្ម​យ៉ាង​ឃោរឃៅ។ ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ជា​លើកដំបូង​រយៈពេល​មួយ​ទសវត្សរ៍​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជាមួយ​អ៊ុយក្រែន ប៉ុន្តែ​អ្នកជំនាញ​ព្រមាន​ថា វា​អាច​នាំ​ឱ្យ​លោក វ្ល៉ាឌីមៀ ពូទីន...

បទវិភាគ​ព័ត៌មាន៖ មិន​អាច​ប្ដូរ​មេដឹកនាំ​ផ្ដាច់ការ​នៅ​បេឡារូស លើកលែងតែ​ដូច​ប្រទេស​បង់ក្លាដេស

ក្នុង​រយៈពេល​មួយ​ទសវត្ស​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​នៃ​ប្រព័ន្ធ​អំណាច​ផ្ដាច់ការ បេក្ខជន​បក្ស​ប្រឆាំង ឬ​បក្ស​ប្រឆាំង​ដែល​មាន​ថាមពល​ខ្លាំង​ជាង​បក្ស​កាន់​អំណាច គ្មាន​ឱកាស​កាន់​អំណាច​បាន​ឡើយ។ ប្រទេស​ផ្ដាច់ការ​ធំៗ​ជាច្រើន​មាន​ដូចជា ប្រទេស​រុស្ស៊ី ប្រទេស​បេឡារូស ប្រទេស​កម្ពុជា ប្រទេស​វេណេហ្ស៊ុយអេឡា ប្រទេស​មួយ​ចំនួន​នៅ​អាហ្វ្រិក ទោះ​ជា​គូប្រជែង​ជា​បក្ស​ប្រឆាំង​មាន​ថាមពល មាន​ការ​គាំទ្រ​ធំធេង​យ៉ាងណា ក៏​មិន​អាច​យក​អំណាច​បាន​ឡើយ។ ប្រទេស​ផ្ដាច់ការ​ដ៏​ខ្លាំង​មួយ​នៅ​អឺរ៉ុប​ខាងកើត គឺ​ប្រទេស​បេឡារូស កាលពី​ថ្ងៃ​អាទិត្យ ទី​២៦ មករា បាន​បោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ថ្មី​ទៀត ទោះ​ជា​ប្រជាជន​លែង​គាំទ្រ​ទៅ​ហើយ​ក្តី ក៏​ជន​ផ្ដាច់ការ Alexander Lukashenko នៅតែ​ឈ្នះ​ឆ្នោត។ ជ័យជម្នះ​លោក...

បទវិភាគ៖ របប​ផ្ដាច់ការ​នៅ​ប្រទេស​ស៊ីរី ដល់​ពេល​ត្រូវ​បាត់បង់​ហើយ

សង្គ្រាម​នៅ​ប្រទេស​ស៊ីរី ដែល​មាន​រយៈពេល ១៣​ឆ្នាំ​ហើយ​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​កន្លះ​លាន​ស្លាប់​បាត់បង់​អាយុជីវិត។ ប្រជាជន​ស៊ីរី ជាង ៣​លាន ២០​ម៉ឺន​នាក់​បាន​រត់​ចោល​ផ្ទះសម្បែង​ភូមិករ​របស់​ពួកគេ។ ដោយសារតែ​សង្គ្រាម ប្រជាជន ៩០% ធ្លាក់​ក្រោម​បន្ទាត់​ភាព​ក្រីក្រ និង​កំពុង​ស្រែក​ដង្ហោយ​រក​ជំនួយ​មនុស្សធម៌។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នៅ​ប្រទេស​អង់គ្លេស។ តែ​នៅ​មួយ​សប្ដាហ៍​ចុងក្រោយ​នេះ កម្លាំង​ឧទ្ទាម​ប្រឆាំង​របប​ផ្ដាច់ការ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី បាល់សាល អាល់អាសាដ កំពុង​វាយ​កាន់កាប់​បាន​ច្រើន​តំបន់ និង​ទីក្រុង​ជាច្រើន ទាំង​នៅ​ភាគ​ខាងជើង និង​ភាគ​ខាងត្បូង​ប្រទេស ក្រោយពី​ក្រុម​ប្រឆាំង​វាយ​កាន់កាប់​បាន​ទីក្រុង Aleppo ជា​ទីក្រុង​ធំ​ទី​២ បន្ទាប់ពី​រដ្ឋធានី​ដាម៉ស។ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន...

បទវិភាគ៖ ប្រទេស​មួយ​ក្រោម​ឥទ្ធិពល​ចិន​ខ្លាំង ហើយ​ពីរ​ទៀត​ក្រោម​ឥទ្ធិពល​វៀតណាម​ផង​ចិន​ផង

នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ជា​សមាគម​អាស៊ាន​នា​ពេលនេះ មាន ១០​ប្រទេស​ជា​សមាជិក​តំបន់​នេះ។ ប្រទេស​ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ជា​ប្រទេស​ស្ថាបនិក​សមាគម​នេះ​ដែល​មាន​កំណើត​តាំងពី​ឆ្នាំ​១៩៦៧ នៅ​ពេល​ពិភពលោក​ធ្លាក់​ក្នុង​មនោគមន៍វិជ្ជា​សង្គ្រាម​ត្រជាក់។ ប្រទេស ៥​ទៀត គឺ​ប្រ៊ុយណេ វៀតណាម ឡាវ ភូមា កម្ពុជា ជា​សមាជិក​ចុងក្រោយ​បន្តបន្ទាប់​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មួយ​នៃ​ទ្វីប​អាស៊ី។ ប្រទេស​ប្រ៊ុយណេ ចូល​សមាជិក​អាស៊ាន​នៅ​ខែ​មករា ឆ្នាំ​១៩៨៤ ជា​ឆ្នាំ​ដែល​ប្រទេស​ប្លុក​កុម្មុយនីស្ត​កំពុងតែ​ឈាន​ទៅ​រក​ការ​ដួល​រលំ។ នៅ​ឆ្នាំ​១៩៩១ មេខ្លោង​ធំ​ជាងគេ គឺ​សហភាព​សូវៀត បាន​ដួល​រលំ​ក្រោម​កម្លាំង​លោក​ខាងលិច...

បទវិភាគ៖ ផ្លែ​ការ៉ុត​និង​ដំបង​ដាក់​នៅ​ចំពោះ​មុខ​កម្ពុជា​ក្នុង​ភូមិសាស្ត្រ​នយោបាយ​រវាង​អាមេរិក​និង​ចិន

អ្នក​ឯកទេស​ខាង​កិច្ចការ​អន្តរជាតិ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ធ្វើការ​វិភាគ​ថា ផ្លែ​ការ៉ុត និង​ដំបង​ដាក់​នៅ​ចំពោះ​មុខ​កម្ពុជា​ក្នុង​ភូមិសាស្ត្រ​នយោបាយ​រវាង​សហរដ្ឋ​អាមេរិក និង​ចិន។ កាសែត The Diplomat បាន​ចេញ​ផ្សាយ​ភ្លាមៗ​ទន្ទឹម​នឹង​ការ​ធ្វើ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក Lloyd Austin នៅ​កាលពី​ថ្ងៃទី​៤ ខែ​មិថុនា។ អ្នកវិភាគ​បាន​មើល​ឃើញ​ពី​យុទ្ធសាស្ត្រ​ដែល​ទីក្រុង​វ៉ាស៊ីនតោន ទាញ​កម្ពុជា​ចេញពី​មាត់​ដង្កាប់​របស់​ចិន។ គេ​ថា​ទស្សនកិច្ច​របស់​ប្រមុខ​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ធ្វើឡើង​ចំ​ពេល​ដែល​កម្ពុជា​អះអាង​ថា បង្អួច​កម្ពុជា​បាន​បើក​ឱ្យ​ខ្យល់​ចូល ទោះ​មក​ពី​ទិស​ខាង​ណា​ក៏ដោយ គឺ​ស្វាគមន៍​ជានិច្ច ហើយ​ត្រូវ​នឹង​នយោបាយ​សហរដ្ឋ​អាមេរិក​ដែល​ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នាយករដ្ឋមន្ត្រី​សន្តតិវង្ស​កម្ពុជា លោក ហ៊ុន ម៉ាណែត ដែល​បាន​ឡើង​កាន់​តំណែង​ត​ពី​ឪពុក​របស់​ខ្លួន​កាលពី​ឆ្នាំ​មុន។ ជាមួយ​គ្នា​នេះ...

បទវិភាគ៖ តើ​ប៉ាឡេស្ទីន អាច​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​អង្គការ​សហប្រជាជាតិ​បាន​ដែរ​ឬ​ទេ?

មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​សុក្រ ទី​១០ ខែ​ឧសភា បាន​បោះឆ្នោត​ក្នុង​សំឡេង​គាំទ្រ​ភាគច្រើន​លើសលប់​លើ​សំណើ​ចង់​ក្លាយ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ពេញ​សិទ្ធិ​របស់​ដែនដី​ប៉ាឡេស្ទីន នៅ​តំបន់​មជ្ឈិមបូព៌ា។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​ថា នៅ​ក្នុង​ចំណោម​សមាជិក​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ១៩៣ មាន​ចំនួន ១៤៣​ប្រទេស​បាន​បោះឆ្នោត​គាំទ្រ​ឱ្យ​ប៉ាឡេស្ទីន ចង់​បាន​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ ខណៈ​ប្រទេស​ចំនួន ៩ ក្នុង​នោះ​រួម​មាន​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល បាន​បោះឆ្នោត​ជំទាស់ និង ២៥​ទៀត​បោះឆ្នោត​អនុបវាទ។ ទោះជា​យ៉ាងណា ការ​បោះឆ្នោត​ក្នុង​សំឡេង​គាំទ្រ​លើសលប់​នេះ មិន​អាច​ផ្ដល់​ឱ្យ​ប៉ាឡេស្ទីន នូវ​សមាជិក​ពេញ​សិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ​បាន​ទេ តែ​វា​បាន​បង្ហាញ​ថា...

បទវិភាគ៖ អាហ្វ្រិក​ខាងត្បូង​អូស​អ៊ីស្រាអែល​ឡើង ICC តែ​ផ្ដល់​ឱកាស​ឱ្យ​រុស្ស៊ី​បន្ត​វិនាសកម្ម​នៅ​អ៊ុយក្រែន

កាលពី​សប្ដាហ៍​មុន តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC បាន​បើក​សវនាការ​បឋម​ទៅ​លើ​សំណុំរឿង​ដែល​ប្ដឹង​ដោយ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង ករណី​ចោទ​អ៊ីស្រាអែល ពាក់ព័ន្ធ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ប្រជាជន​ប៉ាឡេស្ទីន ក្នុង​សង្គ្រាម​អ៊ីស្រាអែល វាយ​សងសឹក​លើ​ពួក​ហាម៉ាស់។ ក្នុង​សវនាការ​របស់ ICC ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ពួក​ចៅក្រម ICC បាន​ចាប់ផ្ដើម​បើក​នីតិវិធី​ដំបូង​ដើម្បី​សិក្សា​អំពី​បទ​ចោទ​របស់​អាហ្រ្វិក​ខាងត្បូង​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល ថា​តើ​បទ​ចោទ​ដូចនេះ​មាន​ភស្តុតាង និង​ពាក់ព័ន្ធ​នឹង​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ ឬ​បទ​ប្រល័យ​ពូជសាសន៍​ដែរ​ឬ​ទេ។ ការ​ជំនុំជម្រះ​ក្ដី​បឋម​របស់ ICC គឺជា​ការ​ឆ្លើយតប​បណ្ដឹង​របស់​រដ្ឋាភិបាល​អាហ្រ្វិក​ខាងត្បូង ប៉ុន្តែ​តុលាការ​នៅ​ពេល​នោះ​មិន​ទាន់​សម្រេច​ថា​តើ​អ្វី​ដែល​អាហ្រ្វិក​ខាងត្បូង​ប្ដឹង​អ៊ីស្រាអែល នេះ វា​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្ដែង​ហើយ​ឬ​នៅ។ នៅ​ក្នុង​សវនាការ​នេះ​មាន​ការ​ជជែក​គ្នា​យ៉ាង​តានតឹង​រវាង​អ្នក​ច្បាប់​មកពី​អាហ្វ្រិក​ខាងត្បូង និង​អ្នក​ច្បាប់​មកពី​ប្រទេស​អ៊ីស្រាអែល។ អ្នក​ច្បាប់​អាហ្វ្រិក​ខាងត្បូង​បង្ហាញ​ពន្យល់​ច្បាប់​អន្តរជាតិ​ជាច្រើន...

បទវិភាគ៖ ប្រទេស​ដែល​ធ្លាក់​ក្នុង​ការ​ដឹកនាំ​ផ្ដាច់ការ​ជា​ប្រភព​នៃ​ការ​បង្កើត​ប្រព័ន្ធ​បោះឆ្នោត​ក្លែងក្លាយ និង​បំបាត់​សំឡេង​គូប្រកួត

នៅ​លើ​ពិភពលោក​នេះ ប្រទេស​មួយ​ចំនួន​ដែល​ប្រកាន់​របប​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពហុបក្ស បាន​កំពុង​រអិល​ធ្លាក់​នៅ​ក្នុង​ការ​ដឹកនាំ​ផ្ដាច់ការ។ របប​ផ្ដាច់ការ​ជា​ប្រព័ន្ធ​ដឹកនាំ​មួយ​ដែល​មេដឹកនាំ​កំពុង​កាន់​អំណាច ប្រើ​តុលាការ កងទ័ព កង​សន្តិសុខ ជាពិសេស​ស្ថាប័ន​បោះឆ្នោត​ថ្នាក់​ជាតិ​ជា​ឧបករណ៍​ប្រថាប់ត្រា​នៃ​ការ​តោង​អំណាច​របស់​ខ្លួន។ យ៉ាងណា លើកលែង​ប្រទេស​ប្រកាន់​របប​កុម្មុយនីស្ត​ប៉ុណ្ណោះ​ដែល​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នោះ​មិន​បាន​ចែង​ពី​សេរីភាព​របស់​ប្រជាជន​ជា​ម្ចាស់​ឆ្នោត ក្នុង​ការ​ប្រើ​សិទ្ធិ​នោះ​ទេ។ ប្រទេស​នេះ​ពុំ​មាន​បក្ស​ប្រឆាំង​ឡើយ។ ជា​ប្រទេស​ដឹកនាំ​ដោយ​បក្ស​តែ​មួយ​ប៉ុណ្ណោះ គឺ​បក្ស​កុម្មុយនីស្ត​របស់​ពួកគេ។ នៅ​ដើម​ឆ្នាំ​២០២៤ នេះ ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ តែ​ផ្ដាច់ការ គឺ​យ៉ាងតិច​ពីរ​ប្រទេស​កំពុង​ធ្វើ​ដំណើរ​ទៅ​រក​ការ​បោះឆ្នោត ដែល​បក្ស​កាន់​អំណាច​ប្រើ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​គូប្រកួត​ជា​មេដឹកនាំ​បក្ស​ប្រឆាំង ឬ​ត្រូវ​គំរាម​អ្នក​នយោបាយ​នោះ​ឱ្យ​រត់​ចេញពី​ប្រទេស។ ប្រទេស​ដែល​លេចធ្លោ​ជាងគេ​ក្នុង​ការ​វាយ​កម្ទេច​គូប្រជែង​មិន​ឱ្យ​ឡើង​សង្វៀន​ប្រកួត គេ​សង្កេត​ឃើញ​ប្រទេស​បង់ក្លាដេស ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ី​ខាងត្បូង និង​សហព័ន្ធ​រុស្ស៊ី ដែល​កំពុង​ដឹកនាំ​ដោយ​បុរស​ខ្លាំង​បំផុត គឺ​លោក វ្លាឌីមៀ...

Latest news

© 2021, ដេលី. All rights reserved.