33.3 C
Phnom Penh

TAG

បទវិភាគ

បទវិភាគ៖ មេដឹកនាំ​ផ្ដាច់ការ​បេឡារុស​អាយ៉ង​របស់​លោក ពូទីន ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់​ខណៈ​រុស្ស៊ី​ស្ថិត​នៅ​លើ​ផ្លូវ​ចាញ់​សង្គ្រាម

ប្រធានាធិបតី​នៃ​ប្រទេស​បេឡារុស ដែល​ឡើង​កាន់​អំណាច​ដោយសារ​លួច​បន្លំ​សន្លឹកឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២០ កំពុង​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់ ដោយ​មិន​ពុះកញ្ជ្រោល​ចិត្ត​ចង់​វាយ​លុក​ប្រទេស​អ៊ុយក្រែន ទៀត​នោះ​ទេ គឺ​ខុសពី​រយៈពេល ៦​ខែ​ដំបូង​នៃ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ នៅ​ថ្ងៃទី​១៦ ខែ​កុម្ភៈ នេះ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា ជន​ផ្ដាច់ការ​បេឡារុស Alexander Lukashenko បាន​ដូរ​ជំហរ​របស់​ខ្លួន​ជាច្រើន​ក្នុង​ដំណាក់កាល​នេះ​ចំពោះ​សង្គ្រាម​ដែល​ចៅហ្វាយ​របស់​លោក គឺ​លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី ដែល​បញ្ជា​ឱ្យ​លើក​ទ័ព​លុកលុយ​ប្រទេស​អ៊ុយក្រែន។ លោក Lukashenko អះអាង​ថា លោក​មិន​ដែល​មាន​ផែនការ​ចង់​ជួយ​កងទ័ព​រុស្ស៊ី...

បទវិភាគ៖ ពិភពលោក​មិន​អាច​បញ្ចប់​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយក្រែន​ដោយ​ការ​ចរចា​បាន​ទេ

គិត​មក​ដល់​ថ្ងៃទី​១៥ ខែ​កុម្ភៈ នេះ គឺ​នៅ​ខ្វះ​តែ ៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន​ដែល​ជា​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​ប្រទេស​ជិតខាង​មួយ​នេះ គឺ​ជិត​មួយ​ឆ្នាំ​មក​ហើយ។ សង្គ្រាម​នេះ​បង្ក​ឱ្យ​មាន​វិនាសកម្ម​យ៉ាង​ឈឺចាប់​បំផុត​ចំពោះ​ពលរដ្ឋ​អ៊ុយក្រែន។ បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​នានា​នៃ​ក្រុម​សារព័ត៌មាន​បស្ចិម​ប្រទេស បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​អ៊ុយក្រែន​ជាង ៤​ម៉ឺន​នាក់​បាន​ស្លាប់ និង​ជាង ១០​លាន​នាក់​ក្លាយ​ជា​ជនភៀសខ្លួន។ តែ​យ៉ាងណាក៏ដោយ សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​នៅ​ពាសពេញ​ប្រទេស។ រចនាសម្ព័ន្ធ​ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ អគារ​របស់​ប្រជាជន​ត្រូវ​បាន​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​បាញ់​ដួល​រលំ។ មិន​ត្រឹមតែ​វិនាសកម្ម​ដូចនេះ​ទេ គឺ​សង្គ្រាម​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ពិភពលោក ព្រោះតែ​អ៊ុយក្រែន គឺជា​ប្រទេស​ដែល​ផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ​ដូចជា​ស្រូវ សាឡី...

បទវិភាគ៖ នៅ​តំបន់​អាស៊ី​យ៉ាងតិច ៥​ទីតាំង អាច​ប្រឈមមុខ​នឹង​ការ​ផ្ទុះ​សង្គ្រាម

ក្នុង​រយៈពេល​ជាង​មួយ​ទសវត្ស​មក​នេះ នៅ​តំបន់​អាស៊ី​គេ​សង្កេត​ឃើញ​មាន​ការ​រត់​ប្រណាំង​សព្វាវុធ​ខ្លាំង​ទៅៗ។ ប្រទេស​តូច​ដែល​ខំ​ប្រជែង​សព្វាវុធ​ជាមួយ​ប្រទេស​ធំ រួម​មាន​ប្រទេស​ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កូរ៉េខាងជើង និង​កោះ​តៃវ៉ាន់។ ចំពោះ​ប្រទេស​ធំ​មាន​ពីរ​ក្នុង​តំបន់​នេះ គឺ​ប្រទេស​ចិន និង​ឥណ្ឌា ដែល​មាន​ប្រជាជន​ជាង ១៤០០​លាន​នាក់ ប្រហាក់​ប្រហែល​គ្នា​ក៏​ប្រជែង​គ្នា​ដែរ។ ប្រទេស​ធំ​ពីរ​នេះ​ផលិត​សព្វាវុធ​បាន​ខ្លួនឯង ហើយ​ក៏​នៅ​បន្ត​ទិញ​សព្វាវុធ​ពី​ក្រៅ​ប្រទេស​ថែម​ទៀត។ មូលហេតុ​ដែល​មាន​ការ​រត់​ប្រណាំង​សព្វាវុធ គឺជា​ការ​ទប់ទល់​នឹង​កម្លាំង​គំរាមកំហែង ឬ​ការ​បង្ក​សង្គ្រាម​ពី​សំណាក់​ប្រទេស​ដែល​ត្រូវ​គេ​មើល​ឃើញ​ថា បង្កើត​ឱ្យ​មាន​ភាព​តានតឹង​ក្នុង​ការ​សម្រេច​ទិសដៅ​នៃ​ការ​ពង្រីក​ទឹកដី និង​គាប​សង្កត់​ផ្នែក​យោធា​ឲ្យ​ប្រទេស​មួយ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ខ្លួន ហើយ​ប្រគល់​ដែន​អធិបតេយ្យ​ឱ្យ​ស្ថិត​ក្នុង​ចំណុះ​របស់​ខ្លួន​ថែម​ទៀត។ នៅ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ចិន​ជា​ប្រទេស​ធំ​ទាំង​សេដ្ឋកិច្ច និង​យោធា បាន​បង្កើន​ឧត្តមភាព​វិស័យ​ពីរ​នេះ​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រទេស​នៅ​ក្នុង​តំបន់។ ចំណែក​កូរ៉េខាងជើង ពុំ​មែន​ជា​ប្រទេស​ធំ​ដូច​ឥណ្ឌា...

បទវិភាគ៖ យុទ្ធសាស្ត្រ​អាមេរិក​ចំពោះ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​គឺ​ចង់​យក​គ្រីមៀរ​ឱ្យ​មកវិញ

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ចូល​ដល់​ខួប ១​ឆ្នាំ​ហើយ។ ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​សហរដ្ឋ​អាមេរិក​នៅ​ក្រោម​រដ្ឋកាល​របស់​លោក ចូ បៃដិន ដោះដូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដោយ​សម្លឹង​ទៅ​រក​ការ​យក​ឧបទ្វីប​គ្រីមៀរ​ពី​រុស្ស៊ី​មកវិញ។ យ៉ាងណាក៏ដោយ មិន​ថា​ឡើយ​សហរដ្ឋ​អាមេរិក​ដែល​ចង់​ឲ្យ​អ៊ុយក្រែន យក​គ្រីមៀរ មក​វិញ​នោះ​ទេ សូម្បីតែ​ពួក​បស្ចិម​ប្រទេស និង​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ជាច្រើន​ក៏​យល់​ឃើញ​ដូចនេះ​ដែរ។ ដូច្នេះ គេ​សង្កេត​ឃើញ​សហរដ្ឋ​អាមេរិក​ដឹក​មុខគេ​ក្នុង​ការ​បញ្ជូន​សព្វាវុធ​ធុន​ធ្ងន់ៗ​ដែល​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ការ​ប្រើប្រាស់​អាវុធ​ក្នុង​សមរភូមិ​រវាង​អ៊ុយក្រែន និង​រុស្ស៊ី។ ការ​បញ្ជូន​សព្វាវុធ​ទំនើបៗ​របស់​ពួក​បស្ចិម​ប្រទេស​ដែល​ដឹក​មុខ​ដោយ​សហរដ្ឋ​អាមេរិក គឺ​មាន​សព្វាវុធ​ដែល​រុស្ស៊ី​ពិបាក​នឹង​ទប់ទល់ ដូចជា​រថក្រោះ​អាមេរិក Abram M1 និង​រថក្រោះ Leopard-2 របស់​អាល្លឺម៉ង់ ដែល​ប្រទេស​សមាជិក​ណាតូ​ជាច្រើន​ប្រទេស​មាន​រថក្រោះ​ប្រភេទ​នេះ​កំពុង​បញ្ជូន​ទៅ​ឲ្យ​អ៊ុយក្រែន។ តាម​ដំណឹង​មក​ថា រថក្រោះ...

បទវិភាគ៖ តើ​មនុស្ស​ចែក​ចេញ​ជា​ប៉ុន្មាន​ប្រភេទ?

វិនាសកម្ម​នៅ​កម្ពុជា​បច្ចុប្បន្ន មិនមែន​កើតមាន​តែ​ទៅ​លើ​មនុស្ស​នោះ​ទេ ប៉ុន្តែ​ក៏​មាន​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​សម្រាប់​ពលរដ្ឋ​ខ្មែរ​រាប់​មិន​អស់​នោះ​ដែរ។ តទៅ​នេះ លោក ហាស់ សាន សូម​អាន​ជូន​អត្ថបទ​មួយ​របស់​បណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីត​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ ហ្គាម ដែល​ស្រង់​សម្ដី​អ្នកប្រាជ្ញ​អ៊ីតាលី នា​សតវត្ស​ទី​១៥ ថា​មនុស្ស​ចែក​ចេញ​ជា ៣​ប្រភេទ។ អត្ថបទ​នេះ​ត្រូវ​បាន​បណ្ឌិត ហ្គាហ្វារ សរសេរ​មុន​ពេល​លោក​ទទួល​មរណភាព​កាលពី​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២២ ដោយ​រោគាពាធ។ ប្រទេស​កម្ពុជា​ដែល​ខ្ញុំ​បាន​ថ្លែង​នៅ​ក្នុង​អត្ថបទ​ចុះ​ថ្ងៃទី​៣ ខែ​មករា ជា​ទឹកដី​កំណើត​ដែល​ខ្ញុំ​នឹក​អាឡោះ​អាល័យ​មិន​ភ្លេច។ ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ត្រូវ​បាន​កែច្នៃ​ឲ្យ​ទៅ​ជា​ប្រទេស​ដែល​មាន​ផ្លូវថ្នល់​ខ្វាត់ខ្វែង...

បទវិភាគ៖ មនុស្ស​អាច​បក​ស្បែក​ខ្លា​តាម​វិធី​ច្រើន​យ៉ាង

ភាសិត​ខ្មែរ​ដែល​ចាស់ទុំ​បុរាណ​តែង​ប្រដៅ​កូនចៅ គឺ​ថា ទ័ល​ដប់ ទ័ល​ម្ភៃ តែ​កុំ​ឲ្យ​ទ័ល​គំនិត។ ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ចង់​បាន​ការ​ផ្លាស់ប្ដូរ ប៉ុន្តែ​ត្រូវ​ប្រឈម​នឹង​អ្នក​ដឹកនាំ​ផ្ដាច់ការ​មិន​ព្រម​ឲ្យ​ដូរ។ គេ​សង្កេត​ឃើញ​ថា អ្នក​នយោបាយ​ប្រជាធិបតេយ្យ ស្នេហា​សិទ្ធិ សេរីភាព យុត្តិធម៌ និង​ជាតិ​មាតុភូមិ បបួល​ពលរដ្ឋ​គិត​តែ​រឿង​ដដែលៗ ដើរ​ផ្លូវ​ដដែលៗ ធ្វើ​ដដែលៗ។ បើ​មាន​តែ​រឿង​ដដែល​ដូច្នេះ តើ​អ្វី​ទៅ​ជា​រឿង​ថ្មី​សម្រាប់​ពួកគេ? តទៅ​នេះ លោក ហាស់ សាន សូម​អាន​អត្ថបទ​វិភាគ​របស់​បណ្ឌិត ហ្គាហ្វា ពាងម៉េត សម្រាប់​ខែ​វិច្ឆិកា...

បទវិភាគ៖ អាស៊ាន-អាមេរិក​ក្លាយ​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​ខណៈ​កម្ពុជា​បាត់បង់​GSP​និង​EBA

ភ្លាមៗ​ក្រោយពី​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​អាស៊ាន​ពាក់ព័ន្ធ​នឹង​ដៃគូ​ប្រទេស​អភិវឌ្ឍន៍​ធំៗ​ដទៃ​ទៀត គឺ​នៅ​យប់​ថ្ងៃទី​១៣ ខែ​វិច្ឆិកា លោក ហ៊ុន សែន បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដើម្បី​ផ្ដល់​ចម្លើយ និង​បង្ហាញ​ភាព​ជោគជ័យ​របស់​កម្ពុជា និង​ខ្លួន​លោក​ផ្ទាល់​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២។ ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ លោក ហ៊ុន សែន បង្ហាញ​អារម្មណ៍​ថា លោក​ទទួល​បាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​ផង និង​សម្រាប់​អាស៊ាន​ផង។ អ្វី​ដែល​លោក​អួត​ពី​ជោគជ័យ ខណៈ​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ទទួល​ភ្ញៀវ​អន្តរជាតិ​នោះ គឺ​លោក ហ៊ុន សែន បាន​អួត​អំពី​ឆ្នាំ​នេះ​ដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន បាន​នាំ​ឲ្យ​ប្រទេស​យ៉ាងតិច​ចំនួន ៧...

បទវិភាគ៖ ហេតុ​អ្វី​មេដឹកនាំ​អាស៊ាន​ខ្លះ​ប្រកាន់​វិធានការ​ក្ដៅ​លើ​របប​សឹក​ភូមា ហើយ​ខ្លះ​ថ្នាក់ថ្នម?

អំឡុង​កិច្ចប្រជុំ​នៃ​មេដឹកនាំ​អាស៊ាន ៩​ប្រទេស​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ចុង​សប្ដាហ៍​មុន​នេះ ត្រូវ​បាន​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​អំពី​ការ​ប៉ះទង្គិច​គ្នា​រវាង​មេដឹកនាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដោយសារ​វិបត្តិ​នៅ​ភូមា។ សំណុំរឿង​នៃ​របប​សឹក​ភូមា ជា​បញ្ហា​ដ៏​ក្ដៅ​គគុក​ជាង​សំណុំរឿង​នៃ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ទៅ​ទៀត។ មេដឹកនាំ​អាស៊ាន​ខ្វែង​គំនិត​គ្នា​រហូត​ដល់​ត្រូវ​គេ​រាយការណ៍​មក​ថា មិន​ចុះសម្រុង​គ្នា​ទៀត​ផង​លើ​បញ្ហា​ភូមា។ អាស៊ាន​មាន ១០​ប្រទេស​នា​ពេល​បច្ចុប្បន្ន​នេះ រាប់​ទាំង​ប្រទេស​ភូមា មួយ​ដែរ។ អង្គការ​សមាគម​តំបន់​មួយ​នេះ​មាន​ចក្ខុវិស័យ​ដោយ​ផ្អែក​ទៅ​លើ​ធម្មនុញ្ញ​របស់​ខ្លួន គឺ​ជួយ​គ្នា​ទៅវិញ​ទៅមក​ដើម្បី​រក្សា​សន្តិភាព​តំបន់ និង​ស្ថិរភាព​សំដៅ​ពង្រឹង​កម្លាំង​សក្ដានុពល​សេដ្ឋកិច្ច និង​ធនធាន​មនុស្ស ប៉ុន្តែ​ក៏​មាន​មាត្រា​ខ្លះ​បិទ​សិទ្ធិ​មិន​ឱ្យ​សមាគម​នេះ​ចូល​ពាក់ព័ន្ធ​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​សមាជិក​របស់​ខ្លួន​នោះ​ដែរ។ យ៉ាងណាក៏ដោយ ករណី​ភូមា ដែល​មាត្រា​នៃ​ធម្មនុញ្ញ​អាស៊ាន​ចែង​ហាម​ប៉ះពាល់​បញ្ហា​ផ្ទៃក្នុង​នោះ គឺ​អស់​ន័យ​ទៅ​ហើយ​នៅ​ពេលនេះ ព្រោះ​មេដឹកនាំ​អាស៊ាន​ដែល​ប្រកាន់​គោលការណ៍​នីតិរដ្ឋ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​នោះ គេ​បាន​ហៅ​មាត្រា​នេះ​ថា​គ្រាន់តែ​ជា​ឧបករណ៍​របស់​មេដឹកនាំ​ផ្ដាច់ការ​ក្នុង​តំបន់​តែប៉ុណ្ណោះ។ ឆ្លង​តាមរយៈ​នៃ​ការ​ប្រជុំ​នៃ​មេដឹកនាំ​អាស៊ាន ៩​ប្រទេស គេ​រក​ឃើញ​មេដឹកនាំ​នៃ​ប្រទេស​ចំនួន​បី​ដែល​បញ្ចេញ​ទស្សនៈ...

បទវិភាគ៖ ជម្លោះ​ពាក្យ​សម្ដី​រាលដាល​ដូច​ភ្លើង​ឆេះ​ព្រៃ

ពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​នាំគ្នា​ដើរ​តាម​អ្នក​ដឹកនាំ​នយោបាយ មិនមែន​ដើរ​តាម​បុព្វហេតុ​ជាតិ​នោះ​ទេ។ ពេល​ណា​អ្នក​នយោបាយ​ឈ្លោះ​គ្នា អ្នក​ដែល​ដើរ​តាម​អ្នក​នយោបាយ​ទាំងនោះ​នាំគ្នា​ប្រកាន់​បក្ស ប្រកាន់​ពួក លែង​គិត​លែង​ដឹង​ខុស​ត្រូវ។ ក្នុង​នយោបាយ​ខ្មែរ​សព្វថ្ងៃ ជម្លោះ​រវាង​មេដឹកនាំ​បក្ស ក៏​បាន​បញ្ឆេះ​ដល់​ព្រះសង្ឃ​ដែរ ដែល​ពុទ្ធបរិស័ទ​ខ្មែរ​តែង​គិត​ថា​ជា​អ្នក​ខន្តី។ អ្នក​ដឹកនាំ​នៃ​ប្រជាជាតិ​ប្រកាន់​តាម​មាគ៌ា​ប្រជាធិបតេយ្យ និយាយ​អ្វី​ប្រយ័ត្នប្រយែង​ណាស់ ព្រោះ​ថា​គេ​កាន់​អំណាច ហើយ​ពាក្យ​សម្ដី​មួយ​ម៉ាត់ៗ​ចេញ​មក​មិន​ត្រឹម​តែ​មនុស្ស​មួយ​នគរ​ស្តាប់​ប៉ុណ្ណោះ​ទេ គេ​ត្រងត្រាប់​កត់ត្រា​ទុក​ថែម​ទៀត។ ពាក្យ​សម្ដី​អ្នក​មាន​អំណាច​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​តូចតាច​គ្មាន​អំណាច ព្រោះ​ថា​មនុស្ស​ក្រោម​បង្គាប់​ក្រោម​ឱវាទ​ច្រើន​ណាស់​ចាំ​ទទួល​បញ្ជា ចាំ​ធ្វើ​តាម​ដើម្បី​ផ្គាប់ផ្គុន​ចៅហ្វាយនាយ ដើម្បី​រក​ប្រយោជន៍​ផ្ទាល់ខ្លួន​រៀងៗ​ខ្លួន ឬ​សម្រាប់​ក្រុម​បក្ខពួក។ ពាក្យ​ខ្មែរ​សាមញ្ញ​ថា អ្នក​មាន​អំណាច​និយាយ​មក​មួយ​ម៉ាត់​ងាប់ មួយ​ម៉ាត់​រស់ បើ​អ្នក​ដឹកនាំ​នោះ​កាន់​អំណាច​ផ្ដាច់ការ។ រឿង​នយោបាយ​ខ្មែរ​រវាង​អ្នក​ដឹកនាំ​កាន់​អំណាច​ដុះ​ស្លែ និង​អ្នក​ប្រឆាំង​អត់​អំណាច មក​ទល់​ពេលនេះ...

បទវិភាគ៖ កម្ពុជា-អាមេរិក តើ​អាច​បន្ត​ជា​ដៃគូ​ប្រយោជន៍ ឬ​ជា​ដៃគូ​ជម្លោះ​ពិតប្រាកដ?

ក្រុម​អ្នក​ប្រជាធិបតេយ្យ​ចាត់ទុក​វត្តមាន​របស់​លោក ចូ បៃដិន (Joe Biden) នៅ​កម្ពុជា​ខាងមុខ​នេះ​គួរតែ​លើកឡើង​ឲ្យ​ដាច់ស្រេច​ថា កម្ពុជា​ដើរ​តាម​បន្ទាត់​ប្រជាធិបតេយ្យ​ត្រឹមត្រូវ ឬ​មួយ​ដើរ​លើ​ប្រជាធិបតេយ្យ​បែប​ផ្ដាច់ការ​ទៅ​មុខ​ទៀត ហើយ​លោក បៃដិន ក៏​ត្រូវ​កំណត់​យុទ្ធសាស្ត្រ​ចុងក្រោយ​របស់​ខ្លួន​ដែរ ថា​តើ​អាមេរិក​គួរ​បន្ត​ចាត់ទុក​កម្ពុជា​ជា​ដៃគូ​ប្រយោជន៍ ឬ​ជា​ដៃគូ​ជម្លោះ​ពិតប្រាកដ? នៅ​ដំណាក់កាល​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ទំនាក់ទំនង​កម្ពុជា និង​អាមេរិក ស្ថិត​លើ​វិថី​មួយ​ដែល​ពិបាក​ធ្វើ​ដំណើរ​ទៅ​ឈោង​ចាប់​ដៃ​គ្នា​ឲ្យ​ជិតស្និទ្ធ​នោះ​ណាស់។ ភាព​រំសាយ​ចិត្ត​រវាង​ប្រទេស​ទាំង​ពីរ​កើតឡើង​បន្ទាប់ពី​រដ្ឋាភិបាល​របស់​បុរស​ខ្លាំង​គ្មាន​គូ​ប្រៀប បោស​កម្ទេច​ក្រុម​ប្រឆាំង និង​រំលាយ​បក្ស​ប្រឆាំង​ធំ​ជាងគេ​ចោល ហើយ​ដែល​បក្ស​នោះ​ដឹកនាំ​ដោយ​លោក កឹម សុខា និង​លោក សម រង្ស៊ី។ ក្នុង​ស្ថានភាព​នេះ...

Latest news