TAG
បទវិភាគ
បទវិភាគ៖ តើការគាំទ្រការគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន ដើម្បីជាតិ ឬដើម្បីខ្លួនឯង?
មហាជនទូទៅសង្កេតឃើញថា ក្រុមគ្រួសារ និងអ្នកគាំទ្រលោក ហ៊ុន សែន តែងមានអំនួតទៅនឹងការស្ថិតនៅក្នុងអំណាចដ៏យូរលង់របស់លោក ស្របពេលដែលរដ្ឋាភិបាលរបស់លោកមិនបានធ្វើឲ្យមានការរីកចម្រើន និងជឿទុកចិត្តបានលើវិស័យសាធារណៈអ្វីមួយឡើយ ជាពិសេសវិស័យសុខាភិបាលជាដើម។
តើការគាំទ្រការគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន ដើម្បីជាតិ ឬដើម្បីខ្លួនលោក និងគ្រួសាររបស់លោក?
ពលរដ្ឋខ្មែរ និងអន្តរជាតិ ជារឿយៗតែងរិះគន់លោក ហ៊ុន សែន ថាបានគ្រប់គ្រងប្រទេសកម្ពុជាជិត ៤០ឆ្នាំ ដោយប្រើអំណាចផ្ដាច់ការ និងវិធីឃោរឃៅដើម្បីគ្រប់គ្រងអំណាចផ្ទាល់ខ្លួន។ លោកពង្រឹងអំណាចតាមរយៈការកម្ចាត់ក្រុមប្រឆាំង ឬអ្នកដែលមិនបម្រើផលប្រយោជន៍របស់លោក។
ការដឹកនាំរបស់លោក...
បទវិភាគ៖ តើនរណាសម្លាប់លោកបណ្ឌិត កែម ឡី?
ចម្លើយចំពោះសំណួរថា តើនរណាជាអ្នកសម្លាប់បណ្ឌិត កែម ឡី នៅតែគ្មានពន្លឺ និងនៅតែជាចម្ងល់សម្រាប់មហាជនទូទៅអស់រយៈពេលប្រាំឆ្នាំមកហើយ។ ប្រសិនសំណួរនេះនៅតែគ្មានចម្លើយ តើភស្តុតាងអ្វីខ្លះដែលមហាជនអាចធ្វើការវិនិច្ឆ័យ និងធ្វើការវិភាគថា នរណាជាអ្នកនៅពីក្រោយអំពីឃាតកម្មដ៏ល្បីល្បាញមួយនេះ?
មនុស្សជាច្រើនបានដាក់ការសង្ស័យលើក្រុមអ្នកមានអំណាចនៅកម្ពុជា ថាមានជាប់ពាក់ព័ន្ធអំពើឃាតកម្មលើបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ឃាតកម្មខ្នាតធំដ៏កក្រើកមួយនេះ ត្រូវបានក្រុមសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ស្ថានទូត ឬរដ្ឋាភិបាលបរទេសមួយចំនួនចាត់ទុកថាជាអំពើហិង្សានយោបាយ ឬជាឃាតកម្មក្នុងហេតុផលនយោបាយ។
អំពើឃាតកម្ម ឬអំពើហិង្សានយោបាយ ធ្វើឡើងដោយមនុស្សមួយក្រុម...