29 C
Phnom Penh

TAG

បោះឆ្នោត​ថ្នាក់​ជាតិ

ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​អនុញ្ញាត​ឱ្យ​បក្ស​ភ្លើង​ទៀន​ចូលរួម​បោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០២៣

ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ នឹង​មិន​មាន​វត្ត​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ប្រកួតប្រជែង​ឡើយ បន្ទាប់ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​បដិសេធ​ការ​ចុះបញ្ជី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ របស់​គណបក្ស​នេះ ដោយ​បិទ​ផ្លូវ​តវ៉ា​ក្រោម​ហេតុផល​ថា​ខុស​នឹង​គតិ​ច្បាប់។ ការ​ប្រកាស​បដិសេធ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​នៅ​ថ្ងៃទី​២៥ ខែ​ឧសភា នេះ លើ​បណ្ដឹង​តវ៉ា​របស់​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ ដែល​បាន​ប្តឹង​កាលពី​ពាក់កណ្ដាល​ខែ​ឧសភា។ ក្នុង​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចុះ​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ការ​មិន​អនុញ្ញាត​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ ចុះបញ្ជី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ដោយសារ​ខុស​នឹង​គតិ​ច្បាប់។ សេចក្ដី​សម្រេច​បដិសេធ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នេះ​ក៏​បាន​បិទ​ផ្លូវ​តវ៉ា​ផង​ដែរ។ ដូច្នេះ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៅ​ខែ​កក្កដា...

ក្រុមប្រឹក្សា​ធម្មនុញ្ញ​នឹង​ប្រជុំ​ពិភាក្សា​លើ​បណ្តឹង​តវ៉ា​របស់​បក្ស​នយោបាយ​ពីរ​នៅ​ថ្ងៃទី​២៥​ឧសភា

ក្រុមប្រឹក្សា​ធម្មនុញ្ញ​លើកឡើង​ថា នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​បណ្តឹង​តវ៉ា​របស់​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ នៅ​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បដិសេធ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចុះ​ថ្ងៃទី​២៣ ខែ​ឧសភា ថា ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​កិច្ចប្រជុំ​បណ្តឹង​របស់​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ នៅ​ថ្ងៃទី​២៥ ខែ​ឧសភា នេះ។ គណបក្ស​ភ្លើង​ទៀន បាន​ដាក់​បណ្ដឹង​តវ៉ា​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បដិសេធ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​សម្រាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៅ​ខែ​កក្កដា ខាងមុខ​នេះ។ ការ​បដិសេធ​ការ​ចុះបញ្ជី​នេះ ដោយ គ.ជ.ប លើក​ហេតុផល​ថា...

IDEA TALK៖ ហេតុ​អ្វី​ប្រទេស​កម្ពុជា​មិន​មាន​ការ​ស្ទង់មតិ​អំពី​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៣ ស្តីអំពី៖ «ហេតុ​អ្វី​ប្រទេស​កម្ពុជា​មិន​មាន​ការ​ស្ទង់មតិ​អំពី​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ?»។

លោក សម រង្ស៊ី ថា​មាន​តែ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​ប៉ុណ្ណោះ​ដែល​មាន​ភាព​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៣ គឺជា​ខួប ៣០​ឆ្នាំ​នៃ​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ ឬ​អ៊ុនតាក់ ដែល​ជា​ការ​បោះឆ្នោត​ដ៏​ត្រឹមត្រូវ​មួយ បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ចាញ់​ឆ្នោត​យ៉ាង​អាម៉ាស់។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៣ ថា ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ​១៩៩៣ មាន​លក្ខណៈ​សេរី ត្រឹមត្រូវ...

APHR បង្ហាញ​ការ​បារម្ភ​ទៅ​មេដឹកនាំ G7 អំពី​ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ហៅ​កាត់​ថា APHR បាន​ចេញ​លិខិត​ចំហ​មួយ​ទៅ​កាន់​មេដឹកនាំ​ក្រុម​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង ៧​លើ​ពិភពលោក បង្ហាញ​ពី​ការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់​ដោយ​ឥត​លក្ខខណ្ឌ។ ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) បាន​សរសេរ​លិខិត​ទៅ​កាន់​មេដឹកនាំ​ប្រទេស G7 ដូចជា​នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau ប្រធានាធិបតី​បារាំង...

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ៖ ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ឆ្នាំ​២០២៣​គ្រាន់​ជា​ការ​បោះឆ្នោត​កំប្លុក​កំប្លែង

មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ចាត់ទុក​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ដែល​គ្មាន​បក្ស​ប្រឆាំង​ចូលរួម​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ គ្រាន់តែ​ជា​ការ​បោះឆ្នោត​កំប្លុកកំប្លែង​សម្រាប់​ប្រទេស​ដែល​កាន់​របប​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ។ អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) លោក ហ្វីល រ៉ូបឺសុន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៧ ឧសភា ថា...

IDEA TALK៖ តើ​ដំណើរការ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ក្នុង​ខែ​កក្កដា មាន​ភាព​មិន​ប្រក្រតី ឬ​ប្រក្រតី​បែប​ណា​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ដំណើរការ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ខែ​កក្កដា ខាងមុខ​នេះ​មាន​ភាព​មិន​ប្រក្រតី ឬ​ប្រក្រតី​បែប​ណា​ខ្លះ?»។

លោក សម រង្ស៊ី ថា​លោក ហ៊ុន សែន មិន​ហ៊ាន​ឱ្យ​បក្ស​ភ្លើង​ទៀន​ចូល​ប្រកួត​ព្រោះ​ខ្លាច​ចាញ់

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន មិន​ហ៊ាន​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ចូល​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ​ទេ ពីព្រោះ​តែ​គាត់​ខ្លាច​ចាញ់​គណបក្ស​ភ្លើង​ទៀន​ក្នុង​ការ​បោះឆ្នោត​នេះ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៦ ឧសភា ថា ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ លោក ហ៊ុន សែន បាន​ចាត់តាំង​ឲ្យ​កូនប្រុស​របស់​គាត់...

ក្រសួង​ការបរទេស​ថា​ដំណើរការ​បោះឆ្នោត​ជាតិ​មិន​ត្រូវ​បាន​រៀបចំ​ជាពិសេស​សម្រាប់​បក្ស​ណា​មួយ​ឡើយ

ក្រសួង​ការបរទេស​កម្ពុជា លើកឡើង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ពុំ​មាន​ការ​ប្រព្រឹត្ត​ដោយឡែក​ពិសេស​ចំពោះ​គណបក្ស​ណា​មួយ​លើស​ពី​គណបក្ស​ផ្សេង​នោះ​ទេ ហើយ​ការ​អវត្តមាន​គណបក្ស​ភ្លើង​ទៀន គឺ​ដោយសារ​គណបក្ស​នយោបាយ​ជា​សាមី​ខ្លួន​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ ហើយ​ក៏​មិន​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែរ ព្រោះ​មាន​គណបក្ស​ជិត ២០ ផ្សេង​បាន​ចូលរួម​ការ​បោះឆ្នោត។ ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៦ ឧសភា នេះ ដោយ​ច្រានចោល​ការ​ធ្វើ​អត្ថាធិប្បាយ​ដែល​បង្ក​ឲ្យ​មាន​ការ​យល់​ច្រឡំ និង​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ​របស់​ក្រុម​អ្នក​រិះគន់​មួយ​ចំនួន​តូច ជុំវិញ​ដំណើរការ​នៃ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​កម្ពុជា​នៅ​ពេលនេះ។ ប្រភព​ដដែល​លើកឡើង​ថា ការ​អវត្តមាន​គណបក្ស​នយោបាយ​មួយ​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព ពហុបក្ស ប្រជាធិបតេយ្យ​របស់​កម្ពុជា​ឡើយ ព្រោះ​ថា​អ្នក​បោះឆ្នោត​នៅតែ​អាច​ជ្រើសរើស​ដោយ​សេរី​នូវ​គណបក្ស​នយោបាយ​មួយ​ណា​ក៏​បាន​ក្នុង​ចំណោម​គណបក្ស​ដែល​កំពុង​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ដែល​មាន​ចំនួន ១៨​គណបក្ស​នៅ​ពេលនេះ។ ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា ការពិត​ការ​បរាជ័យ​ក្នុង​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​របស់​គណបក្ស​ភ្លើង​ទៀន...

សហគមន៍​អឺរ៉ុប​ជំទាស់​ដាច់អហង្ការ​ចំពោះ គ.ជ.ប ដែល​ដកហូត​សិទ្ធិ​ចូលរួម​បោះឆ្នោត​របស់​បក្ស​ភ្លើង​ទៀន

សហគមន៍​អឺរ៉ុប ប្រកាស​ជំទាស់​ដាច់អហង្ការ​ចំពោះ​សេចក្តី​សម្រេច​ដែល​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត បាន​ដកហូត​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន ស្រប​ពេល​ដែល​គណបក្ស​នេះ​បាន​កំណត់​ពេល​ប្តឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ត្រឹម​ថ្ងៃទី​២០ ខែ​ឧសភា។ សហគមន៍​អឺរ៉ុប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ថា ការ​បដិសេធ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ក្នុង​ការ​ចុះឈ្មោះ​គណបក្ស​ភ្លើង​ទៀន គឺជា​សញ្ញា​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​មួយ​ទៀត​នៃ​ការ​ឲ្យ​លំហ​សេរីភាព​សម្រាប់​គណបក្ស​នយោបាយ​រួម​តូច​ចង្អៀត ដើម្បី​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​សកល​នា​ពេល​ខាងមុខ​នេះ។ សហភាព​អឺរ៉ុប​បញ្ជាក់​ថា ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ទាមទារ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​នយោបាយ​ដោយ​បើក​ចំហ និង​គួរ​ឱ្យ​ទុកចិត្ត​បាន ហើយ​ពលរដ្ឋ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជ្រើសរើស​អ្នក​តំណាង​របស់​ពួកគេ​ដោយ​សេរី និង​យុត្តិធម៌​ផង​ដែរ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​សម្រេច​ដក​ឈ្មោះ​ចេញពី​បញ្ជី​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។ ជុំវិញ​បញ្ហា​នេះ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា...

Latest news