30.7 C
Phnom Penh

TAG

ប្រាក់ឈ្នួល​កម្មករ

ការ​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​កាត់ដេរ​នឹង​ត្រូវ​ធ្វើ​៣​ដំណាក់កាល

រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា បាន​កំណត់​កាលវិភាគ​នៃ​ការ​ចរចា​អំពី​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ផលិតផល​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​សម្រាប់​ឆ្នាំ​២០២៣ ដែល​នឹង​ត្រូវ​ធ្វើឡើង​ជា ៣​ដំណាក់កាល​ក្នុង​ឆ្នាំ​២០២២ នេះ។ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​កាលវិភាគ​នៃ​ការ​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៣ នឹង​ត្រូវ​ធ្វើ​ឡើង​ជា ៣​ដំណាក់កាល ក្នុង​នោះ​ខែ​កក្កដា ឆ្នាំ​២០២២ គឺ​ត្រូវ​ចាប់ផ្តើម​ការ​ពិភាក្សា​ជា​លក្ខណៈ​ផ្ទៃក្នុង​របស់​ភាគី​នីមួយៗ។ ចំណែក​ខែ​សីហា ឆ្នាំ​២០២២...

ក្រសួង​ការងារ​ព្រមាន​បញ្ជូន​សំណុំរឿង​វិវាទ​ការងារ​កម្មករ​ណាហ្គា​ទៅ​តុលាការ

ក្រសួង​ការងារ ព្រមាន​បញ្ជូន​សំណុំរឿង​វិវាទ​ការងារ​រវាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ទៅ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ ប្រសិនបើ​វិវាទ​នេះ​មិន​អាច​ស្វែងរក​ដំណោះស្រាយ​ដោយ​ការ​ផ្សះផ្សា ឬ​តាម​នីតិវិធី​ណា​មួយ​បាន​ទេ​នោះ។ ប្រភព​ដដែល​បញ្ជាក់​ថា ការ​ជួប​ចរចា​រវាង​តំណាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​តំណាង​ថៅកែ​ក្រុមហ៊ុន​នេះ​នៅតែ​មិនទាន់​អាច​ឈាន​ដល់​ដំណាក់កាល​រក​ចំណុច​ព្រមព្រៀង​គ្នា​នៅឡើយ​ទេ បើ​ទោះបីជា​ភាគី​ទាំង​ពីរ​បាន​ឆ្លងកាត់​ការ​ចរចា​ជាច្រើន​លើក​ច្រើនសា​ជាមួយ​គ្នា​នា​ពេល​កន្លងមក​ក៏ដោយ។ ក្រសួង​ការងារ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​វឌ្ឍនភាព​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​២២ ខែ​មិថុនា ថា​តំណាង​ភាគី​កម្មករ​និយោជិត​បាន​សំណូមពរ​ទៅ​កាន់​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ឱ្យ​ទទួល​យក​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់​ជិត ២០០​នាក់ ចូល​ធ្វើ​ការងារ​វិញ ដោយ​ដោះដូរ​ជាមួយ​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ​ដែល​ពួកគេ​ចង់​ស្ម័គ្រចិត្ត​លាឈប់​ពី​ការងារ​ប្រហែល ៣០០​នាក់។ ជាង​នេះ​ទៀត តំណាង​ភាគី​កម្មករ​និយោជិត​ក៏​បាន​ស្នើសុំ​ឱ្យ​តំណាង​ក្រុមហ៊ុន​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​មក​លើ​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​ដែល​ត្រូវ​បាន​ចោទប្រកាន់ ព្រមទាំង​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​រើសអើង​អ្នក​ធ្វើ​កូដកម្ម​ផង​ដែរ តាមរយៈ​នៃ​ការ​ផ្អាក​វិភាគទាន ប.ស.ស ដោយ​ការ​មិន​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ស្ត្រី​សម្រាក​លំហែ​មាតុភាព...

កម្មករ​រោងចក្រ​ឃែនធើរេន​ស្នើ​ឲ្យ​លោក ហ៊ុន សែន អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ

កម្មករ​រោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (Canteran Apparel Cambodia) ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន និង​ក្រសួង​ការងារ ដើម្បី​សុំ​ជួយ​អន្តរាគមន៍​ករណី​ថៅកែ​បិទ​រោងចក្រ​ដោយ​មិន​ទូទាត់​ប្រាក់​ជំពាក់​កម្មករ​ប្រមាណ ៧០​ម៉ឺន​ដុល្លារ។ ការ​ដាក់​ញត្តិ​របស់​ក្រុម​កម្មករ​ទាំងនេះ បាន​ធ្វើឡើង​បន្ទាប់ពី​រោងចក្រ​នេះ​បាន​បិទ​ទ្វារ​លែង​ដំណើរការ និង​បាន​ដឹក​សម្ភារ​ខ្លះ​ចេញពី​រោងចក្រ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​កាលពី​ខែ​មេសា ឆ្នាំ​២០២២ ដោយ​ពុំ​បាន​ទូទាត់​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​និយោជិត។ លោកស្រី អ៊ុំ យ៉ាន់ ដែល​ធ្វើការ​នៅ​រោងចក្រ​នេះ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា...

ក្រសួង​ការងារ​ដាក់​កំហិត​ឱ្យ​ម្ចាស់​រោងចក្រ​អនុវត្ត​លក្ខខណ្ឌ​ទូទៅ​នៃ​ការងារ​សម្រាប់​កម្មករ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៃ​ប្រទេស​កម្ពុជា បាន​ចេញ​លិខិត​ដាក់​កំហិត​មួយ​កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ឧសភា ដោយ​កម្រិត​ឱ្យ​ម្ចាស់​រោងចក្រ​សហគ្រាស​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ ឲ្យ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​ច្បាប់​ស្តីអំពី​ការងារ អនុវត្ត​លក្ខខណ្ឌ​ទូទៅ​នៃ​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ជាធរមាន​នៃ​ប្រទេស​កម្ពុជា ក្នុង​នោះ រោងចក្រ​សហគ្រាស​ត្រូវតែ​រៀបចំ​បទបញ្ជា​ផ្ទៃក្នុង និង​ផ្សព្វផ្សាយ​ក្នុង​រោងចក្រ​សហគ្រាស​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ជូន​ដល់​កម្មករ​និយោជិត​ទាំងអស់។ ក្រសួង​ការងារ អះអាង​ថា រោងចក្រ​សហគ្រាស​ត្រូវ​តែ​ផ្តល់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​សាកល្បង​ការងារ និង​កម្មករ​និយោជិត​ពេញ​សិទ្ធិ រួម​ទាំង​ប្រាក់​រំឭក​បំណាច់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​២០១៩ ជូន​កម្មករ​និយោជិត​ទាំងនោះ​ឱ្យ​បាន​ត្រឹមត្រូវ​ជាទីបំផុត។ ប្រភព​ដដែល​បញ្ជាក់​ថា ក្រៅពី​រៀបចំ​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​និយោជិត រោងចក្រ​សហគ្រាស​ក៏​ត្រូវ​ចុះ​បញ្ជិកា​កម្មករ​និយោជិត​នៅ​បេឡា​ជាតិ​ផ្នែក​សន្តិសុខ​សង្គម ព្រមទាំង​ត្រូវ​បង់​វិភាគទាន​ឱ្យ​ពួកគេ​ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព​ផង​ដែរ។...

កម្មករ​រោងចក្រ​ពីរ​នាំគ្នា​ដើរ​ហែ​ក្បួន​ដើម្បី​ជំរុញ​ឱ្យ​ក្រសួង​ការងារ​ដោះស្រាយ​វិវាទ​ការងារ

កម្មករ​កម្មការិនី​បម្រើ​ការងារ​ក្នុង​រោងចក្រ ឃែនធើរេន អីភែរឹល ខេ និង​រោងចក្រ ខ្វលីធី តេក្សស្ទីល (QUALITY TEXTILES) ដែល​មាន​ថៅកែ​តែ​មួយ​ជា​ជនជាតិ​ម៉ាឡេស៊ី នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​នាំគ្នា​ដើរ​ថ្មើរជើង​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការងារ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ដោះស្រាយ​វិវាទ​ការងារ ក្រោយ​ថៅកែ​បិទ​ទ្វារ​រោងចក្រ​មិន​ទូទាត់​សំណង​តាម​ផ្លូវ​ច្បាប់។ ការ​ដើរ​ហែ​ក្បួន​របស់​កម្មករ​កម្មការិនី​ប្រហែល ២០០​នាក់​ដែល​បម្រើ​ការងារ​នៅ​រោចក្រ ឃែនធើរេន នៅ​ថ្ងៃ​អង្គារ នេះ បាន​ធ្វើ​ឡើង​ក្រោយ​ថៅកែ​បិទ​ទ្វារ​រោងចក្រ​ដោយ​មិន​បាន​ដោះស្រាយ​សំណង​តាម​ផ្លូវ​ច្បាប់​ដល់​ពួកគេ។ កម្មករ​ផ្នែក​ជាង​ម៉ាស៊ីន​ដេរ​នៅ ឃែនធើរេន លោក ឈិម ឃន...

អ្នក​ឃ្លាំមើល៖ ចេតនា​ពិតប្រាកដ​របស់​ក្រុមហ៊ុន NAGA គឺ​ចង់​រំលាយ​សហជីព​ដែល​ការពារ​សិទ្ធិ​កម្មករ

ក្រុម​អ្នក​ការពារ​សិទ្ធិ​ការងារ ហៅ​កាត់​ថា​សង់ត្រាល់ រិះគន់​ថា ការ​មិន​ទទួលយក​បុគ្គលិក​ទាំង ៣៦៥​នាក់ មិនមែន​ជា​បញ្ហា​សម្រាប់​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) នោះ​ឡើយ ប៉ុន្តែ​អ្វី​ដែល​ជា​ចេតនា​ពិតប្រាកដ​របស់​ក្រុមហ៊ុន​នោះ គឺ​ពួកគេ​ចង់​រំលាយ​សហជីព​ចោល ដោយសារ​ថ្នាក់​ដឹកនាំ​សហជីព​ទាំងនោះ​យល់​ច្បាស់​ពី​ច្បាប់ និង​សិទ្ធិ​ការងារ​ដែល​ក្រុមហ៊ុន​មិន​អាច​រំលោភបំពាន​លើ​បុគ្គលិក​បាន។ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២២ ថា...

បុគ្គលិក NAGA ចោទ​ថៅកែ​ថា​ព្យាយាម​បញ្ចេញ​ព័ត៌មាន​បំភ្លៃ​ការពិត​និង​បំភ័ន្ត​ភ្នែក​សាធារណជន

ក្រុម​កូដករ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើលដ៍ (NAGA World) ចោទ​ថៅកែ​ក្រុមហ៊ុន​ថា​បាន​ព្យាយាម​បញ្ចេញ​ព័ត៌មាន​បំភ្លៃ​ការពិត និង​បំភ័ន្ត​ភ្នែក​សាធារណជន ដើម្បី​គេចវេស​ពី​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន។ ការ​ចោទប្រកាន់​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​សណ្ឋាគារ​មួយ​នា​ថ្ងៃ​ទី​២៨ ខែ​មករា នេះ ដោយ​ឆ្លើយតប​ទៅ​ក្រុមហ៊ុន​ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជុំវិញ​បញ្ហា​កូដកម្ម និង​បញ្ហា​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២២។ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន ណាហ្គា​វើលដ៍ លើកឡើង​ថា ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០២១ ក្រុមហ៊ុន​នេះ​បាន​ខាតបង់​ប្រាក់សុទ្ធ​ជាង ៧៧​លាន​ដុល្លារ ទើប​ធ្វើ​ឱ្យ​ក្រុមហ៊ុន​កាត់បន្ថយ​បុគ្គលិក​ណា​ដែល​លើស​តម្រូវការ និង​បុគ្គលិក​គ្មាន​ផលិតភាព​ប៉ុណ្ណោះ។ លើស​ពី​នេះ ក្រុមហ៊ុន​យកចិត្ត​ទុកដាក់​សុខុមាលភាព​បុគ្គលិក...

បុគ្គលិក NAGA បន្ត​ដាក់​ញត្តិ​តាម​ស្ថានទូត​សុំ​អន្តរាគមន៍​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​និង​រក​ដំណោះស្រាយ

ក្រុម​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) បន្ត​នាំគ្នា​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​ប្រទេស​លោកសេរី​នានា​ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​សុំ​ឱ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ដោះស្រាយ​វិវាទ​ការងារ និង​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន ដោយសារ​ការពារ​ផលប្រយោជន៍​របស់​បុគ្គលិក។ នៅ​ថ្ងៃ​ទី​១៨ មករា នេះ ក្រុម​បុគ្គលិក​កាស៊ីណូ ណាហ្គា​វើលដ៍ បន្ត​ដាក់​ញត្តិ​នៅ​ស្ថានទូត​ជប៉ុន ម៉ាឡេស៊ី អូស្ត្រាលី កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​ពួក​គេ​បាន​នាំគ្នា​ដាក់​ញត្តិ​នៅ​ស្ថានទូត​បារាំង អង់គ្លេស អាល្លឺម៉ង់ សិង្ហបុរី កាណាដា សហភាព​អឺរ៉ុប...

បុគ្គលិក​ណាហ្គា​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទប្រកាន់​លើ​តំណាង​៨​នាក់​ដើម្បី​ចូល​តុ​ចរចា​បញ្ចប់​វិវាទ

ក្រុម​កូដករ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) បន្ត​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទប្រកាន់​លើ​តំណាង​របស់​ពួកគេ​ទាំង ៨​នាក់ ដោយ​លើកឡើង​ថា ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ទាំងនោះ​ជា​រឿង​អយុត្តិធម៌ ខណៈ​ក្រុមហ៊ុន​នេះ​រំលោភ​ច្បាប់ បែរជា​ក្រសួង និង​តុលាការ​មិន​ចាត់​វិធានការ​ទៅវិញ។ ក្នុង​សន្និសីទ​កាសែត​នៅ​មុខ​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២ ដើម្បី​ឆ្លើយតប​ក្រសួង​ការងារ បន្ទាប់ពី​ស្ថាប័ន​នេះ​តម្រូវ​ឱ្យ​ពួកគេ​ចូល​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​ការ​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ជាមួយ​ក្រុមហ៊ុន។ ក្រុម​កូដករ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើលដ៍ ប្រមាណ ២០​នាក់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​ក្រសួង​ការងារ ថា ករណី​ឃុំ​ខ្លួន...

ជនរងគ្រោះ​ពី​ការ​បង្ក្រាប​ដោយ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង និង​រោងចក្រ​យ៉ាកជីន​នៅតែ​ស្វែងរក​យុត្តិធម៌

នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២២ នេះ គឺជា​ខួប ៨​ឆ្នាំ​គត់​នៃ​ព្រឹត្តិការណ៍​បង្ក្រាប​យ៉ាង​ហិង្សា​រវាង​កងកម្លាំង​រដ្ឋាភិបាល​របស់​បុរស​ខ្លាំង​លោក ហ៊ុន សែន ទៅលើ​ក្រុម​បាតុករ​ដែល​ទាមទារ​ប្រាក់ខែ ១៦០​ដុល្លារ​របស់​កម្មករ​កម្មការិនី​នៅ​មុខ​រោងចក្រ យ៉ាកជីន (Yakjin) ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​លើ​កំណាត់ផ្លូវ​វ៉េងស្រេង ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ ក្រុម​ជនរងគ្រោះ​នៅតែ​ទទូច​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​រក​យុត្តិធម៌​ដល់​ពួកគេ បើ​ទោះ​ជា​ដឹង​ថា​ពន្លឺ​យុត្តិធម៌​នៅ​ឆ្ងាយ​ដូច​ជើងមេឃ​យ៉ាងណាក៏ដោយ។ ប្រធាន​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ជា​ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជនរងគ្រោះ​ដទៃ​ទៀត​ដែល​ត្រូវ​បាន​កងពលតូច​ឆត្រ​យោង​៩១១ របស់​លោក ចាប ភក្តី...

Latest news

© 2021, ដេលី. All rights reserved.