31.8 C
Phnom Penh

TAG

ប្រាសាទអង្គរវត្ត

សង្គម​ស៊ីវិល​អន្តរ​ជាតិ​រក​ឃើញ​ថា​ លំហ​សេរីភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​កាន់តែ​រួម​ចង្អៀត​

ក្រុម​សង្គម​ស៊ីវិល​អន្តរ​ជាតិ​រក​ឃើញ​ថា ​សេរីភាព​នៃ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​កំពុង​រងការ​បង្ក្រាប​ពី​រដ្ឋាភិបាល​ ក្រោយ​ពី​ការ​ចោទ​ប្រកាន់ ​និង​ការ​ប្រើប្រាស់​ច្បាប់​ប្រឆាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។​

តុលាការ​សម្រេច​ឃុំខ្លួន​មន្ត្រី​នគរបាល​២​នាក់ ​និង​បក្ខ​ពួក​៣​នាក់​ទៀត ​ករណី​បាញ់​ទៅ​លើ​ម្ចាស់​រថយន្ត​ម្នាក់​នៅ​ខេត្ត​ព្រះវែង​

ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្ត​ព្រៃវែង​ បាន​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​មន្ត្រី​នគរបាល​២​នាក់​និង​មនុស្ស​៣​នាក់​ទៀត​នៅ​ថ្ងៃ​នេះ ​ពាក់​ព័ន្ធ​ករណី​បាញ់​សម្លាប់​ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​បាភ្នំ ​កាល​ពី​សប្ដាហ៍​មុន។​

លោក​ហ៊ុន សែន​គ្រោង​ជួប​ប្រតិភូ​មក​ពី​ប្រទេស​តួគី​ដើម្បី​ចរចា​​នាំ​នាវា​ផ្ទុក​ម៉ាស៊ីភ្លើង​ចូល​ក្រុង​ភ្នំពេញ​

មេដឹកនាំ​រដ្ឋាភិបាល​សព្វ​ថ្ងៃ​លោក​ហ៊ុន សែន ​នៅ​ថ្ងៃ​នេះ​បាន​អះអាង​ថា​ លោក​នឹង​ជួប​ជាមួយ​ប្រតិភូ​ប្រទេស​តួគី​ដើម្បី​ពិភាក្សា​ក្នុង​ការ​នាំយក​នាវា​ផ្ទុក​ម៉ាស៊ីន​ភ្លើង ​ដើរ​ដោយ​ប្រេង​ខ្មៅ​ចូល​មក​ក្រុង​ភ្នំពេញ​ដែល​អាច​ផ្តល់​ថាមពល​បាន​ប្រមាណ​២០០​មេ​ហ្គាវ៉ាត់។​

រោងចក្រ​W&D​យល់ព្រម​ទទួល​យក​កម្មករ​ដែល​ខ្លួន​បាន​បញ្ឈប់​ទាំង​អស់​ឱ្យចូល​ធ្វើការ​វិញ​ ក្រោយ​ការ​បញ្ជា​របស់​លោក​ហ៊ុន សែន​

រោង​ចក្រ W&D​ បាន​យល់​ព្រម​ទទួល​យក​កម្មករ​ដែល​ខ្លួន​បាន​បញ្ឈប់​ទាំង​អស់​ឱ្យ​ចូល​ធ្វើ​ការ​វិញ​ និង​យល់​ព្រម​រក្សា​ប្រាក់​អតីត​ភាព​ការងារ​ជូន​កម្មករ​នយោ​ជិត​ទាំង​អស់​នោះ​ទៀត​ផង។​

លោក​ហ៊ុន សែន​ថ្លែង​ជា​ថ្មី​ទៀត​ថា ​លោក​នឹង​មិន​ចុះ​ញ៉ម​ ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​ឡើយ​

មេ​ដឹកនាំ​រដ្ឋាភិបាល ​លោក​ហ៊ុន សែន​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ ថា​ រដ្ឋាភិបាល​របស់​លោក​បាន​ត្រៀម​លក្ខណៈ​ពង្រឹង​ផ្ទៃ​ក្នុង​គ្រប់គ្រាន់​ជាពិសេស​យុទ្ធនាការ​ពង្រឹង​សេដ្ឋ​កិច្ច​ខ្លួន​ឯង​ឲ្យ​ខ្លាំង​ដោយមិន​អោន​ក្បាល​ចំពោះ​ការ​ទាមទារ​របស់​អន្តរជាតិ​នោះ​ឡើយ។​

តុលាការ​ក្រុង​ភ្នំពេញ​នឹងសម្រេច​សេចក្តី​លើ​សំណុំ​រឿង​ក្រុម​គ្រូ​បង្រៀន​ប្តឹង​ក្រសួង​អប់រំ​នៅ​៣​សប្តាហ៍​ក្រោយ​​

គ្រូ​បង្រៀន​និង​បុគ្គលិក​ក្រសួង​អប់រំ​ជិត​១០​នាក់​ក្នុង​ចំណោម​គ្រូ​បង្រៀន​ចំនួន​១១​នាក់​បាន​ដាក់​ពាក្យ​ប្តឹង​ក្រសួង​អប់រំ​ករណី​លុប​ឈ្មោះ​ពួក​គេ​ចេញ​ពី​ក្រប​ខណ្ឌ​ក្រសួង​បាន​បញ្ជាក់​ថា ​តុលាការ​ក្រុង​ភ្នំពេញ​នឹង​សម្រេច​ថា​ តើ​ចាត់​វិធាន​ការ​បែបណា​លើ​សំណុំ​រឿង​នេះ​បន្ត​ទៀត​នៅ​៣​សប្តាហ៍​ក្រោយ។​

លោក​ហ៊ុន សែន​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​កង​កម្លាំង​ប្រដាប់​អាវុធ​

លោក​ហ៊ុន សែន​ប្រកាស​ថា​ រដ្ឋាភិបាល​របស់​លោក​នឹង​ធ្វើ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​របស់​កង​កម្លាំង​សមត្ថ​កិច្ច​ដើម្បី​ពង្រឹង​គុណធម៌។​ ការ​ប្រកាស​របស់​លោក​ហ៊ុន សែន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​ដល់​គរុសិស្ស​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ព្រឹកមិញ។​

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ព្រមាន​បោះពួយ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធពីក​ម្ពុជា​

សមាជិក​ព្រឹទ្ធ​សភា​ដ៏​មាន​ឥទ្ធិពល​របស់​សហ​រដ្ឋ​អាមេរិក​លោក​Ted Cruz ​ព្រមាន​ថា​ លោក​នឹង​បន្ត​ជំរុញ​ឲ្យ​តំណាង​រាស្រ្ត​អាមេរិកាំង​ទាំងអស់​បង្កើន​ការ​បោះពួយ​របស់​ខ្លួន​ក្នុង​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្តីពី​ពាណិជ្ជ​កម្ម​កម្ពុជា​ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា ​The Cambodia Trade Act។​

Latest news

© 2021, ដេលី. All rights reserved.