41.3 C
Phnom Penh

លោក​ហ៊ុន សែន​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​កង​កម្លាំង​ប្រដាប់​អាវុធ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន​ប្រកាស​ថា​ រដ្ឋាភិបាល​របស់​លោក​នឹង​ធ្វើ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​របស់​កង​កម្លាំង​សមត្ថ​កិច្ច​ដើម្បី​ពង្រឹង​គុណធម៌។​ ការ​ប្រកាស​របស់​លោក​ហ៊ុន សែន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​ដល់​គរុសិស្ស​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ព្រឹកមិញ។​

លោក​នាយក​រដ្ឋមន្រ្តី​អះអាង​ថា​ ករណី​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ប្រើ​អាវុធ​គំរាម​ដៃ​គូ​ជម្លោះ​និង​មន្ត្រី​នគរបាល​ដែល​បាន​បាញ់​ពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង​រហូត​ដល់​ស្លាប់​នោះ​គឺ​ជា​សញ្ញា​មួយ​ដែល​អាច​បញ្ជាក់​បាន​ថា​ ដល់​ពេល​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​កង​កម្លាំង​ប្រដាប់​អាវុធ​ហើយ។​

ជាង​នេះ​ទៅ​ទៀត ​លោក​ហ៊ុន សែន​ក៏​បាន​ជំរុញ​ឲ្យ​ក្រសួង​អប់រំ​បង្កើន​ការ​បង្រៀន​អំពី​គុណធម៌​ដល់​យុវជន​ជំនាន់​ក្រោយ​ដើម្បី​បង្វែ​ទិស​ដៅ​របស់​ពួកគេ​ឲ្យ​គិត​អំពី​ការ​កសាង​ខ្លួន​ក្នុង​អំពើ​ល្អ។​

ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​បាន​នាំ​គ្នា​សាទរ​ការ​ប្រកាស​របស់​លោក​ហ៊ុន សែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស