30.7 C
Phnom Penh

សង្គម​ស៊ីវិល​អន្តរ​ជាតិ​រក​ឃើញ​ថា​ លំហ​សេរីភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​កាន់តែ​រួម​ចង្អៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សង្គម​ស៊ីវិល​អន្តរ​ជាតិ​រក​ឃើញ​ថា ​សេរីភាព​នៃ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​កំពុង​រងការ​បង្ក្រាប​ពី​រដ្ឋាភិបាល​ ក្រោយ​ពី​ការ​ចោទ​ប្រកាន់ ​និង​ការ​ប្រើប្រាស់​ច្បាប់​ប្រឆាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។​

របាយ​ការណ៍​របស់​អង្គការ​សម្ព័ន្ធភាព​សង្គម​ស៊ីវិល​សកល​ (CIVICUS)​ដែល​បា​នផ្តល់​ចំណាត់​ថ្នាក់ដល់​សេរីភាព​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​ចំនួន​១៩៥​ក្នុង​ពិភព​លោក ​បាន​វាយ​តំលៃ​ប្រទេស​កម្ពុជា​ថា​ ចាប់​តាំង​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​មក​ ការ​ធ្វើ​សកម្មភាព​របស់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​តែង​ទទួល​រង​​ការ​ធ្វើ​ទុក្ខ​បុកម្នេញ ​និង​ការ​រារាំង​ ដែល​ធ្វើ​ឲ្យ​សេរីភាព​របស់​ពួកគេ​មាន​ការ​រួម​ចង្អៀត។​

របាយ​ការណ៍​ដដែល​ឲ្យ​ដឹង​ថា​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ​ច្បាប់​ប្រមូល​ពន្ធដារ​​ ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​និង​ការ​គំរាម​កំហែង​ជាការ​រឹតត្បិត​សកម្ម​ភាព​របស់​សង្គម​ស៊ីវិល៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស