29.2 C
Phnom Penh

TAG

ពលករ​ចំណាកស្រុក

អាជ្ញាធរ​ថៃ បណ្តេញ​ពលករ​ខ្មែរ​ធ្វើការ​ខុស​ច្បាប់​ជាង ៦០០​នាក់​មក​កម្ពុជា​វិញ​តាម​ច្រក​ប៉ោយប៉ែត

ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែ​ឧសភា អាជ្ញាធរ​ថៃ បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ដោយសារ​ចាញ់បោក​មេខ្យល់ មក​ប្រទេស​កម្ពុជា​វិញ​ជាង ៦០០​នាក់។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នៅ​ថ្ងៃទី​១២ ខែ​ឧសភា បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ខែ​ឧសភា ឆ្នាំ​២០២៤ នេះ អាជ្ញាធរ​ថៃ បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដែល​លួច​ឆ្លងដែន​ខុស​ច្បាប់​ដោយសារ​ចាញ់បោក​មេខ្យល់ ចំនួន ៦៣២​នាក់ ក្នុង​នោះ​មាន​ស្ត្រី ២១៧​នាក់ និង​កុមារ ៨០​នាក់ មក​ប្រទេស​កម្ពុជា​វិញ។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ពលករ​ខុស​ច្បាប់​ទាំង​ជាង ៦០០​នាក់​នោះ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​មជ្ឈមណ្ឌល​សំចត​ក្រុង​ប៉ោយប៉ែត​ដើម្បី​អប់រំ​ពួកគេ...

អាជ្ញាធរ​ពាក់ព័ន្ធ​ប្រកាស​សម្រួល​ការ​ចេញ​ចូល​របស់​ពលករ​ខ្មែរ​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ អំឡុង​បុណ្យ​ចូលឆ្នាំ​ខ្មែរ

ក្រសួង​ការងារ កំពុង​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ អាជ្ញាធរ​ដែនដី និង​អង្គភាព​ពាក់ព័ន្ធ ដើម្បី​សម្របសម្រួល​ការ​ចេញ​ចូល​របស់​ពលករ​ខ្មែរ​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ និង​តាម​ច្រក​ទ្វារ​នានា​ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ ខណៈ​អាជ្ញាធរ​ថៃ បាន​បើក​ឲ្យ​ពលករ​ខ្មែរ​ដែល​គ្រោង​ត្រឡប់​ទៅ​ចូលរួម​បុណ្យ​ចូលឆ្នាំ​ថ្មី អាច​ត្រឡប់​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ វិញ​ក្នុង​រយៈពេល ១​ខែ​កន្លះ​ចាប់ពី​ថ្ងៃទី​០១ ខែ​មេសា ដល់​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៤ ដោយ​មិន​ចាំបាច់​មាន​លិខិត​អនុញ្ញាត។ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​ក្រសួង​ការងារ​កម្ពុជា នឹង​ចុះ​ទៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ និង​តាម​ច្រក​ទ្វារ​នានា...

អង្គការ​សង់ត្រាល់​ស្នើ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​លើក​កម្ពស់​លើ​ប្រព័ន្ធ​គាំពារ​សង្គម​ដល់​ពលករ​ចំណាកស្រុក

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​លើក​កម្ពស់​លើ​ប្រព័ន្ធ​គាំពារ​សង្គម ដល់​ពលករ​ចំណាកស្រុក និង​ពិនិត្យ​កំណត់​តម្លៃ​ឯកសារ និង​យន្តការ​ដោះស្រាយ​បណ្ដឹង​របស់​ពលករ​ឡើងវិញ។ នៅ​ក្នុង​ឱកាស​នៃ​ទិវា​ពលករ​ចំណាកស្រុក​អន្តរជាតិ​ថ្ងៃទី​១៨ ខែ​ធ្នូ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) បាន​ប្រារព្ធ​ទិវា​នេះ​ចំនួន ១៦​ទីតាំង​នៅ​ក្នុង​ខេត្ត​ចំនួន​៦ រួម​មាន​ខេត្ត​កំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និង​ខេត្ត​ពោធិ៍សាត់។ អង្គការ​សង់ត្រាល់​ថា​បញ្ហា​ប្រឈម​នានា រួម​មាន​ការ​ចំណាកស្រុក​ដោយ​ខុស​ច្បាប់ យន្តការ​នៃ​ការ​រាយការណ៍ និង​បណ្តឹង​តវ៉ា​របស់​ពលករ​នៅ​មាន​កម្រិត និង​វិសាលភាព​នៃ​កិច្ច​គាំពារ​សង្គម​មិន​ទាន់​បាន​គ្របដណ្ដប់​ដល់​អតីត​ពលករ​ចំណាកស្រុក​ត្រូវ​បាន​លើក​មក​ជជែក...

ពលករ​ខ្មែរ​នៅ​ជប៉ុន​អំពាវនាវ​ឱ្យ​លោក ហេង សួរ ជួយ​ការពារ​ពលករ​ខ្មែរ​ដែល​កំពុង​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​នៅ​ជប៉ុន

ពលករ​ខ្មែរ​ដែល​កំពុង​រង​នូវ​ការ​រំលោភ​សិទ្ធិ​ការងារ​ក្នុង​ប្រទេស​ជប៉ុន អំពាវនាវ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ជួយ​យកចិត្ត​ទុកដាក់​ការពារ​សិទ្ធិ​ការងារ​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការ​នៅ​ប្រទេស​ជប៉ុន ក្នុង​ឈ្មោះ​ជា​សិក្ខាកាម​សព្វថ្ងៃ​នេះ ដើម្បី​កុំ​ឱ្យ​ពួកគេ​រង​នូវ​ការ​ធ្វើ​បាប​ពី​ថៅកែ​រោងចក្រ​បន្ត​ទៀត។ ពលករ​ខ្មែរ​ជាច្រើន​នាក់​ដែល​កំពុង​បម្រើ​ការ​នៅ​ប្រទេស​ជប៉ុន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៥ ធ្នូ ថា ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការ​ក្នុង​ឈ្មោះ​ជា​សិក្ខាកាម​សព្វថ្ងៃ​នេះ ភាគច្រើន​បាន​រង​នូវ​ការ​រំលោភ​សិទ្ធិ​ការងារ​ពី​ថៅកែ​រោងចក្រ​ក្នុង​ប្រទេស​ជប៉ុន​ធ្ងន់ធ្ងរ ខណៈ​ក្រុមហ៊ុន​ដែល​បាន​បញ្ជូន​ពួកគេ​មក​ធ្វើការ​តាម​រោងចក្រ​ក្នុង​ប្រទេស​ជប៉ុន កន្លង​មក​នោះ ក៏​មិន​បាន​ជួយ​ការពារ​សិទ្ធិ​ការងារ​របស់​ពួកគេ​ដែរ។ ពលករ​រងគ្រោះ​ទាំងនោះ អះអាង​ថា រាល់​ពេល​ដែល​ពួកគេ​ស្នើ​ឱ្យ​ក្រុមហ៊ុន​បញ្ជូន​ពលករ​ជួយ​និយាយ​ឱ្យ​ថៅកែ​រោងចក្រ​បញ្ឈប់​ការ​ធ្វើ​បាប​ពួកគេ ឬ​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​ជួយ​ផ្លាស់ប្ដូរ​កន្លែង​ការងារ​ថ្មី...

អ្នក​សង្កេតការណ៍​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ដល់​ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ករណី​លួច​ឆ្លងដែន​ទៅ​ធ្វើការ​ខុស​ច្បាប់

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ដោះស្រាយ​ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​រាប់​រយ​នាក់​កាលពី​ពេល​ថ្មីៗ​នេះ និង​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ដល់​ពួកគេ ដើម្បី​ជួយ​លើកស្ទួយ​ពលករ​ចំណាកស្រុក​ក្នុង​ការ​ធានា​នូវ​សុវត្ថិភាព​ការងារ​របស់​ពួកគេ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ តុលា នេះ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់​បាន​លើកឡើង​ពី​គោលនយោបាយ​របស់​ខ្លួន​ដែល​ត្រូវ​ជួយ​ទៅ​ដល់​កម្មករ​ដែល​កំពុង​បម្រើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ដែល​ខ្លួន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​កាលពី​ចុង​ខែ​សីហា កន្លង​ទៅ ប៉ុន្តែ​លោក​ក៏​មិន​ត្រូវ​ភ្លេច​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិតខាង​ដែរ ជាពិសេស​ពលរដ្ឋ​ខ្មែរ​ដែល​គ្មាន​ឯកសារ​ស្រប​ច្បាប់​ត្រឹមត្រូវ​ដោយសារតែ​ចាញ់បោក​មេខ្យល់ ហើយ​កំពុង​រស់នៅ​តែលតោល​នៅ​ក្រៅ​ប្រទេស​សព្វថ្ងៃ​នេះ។ លោក សេក...

ពលករ​ខ្មែរ​បម្រើ​ការងារ​នៅ​ជប៉ុន​មួយ​ចំនួន​រង​នូវ​ការ​គំរាមកំហែង​កាន់តែ​ធ្ងន់ធ្ងរ​ពី​សំណាក់​សមាគម​បញ្ជូន​ពលករ

ពលករ​ខ្មែរ​មួយ​ចំនួន​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន កំពុង​រង​នូវ​ការ​គំរាមកំហែង​ពី​សំណាក់​សមាគម​ដែល​បញ្ជូន​ពួកគេ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន កាន់តែ​ខ្លាំង​ឡើងៗ ដើម្បី​រារាំង​កុំ​ឱ្យ​ពួកគេ​រត់​ចេញពី​កន្លែង​ធ្វើការ បើ​ទោះបីជា​ពលករ​ខ្មែរ​ទាំងនោះ​ត្រូវ​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ពី​ថៅកែ​ក្រុមហ៊ុន​យ៉ាងណា​ក៏ដោយ ខណៈ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ជប៉ុន មិន​ទាន់​ចុះ​ស្រាវជ្រាវ និង​ជួយ​ដោះស្រាយ​អំពី​បញ្ហា​នេះ​នៅឡើយ។ ពលករ​ខ្មែរ​ម្នាក់​ដែល​កំពុង​រង​នូវ​ការ​គំរាមកំហែង​ពី​សមាគម​បញ្ជូន​ពលករ​ទៅ​ប្រទេស​ជប៉ុន ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​២៣ សីហា នេះ​ថា សព្វថ្ងៃ​នេះ ពលករ​ខ្មែរ​មួយ​ចំនួន​បើ​មិន​រត់​ចេញពី​កន្លែង​ធ្វើការ​ទេ គឺ​មាន​តែ​ទ្រាំ​ធ្វើការ​ដូច​សត្វ​ធាតុ​ប៉ុណ្ណោះ។ ប្រភព​ដដែល​បន្ថែម​ថា ពលករ​ទាំងនោះ ទោះ​ត្រូវ​គេ​វាយ​ធ្វើបាប ឬ​គំរាមកំហែង​យ៉ាងណា​ក៏ដោយ ក៏​ខាង​សមាគម​មិន​ជួយ​ដោះស្រាយ​បញ្ហា​ឱ្យ​ពួកគេ​ដែរ គឺ​មាន​តែ​គាបសង្កត់​ឱ្យ​ពួកគេ​ធ្វើ​ទៅ​តាម​ការ​កំណត់​របស់​ក្រុមហ៊ុន​បន្ត​ទៀត​ប៉ុណ្ណោះ ហើយ​ការ​ធ្វើ​បែប​នេះ...

ពលករ​ខ្មែរ​ថា​ការ​លើកឡើង​របស់​ស្ថានទូត​កម្ពុជា​នៅ​ជប៉ុន​បង្ហាញ​ពី​ទង្វើ​អសមត្ថភាព​ក្នុង​ការងារ

ពលករ​ខ្មែរ​ដែល​កំពុង​មាន​វិបត្តិ​ការងារ​នៅ​ប្រទេស​ជប៉ុន លើកឡើង​ថា ការ​ដែល​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន មិន​ដឹង​រឿង​ដាច់​ចរន្ត​អគ្គិសនី​រហូត​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​ស្ថានីយ​រថភ្លើង គឺ​បង្ហាញ​ពី​ទង្វើ​អសមត្ថភាព​ក្នុង​ការងារ​របស់​ពួកគេ​យ៉ាង​ពិតប្រាកដ។ ប្រភព​ដដែល​បញ្ជាក់​ថា មន្ត្រី​ស្ថានទូត​ទំនង​ជា​ដឹង​តែ​រឿង​ណា​ដែល​សារព័ត៌មាន​ចុះផ្សាយ​ប៉ុណ្ណោះ ប៉ុន្តែ​បញ្ហា​ណា​ដែល​សារព័ត៌មាន​មិន​បាន​ចុះផ្សាយ ពួកគេ​ប្រហែលជា​មិន​បាន​ដឹង​នោះ​ទេ ដូច្នេះ​មាន​ន័យ​ថា ពួកគេ​ក៏​មិន​បាន​ដឹង​ពី​សុខទុក្ខ​ពលករ​ខ្មែរ​ដូច​គ្នា​ដែរ បើ​ស្ថានទូត​រង់ចាំ​មើល​តែ​សារព័ត៌មាន​ចុះផ្សាយ​នោះ។ ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន ប្រាប់​សារព័ត៌ The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២១ សីហា នេះ​ថា នៅ​ប្រទេស​ជប៉ុន​មាន​ក្រុមហ៊ុន​សូឡា​ផ្គត់ផ្គង់​អគ្គិសនី​ឱ្យ​ក្រុមហ៊ុន​រថភ្លើង​ជប៉ុន ហើយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​នេះ​ត្រូវ​បាន​ពលករ​ខ្មែរ​លួច​កាត់​យក​ខ្សែភ្លើង​ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​ដល់​ក្រុមហ៊ុន​រថភ្លើង​ផង​ដែរ ប៉ុន្តែ​ដោយសារ​ការ​ខូចខាត​មាន​កម្រិត​សម​ល្មម​ដែល​អាច​ជួសជុល​បាន ខាង​ក្រុមហ៊ុន​ក៏​បាន​ជួសជុល​តែម្តង ហើយ​ខាង​សារព័ត៌មាន​ក៏​មិន​បាច​ចុះផ្សាយ​អំពី​ករណី​នេះ​ច្រើន​ដែរ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​បាន​ទៅ​រាយការណ៍​ប្រាប់​ប៉ូលិស​ពី​រឿង​នេះ​ដើម្បី​ឱ្យ​មាន​ការ​ស៊ើបអង្កេត។ ប្រភព​ដដែល​លើកឡើង​ថា...

សហជីព​នៅ​ជប៉ុន​ថា​ពលករ​ខ្មែរ​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ដោយសារ​គ្មាន​ការ​ជួយ​ដោះស្រាយ​ពី​ស្ថានទូត​ខ្មែរ

សហជីព​ប្រចាំ​ទេស​ជប៉ុន ដែល​ធ្វើការ​លើ​វិស័យ​ការងារ ត្អូញត្អែរ​ថា ពលករ​ខ្មែរ​ដែល​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ដោយ​ការ​លួច​កាត់​ខ្សែភ្លើង​រហូត​ធ្វើ​ឱ្យ​ស្ថានីយ​រថភ្លើង​លែង​ដំណើរការ​ជា​បន្តបន្ទាប់​មក​នេះ គឺ​ដោយសារតែ​ពួកគេ​ជួប​វិបត្តិ​អត់​ការងារ ព្រោះ​តែ​រត់​ចេញពី​ក្រុមហ៊ុន​ដែល​ថៅកែ​រំលោភ​សិទ្ធិ​ការងារ និង​គ្មាន​ការ​ជួយ​ដោះស្រាយ​បញ្ហា​ពី​ស្ថានទូត​ខ្មែរ។ សហជីព​ជប៉ុន ដែល​ទទួល​បន្ទុក​ការពារ​សិទ្ធិ​ពលករ​ខ្មែរ ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៧ សីហា នេះ​ថា នៅ​ពេល​ដែល​ពលករ​ទាំងនោះ​ចូល​បម្រើការ​នៅ​តាម​រោងចក្រ​នានា ទោះ​ត្រូវ​ថៅកែ​ក្រុមហ៊ុន​រំលោភ​បំពាន​សិទ្ធិ​ការងារ​យ៉ាងណា​ក៏ដោយ ក៏​ស្ថានទូត​ខ្មែរ និង​ក្រុមហ៊ុន​ដែល​បញ្ជូន​ពួកគេ​ទៅ​ធ្វើការ​មិន​ដែល​ចុះ​ទៅ​ជួយ​ដោះស្រាយ​បញ្ហា​ឱ្យ​ពលករ​ខ្មែរ​ទាំងនោះ​ម្តង​ណា​ឡើយ រហូត​ដល់​ដំណាក់កាល​មួយ​ដែល​ទ្រាំ​លែង​បាន ពលករ​ទាំងនោះ​ក៏​សម្រេច​ចិត្ត​រត់​ចេញពី​កន្លែង​ធ្វើការ​តែម្តង។ ប្រភព​ដដែល​លើកឡើង​ថា នៅ​ពេល​ដែល​ពួកគេ​រត់​ចេញពី​កន្លែង​ធ្វើការ ខាង​ក្រុមហ៊ុន​ដែល​បាន​បញ្ជូន​ពួកគេ​ទៅ ក៏​ទាក់ទង​មិន​បាន...

ពលករ​ខ្មែរ​នៅ​ជប៉ុន​រាប់​រយ​នាក់​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការ​បោះឆ្នោត​នៅ​កម្ពុជា​នា​ខែ​កក្កដា​ឆ្នាំ​២០២៣

ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​រាប់​រយ​នាក់​នាំគ្នា​ចេញ​ធ្វើ​យុទ្ធនាការ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព និង​បើក​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ពួកគេ​បាន​នាំគ្នា​ពាក់​អាវ​មាន​រូប​សញ្ញា​ភ្លើង​ទៀន បាន​ចេញ​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃទី​២៥ ខែ​មិថុនា នេះ ដោយ​មាន​កាន់​បដា​ទង់ជាតិ​កម្ពុជា និង​ទង់​គណបក្ស​ភ្លើង​ទៀន​តាម​ដងផ្លូវ។ ពួកគេ​បាន​ស្រែក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព បើក​លំហ​ប្រជាធិបតេយ្យ ដោះលែង​កម្ពុជា Free Cambodia ដោះលែង​ប្រជាធិបតេយ្យ Free Democracy និង​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ Free and...

លោក ហ៊ុន សែន អរគុណ​ភាគី​ថៃ​ដែល​សន្យា​មិន​បណ្តេញ​ពលករ​ខ្មែរ​ចេញពី​ប្រទេស​ថៃ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អរគុណ​ទៅ​ដល់​ភាគី​ប្រទេស​ថៃ គណបក្ស​កាវក្លៃ ឬ «Move Forward» ដែល​បាន​បញ្ជាក់​អំពី​គោលជំហរ​មិន​បណ្តេញ​ពលករ​ខ្មែរ​ចេញពី​ប្រទេស​ថៃ ប្រសិនបើ​គណបក្ស​ប្រឆាំង​នេះ​ឡើង​ទៅ​កាន់​អំណាច​នៅ​ថ្ងៃ​មុខ។ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​៨ មិថុនា នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​លោក​បាន​ទទួល​ដំណឹង​ពី​ភាគី​ថៃ មក​ថា ថៃ​មិន​មាន​គម្រោង​ដេញ​ពលករ​បរទេស​ចេញ​ទឹកដី​នោះ​ទេ។ ការ​បកស្រាយ​របស់​ភាគី​ថៃ នេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ថា គណបក្ស​ឆ្ពោះ​ទៅ​មុខ​ដែល​ត្រៀម​ដឹកនាំ​រដ្ឋាភិបាល​ប្រទេស​ថៃ មាន​ផែនការ​បណ្ដេញ​ពលករ​បរទេស។ លោក​នាយករដ្ឋមន្ត្រី...

Latest news

© 2021, ដេលី. All rights reserved.