42 C
Phnom Penh

TAG

មាជ សុវណ្ណារ៉ា

លោក មាជ សុវណ្ណារ៉ា៖ កម្ពុជា​មាន​ជំងឺ​កាច​សាហាវ​ដែល​ក្លាយ​ជា​ឧបសគ្គ​យ៉ាង​ធំ​ដល់​ការ​បង្រួបបង្រួម​ជាតិ

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រឆាំង ព្រមាន​ថា ក្នុង​សង្វៀន​នយោបាយ​នៅ​កម្ពុជា​មាន​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ចំនួន​កំពុងតែ​រីក​រាលដាល​យ៉ាង​ខ្លាំង ដែល​ជា​ឧបសគ្គ​ដល់​ការ​រួបរួម ​និង​ការ​អភិវឌ្ឍ​ជាតិ ហើយ​ក៏​កំពុងតែ​បំផ្លាញ​សង្គម​កម្ពុជា​ដល់​ឫសគល់​ផង​ដែរ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២១ ថា ជំងឺ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​បែកបាក់​គ្នា​តាំងពី​អតីតកាល​រហូត​ដល់​សព្វថ្ងៃ​នេះ គឺ​ជំងឺ​ក្តិច​ត្រួយ ជំងឺ​តួឯក ជំងឺ​អាត្មានិយម ជំងឺ​ជេរប្រមាថ ជំងឺ​លាប​ពណ៌ និង​ជំងឺ​ជាច្រើន​ទៀត ហើយ​ជំងឺ​ទាំងនោះ​បាន​ចូល​ទៅ​សម្ងំ​ក្នុង​សរសៃឈាម​អ្នក​នយោបាយ​ខ្មែរ​ដែល​ស្រឡាញ់​អំណាច​អស់​រាប់​សិប​ឆ្នាំ​មក​ហើយ។ លោក​អះអាង​ថា និស្សិត​បញ្ញវន្ត​ខ្មែរ​ដែល​មាន​សមត្ថភាព​ពិតប្រាកដ​ពិបាក​រស់...

មន្ត្រី​នយោបាយ​បក្ស​ប្រឆាំង​ប្រចាំ​សហរដ្ឋ​អាមេរិក CNRP-A ប្រកាស​លាឈប់​ពី​តួនាទី

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស CNRP-A (CNRP-American) បាន​សម្រេច​ដាក់​ពាក្យ​លាឈប់​ពី​តួនាទី​របស់​ខ្លួន​ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​ប្រចាំ​សហរដ្ឋ​អាមេរិក ដោយ​ចោទ​ថា ក្រុម CNRP-A និង​ក្រុម CNRP-O (CNRP Oversea) លួច​ជួយ​គណបក្ស​បេះដូង​ជាតិ​នៅ​កម្ពុជា ដែល​ទើប​នឹង​បង្កើត​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ។ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ CNRP-A លោក យ៉ង់ ណុយ ឬ​លោក យ៉ង់ ប្រេឌី ណុយ ឬ Brady...

មន្ត្រី​បក្ស​ប្រឆាំង៖ លោក កឹម សុខា សុខចិត្ត​បាត់បង់​សេរីភាព​ផ្ទាល់ខ្លួន ព្រោះ​ដើម្បី​សេចក្តី​សុខ​ជាតិ​និង​ពលរដ្ឋ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា ការ​តស៊ូ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គឺ​ដូចគ្នា​ទៅ​នឹង​មេដឹកនាំ​ដើម្បី​សេរីភាព​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង លោក Nelson Mandela ដែរ គឺ​ហ៊ាន​លះបង់​សេរីភាព​ខ្លួនឯង​រហូត​ដល់​ការ​លះបង់​ជីវិត​ដើម្បី​តែ​ទាមទារ​សេរីភាព និង​យុត្តិធម៌​ជូន​ជាតិ និង​ពលរដ្ឋ​របស់​ខ្លួន។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ថា ភាព​ស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ និង​ពលរដ្ឋ​ខ្មែរ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ...

មន្ត្រី​បក្ស​ប្រឆាំង៖ កម្ពុជា​បច្ចុប្បន្ន​ក្លាយ​ជា​ទីលាន​ប្រជែង​នយោបាយ​ដោយ​គ្មាន​ភាព​ស្មោះត្រង់​ពី​មេដឹកនាំ​នយោបាយ​ធំៗ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង រិះគន់​ថា កម្ពុជា​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ទីលាន​ប្រជែង​ផ្នែក​នយោបាយ​ដោយ​គ្មាន​ភាព​ស្មោះត្រង់​នោះ​ទេ ព្រោះ​តែ​ការ​កេង​ចំណេញ​នយោបាយ​រៀងៗ​ខ្លួន បាន​ធ្វើ​ឲ្យ​បាត់បង់​នូវ​សីលធម៌ និង​គុណធម៌​របស់​មេដឹកនាំ​នយោបាយ​ទាំង​ភាគី​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ថា មេដឹកនាំ​នយោបាយ​កាន់​អំណាច​អាង​កម្លាំង​កម្ទេច ខណៈ​មេដឹកនាំ​ខាង​ប្រឆាំង​អាង​ឆ្កឹះឆ្កៀល​ឲ្យ​អ្នក​កាន់​អំណាច​លោត​តាម​ការ​ចង់​បាន​របស់​ខ្លួន ប៉ុន្តែ​ល្បែង​របស់​មេដឹកនាំ​ទាំង​ពីរ​នេះ​បាន​បង្ក​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ជាតិ ដែល​នាំ​ឲ្យ​ខ្មែរ​បែកបាក់​សាមគ្គី​យ៉ាង​ធ្ងន់ធ្ងរ។ លោក​អះអាង​ថា ការ​ធ្វើ​នយោបាយ​បែប​ឆ្កឹះឆ្កៀល​របស់​លោក...

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ថា​វៀតណាម​អាច​នឹង​បង្កើត​ឲ្យ​មាន​គណបក្ស​ប្រឆាំង​មួយ​នៅ​កម្ពុជា

ក្រុម​អ្នក​តស៊ូ​មតិ​សម្ដែង​ការ​ព្រួយបារម្ភ​ថា វៀតណាម​អាច​នឹង​បន្ត​ព្យាយាម​លេង​ល្បែង​នយោបាយ​ឈ្លានពាន​កម្ពុជា​បន្ត​ទៀត​តាម​រូបភាព​បង្កើត​ឲ្យ​មាន​គណបក្ស​ប្រឆាំង​មួយ​នៅ​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​អាច​កាច់​ចង្កូត​របស់​កម្ពុជា​បាន​ទាំងស្រុង និង​កាន់តែ​រឹងមាំ​នៅ​ពេល​អនាគត។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ ថា នៅ​ពេល​នេះ​ចៅហ្វាយ​ចាស់​របស់​លោក ហ៊ុន សែន គឺ​រដ្ឋាភិបាល​ក្រុង​ហាណូយ...

ចលនា​និស្សិត​ក្រៅ​ប្រទេស៖ លោក ហ៊ុន សែន កំពុង​ប្រឈម​មុខ​បញ្ហា​ធំៗ​ដែល​នាំ​ឲ្យ​បក្ស​កាន់​អំណាច​ប្រេះ​បែក​ជា​ពីរ

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) ព្រមាន​ថា លោក ហ៊ុន សែន កំពុង​ប្រឈម​មុខ​បញ្ហា​ធំ​៣ ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ទី​១ គឺ​ទំនាក់ទំនង​ការបរទេស​មិន​បាន​ល្អ ទី​២ បញ្ហា​បែកបាក់​ផ្ទៃក្នុង​ជាតិ និង​ទី​៣ បញ្ហា​បែកបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ផ្ទាល់​ផង​ដែរ។ ក្រុម​នេះ​អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន កំពុង​លេង​ល្បែង​នយោបាយ​ដើម្បី​បន្ត​អំណាច​វង្ស​ត្រកូល​របស់​ខ្លួន មិន​គិត​ពី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​នោះ​ឡើយ។ សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១...

មន្ត្រី​ជាន់ខ្ពស់​របស់​លោក សម រង្ស៊ី ប្រកាស​ជំហរ​គាំទ្រ​គណបក្ស​បេះដូង​ជាតិ

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក សមរ ង្ស៊ី បង្ហាញ​ជំហរ​គាំទ្រ និង​សម្តែង​មោទកភាព​ចំពោះ​គណបក្ស​បេះដូង​ជាតិ ជា​សាធារណៈ។ ការ​អះអាង​របស់​អ្នកស្រី មូរ សុខហួរ ធ្វើឡើង​ក្នុង​កម្មវិធី​ទទួលទាន​អាហារ​សាមគ្គី​កូនខ្មែរ​ក្នុង​ទីក្រុង Atlanta នៃ​រដ្ឋ Georgia សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២១។ អ្នកស្រី​បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ពេល​នោះ​ថា បើ​បង្កើត​គណបក្ស​ហើយ​មិន​ធ្វើ​សកម្មភាព មិន​ចាំបាច់​បង្កើត​មក​ទេ ព្រោះ​ថា​បើ​បើក​បក្ស​ហើយ​មិន​ហ៊ាន​តតាំង​ជាមួយ​បក្ស​កាន់​អំណាច គឺ​ដើរ​ចូល​ក្នុង​ល្បែង​លោក ហ៊ុន សែន ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង...

អ្នក​ឃ្លាំមើល៖ រដ្ឋប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា របស់​បក្ស​ប្រជាជន​កម្ពុជា​មាន​វៀតណាម​ជា​អ្នក​កាង

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា សោកនាដកម្ម​ដ៏​ព្រៃផ្សៃ​នៅ​ថ្ងៃ​ទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧ គឺជា​រដ្ឋប្រហារ​បង្ហូរ​ឈាម​កណ្ដាល​ទីក្រុង​ភ្នំពេញ​ដែល​លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ដោយ​ផ្ទាល់ និង​មាន​ការ​ជួយ​គ្រប់​បែបយ៉ាង​ពី​រដ្ឋាភិបាល​កុម្មុយនីស្ត​ក្រុង​ហាណូយ ដើម្បី​ផ្តួល​រំលំ​គូភាគី​នយោបាយ និង​ឈាន​ទៅ​រក​ការ​ក្តោបក្តាប់​អំណាច​ទាំងស្រុង​នៅ​កម្ពុជា។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ថា...

តើ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ចេញ​ទៅ​បង្កើត​បក្ស​ថ្មី ស្ថិត​ក្នុង​យុទ្ធសាស្ត្រ​បក្ស​កាន់​អំណាច ឬ​ដើម្បី​ដួង​ព្រលឹង​សង្គ្រោះ​ជាតិ?

អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស (CNRP-O) អះអាង​ថា មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បង្កើត​គណបក្ស​ថ្មី និង​អ្នក​ដែល​បាន​ចូលរួម​ទាំងអស់ ត្រូវ​អស់​សុពលភាព​ជា​មេដឹកនាំ ឬ​ជា​តំណាង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ស្វ័យប្រវត្តិ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​បាន​នាំគ្នា​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​រៀងៗ​ខ្លួន ដែល​ក្នុង​នោះ​ក៏​មាន​ការសង្ស័យ​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ជា​ខ្នង​បង្អែក​នៃ​ការ​បង្កើត​បក្ស​ថ្មី​នោះ​ផង​ដែរ។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស (CNRP-O) និង​ជា​អគ្គនាយក​អង្គការ​មជ្ឈមណ្ឌល​ប្រជាធិបតេយ្យ​កម្ពុជា (CDC) លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៨...

លោក កឹម សុខា ប្ដេជ្ញា​ចំពោះ​អ្នកគាំទ្រ​ថា​លោក​មិន​ក្បត់​ជាតិ និង​មិន​ក្បត់​ឆន្ទៈ​របស់​ពលរដ្ឋ​នោះ​ទេ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព បាន​ប្ដេជ្ញា​ថា លោក​នឹង​មិន​ក្បត់​ប្រទេស​ជាតិ មិន​ក្បត់​ឆន្ទៈ​ពលរដ្ឋ និង​មិន​បោះបង់​ចោល​មាតុភូមិ​កម្ពុជា​ជា​ទីស្រឡាញ់​របស់​លោក​ជាដាច់ខាត។ ការ​ប្ដេជ្ញា​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកគាំទ្រ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំគ្នា​ផ្ញើ​សារ​ជូនពរ​ក្នុង​ឱកាស​នៃ​ខួបកំណើត​គម្រប់​អាយុ ៦៨​ឆ្នាំ​ឈាន​ចូល ៦៩​ឆ្នាំ​របស់​មេដឹកនាំ​ប្រឆាំង​រូប​នេះ​កាលពី​ថ្ងៃ​អាទិត្យ ទី​២៧ កន្លង​ទៅ។ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មិនទាន់​មាន​សេរីភាព​ពេញលេញ និង​កំពុង​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​របស់​បក្ស​កាន់​អំណាច គឺ​លោក កឹម សុខា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២១ ថា លោក​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ពលរដ្ឋ​ខ្មែរ...

Latest news