TAG
មាជ សុវណ្ណារ៉ា
មន្ត្រីជាន់ខ្ពស់របស់លោក សម រង្ស៊ី ប្រកាសជំហរគាំទ្រគណបក្សបេះដូងជាតិ
អនុប្រធានគណបក្សសង្គ្រោះជាតិភាគីលោក សមរ ង្ស៊ី បង្ហាញជំហរគាំទ្រ និងសម្តែងមោទកភាពចំពោះគណបក្សបេះដូងជាតិ ជាសាធារណៈ។
ការអះអាងរបស់អ្នកស្រី មូរ សុខហួរ ធ្វើឡើងក្នុងកម្មវិធីទទួលទានអាហារសាមគ្គីកូនខ្មែរក្នុងទីក្រុង Atlanta នៃរដ្ឋ Georgia សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។
អ្នកស្រីបានថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅពេលនោះថា បើបង្កើតគណបក្សហើយមិនធ្វើសកម្មភាព មិនចាំបាច់បង្កើតមកទេ ព្រោះថាបើបើកបក្សហើយមិនហ៊ានតតាំងជាមួយបក្សកាន់អំណាច គឺដើរចូលក្នុងល្បែងលោក ហ៊ុន សែន ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង...
អ្នកឃ្លាំមើល៖ រដ្ឋប្រហារថ្ងៃទី៥-៦ កក្កដា របស់បក្សប្រជាជនកម្ពុជាមានវៀតណាមជាអ្នកកាង
បញ្ញវន្តខ្មែរនៅក្រៅស្រុក អះអាងថា សោកនាដកម្មដ៏ព្រៃផ្សៃនៅថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧ គឺជារដ្ឋប្រហារបង្ហូរឈាមកណ្ដាលទីក្រុងភ្នំពេញដែលលោក ហ៊ុន សែន ជាអ្នកបញ្ជាដោយផ្ទាល់ និងមានការជួយគ្រប់បែបយ៉ាងពីរដ្ឋាភិបាលកុម្មុយនីស្តក្រុងហាណូយ ដើម្បីផ្តួលរំលំគូភាគីនយោបាយ និងឈានទៅរកការក្តោបក្តាប់អំណាចទាំងស្រុងនៅកម្ពុជា។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ ខែកក្កដា ថា...
តើមន្ត្រីបក្សប្រឆាំងដែលចេញទៅបង្កើតបក្សថ្មី ស្ថិតក្នុងយុទ្ធសាស្ត្របក្សកាន់អំណាច ឬដើម្បីដួងព្រលឹងសង្គ្រោះជាតិ?
អតីតអគ្គលេខាធិការគណបក្សសង្គ្រោះជាតិក្រៅប្រទេស (CNRP-O) អះអាងថា មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ដែលបានបង្កើតគណបក្សថ្មី និងអ្នកដែលបានចូលរួមទាំងអស់ ត្រូវអស់សុពលភាពជាមេដឹកនាំ ឬជាតំណាងនៃគណបក្សសង្គ្រោះជាតិ ដោយស្វ័យប្រវត្តិ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួនបាននាំគ្នាទៅបង្កើតគណបក្សនយោបាយថ្មីរៀងៗខ្លួន ដែលក្នុងនោះក៏មានការសង្ស័យថា អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ជាខ្នងបង្អែកនៃការបង្កើតបក្សថ្មីនោះផងដែរ។
អតីតអគ្គលេខាធិការគណបក្សសង្គ្រោះជាតិក្រៅប្រទេស (CNRP-O) និងជាអគ្គនាយកអង្គការមជ្ឈមណ្ឌលប្រជាធិបតេយ្យកម្ពុជា (CDC) លោក ប៉ុន សៅរី បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២៨...
លោក កឹម សុខា ប្ដេជ្ញាចំពោះអ្នកគាំទ្រថាលោកមិនក្បត់ជាតិ និងមិនក្បត់ឆន្ទៈរបស់ពលរដ្ឋនោះទេ
ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរងការរឹតត្បិតសេរីភាព បានប្ដេជ្ញាថា លោកនឹងមិនក្បត់ប្រទេសជាតិ មិនក្បត់ឆន្ទៈពលរដ្ឋ និងមិនបោះបង់ចោលមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់លោកជាដាច់ខាត។
ការប្ដេជ្ញានេះ ធ្វើឡើងបន្ទាប់ពីអ្នកគាំទ្រ និងសមាជិកគណបក្សសង្គ្រោះជាតិ បាននាំគ្នាផ្ញើសារជូនពរក្នុងឱកាសនៃខួបកំណើតគម្រប់អាយុ ៦៨ឆ្នាំឈានចូល ៦៩ឆ្នាំរបស់មេដឹកនាំប្រឆាំងរូបនេះកាលពីថ្ងៃអាទិត្យ ទី២៧ កន្លងទៅ។
មេដឹកនាំបក្សប្រឆាំងដែលមិនទាន់មានសេរីភាពពេញលេញ និងកំពុងស្ថិតនៅក្រោមការតាមដានរបស់បក្សកាន់អំណាច គឺលោក កឹម សុខា បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ថា លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ពលរដ្ឋខ្មែរ...
មន្ត្រីបក្សប្រឆាំងថាហាងឆេងបង្កើតបក្សនយោបាយថ្មីនៅកម្ពុជាប្រហាក់ប្រហែលនឹងហាងឆេងលក់ដី
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លើកឡើងថា ហាងឆេងបង្កើតគណបក្សនយោបាយថ្មីនៅកម្ពុជាប្រហាក់ប្រហែលគ្នាទៅនឹងហាងឆេងលក់ដី ដែលកំពុងតែរីកស្គុសស្គាយសព្វថ្ងៃនេះ ប៉ុន្តែមិនដឹងថាការបើកបក្សនយោបាយរបស់អ្នកទាំងនោះជាឆន្ទៈជាតិ ដើម្បីជាតិពិតប្រាកដ ឬគ្រាន់តែជាការបំពេញបំណងប្រាថ្នារបស់បក្សកាន់អំណាចនោះ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានលើកឡើងបែបនេះក្នុងន័យរិះគន់មន្ត្រីបក្សប្រឆាំងមួយចំនួនដែលបាននាំគ្នាចេញទៅបង្កើតគណបក្សនយោបាយថ្មីដោយខ្លួនឯង ក្រោយពេលដែលពួកគេទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញហើយនោះ។
លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២២ ខែមិថុនា ថា ពលរដ្ឋខ្មែរដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងការផ្លាស់ប្ដូរ ពិតជាខកបំណងយ៉ាងខ្លាំងចំពោះអ្នកនយោបាយបក្សប្រឆាំងដែលនាំគ្នាចាកចេញពីគោលជំហរដើមរបស់បក្សសង្គ្រោះជាតិ ទៅបើកគណបក្សនយោបាយរៀងៗខ្លួន ក្រោមហេតុផលដែលមិនសមទំនងថាដើម្បីបន្តដួងព្រលឹងសង្គ្រោះជាតិ។
លោកអះអាងថា...
តើការសាមគ្គីផ្ទៃក្នុងជាតិរបស់កម្ពុជាអាចកើតមានទេ បើមេដឹកនាំនយោបាយនៅតែមិនអាចរួបរួមគ្នាដូចសព្វថ្ងៃនេះ?
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងលើកឡើងថា ប្រសិនបើមេដឹកនាំនយោបាយធំៗនៅតែមិនយល់អំពីស្មារតីរួបរួមរបស់ជាតិទេ នោះអធិបតេយ្យជាតិ បូរណភាពទឹកដី និងឯករាជភាពដែលជាក្តីស្រមៃរបស់ប្រជាជន នឹងត្រូវឆេះខ្លោចវិនាសហិនហោចអស់នៅពេលខាងមុខជាមិនខាន។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ថា ប្រសិនបើមេដឹកនាំនយោបាយ និងពលរដ្ឋអាចសហការតស៊ូស្វិតស្វាញជាមួយគ្នាដោយបង្ហាញនូវក្តីបារម្ភរវាងគ្នានិងគ្នានោះ គឺប្រាកដជាអាចបណ្ដុះនូវទឹកចិត្តជួយឈឺឆ្អាល និងចេះលះបង់ដើម្បីគ្នាទៅវិញទៅមកជាមិនខាន។
លោកអះអាងថា កម្ពុជាត្រូវតែឈរលើមាគ៌ាឆ្ពោះទៅរកកំណែទម្រង់អភិបាលកិច្ចល្អតាមគោលការណ៍នីតិរដ្ឋបែបផែនប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ដើម្បីឲ្យកម្ពុជាចៀសផុតពីហានិភ័យនៃវិនាសកម្មទាំងឡាយដែលបណ្តាលមកពីវិបត្តិនយោបាយដែលពលរដ្ឋខ្មែរកំពុងប្រឈមអស់រយៈពេលរាប់សិបឆ្នាំមកហើយនោះ។
លោក មាជ សុវណ្ណារ៉ា...
តើកម្ពុជាអាចប្រកាសឯករាជ្យតាមវិធីណា ស្របពេលបរទេសជិតខាងមានបំណងឈ្លានពានឥតឈប់បែបនេះ?
ទឹកដីកម្ពុជា និងពលរដ្ឋខ្មែរមានប្រវត្តិជូរចត់ដោយសារការរំលោភបំពានពីបរទេសជិតខាងជាច្រើនសម័យកាល ជាពិសេសប្រទេសវៀតណាម តាំងពីដូនតារហូតមកដល់ពេលបច្ចុប្បន្ននេះ ពួកគេបានឈ្លានពានកម្ពុជាគ្រប់រូបភាព បើទោះបីជាសកម្មភាពទាំងនោះត្រូវគេមើលឃើញថាជាការធ្វើទំនាក់ទំនងការទូត ការជួយឧបត្ថម្ភ ឬការចងសម្ព័ន្ធមិត្តយ៉ាងណាក៏ដោយ គឺគ្រាន់តែជាការលាក់មហិច្ឆតាដើម្បីទន្ទ្រាន និងរំលោភទឹកដីរបស់ខ្មែរប៉ុណ្ណោះ។
ក្រុមអ្នកឃ្លាំមើលរិះគន់ថា ក្រោយពេលលោក ហ៊ុន សែន ត្រូវបានរដ្ឋាភិបាលវៀតណាម លើកបន្តុបជានាយករដ្ឋមន្ត្រីខ្មែរនៅឆ្នាំ១៩៨៥ ក្រោយមកកម្ពុជាបានផុងខ្លួនបន្តិចម្តងៗចូលក្នុងការគ្រប់គ្រងរបស់វៀតណាម ទាំងវិស័យនយោបាយ និងយោធា ដែលធ្វើឲ្យកម្ពុជាបាត់បង់អធិបតេយ្យភាពរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ ជាពិសេសលើឆាកអន្តរជាតិតែម្តង។
បញ្ហានេះ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា យល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងសន្ធិសញ្ញាខុសច្បាប់គ្រប់បែបយ៉ាងជាមួយរដ្ឋាភិបាលវៀតណាម ដែលសុទ្ធសឹងតែជាកិច្ចព្រមព្រៀង...
មន្ត្រីបក្សប្រឆាំងថាកោះត្រល់របស់ខ្មែរដែលវៀតណាមត្រួតត្រាអាចរកចំណូលចូលជាតិគេរាប់ពាន់លានដុល្លារក្នុង១ឆ្នាំៗ
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្លែងថា ខ្មែរពិតជាឈឺចិត្តណាស់ ព្រោះកោះត្រល់ដែលជារបស់ដូនតាខ្មែរត្រូវបានវៀតណាមត្រួតត្រា ថែមទាំងអាចរកចំណូលចូលក្នុងសេដ្ឋកិច្ចជាតិរបស់គេដល់ទៅរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈខ្មែរម្ចាស់ទឹកដីបានត្រឹមឈរមើលគេរកស៊ីលើទឹកដីខ្លួនឯងប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៩ ខែមិថុនា នេះថា រដ្ឋាភិបាលក្រុងហាណូយ បានយកកោះត្រល់ដែលពួកគេរំលោភយកពលរដ្ឋខ្មែរទៅប្រកួតរកចំណូលសេដ្ឋកិច្ចឲ្យជាតិគេជាមួយនឹងកោះភូកេត ប្រទេសថៃ និងកោះបាលី ប្រទេសឥណ្ឌូណេស៊ី បានចំណូលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
លោកអះអាងថា កោះត្រល់ដែនដីខ្មែរក្បែរខេត្តកំពត ចម្ងាយមិនដល់ ២០គីឡូម៉ែត្រផងនោះ ត្រូវវៀតណាមឈ្លានពានយកទៅគ្រប់គ្រងធ្វើជាកម្មសិទ្ធិ...
អ្នកឃ្លាំមើលថាពលរដ្ឋខ្មែរក្រោមបន្តរស់ដោយគ្មានសេរីភាពលើទឹកដីកំណើត ខណៈវៀតណាមរំលោភសិទ្ធិពួកគេក្នុងនាមជាម្ចាស់ទឹកដី
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអះអាងថា ថ្ងៃទី៤ ខែមិថុនា គឺជាខួប ៧២ឆ្នាំដែលខ្មែរក្រោមឈឺចាប់ព្រោះតែទឹកដីកូសាំងស៊ីន ឬទឹកដីកម្ពុជាក្រោម បានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់អាជ្ញាធរវៀតណាម បន្តពីអាណានិគមនិយមបារាំង។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៤ ខែឧសភា ថា មេដឹកនាំកុម្មុយនីស្តវៀតណាម តែងតែចិញ្ចឹមមហិច្ឆតាលេបយកទឹកដីកម្ពុជាទៅគ្រប់គ្រងក្រោមអំណាចរបស់ខ្លួនទៅតាមកាលៈទេសៈនយោបាយជាបន្តបន្ទាប់ឥតឈប់ឈរ។
លោកអះអាងថា អំណាចរដ្ឋការក្រុងហាណូយ ត្រូវបានគេមើលឃើញថា ពួកគេកំពុងតែជ្រៀតជ្រែកកិច្ចការនយោបាយបំបែកបំបាក់ជាតិខ្មែរតាមរយៈនៃការឈ្លានពាន ដោយការប្រឹងព្យាយាមរំលោភយកទឹកដីខ្មែរតាមគ្រប់រូបភាព ដូចជាការរំលោភយកទឹកដីកម្ពុជាក្រោមក្នុងឆ្នាំ១៩៤៩ និងការខ្ចីដីខ្មែរធ្វើទីលានសមរភូមិឈរជើងប្រយុទ្ធជាមួយកងទ័ពអាមេរិក...
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថាវិបត្តិនយោបាយនៅកម្ពុជាមិនមែនមកពីចិនឬអាមេរិកនោះទេ
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលើកឡើងថា វិបត្តិនយោបាយនៅកម្ពុជាមិនមែនជារឿងហាស្លាក់ខ្ជាក់ស្លែងរវាងចិន ឬអាមេរិកនោះទេ ប៉ុន្តែជារឿងកម្ពុជាខ្លួនឯងដែលមិនបានគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ ប៉ុណ្ណោះ។មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី២ ខែមិថុនា នេះថា នៅពេលកម្ពុជាអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានត្រឹមត្រូវហើយនោះ គ្មានរដ្ឋបរទេសណាអាចមករំលោភបំពានអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យជាតិ និងអព្យាក្រឹតភាពរបស់កម្ពុជាបានឡើយ ជាពិសេសរដ្ឋធម្មនុញ្ញរបស់កម្ពុជា គឺជារដ្ឋធម្មនុញ្ញឯករាជ្យស្របតាមខ្លឹមសាររបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សយ៉ាងពេញលេញ។
លោកអះអាងថា សហគមន៍អន្តរជាតិតែងចង់ឃើញកម្ពុជាស្ថិតនៅលើគន្លងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យបានត្រឹមត្រូវផងដែរ ជាពិសេសគឺការបើកលំហសេរីភាពនៃការបញ្ចេញមតិឱ្យបានទូលំទូលាយឡើងវិញ និងទម្លាក់ចោលនូវរាល់បទចោទលើមេបក្សប្រឆាំងលោក...