ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
33.8
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
មុត ចន្ថា
នយោបាយ
រដ្ឋសភាកម្ពុជាខកចិត្តចំពោះសភាអឺរ៉ុបដែលព្រមានដក EBA ទាំងស្រុងចេញពីកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
May 11, 2022
រដ្ឋសភាកម្ពុជាសម្ដែងការខកចិត្តជាខ្លាំងចំពោះសភាអឺរ៉ុប ដែលព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជាទាំងស្រុង ពាក់ព័ន្ធនឹងការបង្ក្រាបជាបន្តបន្ទាប់លើក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា។ រដ្ឋសភាកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានច្រានចោលញត្តិរបស់សភាអឺរ៉ុបទាំងស្រុង ដោយបានផ្អែកលើក ៩ចំណុច ដើម្បីឆ្លើយតបនឹងសេចក្ដីសម្រេចញត្តិសភាអឺរ៉ុបដែលចេញកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។ សភាកម្ពុជាចាត់ទុកសេចក្ដីសម្រេចរបស់សភាអឺរ៉ុប ថាជាការបំភ្លៃក្នុងន័យលម្អៀង មានចរិតនយោបាយប្រកាន់យកភាគីតែម្ខាង និងខ្វះការគោរពដល់រដ្ឋអធិបតេយ្យ។ មួយវិញទៀត ការសម្រេចនេះ និងសេចក្ដីសម្រេចមុនៗដែលពាក់ព័ន្ធនឹងកម្ពុជា មានចេតនាមើលរំលងវឌ្ឍនភាពនៃកំណែទម្រង់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាទាំងស្រុង។ បន្ថែមពីនេះ សភាអឺរ៉ុបផ្អែកលើប្រភពព័ត៌មានមិនច្បាស់លាស់ ដែលផ្ដល់ដោយអ្នកនយោបាយឆ្វេងនិយម ពួកប្រជាកលនិយម...
ច្បាប់
អ្នកនាំពាក្យក្រសួងយុត្តិធម៌បដិសេធសំណើមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន
ឌឹ ខេមបូឌា ដេលី
-
May 6, 2022
អ្នកនាំពាក្យក្រសួងយុត្តិធម៌បដិសេធសំណើរបស់មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ដែលបានស្នើទៅក្រសួងយុត្តិធម៌ ឱ្យទម្លាក់ចោលបទចោទ និងការដោះលែងសកម្មជនគណបក្សភ្លើងទៀន ឱ្យនៅក្រៅឃុំ ព្រមទាំងពន្យារនីតិវិធីតុលាការកុំឱ្យមានការកោះហៅក្នុងអំឡុងពេលរៀបចំការបោះឆ្នោតឃុំ-សង្កាត់នៅខែមិថុនា ខាងមុខនេះ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៣ ឧសភា ថា តាមគោលការណ៍ច្បាប់ ការទម្លាក់ចោលបទចោទ ឬការដោះលែងឱ្យនៅក្រៅឃុំជាសមត្ថកិច្ចរបស់តុលាការដែលជាស្ថាប័នឯករាជ្យ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់។ ដោយឡែកក្រសួងយុត្តិធម៌ដែលជាស្ថាប័ននីតិប្រតិបត្តិ ពុំមានសមត្ថកិច្ច និងសិទ្ធិអំណាចក្នុងការជ្រៀតជ្រែកកិច្ចការរបស់តុលាការនោះទេ។ លោកបន្ថែមថា មានតែការចូលរួមនៅក្នុងដំណើរការនីតិវិធីរបស់តុលាការប៉ុណ្ណោះដែលជាមធ្យោបាយខាងផ្លូវច្បាប់តែមួយគត់ ក្នុងការការពារខ្លួនតាមរយៈនៃការពឹងពាក់មេធាវីដើម្បីជួយការពារក្តីនៅក្នុងដំណើរការនីតិវិធីរបស់តុលាការនោះ។ លោក ជិន...
នយោបាយ
បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់និងសកម្មជនបក្សភ្លើងទៀន៧៨រូបចុះចូលបក្សកាន់អំណាច
ឌឹ ខេមបូឌា ដេលី
-
May 5, 2022
មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច អះអាងថា បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងពេញសិទ្ធិ និងបម្រុង រួមទាំងសកម្មជនជាច្រើនរបស់គណបក្សភ្លើងទៀន ៧៨រូបដែលមកពីខណ្ឌចំនួន១១ ក្នុងរាជធានីភ្នំពេញ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដែលជាសមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សកាន់អំណាចរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ បានបើកពិធីទទួលសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សភ្លើងទៀន ចំនួន ៧៨រូប ក្នុងនោះ ៥២រូបជាបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់របស់គណបក្សភ្លើងទៀនទាំងពេញសិទ្ធិ និងបម្រុង និង ២៦រូបផ្សេងទៀតគឺសុទ្ធសឹងតែជាសកម្មជនបក្សនេះទាំងអស់។ លោក...
នយោបាយ
លោក សម រង្ស៊ី ថាបក្សកាន់អំណាចរៀបចំស្នើឱ្យលោក កឹម សុខា សារភាពពីអំពើក្បត់មានអាមេរិកនៅពីក្រោយ
ខេមបូឌា ដេលី
-
January 22, 2022
អតីតមេដឹកនាំបក្សប្រឆាំងអះអាងថា សេណារីយ៉ូរបស់បក្សកាន់អំណាចបានរៀបចំឱ្យតុលាការស្នើទៅប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា សារភាពនូវទង្វើឧក្រិដ្ឋរបស់លោកក្នុងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា តាមរយៈបដិវត្តន៍ពណ៌ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះថា ប្រសិនបើលោក កឹម សុខា ព្រមសារភាពតាមសេណារីយ៉ូនេះ លោកនឹងទទួលបាននូវការដោះដូរមកវិញផងដែរ នោះគឺព្រះមហាក្សត្រនឹងចេញព្រះរាជក្រឹត្យលើកលែងទោស ហើយលោក កឹម...
នយោបាយ
អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងចោទលោក សម រង្ស៊ី ថាជាស្ថាបនិករំលាយបក្សសង្គ្រោះជាតិ
ខេមបូឌា ដេលី
-
January 21, 2022
អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំង បានរិះគន់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសដើម្បីគេចពីដីការបស់តុលាការដែលបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៤២ឆ្នាំនោះ ថាគឺជាមូលហេតុចម្បងនៃការរំលាយគណបក្សសង្គ្រោះជាតិ។ លោក មុត ចន្ថា ជាមនុស្សជំនិតរបស់លោក កឹម សុខា បានលើកឡើងនៅតាមបណ្ដាញសង្គម Facebook របស់លោកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ថា មូលហេតុ ឬមូលដ្ឋានចម្បងនៃការរំលាយគណបក្សសង្គ្រោះជាតិ កាលពីប្រមាណ ៥ឆ្នាំមុន គឺដោយសារលោក...
នយោបាយ
កូនស្រីច្បងលោក កឹម សុខា៖ លោក សម រង្ស៊ី មិនស័ក្ដិសមជាមេដឹកនាំចលនាប្រឆាំងនោះទេ
ឌឹ ខេមបូឌា ដេលី
-
December 8, 2021
កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ចាត់ទុកថា សកម្មភាពរបស់អតីតប្រធានបក្សប្រឆាំង លោក សម រង្ស៊ី កន្លងមកគ្រាន់តែជាទង្វើរបស់ពលរដ្ឋសាមញ្ញម្នាក់ប៉ុណ្ណោះ មិនស័ក្ដិសមជាមេដឹកនាំចលនាប្រឆាំងនោះទេ។ បន្ថែមពីនេះ លោក សម រង្ស៊ី គ្រាន់តែធ្វើសកម្មភាពក្នុងរូបភាពនយោបាយ ដើម្បីប្រមូលស្រោមសំបុត្រពីអ្នកគាំទ្រប៉ុណ្ណោះ។ កូនស្រីច្បងប្រធានគណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា បានសរសេរលើទំព័រ Facebook...
នយោបាយ
មន្ត្រីបក្សប្រឆាំង៖ លោក សម រង្ស៊ី ប្រើល្បិចចោរស្រែកចាប់ចោរទាក់ទងការអំពាវនាវឱ្យបញ្ឈប់ការជេរប្រមាថ
ខេមបូឌា ដេលី
-
August 31, 2021
មន្ត្រីបក្សប្រឆាំងអះអាងថា ការអំពាវនាវឱ្យបញ្ឈប់ការជេរប្រមាថរបស់អតីតមេដឹកនាំប្រឆាំងលោក សម រង្ស៉ី គ្រាន់តែជាគំនិតទុច្ចរិតទម្លាក់កំហុសលើអ្នកគាំទ្រ ខណៈខ្លួនដើរតួជាមនុស្សស្អាតស្អំ ប៉ុន្តែបង្កប់ល្បិចរបស់ចោរស្រែកឱ្យចាប់ចោរ។ មន្ត្រីរូបនេះសារភាពថា រឿងពិតនៃការបែកបាក់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ជាអ្នកបញ្ជា។ ការអះអាងរបស់មន្ត្រីបក្សប្រឆាំងរូបនេះ ធ្វើឡើងបន្ទាប់ពីអតីតប្រធានគណបក្សសង្គ្រោះជាតិ បានណែនាំទៅកាន់សមាជិកបក្សរបស់ខ្លួននៅក្រៅប្រទេស ឲ្យឈប់ជេរប្រមាថបន្តទៀតកាលពីពេលថ្មីៗនេះ។ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១...
នយោបាយ
មន្ត្រីបក្សប្រឆាំងរិះគន់អតីតមន្ត្រីបក្សសង្គ្រោះជាតិដែលបង្កើតបក្សថ្មីថាគ្រាន់តែជាឈ្មួញនយោបាយប៉ុណ្ណោះ
ខេមបូឌា ដេលី
-
August 13, 2021
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ បានរិះគន់អតីតមន្ត្រីបក្សប្រឆាំងដែលបានចេញទៅបង្កើតបក្សថ្មីៗថា ជាឈ្មួញនយោបាយ ឬជាថៅកែគួកជេបង្កើតបក្សនយោបាយ ខណៈមន្ត្រីទាំងនោះប្រកាសរកការរួបរួមដើម្បីរកសំឡេងឆ្នោតប្រជែងយកឈ្នះគណបក្សកាន់អំណាច។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១១ ខែសីហា ថា បើមន្ត្រីបក្សប្រឆាំងកំពុងបែកខ្ញែកគ្នាព្រោងព្រាតដូចចាប់ក្តាមដាក់ចង្អេរដូចសព្វថ្ងៃ ទោះបីនាំគ្នាអុជធូបបួងសួងដល់ព្រះឥន្ទ ឬព្រះព្រហ្ម ក៏នៅតែចាញ់បក្សកាន់អំណាចដដែល។ មន្ត្រីបក្សប្រឆាំងរូបនេះលើកឡើងថា តើការប្រកាសរួបរួមនេះនឹងប្រើរូបមន្តបែបណា ហើយក្នុងបំណងអ្វី? ជាងនេះទៀត តើការប្រកាសនេះ គ្រាន់តែឱ្យឮសូរសំឡេងកុំឱ្យពលរដ្ឋខ្មែរស្ដីបន្ទោសទេ ឬយ៉ាងណា? លោកបន្តថា បើពួកគេពិតជាមានឆន្ទៈរួបរួមមែន...
នយោបាយ
តើគណបក្សដែលទើបនឹងបង្កើតថ្មីជាការរៀបចំរបស់អតីតមេដឹកនាំប្រឆាំងលោក សម រង្ស៊ី មែនដែរឬទេ?
ខេមបូឌា ដេលី
-
June 22, 2021
សកម្មជនបក្សប្រឆាំង រិះគន់ថា ការបង្កើតគណបក្សនយោបាយថ្មីៗដែលកើតចេញពីមន្ត្រីគណបក្សសង្គ្រោះជាតិ គឺជាការផ្តល់នូវមហាសំណាង និងជួយសម្រេចផែនការកម្ទេចអ្នកប្រជាធិបតេយ្យ និងស្មារតីតស៊ូរបស់គណបក្សសង្គ្រោះជាតិ ដែលវាដូចគ្នាទៅនឹងសម្ដីលោក ហ៊ុន សែន ធ្លាប់បានប្រកាសថា លោកនឹងកម្ទេចចលនាប្រឆាំងឲ្យសាបសូន្យដល់ឫសគល់។ ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីបក្សប្រឆាំងបានលាតត្រដាងពីផែនការនៃការបើកគណបក្សបេះដូងជាតិ ដែលមានការជ្រោមជ្រែងពីអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដើម្បីចូលរួមបោះឆ្នោតនាពេលខាងមុខ។ សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily...
នយោបាយ
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជំរុញឲ្យមេដឹកនាំបក្សខ្មែរស្រឡាញ់ជាតិជួយបញ្ជាក់ពីមូលនិធិទូរទស្សន៍ព្រះអាទិត្យជាង ៧០ម៉ឺនដុល្លារដែលបានបាត់
ឌឹ ខេមបូឌា ដេលី
-
June 15, 2021
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ទាមទារឲ្យមេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ បញ្ជាក់គោលជំហរពាក់ព័ន្ធនឹងមូលនិធិទូរទស្សន៍ព្រះអាទិត្យ (Sun TV) ជាង ៧០ម៉ឺនដុល្លារដែលត្រូវបានគេដកចេញពីគណនីធនាគារនៅមុនពេលគណបក្សនេះត្រូវបានរំលាយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា នៅថ្ងៃទី១៤ ខែមិថុនា នេះ បានផ្ញើលិខិតចំហមួយទៅកាន់មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជីវ កត្តា ដែលជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដើម្បីឲ្យអតីតមន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់គោលជំហរពាក់ព័ន្ធនឹងមូលនិធិទូរទស្សន៍ព្រះអាទិត្យ (Sun TV)...
1
...
3
4
5
Page 4 of 5
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.