TAG
មុត ចន្ថា
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជំរុញឲ្យមេដឹកនាំបក្សខ្មែរស្រឡាញ់ជាតិជួយបញ្ជាក់ពីមូលនិធិទូរទស្សន៍ព្រះអាទិត្យជាង ៧០ម៉ឺនដុល្លារដែលបានបាត់
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ទាមទារឲ្យមេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ បញ្ជាក់គោលជំហរពាក់ព័ន្ធនឹងមូលនិធិទូរទស្សន៍ព្រះអាទិត្យ (Sun TV) ជាង ៧០ម៉ឺនដុល្លារដែលត្រូវបានគេដកចេញពីគណនីធនាគារនៅមុនពេលគណបក្សនេះត្រូវបានរំលាយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា នៅថ្ងៃទី១៤ ខែមិថុនា នេះ បានផ្ញើលិខិតចំហមួយទៅកាន់មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជីវ កត្តា ដែលជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដើម្បីឲ្យអតីតមន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់គោលជំហរពាក់ព័ន្ធនឹងមូលនិធិទូរទស្សន៍ព្រះអាទិត្យ (Sun TV)...
តើមូលនិធិទូរទស្សន៍ព្រះអាទិត្យជាង ៧០ម៉ឺនដុល្លារនឹងត្រូវបាត់ឈឹងដោយគ្មានការបកស្រាយឬយ៉ាងណា?
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ជំរុញឲ្យមន្ត្រីបក្សដែលទទួលបានសិទ្ធិនយោបាយឡើងវិញផ្សេងទៀតចេញមុខមកបញ្ជាក់ជាសាធារណៈពីមូលនិធិទូរទស្សន៍ព្រះអាទិត្យជាង ៧០ម៉ឺនដុល្លារដែលបានបាត់ពីគណនេយ្យធនាគារ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ សុចរិតភាព និងតម្លាភាពរបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា នៅថ្ងៃទី៩ ខែមិថុនា នេះ បានផ្ញើលិខិតចំហមួយទៅកាន់អតីតអនុប្រធានបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម អតីតអភិបាលរងនៃគណៈអភិបាលក្រុមតំណាងសង្គ្រោះជាតិ លោក អ៊ូ ចន្ទរ័ត្ន និងអតីតអនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ...
អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថាលុយទូរទស្សន៍ព្រះអាទិត្យមិនបានបាត់បង់ដូចការចោទប្រកាន់ទេ
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិភាគីលោក សម រង្ស៊ី អះអាងថា លុយសម្រាប់បង្កើតទូរទស្សន៍ព្រះអាទិត្យជាង ៧០ម៉ឺនដុល្លារនឹងមិនបាត់ទៅណាទេ ប្រសិនបើលោក ហ៊ុន សែន អនុញ្ញាតឲ្យមានអាជ្ញាប័ណ្ណបង្កើតទូរទស្សន៍ព្រះអាទិត្យដូចការសន្យារបស់គាត់មែននោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីបក្សប្រឆាំងមួយចំនួនបានជំរុញឲ្យលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ដែលជាមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិភាគីលោក សម រង្ស៊ី បង្ហាញពីលុយទូរទស្សន៍ព្រះអាទិត្យដែលពួកគាត់បានដកចេញពីគណនេយ្យធនាគារបាត់ស្រមោលសូន្យឈឹងអស់រាប់ឆ្នាំកន្លងមកនេះ។
អនុប្រធានគណបក្សប្រឆាំង អ្នកស្រី មូរ សុខហួរ បានផ្សាយផ្ទាល់តាមគណនី...