27.1 C
Phnom Penh

TAG

មឿន តុលា

អ្នក​ឃ្លាំមើល​ដាក់​ការ​សង្ស័យ​លើ​កាស៊ីណូ​ហ្គេម​អនឡាញ​ខុស​ច្បាប់​ថា​អាច​ជាប់​ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន

អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​សង្ស័យ​ថា ការ​បើក​កាស៊ីណូ​ហ្គេម​អនឡាញ​ខុស​ច្បាប់ ទំនង​អាច​នឹង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បើក​ដៃ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ទើប​កាស៊ីណូ​ខុស​ច្បាប់​មួយ​នេះ​អាច​លាក់​បុគ្គលិក​ដល់​ទៅ​រាប់​រយ​នាក់​រហូត​ដល់​ទៅ​ជិត ២​ឆ្នាំ​ដោយ​ស្ងាត់​ឈឹង​បែប​នេះ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily បែប​នេះ បន្ទាប់ពី​ផ្ទុះ​ករណី​ថៅកែ​កាស៊ីណូ​ហ្គេម​អនឡាញ​មួយ​កន្លែង​នៅ​ឯ​ខេត្ត​ព្រះសីហនុ បាន​ឃុំឃាំង​បុគ្គលិក​បម្រើ​ការងារ​រាប់​រយ​នាក់​មិន​ឲ្យ​ចេញ​ក្រៅ​អគារ​ជិត ២​ឆ្នាំ​រហូត​មាន​អ្នក​ស្លាប់ និង​អ្នក​ឆ្លង​វីរុស Covid-19 កាលពី​ពេល​ថ្មីៗ​នេះ។ លោក មឿន តុលា បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ការ​បណ្តែត​បណ្តោយ​ឱ្យ​មាន​ល្បែងស៊ីសង​អនឡាញ​ខុស​ច្បាប់​របស់​អាជ្ញាធរ​មូលដ្ឋាន...

អ្នក​ឃ្លាំមើល៖ រដ្ឋាភិបាល​គួរ​ប្រគល់​សិទ្ធិ​ឲ្យ​លោក រ៉ុង ឈុន អាច​សម្រេច​វះកាត់​ភ្នែក​ដោយ​ខ្លួន​លោក

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា ការ​សម្រេច​វះកាត់​ព្យាបាល​ភ្នែក​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ពី​សំណាក់​អគ្គនាយកដ្ឋាន​ពន្ធនាគារ គឺ​ក្នុង​ចេតនា​ដើម្បី​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​លើ​អ្នក​ជាប់ឃុំ​នៅ​កម្ពុជា ប៉ុន្តែ​ការ​យកចិត្ត​ទុកដាក់​នេះ​មិន​ត្រូវ​ធ្វើ​ឡើង​ដោយ​មិន​ពិគ្រោះ​យោបល់​ជាមួយ​នឹង​សាច់ញាតិ​របស់​លោក​នោះ​ទេ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ដើម្បី​បង្កើត​នូវ​ទំនុក​ចិត្ត​ក្នុង​ការ​ព្យាបាល​នេះ អគ្គនាយកដ្ឋាន​ពន្ធនាគារ​គួរតែ​ប្រគល់​សិទ្ធិ​ជ្រើសរើស​ក្រុម​គ្រូពេទ្យ​សម្រាប់​ព្យាបាល​ក្នុង​ការ​វះកាត់​នេះ​ឱ្យ​សាច់ញាតិ​របស់​លោក រ៉ុង...

លោក ជិន ម៉ាលីន៖ ការ​បារម្ភ​របស់​ក្រុម​សង្គម​ស៊ីវិល​ពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​បង្ហាញ​ពី​ចរិត​នយោបាយ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ប្រតិកម្ម​ថា ការ​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​កម្ពុជា​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​នៅ​ពេលនេះ បាន​បង្ហាញ​ពី​ចរិត​នយោបាយ និង​ភាព​គ្មាន​ការ​ទទួល​ខុសត្រូវ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្តាប់​តូច​តែប៉ុណ្ណោះ។ ការ​ប្រតិកម្ម​ពី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា គឺ​បន្ទាប់ពី​អង្គការ​សមាគម​ជាង ៦០​ស្ថាប័ន បាន​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​កាន់តែ​ខ្លាំង​ចំពោះ​បំណង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ ខណៈ​ដែល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅតែ​ប្រឈម​ជាបន្តបន្ទាប់។ អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ាលីន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​បង្ហាញ​ក្តី​បារម្ភ​របស់​ពួកគេ​ពី​គោលការណ៍​ទីក្រុង​ប៉ារីស និង​គោលការណ៍​អន្តរជាតិ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ឯករាជភាព​របស់​ស្ថាប័ន​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួកគេ​ពិតជា​មិន​បាន​អាន​សេចក្ដីព្រាង​ដំបូង​នៃ​ច្បាប់​នេះ​ទេ ព្រោះ​គោលការណ៍​ទាំងនោះ​បាន​ដាក់​បញ្ចូល​រួច​អស់​ទៅ​ហើយ​នៅ​ក្នុង​សេចក្ដីព្រាង​ដំបូង​នៃ​ច្បាប់​នោះ។ លោក ជិន...

ក្រុម​អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​រោងចក្រ​សហគ្រាស​អនុវត្ត​វិធានការ​សុខាភិបាល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid-19

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​ការងារ ជំរុញ​ឲ្យ​រោងចក្រ សហគ្រាស អនុវត្ត​វិធានការ​សុខាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​ធ្វើ​តេស្ដ​រក​វីរុស Covid-19 លើ​កម្មករ​និយោជិត​ជា​រឿង​ល្អ​ហើយ តែ​មិនមែន​ជា​វិធានការ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​រួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស...

អ្នក​ឃ្លាំមើល៖ ការ​ចាប់​សកម្មជន​បរិស្ថាន​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ​ត្រូវ​ពលរដ្ឋ​មើល​ឃើញ​ថា​ជា​រឿង​អយុត្តិធម៌

មន្ត្រី​សង្គម​ស៊ីវិល​ខាង​ឃ្លាំមើល​សិទ្ធិ​ពលរដ្ឋ​នៅ​កម្ពុជា ព្រមាន​ថា ការ​ចាប់​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ ត្រូវ​ពលរដ្ឋ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា គឺជា​រឿង​អយុត្តិធម៌ បើ​ទោះបីជា​អាជ្ញាធរ​កម្ពុជា​ព្យាយាម​បិទបាំង និង​បកស្រាយ​បំភ្លៃ​ការពិត​យ៉ាងណាក៏ដោយ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អង្គការ​សង្គម​ស៊ីវិល និង​សមាគម​ជាច្រើន​នៅ​កម្ពុជា​បន្ត​អំពាវនាវ​បន្ត​ទៀត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ការពារ​បរិស្ថាន និង​សកម្មជន​ដទៃ​ទៀត​នៅ​ដើម​សប្តាហ៍​នេះ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​ធ្វើ​យុទ្ធនាការ​ឲ្យ​មាន​ការ​ដោះលែង​អ្នកទោស​មនសិការ​ទាំងនោះ...

កម្ពុជា​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ ប្រឆាំង​វីរុស​កូវីដ-១៩​ជូន​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ

គណៈកម្មាធិការ​ចាក់​វ៉ាក់សាំង​របស់​កម្ពុជា បាន​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ដូស​ជំរុញ ឬ​ដូស​ទី​៣ ដល់​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ។ អនុគណៈកម្មាធិការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង Covid-19 បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កំណត់​ទីតាំង និង​កាលបរិច្ឆេទ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ឬ​ដូស​ទី​៣ ជូន​យោធិន និង​ក្រុម​គ្រួសារ ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២១ តទៅ ដែល​តម្រូវ​ឲ្យ​បណ្តា​ស្ថាប័ន​ទាំងអស់​ត្រូវ​សហការ​គ្នា​ឲ្យ​បាន​ល្អ​ក្នុង​យុទ្ធនាការ​នេះ។ ប្រភព​ដែល​អះអាង​ថា ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ នឹង​ចាក់​នៅ​ទីតាំង​ចំនួន​៥ ដូចជា៖ ចាក់​នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលានៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល​ខេមរភូមិន្ទនៅ​សាលា​បឋម​សិក្សា​នាគវ័ន្តនៅ​វិទ្យាស្ថាន​បច្ចេកទេស​យោធា​តេជោសែននិង​ចាក់​នៅ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោស​សម្អាត​មីន...

អ្នក​ធ្វើការ​ផ្នែក​សិទ្ធិ​ការងារ​រិះគន់​វិធានការ​ក្រសួង​ការងារ​កម្ពុជា​ដែល​ហាម​ពលករ​ចល័ត​កន្លែង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ

ក្រុម​អ្នកឃ្លាំមើល​សិទ្ធិ​ការងារ​នៅ​កម្ពុជា រិះគន់​ថា សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឲ្យ​ពលករ​ខ្មែរ​ក្នុង​ប្រទេស​ថៃ ផ្អាក​ការ​ធ្វើ​ដំណើរ ឬ​ចល័ត​ពី​កន្លែង​ស្នាក់​នៅ​របស់​ខ្លួន មិនមែន​ជា​ដំណោះស្រាយ​ពេញលេញ និង​សមស្រប​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពួកគេ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ។ មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សង់ត្រាល់ លើកឡើង​បែប​នេះ គឺ​បន្ទាប់ពី​ក្រសួង​ការងារ​កម្ពុជា បាន​ណែនាំ​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ ឲ្យ​ផ្អាក​ធ្វើ​ដំណើរ​ចល័ត​ពី​កន្លែង​ស្នាក់​នៅ​របស់​ខ្លួន​ក្នុង​ប្រទេស​ថៃ ឆ្ពោះ​ទៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃ​សុក្រ សប្តាហ៍​នេះ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន...

អ្នក​ឃ្លាំមើល​សិទ្ធិ​ពលរដ្ឋ​ជំរុញ​រដ្ឋាភិបាល​បន្ត​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ជូន​ពលរដ្ឋ​បន្ត​ទៀត បើ​ទោះបីជា​ផ្តល់​សិទ្ធិ​ឲ្យ​វិស័យ​ឯកជន​នាំចូល​វ៉ាក់សាំង​ក៏ដោយ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បន្ត​ទៀត បើ​ទោះបីជា​រដ្ឋ​បាន​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ឯកជន​ក្នុង​ការ​នាំចូល​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ-១៩ សម្រាប់​ប្រកប​អាជីវកម្ម​ក៏ដោយ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា កម្ពុជា​មិន​គួរ​ដាក់​បន្ទុក​ឲ្យ​ប្រជាពលរដ្ឋ​ចំណាយ​លើ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ-១៩ នោះ​ទេ ព្រោះ​រដ្ឋ​មាន​កាតព្វកិច្ច​ក្នុង​ការ​ផ្តល់​សេវា​ការពារ​សុខមាលភាព​ជូន​ពួកគាត់​ឲ្យ​បាន​ពេញលេញ។ លោក​អះអាង​ថា បើ​ទោះបីជា​ក្រសួង​សុខាភិបាល​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​អាហរ័ណ នីហរ័ណ ឱសថ អាច​នាំចូល​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ-១៩ ក៏ដោយ ក៏​រដ្ឋ​ត្រូវតែ​កំណត់​តម្លៃ​ជាក់លាក់​ណាមួយ​ចំពោះ​ការ​ប្រកប​អាជីវកម្ម​នៃ​វិស័យ​ឯកជន​ទាំងនោះ​ដែរ...

អ្នកឃ្លាំមើល​សង្គម​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​វិធានការ​សុខាភិបាល​ដោយ​យកចិត្ត​ទុកដាក់

មន្ត្រី​ជាន់ខ្ពស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​វិធានការ​សុខាភិបាល​ដោយ​យកចិត្ត​ទុកដាក់​ជាទីបំផុត ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 បាន ១០០%។ នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ លើកឡើង​បែប​នេះ​គឺ​បន្ទាប់ពី​ក្រសួង​សុខាភិបាល​កម្ពុជា ប្រកាស​ឲ្យ​ប្រើប្រាស់​សេវា​កក់​សណ្ឋាគារ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នក​ដំណើរ​ទៅ​ពី​បរទេស​ដែល​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ថា កម្ពុជា​អាច​មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស...

អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​ស្វាគមន៍​ផែនការ​ចាក់​វ៉ាក់សាំង​លើ​កុមារ ប៉ុន្តែ​ត្រូវ​សិក្សា​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​នោះ​ជា​មុន​សិន

ក្រុម​អ្នក​តស៊ូ​មតិ​ខាង​ផ្នែក​សិទ្ធិ​ការងារ ស្វាគមន៍​ផែនការ​ចាក់​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​កុមារ​ក្រោម​អាយុ ១៨​ឆ្នាំ ប៉ុន្តែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​សិក្សា​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 នេះ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ថា កុមារ​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់​របស់​ជាតិ ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​សិក្សា​ពី​ផល​ប៉ះពាល់ គុណសម្បត្តិ និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ដែល​ត្រូវ​ប្រើ​លើ​កុមារ​ទាំងនោះ​ឲ្យ​បាន​ច្បាស់លាស់ ចៀសវាង​ផល​អវិជ្ជមាន​ណាមួយ​កើតឡើង​លើ​ពួកគេ​ដែល​បណ្តាល​ឲ្យ​មាន​វិបត្តិ​ធ្ងន់ធ្ងរ​សម្រាប់​សង្គម​ជាតិ​ទាំងមូល។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ប្រសិទ្ធភាព​ថ្នាំបង្ការ​ជំងឺ Covid-19 នេះ...

Latest news

© 2021, ដេលី. All rights reserved.