35.4 C
Phnom Penh

TAG

ម៉ែន ណាត

អ្នក​ឃ្លាំមើល​ព្រមាន​ពី​ទណ្ឌកម្ម​របស់​អាមេរិក​លើ​កម្ពុជា​ឱ្យ​ក្លាយ​ជា​រដ្ឋ​ឯកោ បើ​នៅ​បើក​ដៃ​ឱ្យ​ឧក្រិដ្ឋជន

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា អះអាង​ថា បើ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​នៅតែ​បន្ត​បើក​ដៃ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​កខ្វក់ ជួញដូរ​មនុស្ស ចាប់​ជំរិត និង​ជួញដូរ​គ្រឿងញៀន នោះ​សហរដ្ឋ​អាមេរិក​ក៏​មិន​ញញើត​នឹង​ដាក់​ទណ្ឌកម្ម​ឱ្យ​កម្ពុជា​ក្លាយ​ជា​រដ្ឋ​ឯកោ​ដែរ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៩ កញ្ញា ថា បើ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ឧកញ៉ា​ដែល​ជា​ប្រភព​លុយ​របស់​គ្រួសារ​លោក ហ៊ុន សែន រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ផ្ដាច់មុខ​របស់​ត្រកូល​មួយ​នេះ...

លោក ហ៊ុន សែន អួត​ថា​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ទទួល​នៅ​កូរ៉េ ជា​ការ​ទទួលស្គាល់​វីរភាព​របស់​លោក

មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន ចាត់ទុក​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស «ភាព​ជា​អ្នក​ដឹកនាំ និង​ការ​កសាង​សន្តិភាព» ដែល​ផ្តល់​ដោយ​សាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ នៅ​ប្រទេស​កូរ៉េ គឺជា​ការ​ទទួលស្គាល់​ពី​ការ​លះបង់​បូជា​គ្រប់​បែប​យ៉ាង រួម​ទាំង​ការ​ដាក់​ទុន​អាយុជីវិត​របស់​លោក​ដើម្បី​រំដោះ​ប្រទេស​ជាតិ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។ លោក ហ៊ុន សែន ដែល​ជាប់​ឈ្មោះ​ជា​មេ​ឧក្រិដ្ឋកម្ម​មនុស្ស​ជាតិ លើកឡើង​ក្នុង​ពិធី​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​នៅ​សាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ ក្នុង​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​១២​ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​ថា សញ្ញាបត្រ​នេះ​បង្ហាញ​ពី​ការ​ទទួលស្គាល់​នូវ​ការ​ដឹកនាំ​ប្រទេស​របស់​លោក​តាំងពី​បាតដៃ​ទទេ ដើម្បី​បុព្វហេតុ​សន្តិភាព...

អ្នក​ឃ្លាំមើល​លើក​ទឹកចិត្ត​ឱ្យ​បក្ស​កម្លាំង​ជាតិ​ពិនិត្យ​សមាសភាព​មេដឹកនាំ​ដើម្បី​ចៀស​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើក​ទឹកចិត្ត​ឱ្យ​អង្គ​សមាជ​របស់​គណបក្ស​កម្លាំង​ជាតិ ពិនិត្យ​សមាសភាព​មេដឹកនាំ និង​កំណត់​សកម្មភាព​នយោបាយ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀស​ផុត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​បក្ស​កាន់​អំណាច​ក្នុង​គោលដៅ​បម្រើ​នយោបាយ​របស់​ពួកគេ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ កញ្ញា នេះ​ថា ក្នុង​ស្ថានភាព​ដ៏​តឹងតែង​ដែល​កំពុង​រង​នូវ​ការ​គាបសង្កត់​ពី​បក្ស​កាន់​អំណាច​នៅ​ពេលនេះ គណបក្ស​កម្លាំង​ជាតិ ត្រូវតែ​រួបរួម​កម្លាំង​ផ្ទៃក្នុង​របស់​ខ្លួន​ជាមួយ​នឹង​ពលរដ្ឋ​ឱ្យ​កាន់តែ​ខ្លាំង។ លោក​ថា នៅ​ពេលនេះ គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​បែកបាក់​សាមគ្គីភាព​របស់​បក្ស​នេះ​យ៉ាង​គំហុក។ លោក ម៉ែន ណាត...

បុរស​ខ្លាំង​កម្ពុជា​គំរាម​ចាប់​អ្នក​ណា​ដែល​និយាយ​ពី​បញ្ហា​វៀតណាម​ចូល​រស់នៅ​ក្នុង​ទឹកដី​ខ្មែរ​យ៉ាង​អនាធិបតេយ្យ

បុរស​ខ្លាំង​រំលោភ​ច្បាប់​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន គំរាម​ថា អ្នក​រស់នៅ​ក្រៅ​ប្រទេស​អាច​រួច​ខ្លួន ប៉ុន្តែ​សម្រាប់​អ្នក​ដែល​រស់នៅ​ក្នុង​ប្រទេស ប្រាកដ​ជា​មិន​រួច​ខ្លួន​ដាច់ខាត ប្រសិនបើ​រក​ឃើញ​ថា​ពួកគេ​មាន​បទល្មើស​ទាក់ទង​ទៅ​នឹង​ការ​លើកឡើង​ពី​ជនជាតិ​វៀតណាម ថា​បាន​ចូល​ទៅ​រស់នៅ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ទឹកដី​ខ្មែរ។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​យប់​ថ្ងៃទី​៨ ខែ​កញ្ញា បែប​នេះ បន្ទាប់ពី​លោក​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ហ៊ូ រុនអេង ដែល​បាន​លើកឡើង​ពី​ជនជាតិ​វៀតណាម ថា​បាន​ចូល​ទៅ​រស់នៅ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ទឹកដី​ខ្មែរ​សព្វថ្ងៃ​នេះ។ លោក ហ៊ុន សែន លើកឡើង​ថា គ្មាន​ការ​លើកលែង​ណា​មួយ​ត្រូវ​បាន​ធ្វើ​សម្រាប់​មនុស្ស​បែប​នេះ​ទេ។...

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​លើកឡើង​របស់​លោក ហ្សង់ហ្វ្រង់ស័រ តាន់ ជា​សម្ដី​ប្រជាភិថុតិ​ក្រោម​សេណារីយ៉ូ​បក្ស​កាន់​អំណាច

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា លោក ហ្សង់ហ្វ្រង់ស័រ តាន់ ជា​សម្ដី​ប្រជាភិថុតិ​បោកប្រាស់​ពលរដ្ឋ ដើម្បី​ការពារ​អំណាច​រដ្ឋាភិបាល​បន្ត​ពូជ​ក្រោម​សេណារីយ៉ូ​រៀបចំ​របស់​គណបក្ស​កាន់​អំណាច។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily​នៅ​ថ្ងៃទី​២១ សីហា ថា បើ​លោក ហ្សង់ហ្វ្រង់ស័រ តាន់ ចាត់ទុក​ការ​សម្ដែង​មតិ​តាមរយៈ​នៃ​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​ដែល​នាំ​ឱ្យ​ខ្មែរ​បាត់បង់​ទឹកដី គឺជា​ការ​ចែកចាយ​ពាក្យ​សម្អប់ កំហឹង និង​ការ​បែងចែក​វណ្ណៈ ដែល​ត្រូវ​ប្រើ​អំណាច​ចាប់​ខ្លួន​អ្នក​រិះគន់​ទាំងនោះ...

អ្នក​ឃ្លាំមើល​ថា​អ្នក​ដែល​ធ្វើ​ឱ្យ​បែក​កម្លាំង​សាមគ្គី​ជាតិ​ខ្មែរ​បន្ទាប់ពី​សម័យ ប៉ុល ពត គឺ​លោក ហ៊ុន សែន

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា អ្នក​ដែល​ធ្វើ​ឱ្យ​បែក​កម្លាំង​សាមគ្គី​ជាតិ​ខ្មែរ​បន្ទាប់ពី​សម័យ ប៉ុល ពត គឺ​លោក ហ៊ុន សែន ពីព្រោះ​ដើម្បី​កម្ទេច​គូបដិបក្ខ​នយោបាយ​របស់​ខ្លួន គាត់​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៦ សីហា នេះ​ថា អ្នក​ដែល​ធ្វើ​ឱ្យ​អ្នក​នយោបាយ...

លោក ហ៊ុន ម៉ាណែត អះអាង​ថា​បើ​ខ្មែរ​បាត់បង់​សាមគ្គីភាព និង​បែកបាក់​ផ្ទៃក្នុង ខ្មែរ​នឹង​វិនាស​អន្តរាយ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា បើ​ខ្មែរ​បាត់បង់​សាមគ្គីភាព បាត់បង់​ឯកភាព​ជាតិ មាន​ជម្លោះ និង​បែកបាក់​ផ្ទៃក្នុង​ជាតិ​ដោយ​ខ្វះ​ស្មារតី​ជាតិ​និយម មិន​តម្កល់​ឧត្ដម​ប្រយោជន៍​ជាតិ​ជា​ធំ ខ្មែរ​នឹង​រងគ្រោះ​វិនាស​អន្តរាយ។ លោក ហ៊ុន ម៉ាណែត លើកឡើង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន នៅ​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៤ នេះ​ថា បើ​ខ្មែរ​មាន​សាមគ្គីភាព​ជា​ធ្លុង​មួយ និង​មាន​ការ​ឯកភាព​ជាតិ​ប្រកប​ដោយ​ស្មារតី​ជាតិ​និយម និង​ធ្វើ​អ្វីៗ​ដើម្បី​ឧត្ដម​ប្រយោជន៍​ជាតិ នោះ​ខ្មែរ​នឹង​រឹងមាំ​រីកចម្រើន​រុងរឿង​ថ្កើងថ្កាន។ លោក​ថា ជម្លោះ និង​ការ​បែកបាក់​ផ្ទៃក្នុង បាន​ធ្វើ​ឲ្យ​ទឹកដី​ខ្មែរ​ដែល​ធ្លាប់​ជា​អាណាចក្រ​ល្បី​រន្ទឺ...

លោក សម រង្ស៊ី ថា​គ្រួសារ​លោក ហ៊ុន សែន នឹង​ជាប់​ឈ្មោះ​ជា​វង្ស​ត្រកូល​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចោទ​ថា​ក្រុម​គ្រួសារ​លោក ហ៊ុន សែន នឹង​ជាប់​ឈ្មោះ​ជា​វង្ស​ត្រកូល​បំផ្លាញ​ជាតិ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ត​ជំនាន់ ព្រោះ​បាន​គប់គិត​ជាមួយ​បរទេស​បំផ្លាញ​ទឹកដី និង​ភោគទ្រព្យ​របស់​ខ្មែរ​ឱ្យ​វិនាស​សាបសូន្យ​ក្នុង​របប​ដឹកនាំ​របស់​គាត់។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ សីហា នេះ​ថា ពលរដ្ឋ​បាត់បង់​ទឹកដី បាត់បង់​ឯករាជភាព​ជាតិ បាត់បង់​សេរីភាព បាត់បង់​លទ្ធិប្រជាធិបតេយ្យ បាត់បង់​ព្រៃឈើ និង​ធនធាន​ធម្មជាតិ បាត់បង់​អត្តសញ្ញាណ​របស់​ជាតិ បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប និង​អាមេរិក ជាដើម...

អគ្គស្នងការ​នគរបាល​ជាតិ​ចោទ​ការ​តវ៉ា​របស់​ពលរដ្ឋ​ពាក់ព័ន្ធ​ដីធ្លី​ឬ​អយុត្តិធម៌​សង្គម គឺ​មាន​ការ​ញុះញង់​ពី​ក្រុម​ប្រឆាំង

អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ចោទ​ថា​សកម្មភាព​តវ៉ា​ទាមទារ​របស់​ពលរដ្ឋ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី និង​បញ្ហា​អយុត្តិធម៌​សង្គម និង​បាតុភាព​ផ្សេងៗ​សព្វថ្ងៃ​នេះ ដោយសារ​តែ​ក្រុម​ប្រឆាំង​ក្រុម​ជ្រុល​និយម​ញុះញង់​ប៉ុណ្ណោះ។ លោក ស ថេត លើកឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ស្នងការ​ថ្មី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ នៅ​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ​ថា ក្រុម​ប្រឆាំង​នៅតែ​ចិញ្ចឹម​ចិត្ត​ដណ្ដើម​អំណាច​ពី​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​តាមរយៈ​ការ​ធ្វើ​បដិវត្តន៍​ពណ៌ និង​ញុះញង់​ពលរដ្ឋ​គ្រប់​រូបភាព​ឱ្យ​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ប្រភព​ខាងលើ​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ជាតិ យកចិត្ត​ទុកដាក់​តាមដាន​ក្រុម​ប្រឆាំង​គ្រប់​ពេល និង​មិន​ត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​ប្រឆាំង​បង្ក​ចលាចល​ដាច់ខាត ប៉ុន្តែ​បើ​មាន​បាតុភាព​ណា​មួយ​កើត​ឡើង ត្រូវតែ​ចាត់​វិធានការ​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ទាន់​ពេលវេលា ដើម្បី​ទប់ស្កាត់​ទង្វើ​ញុះញង់​របស់​ពួកគេ​ឱ្យខាងតែ​បាន។ អគ្គស្នងការ​នគរបាល​ជាតិ​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​ប្រទេស​កម្ពុជា​មិន​មាន​សន្តិសុខ​សណ្ដាប់ធ្នាប់​ទេ​នោះ...

ក្រុម​អ្នក​ឃ្លាំមើល​ថា​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​វៀតណាម​ក្នុង​តំបន់ CLV ជា​ការ​កាត់​ទឹកដី​ឱ្យ​បរទេស​ជិតខាង

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ទៅ​ឱ្យ​ក្រុមហ៊ុន​វៀតណាម ក្នុង​ខេត្ត​ទាំង​៤ ដែល​ស្ថិត​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) គឺជា​ការ​ឈ្លានពាន​ទឹកដី​ខ្មែរ​បែប​ថ្មី​ក្រោម​ឈ្មោះ​អភិវឌ្ឍន៍។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ កក្កដា នេះ​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ទាំង​៤ របស់​ខ្មែរ​នៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រយៈពេល ៩៩​ឆ្នាំ គឺ​ស្មើ​នឹង​ប្រគល់​ដី​ខ្មែរ​ឱ្យ​វៀតណាម គ្រប់គ្រង​មួយ​ជំនាន់ ឬ​មួយ​ជីវិត​ដូច្នោះ​ដែរ ដែល​កិច្ចសន្យា​នេះ​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា...

Latest news

© 2021, ដេលី. All rights reserved.