39 C
Phnom Penh

TAG

ម៉ែន ណាត

ក្រុម​តស៊ូ​មតិ​ជំរុញ​ឲ្យ​កម្ពុជា​លុប​កិច្ចព្រមព្រៀង​ខុសច្បាប់​ជាមួយ​វៀតណាម​ចោល​ទាំងអស់

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រកាស​លុបចោល​នូវ​សន្ធិសញ្ញា កិច្ចព្រមព្រៀង និង​ឯកសារ​ខុសច្បាប់​ទាំងអស់​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​វៀតណាម​កន្លង​មក ដែល​ផ្ទុយ​ពី​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​នរោត្តម សីហមុនី បាន​ប្រកាស​លើ​បណ្ដាញ​សង្គម​ឈ្មោះ Royal du Cambodge ស្ដីពី​ការ​រំឭក​ខួប​លើក​ទី​៥៩​ឆ្នាំ​នៃ​ប្រាសាទ​ព្រះវិហារ ដែល​កម្ពុជា​បាន​ឈ្នះ​ក្តី​លើ​ប្រទេស​ថៃ កាលពី​ឆ្នាំ​១៩៦២ កន្លងទៅ​នោះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន...

ក្រុម​តស៊ូ​មតិ​ថា​ខ្មែរ​មាន​រដ្ឋាភិបាល​កំសាក​ទុក​ប្រើ​សម្រាប់​កាត់​ដី​ឲ្យ​វៀតណាម ដើម្បី​កុំ​ឲ្យ​មាន​សង្គ្រាម​ជាមួយ​បរទេស​ឈ្លានពាន​មួយ​នេះ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក បាន​លើកឡើង​ថា ខ្មែរ​មាន​រដ្ឋាភិបាល​កំសាក​មួយ​ទុក​ប្រើ​សម្រាប់​កាត់​ដី​ឲ្យ​វៀតណាម ដើម្បី​កុំ​ឲ្យ​មាន​សង្គ្រាម​ជាមួយ​បរទេស​ឈ្លានពាន​នេះ ខណៈ​វៀតណាម ព្យាយាម​យក​ដី​ខ្មែរ​ម្តង​ហើយ​ម្តង​ទៀត​មិន​ខ្លាច​សង្គ្រាម​ទាល់តែសោះ។ ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចុះហត្ថលេខា​យល់ព្រម​ឲ្យ​រដ្ឋាភិបាល​វៀតណាម កាន់កាប់​កោះត្រល់ និង​ចង្កោម​កោះក្រចកសេះ ដែល​ជា​របស់​ខ្មែរ ខណៈ​កោះ​ទាំងនោះ​បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ គេហទំព័រ​បរទេស​មួយ​ដែល​មាន​ឈ្មោះ​ថា NIKKEI ASIA បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​ដាក់​ចំណងជើង​ថា «ឋានសួគ៌​ចុងក្រោយ​របស់​វៀតណាម» មាន​គម្រោង​ប្រកួត​ជាមួយ​កោះភូកេត​របស់​ថៃ និង​កោះបាលី​របស់​ប្រទេស​ឥណ្ឌូណេស៊ី។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត...

បញ្ញវន្ត​ខ្មែរ​ក្រៅ​ស្រុក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវតែ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឱ្យ​បាន​ជា​ដាច់ខាត

ក្រុម​អ្នក​តស៊ូ​មតិ​ប្រតិកម្ម​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​សញ្ជាតិ​ឲ្យ​បាន​ម៉ឺងម៉ាត់​ក្នុង​ការ​អនុវត្ត​ចំពោះ​ជនជាតិ​វៀតណាម​ខុសច្បាប់​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា ទោះ​រដ្ឋាភិបាល​វៀតណាម​ដាក់​សម្ពាធ​យ៉ាងណាក៏ដោយ នោះ​ទើប​កម្ពុជា អាច​រក​អធិបតេយ្យភាព​ឲ្យ​ខ្លួនឯង​បាន។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រតិកម្ម​របស់​ឯកអគ្គរដ្ឋទូត​វៀតណាម ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម​ខុសច្បាប់​រស់នៅ​អណាធិបតេយ្យ​តាម​ដងទន្លេ​ក្នុង​ទីក្រុង​ភ្នំពេញ​បន្ត​ទៀត​នោះ​ទេ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ថា លោក​គាំទ្រ​ចំណាត់ការ​របស់​សាលា​ក្រុង​ភ្នំពេញ ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ក្នុង​ការពិនិត្យ​ឯកសារ​ស្រប​ច្បាប់​របស់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​សព្វថ្ងៃ​នេះ...

លោក ទៀ បាញ់ អះអាង​ថា​កម្ពុជា​មិន​បាន​ប្រគល់​កំពង់ផែ​រាម​ឱ្យ​ចិន​កាន់កាប់​ផ្ដាច់មុខ​ទេ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ អះអាង​ថា កម្ពុជា​ពិតជា​បាន​ទទួល​ជំនួយ​ពី​ចិន ដែល​ជា​មិត្ត​ដែកថែប​ក្នុង​ការ​ជួយ​សាងសង់​កំពង់ផែ​តំបន់​រាម ដើម្បី​ឱ្យ​មាន​លក្ខណៈ​ធំ​ទូលាយ និង​ទំនើប​ជាង​មុន​ប្រាកដ​មែន តែ​មិន​បាន​ប្រគល់​ឱ្យ​ចិន​កាន់កាប់​ផ្ដាច់មុខ​ដូច​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១ ខែ​មិថុនា កន្លង​ទៅ​នេះ ដែល​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ថា​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ចិន នៅ​កំពង់ផែ​រាម​នា​ពេល​កន្លង​មក។ សារព័ត៌មាន​ក្នុងស្រុក​ដែល​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ Fresh News បាន​ដកស្រង់​សន្តី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា...

Latest news