31 C
Phnom Penh

TAG

ម៉ែន ណាត

ភរិយា​បណ្ឌិត កែម ឡី ចេញ​មុខ​សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ

ភរិយា​បណ្ឌិត កែម ឡី បាន​ចេញ​មុខ​សុំ​អភ័យទោស​ចំពោះ​ពលរដ្ឋ​ខ្មែរ និង​សាធារណជន​ទាំងអស់​ចំពោះ​ការ​និយាយ​របស់​អ្នកស្រី​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន The Cambodia Daily ដែល​អ្នកស្រី​មិន​បាន​បញ្ជាក់​ឲ្យ​អស់​សេចក្តី និង​ខ្លឹមសារ​នៃ​ការ​លើកឡើង​ទាំងនោះ ក្រោយ​ពី​មាន​ការ​រិះគន់​ពី​អ្នក​នយោបាយ​មួយ​ចំនួន។ កាលពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១ ភរិយា​បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា បាន​សរសេរ​លើ​គណនី Facebook របស់​អ្នកស្រី​ថា អ្នកស្រី​សូម​អភ័យទោស​ចំពោះ​លោក​យាយ លោកតា...

អ្នក​ឃ្លាំមើល​សង្គម​ថា​រដ្ឋាភិបាល​កម្ពុជា​មាន​បំណង​គេច​ពី​ការប្រជុំ​អាស៊ី-អឺរ៉ុប​ដោយ​ចំមុខ​ជាមួយ​តំណាង​ប្រទេស​លោកសេរី

ក្រុម​អ្នក​សង្កេតការណ៍​នយោបាយ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​លើកឡើង​ថា ការប្រជុំ​អាស៊ី-អឺរ៉ុប​តាម​ប្រព័ន្ធ​វីដេអូ គឺ​ពិតជា​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​ចំពោះ​ការ​ប្រឈម​របស់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ខ្លាំង​ពី​ការ​សួរ​ដេញដោល​អំពី​ការ​ធ្លាក់ចុះ​នូវ​ការគោរព​សិទ្ធិមនុស្ស និង​ការ​ជាន់​ឈ្លី​លទ្ធិប្រជាធិបតេយ្យ​ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នេះ។ ការ​លើកឡើង​នេះ ធ្វើឡើង​ហាក់​រិះគន់​ចំៗ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​បំណង​គេចវេស​ពី​ការប្រជុំ​ដោយ​ចំមុខ​ជាមួយ​តំណាង​ប្រទេស​លោកសេរី​ក្នុង​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ថា ពិភពលោក​នឹង​គ្មាន​ហេតុផល​ណា​ដែល​អាច​ជំរុញ​ឲ្យ​កម្ពុជា​ត្រូវ​បើក​កិច្ចប្រជុំ​ដោយ​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​បំណង​គេចវេស​ពី​ការប្រជុំ​ដោយ​ចំមុខ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​តាមរយៈ​នៃ​ការ​បំប៉ោង​សភាពការណ៍ Covid-19 នេះ​អស់​រយៈពេល​រាប់​ខែ​មក​ហើយ។ លោក​អះអាង​ថា បើ​ទោះបីជា​មិន​មាន​វិបត្តិ...

លោក សុខ ទូច ថា​ខ្មែរ​ត្រូវ​ឈឺចាប់​នៅ​ពេល​ដែល​ខ្លួនឯង​មិន​អាច​ការពារ​ទ្រព្យសម្បត្តិ​ជាតិ​ខ្លួន​បាន

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​ថា ពលរដ្ឋ​ខ្មែរ​ដែល​សម្ដែង​ការឈឺចាប់​ពី​បរទេស​ជិតខាង​លួច​ចម្លង​វប្បធម៌​របស់​ខ្លួន​ជា​រឿង​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ខ្មែរ​ក៏​ត្រូវ​ឈឺចាប់​នៅ​ពេល​ដែល​ខ្លួន​មិន​អាច​ការពារ​ទ្រព្យសម្បត្តិ​ជាតិ​របស់​ខ្លួន​បាន ខណៈ​ខ្លួនឯង​កំពុង​មាន​មោទកភាព​លើ​វប្បធម៌​បរទេស ជាជាង​វប្បធម៌ និង​សម្បត្តិ​ជាតិ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អ្នកលេង​បណ្ដាញ​សង្គម​បាន​នាំគ្នា​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅលើ​ស្ថាបត្យករ​ថៃ ដែល​បាន​សាងសង់​ប្រាសាទ​នៅ​ក្នុង​ប្រទេស​ខ្លួន​មាន​គំនូស​ប្លង់​ដូច​ទៅ​នឹង​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ។ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​បង្ហោះ​វីដេអូ​បកស្រាយ​ទាក់ទិន​ទៅ​នឹង​បញ្ហា​ដែល​ប្រទេស​ថៃ ចម្លង​វប្បធម៌​ពី​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១ ថា ថៃ​មិន​អាច​ចម្លង​វប្បធម៌ ឬ​អរិយធម៌​របស់​កម្ពុជា​ធ្វើ​ជា​របស់​ខ្លួន​បាន​ទេ ព្រោះ​ថា​ប្រាសាទ​អង្គរវត្ត និង​អរិយធម៌​មួយ​ចំនួន​ផ្សេងទៀត​របស់​ខ្មែរ ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ រួច​ទៅ​ហើយ...

រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​កំពុង​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​យូរអង្វែង​លើ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​ប្រទេស​អូស្ត្រាលី អះអាង​ថា អូស្ត្រាលី​កំពុង​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ការ​អភិវឌ្ឍ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​អូស្ត្រាលី​ក៏​កំពុង​ទន្ទឹង​រង់ចាំ​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ​ទៀត​ផង។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី អ្នកស្រី Marise Payne បាន​សរសេរ​លើ​គណនី Facebook របស់​អ្នកស្រី​កាលពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ថា ក្នុង​នាម​ជា​ដៃគូ​យូរអង្វែង ប្រទេស​អូស្ត្រាលី​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អ្នកស្រី​លើកឡើង​ថា អ្នកស្រី​បាន​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន អំពី​ការ​ព្រួយបារម្ភ​រួមគ្នា​ករណី​វិបត្តិ​នយោបាយ...

ក្រុម​អ្នក​ឃ្លាំមើល៖ ការ​លើកឡើង​ពី​អធិបតេយ្យភាព​របស់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ គឺ​ផ្ទុយពី​ការពិត​ទាំងស្រុង

ក្រុម​អ្នក​តស៊ូ​មតិ​បាន​ទាត់ចោល​ការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ដែល​បាន​អះអាង​ថា ជំនួយ​របស់​មិត្ត​ចិន អាច​ជួយ​ពង្រឹង​ឯករាជភាព​របស់​កម្ពុជា​នោះ គឺជា​ការ​និយាយ​ខុស​ពី​ការពិត​នៃ​ខ្លឹមសារ​ឯករាជភាព​របស់​ជាតិ​ទាំងស្រុង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​រិះគន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២១ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន និង​បក្ស​នយោបាយ​លើ​ពិភពលោក ថា​ជំនួយ​ចិន មិន​ត្រឹមតែ​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ក៏​បាន​ជួយ​កម្ពុជា​ក្នុង​ការ​ពង្រឹង​នូវ​ឯករាជភាព​ខាង​នយោបាយ​ទៀត​ផង។ លោក ហ៊ុន សែន...

អ្នក​ឃ្លាំមើល៖ ការ​ត្អូញត្អែរ​របស់​មន្ត្រី​យោធា​តាម​ព្រំដែន​កម្ពុជា-វៀតណាម​ពី​បញ្ហា​អ៊ីនធឺណិត​ជា​ការ​បង្ហាញ​ពី​បញ្ហា​អសន្តិសុខ​ជាតិ​មួយ

ក្រុម​អ្នក​តស៊ូ​មតិ ប្រតិកម្ម​ថា ការ​លើកឡើង​របស់​មន្ត្រី​យោធា​តាម​ព្រំដែន​ពី​ផលលំបាក​នៃ​ការ​ប្រើ​អ៊ីនធឺណិត​របស់​វៀតណាម គ្រាន់តែ​ជា​បញ្ហា​អសន្តិសុខ​ជាតិ​មួយ​ប៉ុណ្ណោះ​ដែល​ពួកគេ​បាន​ត្អូញត្អែរ ប៉ុន្តែ​នៅ​មាន​បញ្ហា​អសន្តិសុខ​ជាតិ​ជាច្រើន​ទៀត ដូចជា​ការ​ខ្វះខាត​ផ្លូវ​ក្រវាត់​តាម​ព្រំដែន​សម្រាប់​ដើរ​ល្បាត ខ្វះ​ទីកន្លែង​ស្នាក់នៅ​ដើម្បី​ប្រចាំការ និង​បញ្ហា​ជាច្រើន​ផ្សេងទៀត​ដែល​ពួកគេ​មិន​អាច​និយាយ​ជា​ចំហ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ត្អូញត្អែរ​ពី​មន្ត្រី​យោធា​ខ្មែរ​ដែល​កំពុង​ប្រចាំការ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម ថា​ពួកគេ​មាន​ការ​លំបាក​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​សាវា​អ៊ីនធឺណិត​របស់​ប្រទេស​វៀតណាម ដែល​ពិបាក​ក្នុង​ការ​និយាយ​កិច្ចការ​របស់​ប្រទេស​ជាតិ។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៥ កក្កដា ថា ការ​បណ្តែត​បណ្តោយ​ឲ្យ​សន្តិសុខ​ជាតិ​របស់​ខ្លួន​ធ្លាក់​ក្នុង​ការ​ក្តោបក្តាប់​ដោយ​បរទេស​ជិតខាង ជាពិសេស​ប្រទេស​ដែល​មាន​បំណង​ឈ្លានពាន​ខ្មែរ​ដូចជា​វៀតណាម​ជាដើម គឺជា​កំហុស​ធំ​ណាស់​របស់​រដ្ឋាភិបាល​ខ្មែរ។ លោក​អះអាង​ថា...

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក៖ កម្ពុជា​ជា​ប្រទេស​ដែល​មាន​អធិបតេយ្យភាព​ត្រឹមតែ​សម្បក​ក្រៅ​ប៉ុណ្ណោះ

ក្រុម​អ្នក​តស៊ូ​មតិ​រិះគន់​ថា កម្ពុជា គឺជា​ប្រទេស​ដែល​មាន​អធិបតេយ្យភាព​ត្រឹមតែ​សម្រក​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ​រចនាសម្ព័ន្ធ​ផ្ទៃក្នុង​ជាតិ គឺ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​បរទេស​ឈ្លានពាន​ទាំងស្រុង បើ​ទោះបីជា​នាយករដ្ឋមន្ត្រី​ខ្មែរ​អួត​ពី​ការ​ការពារ​អធិបតេយ្យភាព​ជាតិ​ពេញៗ​មាត់​ក៏ដោយ ប៉ុន្តែ​ការប្រព្រឹត្ត​គឺ​ផ្ទុយពី​ការ​អួតអាង​របស់​គាត់​ដាច់​ស្រឡះ​តែម្តង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា នេះ​ថា រដ្ឋ​អធិបតេយ្យ គឺជា​រដ្ឋ​ដែល​មាន​ឯករាជភាព​ពេញលេញ​ស្រប​តាម​ច្បាប់​កំពូល​របស់​ខ្លួន ដោយ​មិន​ចំណុះ​ឲ្យ​បរទេស​ជិតខាង​នោះ​ទេ។ ប៉ុន្តែ​ផ្ទុយទៅវិញ កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន...

ក្រុម​អ្នក​តស៊ូ​មតិ៖ មាន​តែ​មេ​ដឹកនាំ​នយោបាយ​ពីរ​រូប​ប៉ុណ្ណោះ​ដែល​អាច​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​អះអាង​ថា មេដឹកនាំ​នយោបាយ​ដែល​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​តែ ២​នាក់​ប៉ុណ្ណោះ គឺ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា នេះ​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ...

បញ្ញវន្ត​ខ្មែរ​ក្រៅ​ស្រុក​ថា​បើ​បក្ស​កាន់​អំណាច​រំឭក​ថ្ងៃ​ខួប គួរតែ​រំឭក​គុណ​វៀតណាម ហូ ជីមិញ ផង​ដែរ​ទៅ

ក្រុម​អ្នក​តស៊ូ​មតិ​លើកឡើង​ថា បើ​គណបក្ស​កាន់​អំណាច​រំឭក​ខួប​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា គួរតែ​បង្ហាញ​ពី​គុណសម្បត្តិ​របស់​មេដឹកនាំ​វៀតណាម លោក ហូ ជីមិញ ដែល​បាន​បង្កើត​គណបក្ស​នេះ​ឡើង​កាលពី​ឆ្នាំ​១៩៥១ ផង​ដែរ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​កូនប្រុស​របស់​លោក ហ៊ុន សែន បាន​លើកឡើង​ពី​គុណសម្បត្តិ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មុន​ថ្ងៃ​ខួប ៧០​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​របស់​ពួកគេ។ នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ លោក ហ៊ុន ម៉ានី ដែល​ជា​កូនប្រុស​ទី​៣ របស់​លោក ហ៊ុន សែន...

ក្រុម​អ្នក​តស៊ូ​មតិ​ថា​លិខិត​ក្រសួង​មហាផ្ទៃ​បង្កប់​ចេតនា​ទុច្ចរិត​ការពារ​អំពើ​អាក្រក់​របស់​រដ្ឋាភិបាល​កម្ពុជា

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ប្រទេស ប្រតិកម្ម​ថា លិខិត​ដែល​បាន​បង្កប់​នូវ​ខ្លឹមសារ​ទុច្ចរិត​របស់​ក្រសួង​មហាផ្ទៃ មិន​បាន​ឆ្លុះបញ្ចាំង​ពី​កំហុស​របស់​សកម្មជន​បរិស្ថាន​ទាំងនោះ​ទេ តែ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ការពារ​នូវ​អំពើ​ទុច្ចរិត​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅវិញ។ ការ​ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា យុវជន​បរិស្ថាន​ទាំងនោះ​បាន​សារភាព​ថា ពួកគេ​ពិត​ជា​មាន​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល ដោយ​ជ្រក​ក្រោម​ស្លាក​អង្គការ​មាតា​ធម្មជាតិ​ពិតប្រាកដ​មែន។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ថា...

Latest news