TAG
យី សុខសាន្ត
មន្ត្រីអាដហុកថាពួកគេនឹងទទួលបានយុត្តិធម៌ បើតុលាការសម្រេចក្តីមិនពាក់ព័ន្ធនយោបាយ
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា លើកឡើងថា ពួកគាត់ទាំង ៥រូបនឹងទទួលបានយុត្តិធម៌ បើតុលាការកំពូលឈរទៅលើឯករាជភាពក្នុងការសម្រេចសេចក្ដីដោយមិនពាក់ព័ន្ធរឿងនយោបាយ ខណៈតុលាការនឹងសម្រេចប្រកាសសាលដីកានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
តុលាការកំពូល នៅថ្ងៃសុក្រ ទី៤ វិច្ឆិកា នេះ បានបើកសវនាការជំនុំជម្រះបណ្ដឹងសាទុក្ខមន្ត្រីជាន់ខ្ពស់ និងអតីតមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ៥រូប បន្ទាប់ពីសាលាឧទ្ធរណ៍រាជធានីភ្នំពេញកាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅ បានតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលបានកាត់ទោសឲ្យពួកគាត់ជាប់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំទុកជាបានការដដែល។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក...
មន្ត្រីសង្គមស៊ីវិលអំពាវនាវឲ្យបញ្ចប់សំណុំរឿងលោក កឹម សុខា ដើម្បីផ្សះផ្សាជាតិឡើងវិញ
មន្ត្រីការពារសិទ្ធិមនុស្ស អះអាងថា សវនាការលើកទី៥១ លើសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី១០ សីហា នេះ មានចរិតជាសវនាការនយោបាយ ដោយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា និងក្រសួងយុត្តិធម៌ បញ្ចប់សំណុំរឿងនោះដើម្បីឲ្យមានការផ្សះផ្សាជាតិរវាងខ្មែរ និងខ្មែរឡើងវិញ។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត បានប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញថា ព្រះរាជអាជ្ញាមិនបានបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាអ្នកសាកសួរនោះទេ តែបែរជាព្យាយាមធ្វើអត្ថាធិប្បាយដើម្បីឱ្យលោក កឹម សុខា យល់ពីការលើកឡើងរបស់ខ្លួនក្នុងចេតនាចង់ឱ្យគាត់ឆ្លើយទៅតាមអ្វីដែលខ្លួនចង់បាន។
លោក...
សង្គមស៊ីវិលជំរុញឱ្យដោះស្រាយសំណុំរឿងលោក កឹម សុខា តាមផ្លូវនយោបាយជំនួសវិញ
មន្ត្រីសង្គមស៊ីវិលដែលតាមដានសវនាការលើកទី៥០ របស់ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃពុធ ទី២៧ កក្កដា នេះ ជំរុញឱ្យអ្នកនយោបាយដោះស្រាយសំណុំរឿងរបស់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា តាមផ្លូវនយោបាយ ជាជាងយកមករកយុត្តិធម៌តាមផ្លូវតុលាការដែលនឹងបន្តអូសបន្លាយពេលវេលាកាន់តែយូរ។
មន្ត្រីឃ្លាំមើលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសវនាការពេញមួយព្រឹកនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នេះថា ក្នុងសវនាការពេញមួយព្រឹកនេះ គឺមានភាពតានតឹងខ្លាំងចាប់តាំងពីចាប់ផ្តើមសំណួររបស់តំណាងអយ្យការជុំវិញការធ្វើបាតុកម្មនៅក្នុងទីក្រុងភ្នំពេញ ត្រង់ចំណុចទីតាំងស្ទឹងមានជ័យ កាលពីឆ្នាំ២០១៣...
លោក កឹម សុខា ជំរុញឱ្យតុលាការទម្លាក់ចោលបទចោទលើរូបលោកព្រោះលោកចង់បម្រើជាតិ
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជំរុញឱ្យតុលាការទម្លាក់ចោលបទចោទលើរូបលោក ព្រោះលោកចង់បម្រើជាតិមាតុភូមិកម្ពុជា ជាជាងការបង្កជម្លោះដែលនាំឱ្យបែកបាក់សាមគ្គីជាតិខ្មែរ ខណៈក្រុមឃ្លាំមើលសង្គមចាត់ទុកថាសវនាការរបស់លោក កឹម សុខា ជាសវនាការនយោបាយ។
មន្ត្រីឃ្លាំមើលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយការតាមដានសវនាការរបស់លោក កឹម សុខា ពេញមួយព្រឹកនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះថា សវនាការលើកទី៤៥ នេះ ប្រធានគណបក្សសង្គ្រោះជាតិ...
មេធាវីមន្ត្រីអាដហុកខកចិត្តដែលសាលាឧទ្ធរណ៍សម្រេចឱ្យកូនក្ដីជាប់ពន្ធនាគារ៥ឆ្នាំដដែល
មេធាវីការពារក្ដីឱ្យបុគ្គលិក និងអតីតបុគ្គលិកសមាគមការពារសិទ្ធិមនុស្សអាដហុក ៥រូប ខកចិត្តចំពោះសាលាឧទ្ធរណ៍ភ្នំពេញដែលបានសម្រេចកាត់ទោសឱ្យកូនក្តីរបស់ខ្លួនជាប់ពន្ធនាគារចំនួន ៥ឆ្នាំដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដដែល។
នៅថ្ងៃចន្ទ ទី២៣ ឧសភា នេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ស៊ិន វិសាល បានប្រកាសតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ដោយអះអាងថា ការសម្រេចសេចក្ដីរបស់តុលាការថ្នាក់ក្រោមជារឿងត្រឹមត្រូវ។
មេធាវីការពារក្ដី លោក សំ ទិត្យសីហា បង្ហាញការសោកស្ដាយដែលសាលាឧទ្ធរណ៍នៅតែកាត់ទោសកូនក្ដីឱ្យជាប់ពន្ធនាគារ ៥ឆ្នាំដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែរ។ លោកបន្តថា ដំណើរការសវនាការសំណុំរឿងនេះ តុលាការមិនបានកោះហៅនាង ខុម...
ឧទ្ធរណ៍នឹងប្រកាសដីកាបណ្ដឹងសារទុក្ខអតីតនិងមន្ត្រីអាដហុក៥រូបនៅពាក់កណ្ដាលខែក្រោយ
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសដីកាបណ្ដឹងសារទុក្ខលើអតីត និងអ្នកការពារសិទ្ធិមនុស្សអាដហុក ៥រូបនៅពាក់កណ្ដាលខែក្រោយ ក្រោមបទចោទប្រកាន់ «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី» ក្នុងសំណុំរឿង នាង ខុម ចាន់តារាទី ហៅស្រីមុំ។
ការលើកពេលនេះ ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍បានបើកសវនាការពេញមួយរសៀលនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ តាមបណ្ដឹងសារទុក្ខរបស់មេធាវីការពារក្ដីឱ្យអ្នកការពារសិទ្ធិមនុស្សអាដហុក និងអតីតអាដហុកទាំង ៥រូប ដែលប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលបានកាត់ឱ្យពួកគាត់ជាប់ពន្ធនាគារ។
ក្នុងបន្ទប់សវនាការ ប្រធានក្រុមប្រឹក្សាសាលាឧទ្ធរណ៍ លោក ស៊ិន វិសាល បានសួរទៅអ្នកការពារសិទ្ធិមនុស្សទាំង...
សាលាឧទ្ធរណ៍នឹងបើកសវនាការសំណុំរឿងមន្ត្រីអាដហុកនៅចុងខែមេសា
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងបើកសវនាការសំណុំរឿងមន្ត្រី និងអតីតមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកចំនួន ៥នាក់ នៅចុងខែមេសា នេះ ក្រោមបទចោទ «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី»។
នៅក្នុងដីកាដាច់ដោយឡែកពីគ្នាចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ចេញដោយព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក អ៊ឹម សុផាន បានកោះហៅមន្ត្រីសមាគមអាដហុក ៣រូប រួមមានលោក យី សុខសាន្ត លោក នី សុខា និងអ្នកស្រី...
សាលាឧទ្ធរណ៍លើកពេលសវនាការមន្ត្រីអាហុដក៥រូបដោយសារមេធាវីជាប់ធ្វើចត្តាឡីស័ក
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ លើកពេលសវនាការក្នុងសំណុំរឿងអ្នកការពារសិទ្ធិមនុស្សអាដហុក ៥រូប ដោយសារមេធាវីមួយរូបជាប់ធ្វើចត្តាឡីស័ក។
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ មេធាវីការពារក្ដីឱ្យអ្នកការពារសិទ្ធិមនុស្សអាដហុកចំនួន ៤រូប និងមេធាវីការពារក្ដីឱ្យអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា បានដាក់បណ្ដឹងសារទុក្ខទៅសាលាឧទ្ធរណ៍ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសអ្នកទាំង ៥រូបដាក់ពន្ធនាគារម្នាក់ៗចំនួន ៥ឆ្នាំពីបទចោទប្រកាន់ «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី» កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
ក្រោយពីដាក់បណ្ដឹងជិត ៥ឆ្នាំ សាលាឧទ្ធរណ៍បានយកបណ្ដឹងដែលក្រុមមេធាវីបានដាក់នោះមកបើកសវនាការនៅថ្ងៃទី២៥ មីនា...
បុគ្គលិកនិងអតីតបុគ្គលិកអាដហុកនឹងចូលសវនាការក្នុងសំណុំរឿងសូកប៉ាន់សាក្សីនៅចុងខែនេះ
បុគ្គលិក និងអតីតបុគ្គលិកសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក ចំនួន ៥នាក់ នឹងចូលរួមសវនាការសាលាឧទ្ធរណ៍រាជធានីភ្នំពេញលើបណ្តឹងសារទុក្ខរបស់ពួកគេ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្នុងសំណុំរឿងសូកប៉ាន់សាក្សីទៅតាមដីកាកោះរបស់តុលាការ។
សេចក្ដីប្រកាសព័ត៌មានរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក នៅថ្ងៃអង្គារ ទី១៥ មីនា នេះ បានឱ្យដឹងថា បុគ្គលិកសមាគមអាដហុកចំនួន ៣រូបរួមមាន លោក នី សុខា លោក យី សុខសាន្ត...