TAG
យ៉ង សាំងកុមារ
អ្នកឃ្លាំមើល៖ ក្រសួងសុខាភិបាលរៀបចំសពដែលស្លាប់ដោយជំងឺកូវីដ-១៩បានល្អប្រសើរជាងមុន
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លើកឡើងថា ការកែប្រែរបស់ក្រសួងសុខាភិបាល ក្នុងការរៀបចំសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ យកទៅបូជា គឺមានលក្ខណៈល្អប្រសើរជាងមុន។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំទៅដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតាមបណ្តារាជធានីខេត្តទាំងអស់ឲ្យមានការប្រុងប្រយ័ត្នក្នុងការរៀបចំសាកសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ឲ្យបានត្រឹមត្រូវជាទីបំផុត។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ កក្កដា ថា អ្វីដែលក្រសួងសុខាភិបាលយកចិត្តទុកដាក់បន្ថែមទៀតនោះ គឺការកំណត់ចំនួនអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ នាពេលកន្លងមក ថាតើពួកគេមានជំងឺឱកាសនិយមអ្វីខ្លះដែលងាយនឹងធ្វើឲ្យអ្នកមានជំងឺកូវីដ-១៩...
អ្នកតាមដានសង្គម៖ តុលាការកម្ពុជាបរាជ័យក្នុងការវែកមុខឃាតកពិតសម្លាប់បណ្ឌិត កែម ឡី
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ SMD អះអាងថា ករណីឃាតកម្មលើបណ្ឌិត កែម ឡី កាលពី ៥ឆ្នាំមុនមិនទាន់ត្រូវបានវែកមុខរកឃាតកពិត និងអ្នកពាក់ព័ន្ធយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ ខណៈលោក អឿត អាង ឬហៅ ជួប សម្លាប់ គ្រាន់តែជាឃាតកសិប្បនិម្មិត និងជាជនរងគ្រោះដែលទុកសម្រាប់ប្រើប្រាស់ក្នុងអំពើឃាតកម្មនោះតែប៉ុណ្ណោះ។
ការលើកឡើងរបស់ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ គឺដើម្បីរំឭកខួប ៥ឆ្នាំនៃព្រឹត្តិការណ៍បាញ់សម្លាប់បណ្ឌិត កែម ឡី នៅកណ្ដាលទីក្រុងភ្នំពេញ និងរិះគន់ការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន...
GDP ស្នើរដ្ឋាភិបាលកម្ពុជាបង្ហាញពីកម្រិតប្រសិទ្ធភាពវ៉ាក់សាំងដែលបានប្រើប្រាស់ទាំង៣ប្រភេទនាពេលកន្លងមក
គណបក្សក្រៅរដ្ឋាភិបាលបានស្នើដល់រដ្ឋាភិបាលកម្ពុជា គួរតែបង្ហាញទិន្នន័យជាលក្ខណៈវិទ្យាសាស្ត្រពីប្រសិទ្ធភាពរបស់វ៉ាក់សាំងទាំងបីប្រភេទ គឺស៊ីណូវ៉ាក់ ស៊ីណូហ្វាម និងអាស្ត្រាសេណីកា ដែលខ្លួនបានប្រើកន្លងមក ដោយឈរលើបទពិសោធន៍ជាក់ស្តែងដែលបានចាក់ជូនពលរដ្ឋ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា ដែលអាចទទួលបានវ៉ាក់សាំងគ្រប់ចំនួនកំណត់ចាក់ជូនប្រជាពលរដ្ឋ គឺជារឿងល្អដើម្បីបញ្ឈប់ការចម្លងវីរុស Covid-19 ប៉ុន្តែរដ្ឋាភិបាលនៅមិនទាន់បង្ហាញពីកម្រិតប្រសិទ្ធភាពជាក់លាក់របស់វ៉ាក់សាំងទាំង ៣ប្រភេទដែលខ្លួនបានប្រើប្រាស់កន្លងមកនៅឡើយទេ។
ការលើកឡើងរបស់ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ គឺបន្ទាប់ពីកម្ពុជាទទួលវ៉ាក់សាំងចំនួន ១លានដូសបន្ថែមទៀតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ តាមការបញ្ជាទិញពីរដ្ឋាភិបាលកម្ពុជា ពីប្រទេសចិន...
មហាជននាំគ្នារំឭកអំពីការបាញ់សម្លាប់បណ្ឌិត កែម ឡី និងទាមទារឲ្យរដ្ឋាភិបាលរកយុត្តិធម៌លើឃាតកម្មដ៏រន្ធត់មួយនេះ
អ្នក កែម ឡី និយម កូនសិស្ស និងអ្នកស្រឡាញ់គោរពបណ្ឌិត កែម ឡី មួយចំនួនបាននាំគ្នារំឭកឡើងវិញយ៉ាងព្រោងព្រាតលើបណ្ដាញសង្គម Facebook អំពីការស្លាប់ទាំងអយុត្តិធម៌របស់បណ្ឌិត កែម ឡី នៅមុនថ្ងៃប្រារព្ធខួប ៥ឆ្នាំនៃឃាតកម្មដ៏រន្ធត់មកលើរូបលោកទាំងកណ្ដាលទីក្រុងភ្នំពេញ ដែលនឹងខិតជិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
បុរសម្នាក់ដែលបណ្ឌិត កែម ឡី ធ្លាប់ចាត់ទុកថាជាគ្រូធំរបស់លោក គឺបណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The...
បក្សក្រៅរដ្ឋាភិបាល៖ ការជ្រើសរើសសមាសភាពប្រធានថ្មី គ.ជ.ប មិនអាចស្តែងចេញនូវភាពឯករាជរបស់គណៈកម្មាធិការនេះទេ
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) អះអាងថា ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប ថ្មី ដែលជ្រើសរើសចេញពីរដ្ឋសភាដែលដឹកនាំដោយបក្សតែមួយបែបនេះ មិនអាចធ្វើឲ្យមាននូវឯករាជភាពរបស់គណៈកម្មាធិការនេះបានទេ ប៉ុន្តែគ្រាន់តែជាការជ្រើសតាំងបង្គ្រប់កិច្ចប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសភាកម្ពុជាបានបោះឆ្នោតគាំទ្រផ្តល់សេចក្តីទុកចិត្តលើបេក្ខភាពលោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ថ្មី ជំនួសលោក ស៊ិក ប៊ុនហុក ដែលទើបតែនឹងលាលែងតំណែងកាលពីពេលថ្មីៗនេះ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The...
គណបក្ស GDP ជំរុញឲ្យមន្ត្រីសុខាភិបាលពិនិត្យគុណភាពការងារមណ្ឌលសុខភាពឃុំអូរសោមជាបន្ទាន់
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា GDP អំពាវនាវឲ្យមន្ត្រីរដ្ឋាភិបាលថ្នាក់លើ ពិនិត្យលើសមត្ថភាព និងគុណភាពការងារនៃក្រុមការងារមណ្ឌលសុខភាពឃុំអូរសោម ស្រុកវាលវែង ក្នុងការអនុវត្តវិធានសុខាភិបាលឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារនៃមណ្ឌលសុខភាពអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបិទផ្ទះសំណាក់ និងភោជនីយដ្ឋាន ក្រោយអ្នកដំណើរបានស្នាក់នៅ និងបរិភោគអាហារនៅទីនោះ បើទោះបីជាអ្នកដំណើរទាំងនោះបានចាក់វ៉ាក់សាំងលើកទី២ រួចហើយក៏ដោយ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily...
បក្សក្រៅរដ្ឋាភិបាលថាក្នុងនាមជាប្រមុខដឹកនាំ បែរជានិយាយថាមិនដឹងពីដំណើរការបោះឆ្នោតនៃប្រទេសខ្លួនហាក់ដូចជាមិនទំនង
មន្ត្រីជាន់ខ្ពស់គណបក្សខ្មែរស្រឡាញ់ជាតិ បានរិះគន់ថា ដំណើរការរៀបចំការបោះឆ្នោតសាកល្បង មិនមែននឹកឃើញអាចធ្វើបាននោះទេ ប៉ុន្តែត្រូវមានផែនការ និងនីតិវិធី ត្រូវការពេលវេលាជាច្រើនខែ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានដាក់លិខិតបន្ទាន់មួយទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីសុំឲ្យលុបចោលការបោះឆ្នោតសាកល្បងនៅថ្ងៃទី២០ ខែមិថុនា ខាងមុខនេះ ក្រោមហេតុផលកម្ពុជាកំពុងប្រឈមនឹងការឆ្លងវីរុស Covid-19។
អគ្គហេរញ្ញិកគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០...
តើអាជ្ញាធរកម្ពុជាគួរអនុវត្តបែបណាចំពោះអ្នកដែលស្លាប់ដោយសារជំងឺ Covid-19?
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលកាត់ថា GDP បានប្រតិកម្មជុំវិញការបូជាសពអ្នកដែលបានស្លាប់ដោយសារជំងឺ Covid-19នៅខេត្តកំពត ថាមានភាពអាណោចអាធម្មមិនស្របតាមទំនៀមទម្លាប់ប្រពៃណីខ្មែរនោះទេ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រុមគ្រូពេទ្យ និងអាជ្ញាធរខេត្តកំពត បានបូជាសពអ្នកដែលបានស្លាប់ដោយសារជំងឺ Covid-19នៅវាលរហោឋានក្បែរជើងភ្នំមួយកន្លែង ដែលមិនបានប្រើទីប៉ាឆាសម្រាប់បូជាឲ្យបានត្រឹមត្រូវនោះឡើយ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ ខែមិថុនា នេះថា នៅពេលនេះទីប៉ាឆាសម្រាប់បូជាអ្នកដែលបានស្លាប់ដោយសារជំងឺ Covid-19ពិតមានភាពចាំបាច់ខ្លាំងណាស់ដែលត្រូវបង្កើតឲ្យមានតាមខេត្តនីមួយៗ ព្រោះថាស្ថានភាពការឆ្លងនៃជំងឺនេះមិនដឹងថា...
បក្សក្រៅរដ្ឋាភិបាលថា រដ្ឋាភិបាលកម្ពុជាគួរចាក់វ៉ាក់សាំងតាមទីប្រជុំជនឲ្យបានលឿនបំផុត
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា GDP ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដាក់ផែនការចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ទៅតាមទីប្រជុំជន តាមបណ្តាខេត្ត រោងចក្រ និងតំបន់ទេសចរណ៍នានាឲ្យបានលឿន ក្រោយការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំក្នុងទីក្រុងភ្នំពេញបានជោគជ័យ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលវ៉ាក់សាំងចំនួន ១លានដូសបានទៅដល់កម្ពុជា នៅថ្ងៃនេះដែលជាជំនួយចិន ផង និងជាកាបញ្ជាទិញរបស់រដ្ឋាភិបាលកម្ពុជាផង ដើម្បីទប់ស្កាត់ចម្លងវីរុស Covid-19 ក្នុងពេលបច្ចុប្បន្ននេះ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The...
គ.ជ.ប កំណត់ថ្ងៃបោះឆ្នោតសាកល្បងជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្រេចប្រកាសពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់សាកល្បងសម្រាប់ឆ្នាំ២០២១ នេះហើយ។ការសម្រេចនេះ ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានផ្សព្វផ្សាយពីកាលបរិច្ឆេទនៃការបោះឆ្នោតសាកល្បង និងការទទួលពាក្យភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតការណ៍ក្នុងការបោះឆ្នោតសាកល្បងនេះ។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ខ្លួននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នេះថា ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដ៏ខ្លីខាងមុខនេះ ដែលនឹងធ្វើឡើងទូទាំង ២៥រាជធានី-ខេត្ត។គ.ជ.ប អះអាងថា ការបោះឆ្នោតសាកល្បងនេះត្រូវបានកំណត់យកការិយាល័យបោះឆ្នោតត្រឹមតែ ២ប៉ុណ្ណោះសម្រាប់ឃុំ-សង្កាត់នីមួយៗ ខណៈការទទួលពាក្យអ្នកសង្កេតការណ៍ជាភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ អាចដាក់ពាក្យដើម្បីចូលរួមសង្កេតការណ៍ក្នុងដំណើរនេះចាប់ពីថ្ងៃទី១...