TAG
រដ្ឋធម្មនុញ្ញ
លោក ហ៊ុន សែន គំរាមវាយខ្នោះអ្នកហ៊ានរិះគន់ការកែរដ្ឋធម្មនុញ្ញពី «២ភាគ៣» ទៅ «៥០%+១»
លោក ហ៊ុន សែន គំរាមធ្ងន់ៗថានឹងវាយខ្នោះអ្នកដែលរិះគន់រដ្ឋសភាជាតិថាការកែរដ្ឋធម្មនុញ្ញកម្ពុជាពី «២ភាគ៣» ទៅ «៥០%+១» គឺជាការរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោក ហ៊ុន សែន ចាត់ទុកការរិះគន់នេះថាជាការប្រមាថស្ថាប័នជាតិ។
ពាក្យគំរាមរបស់លោក ហ៊ុន សែន ដូច្នេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា។
លោកបានរំឭកថា ប្រសិនបើរដ្ឋកម្ពុជាមិនព្រមអនុម័តរដ្ឋធម្មនុញ្ញទេ កម្លាំងអ៊ុនតាក់ (UNTAC)...
ចលនាពលរដ្ឋនៅឯនាយសមុទ្រគាំទ្ររបាយការណ៍ដែលបង្ហាញថានីតិរដ្ឋរបស់កម្ពុជាអន់ថយ
ចលនាពលរដ្ឋដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គាំទ្ររបាយការណ៍ស្ដីពីនីតិរដ្ឋឆ្នាំ២០២១ នៃគម្រោងយុត្តិធម៌ពិភពលោក (The World Justice Project) ដែលរកឃើញថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខទី១៣៨ ក្នុងចំណោមប្រទេស១៣៩ ស្របពេលដែលភាគីរដ្ឋាភិបាលកម្ពុជាសម្ដែងការមិនពេញចិត្តលើរបាយការណ៍នេះយ៉ាងខ្លាំង។
ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) បានចេញសេចក្តីថ្លែងការណ៍គាំទ្ររបាយការណ៍ស្ដីពីនីតិរដ្ឋ ឆ្នាំ២០២១ នៃគម្រោងយុត្តិធម៌ពិភពលោក នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះថា ចំណុចជាបទដ្ឋានវិនិច្ឆ័យទាំងនេះបានឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់នៅកម្ពុជា ដែលអាស្រ័យលើមាត់មេដឹកនាំតែម្នាក់ ជាជាងច្បាប់របស់ប្រទេសកន្លងមក និងតាមរយៈល្បែងនយោបាយបុគ្គលដែលបានធ្វើឲ្យប្រព័ន្ធយុត្តិធម៌សង្គមជាតិទាំងមូលស្ថិតនៅក្រោមកណ្ដាប់ដៃអ្នកនយោបាយដែលមានអំណាចទាំងស្រុង។
ប្រភពដដែលអះអាងថា ការបង្ហាញពីគម្រោងយុត្តិធម៌ពិភពលោកនេះ...
អ្នកឃ្លាំមើល៖ បើច្បាប់សញ្ជាតិមួយបង្ហាញការស្មោះត្រង់ចំពោះជាតិ រដ្ឋាភិបាលគួរតែលើកលែងការចោទប្រកាន់លោក កឹម សុខា
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍សង្គម និងនយោបាយ អះអាងថា បើច្បាប់កំណត់សញ្ជាតិតម្រូវឲ្យមេដឹកនាំមានសញ្ជាតិខ្មែរតែមួយ ដែលជាការបង្ហាញនូវការស្មោះត្រង់ចំពោះជាតិមែននោះ ដូច្នេះរដ្ឋាភិបាលកម្ពុជាគួរតែលើកលែងការចោទប្រកាន់លើប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ពីព្រោះគាត់មិនមានសញ្ជាតិឯណាផ្សេងក្រៅពីសញ្ជាតិខ្មែរនោះឡើយ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងបែបនេះ ស្របពេលរដ្ឋសភាដែលមានតែបក្សកាន់អំណាច បាននាំគ្នារៀបចំសេចក្តីព្រាងច្បាប់ដើម្បីកំណត់សញ្ជាតិមេដឹកនាំតាមស្ថាប័នកំពូលៗរបស់ជាតិឲ្យមានសញ្ជាតិតែមួយ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ចំពោះប្រទេសជាតិតាមការចង់បានរបស់លោក ហ៊ុន សែន។
បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook...
IDEA TALK៖ ទស្សនៈរបស់អ្នកវិភាគជុំវិញបញ្ហាសញ្ជាតិ និងកាសែតអង់គ្លេស ឌឹ ហ្គាឌាន (The Guardian)
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ស្តីអំពី៖ «ទស្សនៈរបស់អ្នកវិភាគជុំវិញបញ្ហាសញ្ជាតិ និងកាសែតអង់គ្លេស ឌឹ ហ្គាឌាន (The Guardian)»។
មន្ត្រីបក្សប្រឆាំង៖ តើពួកមេដឹកនាំកម្មាភិបាលខ្មែរក្រហមដែលបានសម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់អស់រាប់លាននាក់ មានសញ្ជាតិប៉ុន្មាន?
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានចោទជាសំណួរថា តើពួកមេដឹកនាំកម្មាភិបាលខ្មែរក្រហមដែលបានសម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់អស់រាប់លាននាក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពួកគេមានសញ្ជាតិប៉ុន្មាន?
មន្ត្រីរូបនេះបន្ថែមថា ប្រសិនបើមេដឹកនាំដែលក្បត់ជាតិកន្លងមក ហើយនៅពេលដែលមានច្បាប់កំណត់សញ្ជាតិដើម្បីបញ្ជាក់ពីការស្នេហាជាតិនេះ តើពួកគេនឹងក្លាយជាមេដឹកនាំដែលស្នេហាជាតិដែរ ឬយ៉ាងណា?
លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ នេះថា តើច្បាប់កំណត់សញ្ជាតិនេះ នឹងកំណត់ថាមេដឹកនាំដែលមានសញ្ជាតិតែមួយថាជាជនស្នេហាជាតិដូចម្តេច បើការបំផ្លាញប្រជាធិបតេយ្យ រំលោភស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បំពានរដ្ឋធម្មនុញ្ញ បំបិទសំឡេងប្រឆាំង ចាប់សកម្មជននយោបាយជំទាស់ដាក់គុក និងការប្រព្រឹត្តអំពើឃាតកម្មក្រៅប្រព័ន្ធច្បាប់...
គណបក្សកាន់អំណាចបើកកិច្ចប្រជុំកែរដ្ឋធម្មនុញ្ញតាមការណែនាំរបស់លោក ហ៊ុន សែន
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំពេញអង្គនៅថ្ងៃទី៨ តុលា នេះ ដើម្បីកែរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីមានបញ្ជាពីលោក ហ៊ុន សែន។
ការបើកកិច្ចប្រជុំភ្លាមៗនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ដោយឱ្យធ្វើការសិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការដែលចេញពីរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភា ដោយកំណត់ថា...
ក្រុមតស៊ូមតិ៖ មេដឹកនាំស្មោះត្រង់នឹងជាតិ គឺត្រូវគោរពរដ្ឋធម្មនុញ្ញ មិនមែនទាល់តែមានសញ្ជាតិតែមួយនោះទេ
បញ្ញវន្តខ្មែរនៅក្រៅស្រុក រិះគន់ថា ភាពស្មោះត្រង់ចំពោះជាតិមិនមែនទាល់តែមេដឹកនាំកំពូលៗរបស់ខ្មែរមានសញ្ជាតិតែមួយនោះទេ ប៉ុន្តែពួកគេត្រូវនាំគ្នាអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារដើមនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់ខ្លួន នោះទើបបញ្ជាក់ថាមេដឹកនាំទាំងនោះពិតជាមានចិត្តស្មោះត្រង់ចំពោះជាតិប្រាកដមែន។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងយ៉ាងច្បាស់អំពីការធានាបាននូវឯករាជភាព អធិបតេយ្យភាព និងការមិនជ្រៀតជ្រែកពីរដ្ឋបរទេសលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
លោកអះអាងថា នៅពេលមេដឹកនាំខ្មែរអាចអនុវត្តបានត្រឹមត្រូវតាមខ្លឹមសារនៃច្បាប់កំពូលទាំងពីរនេះដោយស្មោះត្រង់ហើយនោះ កម្ពុជានឹងមិនអាចមានបរទេសណាមួយអាចលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនបានឡើយ...
លោក ហ៊ុន សែន៖ ច្បាប់និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័នរដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត
លោក ហ៊ុន សែន អះអាងថា រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ហើយច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវតែស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។
បុរសខ្លាំងនៅកម្ពុជារូបនេះបានសរសេរលើទំព័រ Facebook របស់លោក កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ថា ចំណុចសំខាន់ៗបំផុតដែលបានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ គឺកម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស។
លោក ហ៊ុន សែន លើកឡើងថា រដ្ឋធម្មនុញ្ញកម្ពុជាក៏បានចែងអំពីគោលការណ៍នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាផងដែរ គឺអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ...
មេដឹកនាំកម្ពុជា៖ អ្នកនយោបាយដែលល្ងង់ហើយស្រួលប្រើបំផុត គឺអ្នកដែលបានជួយកែរដ្ឋធម្មនុញ្ញពី ២ភាគ៣ ទៅ ៥០%បូក១
លោក ហ៊ុន សែន ចំអកថា អ្នកនយោបាយដែលល្ងង់ ហើយស្រួលប្រើបំផុតនោះ គឺអ្នកដែលបានជួយកែរដ្ឋធម្មនុញ្ញពី ២ភាគ៣ ទៅជា ៥០ភាគរយបូក១ ព្រោះថាលោកពិតជាពិបាកណាស់ក្នុងការធ្វើជានាយករដ្ឋមន្ត្រីដែលបង្កើតឡើងដោយរូបមន្ត ២ភាគ៣។
លោក ហ៊ុន សែន បានថ្លែងបែបនេះដើម្បីចំអកឱ្យអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលធ្លាប់បានចូលរួមកែប្រែរដ្ឋធម្មនុញ្ញក្នុងរដ្ឋាភិបាលជាមួយគណបក្សកាន់អំណាចកាលពីឆ្នាំ២០០៦ កន្លងទៅ។
ក្នុងពិធីបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺ Covid-19 សម្រាប់កុមារអាយុក្រោម ១៣ឆ្នាំនៅវិមានសន្តិភាព នៅថ្ងៃទី១៧...