29 C
Phnom Penh

TAG

រុស្ស៊ី-អ៊ុយក្រែន

កងទ័ព​រុស្ស៊ី​ផ្លោង​គ្រាប់​បណ្ដាល​ឱ្យ​ឆេះ​តំបន់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​នៅ​អ៊ុយក្រែន

ដោយឡែក​ពី​ប្រទេស​អ៊ុយក្រែន ឯណោះ​វិញ ការ​ភ័យខ្លាច​មួយ​កំពុង​កើតមាន​អំពី​ការ​សាយភាយ​នៃ​វិទ្យុសកម្ម ព្រោះតែ​តំបន់​មួយ​នៃ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ កំពុង​ឆាបឆេះ​ដោយសារ​គ្រាប់​កាំភ្លើង​ផ្លោង​របស់​កងទ័ព​រុស្ស៊ី។ តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន The Guardian អណ្ដាតភ្លើង​កំពុង​ឆាបឆេះ​តំបន់​នោះ ដែល​នៅ​ទីនោះ​គឺ​មាន​រោងចក្រ​អគ្គិសនី Zaporizhzhia ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ។ រោងចក្រ​នេះ​ស្ថិតនៅ​ភាគ​និរតី​នៃ​ប្រទេស​អ៊ុយក្រែន។ ទាំង​ប្រធានាធិបតី Volodymyr Zelenskiy និង​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន Dymtry Kuleba អះអាង​ថា ភ្លើង​កំពុងតែ​ឆេះ​គ្រប់​ជ្រុង​ទាំងអស់​នៃ​តំបន់​នោះ ដែល​វា​អាច​ប៉ះពាល់​ដល់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​នៅ​តំបន់​នោះ។ បើ​តាម​លោក Zelenskiy រថក្រោះ​របស់​រុស្ស៊ី​កំពុង​បន្ត​បាញ់​ទៅលើ​តំបន់​នោះ ដែល​លោក​ប្រកាស​អាសន្ន​ថា...

IDEA TALK៖ តើ​អ្នក​នយោបាយ និង​បញ្ញវន្ត​ខ្មែរ​គួរ​ឈ្វេងយល់​អំពី​ភាព​ជា​គំរូ​នៃ​ការ​តស៊ូ​របស់​ពលរដ្ឋ​អ៊ុយក្រែន​បែប​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៤ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្នក​នយោបាយ និង​បញ្ញវន្ត​ខ្មែរ​គួរ​ឈ្វេងយល់​អំពី​ភាព​ជា​គំរូ​នៃ​ការ​តស៊ូ​របស់​ពលរដ្ឋ​អ៊ុយក្រែន​បែប​ណា?»។

ដំណោះស្រាយ​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​គឺ​ការ​វាយ​សំពង​រុស្ស៊ី​យ៉ាង​ធ្ងន់

នៅ​ទីបំផុត មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​សម្រេច​ជា​ផ្លូវការ និង​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដោយ​ចេញ​ដំណោះស្រាយ​ជំនួស​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ ទាមទារ​ឱ្យ​មហាអំណាច​រុស្ស៊ី​ដក​ទ័ព​ចេញពី​ប្រទេស​អ៊ុយក្រែន​ដោយ​គ្មាន​លក្ខខណ្ឌ។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា ដំណោះស្រាយ​របស់​មហាសន្និបាត​នៃ​អង្គការ​សហប្រជាជាតិ ធ្វើឡើង​នៅ​ចំពោះ​តំណាង​របស់​ប្រទេស​រុស្ស៊ី ដោយ​បោះឆ្នោត​គាំទ្រ​រុស្ស៊ី​ដក​ទ័ព​ចេញពី​អ៊ុយក្រែន មាន​សំឡេង​ដល់​ទៅ ១៤១​សំឡេង​គាំទ្រ​ក្នុង​ចំណោម ១៩៣​ប្រទេស។ ក្នុង​ការ​បោះឆ្នោត​នេះ មាន ៤​ប្រទេស​បោះឆ្នោត​ប្រឆាំង​នឹង​ដំណោះស្រាយ​ដែល​ឱ្យ​រុស្ស៊ី​ដក​ទ័ព​ចេញពី​អ៊ុយក្រែន។ ប្រទេស​ទាំង​៤ នេះ​រួម​មាន ប្រទេស Belarus កូរ៉េ​ខាងជើង ស៊ីរី និង​ប្រទេស Eritrea...

ស្ថានទូត​បារាំង​សរសើរ​កម្ពុជា​ដែល​ហ៊ាន​បោះឆ្នោត​ថ្កោលទោស​រុស្ស៊ី​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ

ស្ថានទូត​បារាំង​ប្រចាំ​នៅ​ប្រទេស​កម្ពុជា កោតសរសើរ​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៤១ ផ្សេង​ទៀត ដែល​បាន​បោះឆ្នោត​គាំទ្រ​លើ​ដីកា​ដំណោះស្រាយ​ស្ដីពី​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយក្រែន នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដោយ​ទទូច​ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ប្រើប្រាស់​កម្លាំង​ប្រឆាំង​នឹង​អ៊ុយក្រែន ព្រមទាំង​ត្រូវ​ដក​កងកម្លាំង​យោធា​របស់​ខ្លួន​ចេញពី​ប្រទេស​អ៊ុយក្រែន។ ស្ថានទូត​បារាំង បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣ មីនា នេះ​ថា បារាំង​សូម​កោតសរសើរ​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា​កាល​ពី​ម្សិលមិញ (ថ្ងៃ​ទី​២ មីនា) ក្នុង​ការ​ចូលរួម​ជាមួយ​សមាជិក​អង្គការ​សហប្រជាជាតិ​ចំនួន ១៤០​ប្រទេស​ផ្សេង​ទៀត ដើម្បី​សម្ដែង​សាមគ្គីភាព​ជាមួយ​ប្រទេស​អ៊ុយក្រែន ដែល​រងគ្រោះ​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី ដោយ​រំលោភ​លើ​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ។ តំណាង​ប្រទេស​បារាំង​ទាំងមូល​លើកឡើង​ថា កម្ពុជា និង​ប្រទេស​បារាំង រួម​ជាមួយ​ប្រទេស​សមាជិក​ចំនួន ៩៤​ផ្សេង​ទៀត​ដែល​បាន​ធ្វើជា​សហស្ថាបនិក​នៃ​សេចក្តី​សម្រេច​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ម្សិលមិញ (ថ្ងៃ​ទី​២...

IDEA TALK៖ តើ​ឥទ្ធិពល​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី ចូល​អ៊ុយក្រែន ប៉ះពាល់​អ្វី​ដល់ UN តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក និង​អាស៊ាន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ឥទ្ធិពល​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី ចូល​អ៊ុយក្រែន ប៉ះពាល់​អ្វី​ដល់ UN តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក និង​អាស៊ាន?»។

លោក ហ៊ុន សែន៖ សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន គឺជា​សង្គ្រាម​រវាង​រុស្ស៊ី​និង​អឺរ៉ុប

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ចាត់ទុក​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន គឺជា​សង្គ្រាម​រវាង​រុស្ស៊ី និង​អឺរ៉ុប តាមរយៈ​ការ​ផ្ដល់​ជំនួយ​យោធា​ដែល​ជា​ការ​លើក​ទឹកចិត្ត​បន្ថែម​ក្នុង​ការ​ធ្វើ​សង្គ្រាម។ ថ្លែង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ នា​ព្រឹក​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២២ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ការ​ផ្ដល់​ជំនួយ​យោធា​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ទៅ​ឲ្យ​អ៊ុយក្រែន គឺជា​ការ​លើក​ទឹកចិត្ត​ក្នុង​ការ​ធ្វើ​សង្គ្រាម ហើយ​សង្គ្រាម​នេះ​នឹង​កាន់តែ​ខ្លាំង​ឡើង។ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​លើកឡើង​ថា...

លោក បៃដិន៖ ទ័ព​រុស្ស៊ី​ឡោមព័ទ្ធ​រដ្ឋធានី​គៀវ​ពិតមែន តែ​មិន​អាច​យក​ឈ្នះ​បេះដូង​ប្រជាជន​អ៊ុយក្រែន​ឡើយ

ការ​វាយលុក​ដ៏​ខ្លាំង​របស់​កងទ័ព​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន បណ្តាល​ឲ្យ​ឆាបឆេះ​ជាច្រើន​កន្លែង។ លោក​ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡិនស្គី អះអាង​ថា បើ​ទោះបីជា​មាន​ការ​អំពាវនាវ​រក​ជំនួយ​អន្តរជាតិ​បន្ថែម​ទៀត​ក៏ដោយ ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ អ៊ុយក្រែន​នៅតែ​ប្រឈមមុខ​នឹង​ការ​វាយលុក​របស់​ទីក្រុង​មូស្គូ គ្រប់​ទិសទី។ ចាប់តាំង​ពី​ថ្ងៃ​អង្គារ មក ទីតាំង​សំខាន់ៗ​ក្នុង​ទីក្រុង​ជាច្រើន​របស់​អ៊ុយក្រែន បាន​រង​នូវ​ការវាយប្រហារ រួម​ទាំង​អគារ​នៅ​កណ្តាល​រដ្ឋធានី​គៀវ និង​ការ​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​ធំ​ទី​ពីរ​របស់​អ៊ុយក្រែន គឺ Kharkiv។ មក​ដល់​ពេលនេះ កងទ័ព​រុស្ស៊ី​នៅ​បន្ត​រុល​សំដៅ​ទៅ​រដ្ឋធានី​គៀវ គឺ​សំដៅ​វាយ​ផ្ដួល​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ហ្សេឡិនស្គី។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន CNN នៅ​ថ្ងៃ​ទី​២ ខែ​មីនា...

បារាំង​និង​អាល្លឺម៉ង់​អំពាវនាវ​ឱ្យ​កម្ពុជា​ចូលរួម​ចលនា​អន្តរជាតិ​ដើម្បី​គាំទ្រ​អ៊ុយក្រែន​ដោយ​ថ្កោលទោស​រុស្ស៊ី

ស្ថានទូត​បារាំង និង​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ចលនា​អន្តរជាតិ ដើម្បី​គាំទ្រ​ប្រទេស​អ៊ុយក្រែន ដោយ​ធ្វើ​ការ​ថ្កោលទោស​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី លើ​ប្រទេស​អ៊ុយក្រែន។ ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​បារាំង នៅ​ថ្ងៃ​ពុធ ទី​២ មីនា នេះ​ចុះផ្សាយ​ថា ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក ហ្សាក់ ប៉ឺឡេ និង​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា លោក គ្រីស្យង់ ប៊ែរហ្សេ បាន​ជួប​ជាមួយ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ អ្នកស្រី សឿង រ័ត្នចាវី...

តើ​រុស្ស៊ី​មាន​ចំណុច​ខ្សោយ​និង​ខ្លាំង​យ៉ាង​ណា​ធៀប​នឹង​អ៊ុយក្រែន​ដែល​សម្រេច​ចរចា​ជាមួយ​អ៊ុយក្រែន?

នៅ​មុន​ការ​បើក​ទ្វារ​សង្គ្រាម រុស្ស៊ី​ពង្រាយ​ទ័ព​ជាង ១០​ម៉ឺន​នាក់​ឡោមព័ទ្ធ​អ៊ុយក្រែន។ ជាមួយ​នឹង​ការ​ដាក់​ពង្រាយ​យ៉ាង​សន្ធឹកសន្ធាប់​នេះ គ្រឿង​សព្វាវុធ​របស់​រុស្ស៊ី​មាន​សម្បើម​ណាស់ គឺ​មាន​ទាំង​កាំជ្រួច S-400 ដែល​ពិភពលោក​ខ្លបខ្លាច​បំផុត មាន​យន្តហោះ​ចម្បាំង មាន​រថក្រោះ​រថពាសដែក មាន​កាំភ្លើងធំ ដែល​ជា​ការ​កំញើញ​ដោយ​ព្រមាន​ថា បើ​រុស្ស៊ី​សម្រេច​បើក​ទ្វារ​សង្គ្រាម គឺ​នឹង​វាយ​កាន់កាប់​ឱ្យ​បាន​តែ ៤៨​ម៉ោង​យ៉ាង​យូរ។ សារ​ព្រមាន​របស់​រុស្ស៊ី គឺជា​ការ​ប្រាប់​ទៅ​អ៊ុយក្រែន​ចុះចាញ់​មុន​ការ​ប្រយុទ្ធ។ តែ​យ៉ាងណា សង្គ្រាម​ឈ្លានពាន​របស់​មហាអំណាច​មួយ​នេះ​ទៅលើ​ប្រទេស​ទន់ខ្សោយ​មួយ​ដែល​ធ្លាប់​ចំណុះ​នឹង​ខ្លួន បាន​ប្រព្រឹត្ត​ទៅ ៦​ថ្ងៃ​មក​ហើយ ដែល​កងទ័ព​ប្រទេស​ដ៏​ខ្លាំង​មួយ​នេះ​រុល​ចូល​ទៅ​រដ្ឋធានី​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ហ្សេឡិនស្គី (Volodymyr Zelenskiy)...

IDEA TALK៖ ស្ថានភាព​ពលរដ្ឋ​អ៊ុយក្រែន ក្នុង​អំឡុង​វិបត្តិ​សង្គ្រាម​ឈ្លានពាន​ពី​រុស្ស៊ី

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «ស្ថានភាព​ពលរដ្ឋ​អ៊ុយក្រែន ក្នុង​អំឡុង​វិបត្តិ​សង្គ្រាម​ឈ្លានពាន​ពី​រុស្ស៊ី»។

Latest news