35.4 C
Phnom Penh

TAG

រុស្ស៊ី-អ៊ុយក្រែន

ចិន​ព្យាយាម​បង្ហាញ​តួនាទី​អព្យាក្រឹត្យ​ចំពោះ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ខណៈ​ចិន​នៅតែ​ផ្ដល់​ដង្ហើម​សេដ្ឋកិច្ច​ទៅ​រុស្ស៊ី

ប្រទេស​ចិន ដែល​កំពុង​បរាជ័យ​ក្នុង​ការ​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​ឱ្យ​មាន​ការ​ចរចា​ឡើងវិញ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ប្រាប់​ពិភពលោក​ថា ក្រុង​ប៉េកាំង មិន​បាន​លម្អៀង​ទៅ​ភាគី​ណា​មួយ​នោះ​ទេ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន។ នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​ស្ដីពី​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន ដែល​ធ្វើឡើង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត តំណាង​ប្រទេស​ចិន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​អំពី​ជំហរ​អព្យាក្រឹត្យ​របស់​ខ្លួន​ចំពោះ​វិបត្តិ​នៃ​ប្រទេស​អ៊ុយក្រែន។ ការ​ប្រកាស​របស់​ចិន ដែល​បង្ហាញ​ជំហរ​ដូចនេះ​ចំពោះ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន បាន​នាំ​ឱ្យ​តំណាង​សហរដ្ឋ​អាមេរិក​ចាត់ទុក​ជា​ជំហាន​ថ្មី​ដ៏​ល្អ​ប្រសើរ។ ប្រទេស​ចំនួន ៤០ មាន​ទាំង​សហរដ្ឋ​អាមេរិក ចិន ឥណ្ឌា ព្រមទាំង​ប្រទេស​នៅ​អឺរ៉ុប មាន​អង់គ្លេស អាល្លឺម៉ង់ បារាំង បាន​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​ស្ដីពី​អ៊ុយក្រែន ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មក​នេះ តំណាង​រដ្ឋាភិបាល​ចិន...

ជប៉ុន​ថ្កោលទោស​រុស្ស៊ី​គំរាម​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ ខណៈ​ក្រុង​តូក្យូ​រំលឹក​ខួប​ទម្លាក់​គ្រាប់បែក​បរមាណូ

កាលពី​ថ្ងៃ​អាទិត្យ ទី​៦ ខែ​សីហា នេះ​ជា​គម្រប់​ខួប ៧៨​ឆ្នាំ​នៃ​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​លើ​កោះ​ហ៊ីរ៉ូស្ហ៊ីម៉ា នៃ​ប្រទេស​ជប៉ុន ដោយ​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក។ តែ​ក្នុង​ឱកាស​នោះ លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ហ្វូមីអូ គីស៊ីដា បាន​ថ្កោលទោស​រុស្ស៊ី​ដែល​គំរាមកំហែង​ចង់​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ​វាយប្រហារ​ទៅ​លើ​ទឹកដី​អ៊ុយក្រែន ទៅ​វិញ។ នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប ៧៨​ឆ្នាំ​នៃ​ការ​ទម្លាប់​គ្រាប់បែក​បរមាណូ​លើ​កោះ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាកាសាគី ដែល​មាន​អ្នក​ចូលរួម​ជា​ជនរងគ្រោះ និង​ឥស្សរជន​បរទេស​មក​ពី ១១១​ប្រទេស តែ​លើក​នេះ​ពុំ​មាន​តំណាង​ប្រទេស​រុស្ស៊ី និង​បេឡារុស នោះ​ទេ។ លោក ហ្វូមីអូ គីស៊ីដា...

ជំនួប​រដ្ឋមន្ត្រី​សេដ្ឋកិច្ច G-20 មិន​អាច​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ដោយសារ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​នៃ​ក្រុម​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​មកពី​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 ដែល​ធ្វើឡើង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ឥណ្ឌា បាន​បិទ​បញ្ចប់​ដោយ​ពុំ​អាច​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ដើម្បី​ធ្វើការ​បូក​សរុប​លទ្ធផល​នៃ​កិច្ចប្រជុំ ដោយសារតែ​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លាំង​ឈាន​ដល់​ការ​បែងចែក​បក្ខពួក​ព្រោះតែ​ករណី​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​បាន​ស្រង់​សម្ដី​របស់​មន្ត្រី​ឥណ្ឌា ហើយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែ​កក្កដា នេះ។ ប្រទេស​ឥណ្ឌា​សម្រាប់​ឆ្នាំ​២០២៣ នេះ គឺជា​ប្រទេស​ដែល​មាន​ភារកិច្ច​រៀបចំ​កិច្ចប្រជុំ​របស់​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 ឋានៈ​ជា​ប្រធាន​វេន​ប្រចាំ​ឆ្នាំ​ផ្ទេរ​ពី​ប្រទេស​ឥណ្ឌូនេស៊ី។ អំឡុង​កិច្ចប្រជុំ​នេះ ឥណ្ឌា​ដែល​ជា​ប្រធាន​ប្តូរ​វេន​របស់ G-20 ឆ្នាំ​២០២៣ នេះ បាន​ព្យាយាម​បង្កើត​ការ​ឯកភាព​គ្នា​លើ​កំណែ​ទម្រង់​ក្នុង​វិស័យ​ធនាគារ​ពហុភាគី នាំ​ទៅ​រក​គោលការណ៍​ណែនាំ​សកល​ស្ដីពី​រូបិយប័ណ្ណ crypto និង​សំដៅ​ពន្លឿន​ការ​ដោះស្រាយ​បំណុល​របស់​ប្រទេស​ងាយ​រងគ្រោះ...

មេដឹកនាំ​រុស្ស៊ី​បុរស​ខ្លាំង ពូទីន ជីក​រណ្ដៅ​កប់​ខ្លួនឯង​ក្នុង​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន

មក​ទល់​នឹង​ពេលនេះ សង្គ្រាម​ដែល​ប្រធានាធិបតី​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​ដើម្បី​គ្រប់គ្រង​ប្រទេស​អ៊ុយក្រែន ចូល​ដល់ ៥០៣​ថ្ងៃ​ហើយ គឺ​ចូល​ដល់​ខែ​ទី​១៧ ហើយ។ មហា​អំណាច​មួយ​នេះ​មើល​ទៅ​គ្មាន​លទ្ធភាព​ក្នុង​ការ​វាយ​យក​ទឹកដី​អ៊ុយក្រែន បាន​នោះ​ទេ សូម្បីតែ​ផ្នែក​មួយ​នៃ​តំបន់​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​ក៏ដោយ​នោះ។ ផ្ទុយទៅវិញ អ៊ុយក្រែន​បែរ​ជា​មាន​ប្រៀប​ក្នុង​ការ​វាយបក​ដើម្បី​ដណ្ដើម​ទឹកដី​ពី​រុស្ស៊ី​មកវិញ។ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ជាច្រើន​របស់​អង់គ្លេស ដូចជា The News Week ឲ្យ​ដឹង​ថា គិត​មក​ទល់​ពេលនេះ សង្គ្រាម​ដែល​អ៊ុយក្រែន​វាយបក​ដើម្បី​ដណ្ដើម​ទីតាំង​ពី​កងទ័ព​រុស្ស៊ី​មក​វិញ គឺ​អ៊ុយក្រែន​វាយ​យក​បាន​សមរភូមិ​យ៉ាង​តិច​ជាង ១០ ដោយ​ពង្រីក​ទឹកដី​ជាង ២០០​គីឡូម៉ែត្រ​ក្រឡា។ បើ​និយាយ​ពី​អ៊ុយក្រែន​វាយ​យក​ទឹកដី​ពី​រុស្ស៊ី​មក​វិញ ដែល​ចាប់តាំងពី​អ៊ុយក្រែន មាន​ប្រៀប​ជាង​រុស្ស៊ី...

លោក ហ៊ុន សែន៖ បើ​អាមេរិក​ផ្តល់​ជំនួយ​គ្រាប់បែក​ចង្កោម​ដល់​អ៊ុយក្រែន នោះ​អ្នក​រងគ្រោះ​ជា​ប្រជាជន​អ៊ុយក្រែន

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ព្រមាន​ថា ប្រសិនបើ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពិត​ជា​ផ្តល់​គ្រាប់បែក​ចង្កោម​ដល់​ប្រទេស​អ៊ុយក្រែន មែន​នោះ អ្នក​រងគ្រោះ​ពិតប្រាកដ​គឺ​ជា​ប្រជាជន​អ៊ុយក្រែន ព្រោះ​រឿង​នេះ​គឺជា​ដាន​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​មួយ​របស់​ប្រទេស​កម្ពុជា​ដែល​បាន​កើតឡើង​រួច​មក​ហើយ​កាលពី​ជាង ៥០​ឆ្នាំ​មុន។ បុរស​ខ្លាំង​ដែល​អួត​ពី​ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​កាលពី​ថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​ការ​ផ្សព្វផ្សាយ​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​គ្រាប់បែក​ចង្កោម​ឲ្យ​ទៅ​អ៊ុយក្រែន ដើម្បី​ប្រយុទ្ធ​ជាមួយ​កងទ័ព​រុស្ស៊ី ដូច្នេះ​ប្រសិនបើ​រឿង​នេះ​ជា​ការពិត វា​នឹង​ក្លាយ​ទៅ​ជា​គ្រោះថ្នាក់​ធំ​បំផុត​សម្រាប់​ប្រជាជន​អ៊ុយក្រែន​រាប់​សិប​ឆ្នាំ ឬ​រហូត​ដល់​រយ​ឆ្នាំ​ទៀត​ផង ប្រសិនបើ​គ្រាប់បែក​ចង្កោម​នេះ​យក​ទៅ​ប្រើប្រាស់​ក្នុង​តំបន់​ដែល​រុស្ស៊ី​កាន់កាប់​ក្នុង​ទឹកដី​អ៊ុយក្រែន។ មេដឹកនាំ​ខ្មែរ​ដែល​មាន​ទំនោរ​ទៅ​រក​ការ​ដឹកនាំ​បែប​កុម្មុយនីស្ត លោក...

អាមេរិក​សម្រេច​បញ្ជូន​គ្រាប់បែក​ចង្កោម​ទៅ​ឱ្យ​អ៊ុយក្រែន ខណៈ​បើក​ការ​វាយបក​រំដោះ​ទឹកដី​រុស្ស៊ី​វិញ​ជិត​មួយ​ខែ​ហើយ

សហរដ្ឋ​អាមេរិក​កំពុង​រៀបចំ​កញ្ចប់​ជំនួយ​យោធា​ថ្មី​ក្នុង​ទំហំ​ទឹកប្រាក់ ៨០០​លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន ដែល​ក្នុង​នោះ​មាន​គ្រាប់បែក​ចង្កោម​ដែល​ប្រទេស​ជាង ១២០ បាន​ចុះ​កិច្ចព្រមព្រៀង​រួម​គ្នា​បង្កើត​ជា​ច្បាប់​អន្តរជាតិ​ហាម​ប្រើប្រាស់​អាវុធ​ប្រភេទ​នេះ។ តាម​សារព័ត៌មាន​អាមេរិក New York Times បាន​ឲ្យ​ដឹង​ថា ជំនួយ​យោធា​ថ្មី​ដែល​អាមេរិក​ត្រៀម​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន​នេះ គឺ​ដើម្បី​ជួយ​បង្កើន​ប្រសិទ្ធភាព​វាយបក​របស់​កងទ័ព​អ៊ុយក្រែន ដែល​ចូល​ដល់ ២៦​ថ្ងៃ​ហើយ​នៃ​យុទ្ធនាការ​វាយបក។ គ្រាប់បែក​ចង្កោម គឺជា​អាវុធ​ដែល​ប្រទេស​ជាង ១២០ បាន​ហាមឃាត់​ការ​ប្រើប្រាស់ ប៉ុន្តែ​សហរដ្ឋ​អាមេរិក និង​អ៊ុយក្រែន ទាំង​រុស្ស៊ី ពុំ​បាន​ចុះហត្ថលេខា​លើ​ច្បាប់​អន្តរជាតិ​នេះ​ទេ។ គ្រាប់បែក​ចង្កោម​ដែល​សហរដ្ឋ​អាមេរិក​ត្រៀម​ផ្តល់​ដល់​អ៊ុយក្រែន ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​នៅ​ថ្ងៃ​សុក្រ ទី​៧ ខែ​កក្កដា។ ជំនួយ​យោធា​ទាំងនេះ​នឹង​ត្រូវ​បញ្ចេញ​ពី​ឃ្លាំង​ស្តុក​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក។...

ពួក​បស្ចិម​ប្រទេស​ថា​រុស្ស៊ី​កំពុង​ធ្លាក់​ក្នុង​ការ​បែកបាក់​ជុំវិញ​យុទ្ធសាស្ត្រ​សង្គ្រាម​របស់​លោក ពូទីន

អំពើ​ចលាចល​យោធា​រយៈពេល ២៤​ម៉ោង​កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មិថុនា ដែល​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner បង្ក​នៅ​ក្នុង​ទឹកដី​រុស្ស៊ី បាន​នាំ​ទៅ​រក​ការ​បញ្ចេញមតិ​របស់​ក្រុម​បស្ចិម​ប្រទេស និង​អ្នក​សង្កេតការណ៍​ដែល​ថា យុទ្ធសាស្ត្រ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន របស់​លោក ពូទីន ដើរ​ដល់​ចំណុច​ធាក់​ថយក្រោយ​វិញ​ហើយ ព្រោះតែ​អស់​លទ្ធភាព​វាយ​កាន់កាប់​ទឹកដី​អ៊ុយក្រែន។ កាលពី​ថ្ងៃទី​២៥ មិថុនា ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ចំពោះ​ក្រុម​ទាហាន​ស៊ីឈ្នួល​ឱ្យ​រុស្ស៊ី ហៅ​ថា Wagner group ដែល​បាន​លើក​ទ័ព​ជាង ២​ម៉ឺន ៥​ពាន់​នាក់​ចូល​ក្នុង​ប្រទេស​រុស្ស៊ី ដោយ​បើក​ការ​វាយប្រហារ​ជាមួយ​ទ័ព​រុស្ស៊ី នៅ​ក្នុង​ទីក្រុង​ចំនួន​ពីរ​នៅ​ក្បែរ​ព្រំដែន​ប្រទេស​អ៊ុយក្រែន។ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន...

បច្ចុប្បន្នភាព​ទាក់ទង​នឹង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​ចូល​ដល់ ៤៨៤​ថ្ងៃ

ក្រុម​មន្ត្រី​ដែល​រុស្ស៊ី​លើក​បន្តុប​នៅ​ក្នុង​ផ្នែក​មួយ​នៃ​តំបន់​ខឺសុន ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​អ៊ុយក្រែន បាន​ត្រូវ​ចំ​លើ Chongar ដែល​តភ្ជាប់​ជាមួយ​ឧបទ្វីប​គ្រីមៀរ។ លោក Vladimir Saldo មន្ត្រី​លើក​បន្តុប​ដោយ​រុស្ស៊ី នៅ​ក្នុង​តំបន់​ខឺសុន និយាយ​ថា ការ​វាយប្រហារ​នេះ អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow។ មីស៊ីល Storm Shadow ជា​ជំនួយ​របស់​អង់គ្លេស។ មីស៊ីល​នេះ​វា​អាច​រត់​បាន​រយៈ​ចម្ងាយ ៣០០​គីឡូម៉ែត្រ។ ចំណែក​អភិបាល​តំបន់​គ្រីមៀរ លោក Sergey...

ផែនការ​សន្តិភាព​របស់​ចិន​បរាជ័យ អាហ្រ្វិក​ខាងត្បូង​ហក់​ចូល​មក​ជំនួស​ដោយ​ហ៊ាន​ប្រាប់​លោក ពូទីន ថា​ត្រូវ​បញ្ចប់​សង្គ្រាម

នៅ​ទីបំផុត ផែនការ​សន្តិភាព​របស់​ចិន ១២​ចំណុច​ដែល​មិន​បាន​លើកឡើង​ចំៗ​អំពី​ការ​ដក​ទ័ព​រុស្ស៊ី ចេញពី​ទឹកដី​អ៊ុយក្រែន និង​បង្ខំ​ឱ្យ​រុស្ស៊ី គោរព​អធិបតេយ្យភាព​របស់​អ៊ុយក្រែន កំពុងតែ​បរាជ័យ​ដែល​ពុំ​អាច​រំកិល​ខ្លួន​ពី​ចំណុច​សូន្យ​បាន​នោះ​ទេ។ ឥឡូវ​នេះ អាហ្វ្រិក​ខាងត្បូង​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី​ដូច​ចិន​ដែរ បាន​តាំង​ខ្លួន​ចូល​មក​សម្របសម្រួល​ឱ្យ​មាន​សន្តិភាព​សម្រាប់​ប្រជាជន​អ៊ុយក្រែន។ តែ​សម្រាប់​មេដឹកនាំ​អាហ្វ្រិក​ខាងត្បូង ខុសពី​មេដឹកនាំ​ចិន ដោយ​ហ៊ាន​ប្រាប់​ត្រង់​ទៅ​លោក ពូទីន ថា ត្រូវ​បញ្ចប់​សង្គ្រាម ព្រោះ​វា​បង្ក​ឱ្យ​មាន​ផលវិបាក​ជា​ខ្លាំង​ដល់​ពិភពលោក។ ជាមួយ​គ្នា​នេះ អាហ្វ្រិក​ខាងត្បូង​បាន​បង្កើត​ក្រុម​ប្រតិភូ​នៃ​ប្រទេស​នៃ​ទ្វីប​អាហ្វ្រិក​មាន ៧​ប្រទេស ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​ដែល​មើល​ទៅ​ដូចជា​មាន​ភាព​រឹងមាំ​ជាង​ចិន ហើយ​ផែនការ​សន្តិភាព​នេះ​មាន ១០​ចំណុច។ ផែនការ​សន្តិភាព ១០​ចំណុច ក្នុង​នោះ​រួមមាន ការ​បន្ធូរបន្ថយ​ភាព​តានតឹង...

ប្រធានាធិបតី​រុស្ស៊ី​ចង់​បន្ត​ធ្វើ​សង្គ្រាម​ផង ចង់​ចរចា​ផង ខណៈ​អ៊ុយក្រែន​វាយបក​ទ្រង់ទ្រាយ​ធំ

លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​ចេញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​កាល​ថ្ងៃទី​១៣ មិថុនា នៅ​ក្នុង​កម្មវិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកកាសែត ដើម្បី​និយាយ​អំពី​ដំណើរការ​នៅ​សមរភូមិ​ក្នុង​ទឹកដី​អ៊ុយក្រែន។ នៅ​ក្នុង​ជំនួប​នេះ មេដឹកនាំ​វិមាន​ក្រឹមឡាំង​រូប​នេះ​មើល​ទៅ​ដូចជា​មាន​ភាព​ជឿជាក់​អំពី​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដែល​លើក​ទ័ព​ទៅ​ធ្វើ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ថា​នឹង​ឈ្នះ​សង្គ្រាម តែ​ជាមួយ​គ្នា​នេះ លោក​ពោល​ពាក្យ​ថា លោក​ក៏​ចង់​ឱ្យ​មាន​ការ​ចរចា​ទៅ​រក​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ​ឡើងវិញ​ផង​ដែរ។ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន លោក ពូទីន បាន​អះអាង​ថា កងទ័ព​អ៊ុយក្រែន​កំពុងតែ​ចាញ់​ខ្លាំង​សម្បើម​នៅ​ក្នុង​ប្រតិបត្តិការ​វាយបក ដែល​កងទ័ព​អ៊ុយក្រែន​ព្យាយាម​ទម្លុះ​ចូល​មក​ខាង​ទឹកដី​ដែល​រុស្ស៊ី កាន់កាប់ តែ​ជួប​រឿង​បរាជ័យ​ធ្ងន់ធ្ងរ ព្រោះ​តែ​កងទ័ព​រុស្ស៊ី​បាន​ចាប់​ជាប់​ចំណុច​ខ្សោយ​ទ័ព​អ៊ុយក្រែន ហើយ​វាយ​រុញច្រាន​ត្រឡប់​ទៅវិញ។ លោក ពូទីន...

Latest news

© 2021, ដេលី. All rights reserved.