TAG
លោក ថេង សាវឿន
លោក ថេង សាវឿន និងក្រុមការងារត្រូវបានសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួន
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន និងក្រុមការងារ រួមទាំងសមាជិកសហគមន៍ជិត ២០នាក់ ត្រូវបានសមត្ថកិច្ចខេត្តក្រចេះ ឃាត់ខ្លួន ហើយមកដល់ពេលនេះ ពួកគេមិនទាន់ត្រូវបានដោះលែងនៅឡើយ។
អ្នកដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១៧ ខែឧសភា នេះ ក្នុងនោះមានប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC Cambodia) លោក ថេង សាវឿន និងក្រុមការងារសមាគមចំនួន ១៦រូបទៀត ក្នុងនោះមានលោក ម៉ឺន រតនា...
អ្នករងគ្រោះដីធ្លីជាង១០០នាក់ប្រមូលផ្ដុំមុខតុលាការខេត្តត្បូងឃ្មុំដើម្បីគាំទ្រតំណាង២នាក់ចូលបំភ្លឺ
អ្នករងគ្រោះដីធ្លីជាង ១០០នាក់ បាននាំគ្នាទៅប្រមូលផ្ដុំនៅខាងមុខសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់តំណាងពួកគេ ២នាក់ចូលបំភ្លឺនៅតុលាការនាថ្ងៃទី១៩ មេសា នេះ។
អ្នករងគ្រោះដីធ្លីចំនួន ១៣៦នាក់មកពី ៨សហគមន៍ ក្នុងនោះមានសហគមន៍ជាំក្រវៀន សហគមន៍ចាន់មូឡ សហគមន៍កសិករមូលដ្ឋាន សហគមន៍ស្រែប្រាំង សហគមន៍កំប្រឹស សហគមន៍បុស្សស្នោ សហគមន៍ប្រឡោះ និងសហគមន៍ត្រពាំងព្រីង ក្នុងស្រុកតំបែរ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើយោងតាមហ្វេសប៊ុករបស់ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) លោក...
មជ្ឈមណ្ឌលមួយគ្រោងទទួលទិញកសិផលពីសហគមន៍ខេត្តជាប់ភ្នំពេញដើម្បីធានាតម្លៃរបស់កសិករ
មជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មកម្ពុជា គ្រោងបើកផ្សារសុភ័ក្ត្រមិត្ត ដើម្បីទទួលទិញបន្លែ ផ្លែឈើ និងកសិផលផ្សេងៗពីបណ្តាសហគមន៍កសិកម្មក្នុងខេត្តជាប់ទីក្រុងភ្នំពេញ ឱ្យបានប្រមាណ ៥០០តោនក្នុងមួយថ្ងៃ ដើម្បីលើកកម្ពស់តម្លៃផលិតផលក្នុងស្រុកជូនកសិករ និងពង្រឹងយន្តការគ្រប់គ្រងបណ្ដាញខ្សែសង្វាក់ផលិតកម្មកសិកម្មនៅសហគមន៍ជនបទឱ្យមាននិរន្តរភាព។
មជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មកម្ពុជា ចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ថា បច្ចុប្បន្ននេះ កសិករតែងតែត្អូញត្អែរអំពីបញ្ហាទីផ្សារកសិកម្មក្នុងការលក់កសិផលដែលកសិករផលិតបាន ផ្សារសុភ័ក្ត្រមិត្តនឹងប្រមូលទិញបន្លែ ផ្លែឈើ និងកសិផលផ្សេងៗពីបណ្តាសហគមន៍កសិកម្មនៅក្នុងខេត្តគោលដៅជុំវិញរាជធានីភ្នំពេញ ដើម្បីបញ្ចៀសនូវបញ្ហាទាំងនេះ។
ប្រភពដដែលលើកឡើងថា ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើ មជ្ឈមណ្ឌលបានប្ដេជ្ញាចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម ក្នុងបំណងដើម្បីលើកកម្ពស់តម្លៃផលិតផលក្នុងស្រុក ពង្រីកទីផ្សារកសិកម្មជូនកសិករ...
មន្ត្រីអង្គការ៤ប្រកាសចូលបំភ្លឺពាក់ព័ន្ធនឹងការបង្ហោះចម្រៀងឈាមបាតុករនិងចែកចាយបន្ត
ប្រធានអង្គការសមាគមចំនួន ៤ ប្រកាសចូលខ្លួនទៅបំភ្លឺតាមការអញ្ជើញរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការនគរបាលរាជធានីភ្នំពេញ ជុំវិញការបង្ហោះ និងចែកចាយបន្តនូវវីដេអូដែលមានចំណងជើងថា «ឈាមបាតុករ»។
ប្រធានអង្គការសមាគមចំនួន៤ រួមមានលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ លោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) និងលោក វន់ ពៅ...
ជនរងគ្រោះ៩ឆ្នាំមុនដោយការបង្ក្រាបហិង្សានៅផ្លូវវ៉េងស្រេងទាមទារយុត្តិធម៌តាមរយៈបទចម្រៀងពីរបទ
៩ឆ្នាំ «ចាំយុត្តិធម៌ ដោយមិននៅស្ងៀម» និង «ឈាមបាតុករ» ដែលនេះគឺជាបទចម្រៀងនិពន្ធដោយលោក គា សុគន្ធ និងមហាជន ដែលបានរៀបរាប់អំពីភាពព្រៃផ្សៃ និងអយុត្តិធម៌ក្នុងព្រឹត្តិការណ៍ ៩ឆ្នាំមុននៃព្រឹត្តិការណ៍បង្ក្រាបយ៉ាងហិង្សារវាងកងកម្លាំងរដ្ឋាភិបាលរបស់បុរសខ្លាំង លោក ហ៊ុន សែន ទៅលើក្រុមបាតុករដែលទាមទារដំឡើងប្រាក់ខែគោលចំនួន ១៦០ដុល្លាររបស់កម្មករកម្មការិនីនៅមុខរោងចក្រយ៉ាកជីន (Yakjin) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅលើកំណាត់ផ្លូវវ៉េងស្រេង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅក្នុងបទចម្រៀងដែលមានចំណងជើងថា «ចាំយុត្តិធម៌» ដោយមិននៅស្ងៀម!...
“ការកំណត់តម្លៃស្រូវផ្ការំដួលត្រឹម១០៤០រៀលក្នុង១គីឡូក្រាមជាសញ្ញាធ្លាក់ចុះវិស័យកសិកម្ម”
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ថាការកំណត់តម្លៃស្រូវកម្ពុជាពូជផ្ការំដួល ដែលទទួលបានចំណាត់ថ្នាក់លេខ១ លើពិភពលោក ត្រឹមតម្លៃ ១០៤០រៀលក្នុង ១គីឡូក្រាម គឺជាតម្លៃដែលមិនអាចឱ្យកសិករចំណេញបានទេ ហើយក៏ជាសញ្ញានៃការធ្លាក់ចុះនៃវិស័យកសិកម្មកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២១ វិច្ឆិកា...
បទវិភាគ៖ តើរដ្ឋាភិបាលបុរសខ្លាំងលោក ហ៊ុន សែន កំពុងគាំទ្រឬបំផ្លាញកសិករខ្មែរ?
ភាគច្រើននៃពលរដ្ឋខ្មែរជាកសិករដែលរស់នៅទីជនបទ និងមានជីវភាពក្រីក្រលំបាក។ ភាពក្រីក្រចំពោះកសិករ និងបញ្ហាចម្បងៗក្នុងវិស័យកសិកម្មដែលបាន និងកំពុងតែកើតមានក្នុងប្រទេសកម្ពុជា ជាសក្ខីភាពមួយសម្រាប់ការឆ្លុះបញ្ចាំងអំពីសមត្ថភាព និងឆន្ទៈរបស់លោក ហ៊ុន សែន ក្នុងនាមជាមេដឹកនាំប្រទេស។
ជាមួយគ្នានេះ ទឹកដី និងភូមិសាស្ត្រនៃប្រទេសកម្ពុជាតែងតែត្រូវបានគេអះអាងថា ជាទឹកដីដ៏មានជីជាតិ និងមានអំណោយផលសម្រាប់វិស័យកសិកម្ម ប៉ុន្តែបើដូច្នេះមែន តើហេតុអ្វីបានជាកសិករខ្មែរក្រ? តើអ្វីទៅជាមូលហេតុដែលនាំឱ្យកសិករក្រ?
អ្នករៀនសូត្រគ្រប់ជំនាន់មុនៗ គ្រូបង្រៀនគ្រប់ជំនាន់មុនៗ បង្រៀនសិស្សានុសិស្សឲ្យដឹង ហើយប្រជាពលរដ្ឋខ្មែរនិយាយតៗគ្នាថា ដែនដីខ្មែរជាដែនដីសុវណ្ណភូមិ។
ប្រទេសកម្ពុជាជាប្រទេសដែលមានទឹកដីប្រកបដោយជីជាតិ និងភូមិសាស្ត្រអំណោយផលសម្រាប់បង្កបង្កើនផលកសិកម្មគ្រប់ប្រភេទ។ ផ្ទុយទៅវិញ ភោគផលកសិកម្ម...
តំណាងក្រុមសហជីពជំរុញឱ្យរដ្ឋាភិបាលស៊ើបអង្កេតធនាគារដែលទទួលបង្វិលប្រាក់ឱ្យសហជីពណាហ្គាវើលដ៍
តំណាងក្រុមសហជីព និងសង្គមស៊ីវិលជាច្រើននៅកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន បើកការស៊ើបអង្កេតលើធនាគារដែលទទួលបង្វិលសាច់ប្រាក់ឱ្យក្រុមសហជីពណាហ្គាវើលដ៍ ដែលសមត្ថកិច្ចបានចោទថាជាលុយខុសច្បាប់។ បន្ថែមពីនេះ ក៏ត្រូវស៊ើបអង្កេតលើអង្គការសង្គមស៊ីវិល និងសហជីពទាំងអស់នៅកម្ពុជាដែលតែងទទួលថវិកាពីបរទេសផងដែរ។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន បានលើកឡើងក្នុងកិច្ចពិភាក្សា Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី៦ មករា...
ជនរងគ្រោះពីការបង្ក្រាបដោយហិង្សានៅផ្លូវវ៉េងស្រេង និងរោងចក្រយ៉ាកជីននៅតែស្វែងរកយុត្តិធម៌
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ គឺជាខួប ៨ឆ្នាំគត់នៃព្រឹត្តិការណ៍បង្ក្រាបយ៉ាងហិង្សារវាងកងកម្លាំងរដ្ឋាភិបាលរបស់បុរសខ្លាំងលោក ហ៊ុន សែន ទៅលើក្រុមបាតុករដែលទាមទារប្រាក់ខែ ១៦០ដុល្លាររបស់កម្មករកម្មការិនីនៅមុខរោងចក្រ យ៉ាកជីន (Yakjin) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅលើកំណាត់ផ្លូវវ៉េងស្រេង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រុមជនរងគ្រោះនៅតែទទូចទាមទារឲ្យរាជរដ្ឋាភិបាលរកយុត្តិធម៌ដល់ពួកគេ បើទោះជាដឹងថាពន្លឺយុត្តិធម៌នៅឆ្ងាយដូចជើងមេឃយ៉ាងណាក៏ដោយ។
ប្រធានសម្ពន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដទៃទៀតដែលត្រូវបានកងពលតូចឆត្រយោង៩១១ របស់លោក ចាប ភក្តី...
សកម្មជនដីធ្លីម្នាក់ត្រូវបានតុលាការដោះលែងវិញបន្ទាប់ពីអនុវត្តទោសចប់នៅខេត្តត្បូងឃ្មុំ
សកម្មជនដីធ្លីម្នាក់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានសាលាដំបូងខេត្តនេះដោះលែងឱ្យមានសេរីភាពវិញ បន្ទាប់ពីសកម្មជនដីធ្លីរូបនេះបានអនុវត្តទោសរយៈពេល ២ឆ្នាំតាមការកំណត់របស់តុលាការ។
ប្រធានសហគមន៍ស្រែប្រាំង ភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ លោក សែម សាង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ក្រោយមកសាលាដំបូងខេត្តនេះបានសម្រេចផ្ដន្ទាទោសលោកដាក់ពន្ធនាគារ ២ឆ្នាំ ក្រោមបទចោទ «កំហែងយកដោយមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ»។
ការចោទប្រកាន់ និងឃុំខ្លួនលោក សែម សាង ក្រោយពីលោកសកម្មដឹកនាំប្រជាពលរដ្ឋនៅសហគមន៍ស្រែប្រាំង តវ៉ារឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនមួយរបស់ចិន និងជាមួយឧកញ៉ាម្នាក់ស្ថិតនៅភូមិស្រែប្រាំង...