28 C
Phnom Penh

TAG

លោក ថេង សាវឿន

លោក ថេង សាវឿន ចាត់ទុក​ការ​សម្រេច​របស់​សាលាដំបូង​ខេត្ត​រតនគិរី​ថា​ជា​រឿង​អយុត្តិធម៌​និង​មិន​អាច​ទទួល​បាន

ប្រធាន​សមាគម​សហព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ចាត់ទុក​ការ​សម្រេច​របស់​សាលាដំបូង​ខេត្ត​រតនគិរី ថា​ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​បាន បន្ទាប់ពី​សាលាដំបូង​ខេត្ត​នេះ​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក និង​សហការី ២​នាក់​ទៀត ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់ ប៉ុន្តែ​សម្រេច​ព្យួរ​ទោស​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ។ លោក ថេង សាវឿន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា សាលាដំបូង​ខេត្ត​រតនគិរី បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក ថេង សាវឿន...

អភិបាល​ខេត្ត​ស្វាយរៀង​ប្រកាស​ឱ្យ​ពលរដ្ឋ​ផ្អាក​បង្កបង្កើន​ផល​ស្រូវ​នា​រដូវប្រាំង​លើក​ទី​២ បារម្ភ​ខ្លាច​ខ្វះ​ទឹក

អភិបាល​ខេត្ត​ស្វាយរៀង លោក ប៉េង ពោធិ៍សា ប្រកាស​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​របស់​ខ្លួន​ផ្អាក​បង្កបង្កើន​ផល​ស្រូវ​នា​រដូវប្រាំង​លើក​ទី​២ ដោយសារ​បារម្ភ​ពី​បញ្ហា​ប្រឈម​នៃ​ការ​ខ្វះខាត​ទឹក ដែល​នាំ​ឱ្យ​ពលរដ្ឋ​មិន​អាច​បង្កបង្កើន​ផល​ស្រូវ​បាន​ល្អ។ តាមរយៈ​សេចក្ដី​ណែនាំ​ស្ដីពី​ការ​ផ្អាក​ការ​បង្កបង្កើន​ផល​ស្រូវ​នៅ​រដូវប្រាំង​លើក​ទី​២ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៨ ខែ​មករា នេះ អភិបាល​ខេត្ត​ស្វាយរៀង លោក ប៉េង ពោធិ៍សា ព្រមាន​ថា ប្រសិនបើ​ពលរដ្ឋ នៅតែ​បង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង​ជា​លើក​ទី​២ ទៀត នោះ​ពួកគេ​នឹង​អាច​ជួបប្រទះ​នូវ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ខ្វះខាត​ទឹក​សម្រាប់​សត្វពាហនៈ ជាពិសេស​ខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​ដែល​អាច​បណ្ដាល​ឱ្យ​ខូចខាត​ផល​ស្រូវ និង​ខាតបង់​ថវិកា​របស់​បងប្អូន​ប្រជាកសិករ​ថែម​ទៀត។ លោក​បន្ត​ថា ការ​ប្រកាស​ប្រាប់​របស់​លោក​ឱ្យ​ពលរដ្ឋ​ផ្អាក​ធ្វើ​ស្រែ​ប្រាំង​លើក​ទី​២ ក្រោយពី​ប្រមូល​ផល​ហើយ...

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​សុំ​ឱ្យ​ពលរដ្ឋ​ផ្អាក​បង្កបង្កើន​ផល​ស្រូវ​ប្រាំង​ដោយសារតែ​ខ្វះ​ទឹក​ផ្គត់ផ្គង់

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ដែល​ជា​ខេត្ត​ជាប់​បឹង​ទន្លេសាប បាន​ចេញ​លិខិត​ណែនាំ​មួយ​នៅ​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២៤ នេះ ស្នើ​ឱ្យ​ពលរដ្ឋ​ផ្អាក​ធ្វើ​ស្រែ​ប្រាំង​រដូវ​កាល​ទី​២ ព្រោះ​បារម្ភ​ខ្វះ​ទឹក​ផ្គត់ផ្គង់​ដំណាំ​ស្រូវ​ដែល​ដាំដុះ​លើ​ផ្ទៃដី​ជាង ៤​ម៉ឺន​ហិកតារ គឺ​ហួស​កម្រិត​ពី​បរិមាណ​ទឹក​ដែល​អាច​ស្រោចស្រព​បាន ខណៈ​រដ្ឋាភិបាល​បាន​ត្រៀម​ចំណាយ​លើ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រមាណ ៧៧​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០២៤ នេះ។ សេចក្ដី​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ឲ្យ​ដឹង​ថា ផែនការ​ទឹក​ស្រោចស្រព​លើ​ការ «បង្កបង្កើន​ផល​ស្រូវ​រដូវ​ប្រាំង​ឆ្នាំ​២០២៣-២០២៤» ចេញ​ផ្សាយ​ដោយ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ពោធិ៍សាត់ បាន​ដាក់​ឱ្យ​កសិករ​អនុវត្ត​ត្រឹមតែ ២​ម៉ឺន​ហិកតារ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ...

ជនរងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​នៅ​ផ្លូវ​វេងស្រេង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ

សកម្មជន​សិទ្ធិមនុស្ស​រងគ្រោះ​ពី​ការ​បង្ក្រាប​ដោយ​ហិង្សា និង​ព្រៃផ្សៃ​ពី​សំណាក់​កង​ទាហាន​ឆត្រ​យោង​៩១១ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថ្មី​លាង​ជម្រះ​ភាព​អយុត្តិធម៌​សង្គម និង​ផ្តល់​យុត្តិធម៌​ដល់​ពួកគេ​ដែល​ជា​ជនរងគ្រោះ​អស់​រយៈពេល ១០​ឆ្នាំ​កន្លង​មក។ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣ មករា ថា «១០​ឆ្នាំ​ហើយ​ស្លាកស្នាម​ដិតដាម​ក្រឡៅ​នៅ​ជាប់​ជានិច្ច ព្យាយាម​រក​យុត្តិធម៌ តែ​ហាក់​នៅ​សែន​ឆ្ងាយ ឆ្ងាយ​ដូច​ជើងមេឃ ឬ​ដូច​កំពុងតែ​រាវ​ម្ជុល​នៅ​ក្នុង​បាត​សមុទ្រ​ដែល​រលក​កំពុងតែ​បោក​បក់​ដូច្នោះ​ដែរ»។ លោក​បាន​សរសេរ​រៀបរាប់​ថា «សព្វថ្ងៃ​លោក​បាន​រស់នៅ​ក្រៅ​ឃុំ​មែន តែ​គុក​កម្ម​ប្រចាំ​កាយ​វា​ហាក់ដូចជា​ស្រមោល​អន្ទោល​តាម​ប្រាណ​ដូច្នោះ​ដែរ។ អ្នក​ផ្សេង​គេ​អាច​បំភ្លេច​រឿង​នេះ​បាន តែ​សម្រាប់​ពួក​លោក​ជា​អ្នក​រងគ្រោះ នៅតែ​មិន​អាច​បំភ្លេច​បាន​ទេ ព្រោះ​ស្លាកស្នាម​ដិតដាម​នៅ​លើ​រាងកាយ និង​ផ្លូវចិត្ត មិន​អាច​រលុប​បាន​ទេ...

សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​ដោះលែង​តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​ខេត្ត​កោះកុង​៩​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ សម្រេច​ដោះលែង​តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​ខេត្ត​កោះកុង ៩​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​ពួកគេ​ត្រូវ​តុលាការ​ខេត្ត​កោះកុង ចោទប្រកាន់​និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ប្រមាណ ២​ខែ។ ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​២៩ សីហា នេះ បន្ទាប់ពី​តុលាការ​បាន​បើក​សវនាការ​សំណុំរឿង​តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​ទាំង ៩​នាក់​នា​ព្រឹក​ថ្ងៃទី​២៩ ខែ​សីហា នេះ។ ប្រជាពលរដ្ឋ​ម្នាក់ អ្នកនាង យី ធីម បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា តុលាការ​សម្រេច​ឲ្យ​តំណាង​ពួកគាត់​ទាំង ៩​នាក់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​អ្នកនាង​ថា​ក្នុង​ចំណោម​តំណាង...

CCFC ស្នើ​នាយករដ្ឋមន្ត្រី​ថ្មី​អន្តរាគមន៍​ដោះលែង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង​៩​នាក់​ឱ្យ​មាន​សេរីភាព​វិញ

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ស្នើ​ទៅ​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ដោះលែង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ នៅ​ខេត្ត​កោះកុង ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ ៩​នាក់ ឲ្យ​មាន​សេរីភាព​វិញ។ ការ​ស្នើសុំ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​គាំទ្រ​ឲ្យ​ធ្វើ​ជា​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៧ កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ ដើម្បី​បន្ត​វេន​ពី​លោក ហ៊ុន សែន ជា​ឪពុក​ចាប់ពី​ខែ​សីហា ឆ្នាំ​២០២៣។ ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា...

សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​សាលដីកា​លើ​សំណុំរឿង​លោក វន់ និង​លោក ថេង សាវឿន នៅ​ចុង​ខែ​កញ្ញា

មេធាវី​ការពារ​ក្ដី​ឲ្យ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ និង​លោក ថេង សាវឿន ស្នើ​ទៅ​សាលា​ឧទ្ធរណ៍​ឲ្យ​ចាត់ទុក​សាលក្រម​របស់​តុលាការ​ជាន់​ទាប​ជា​មោឃៈ ដោយ​ឲ្យ​ពួកគេ​រួច​ពី​ការ​ចោទប្រកាន់ ខណៈ​តុលាការ​នឹង​ប្រកាស​សាលដីកា​នៅ​ចុង​ខែ​កញ្ញា ខាងមុខ​នេះ។ ការ​ស្នើ​នេះ បន្ទាប់ពី​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៧ សីហា នេះ បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​របស់​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា ១៦០​ដុល្លារ​កាលពី​ខែ​មករា...

ក្រសួង​មហាផ្ទៃ​បិទ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ ទោះបី​ប្រធាន​សមាគម​នេះ​ត្រូវ​ដោះលែង​ក្ដី

ក្រសួង​មហាផ្ទៃ បិទ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ដោយ​ផ្អាក​មិន​ឲ្យ​ធ្វើ​សកម្មភាព​ជា​បណ្ដោះអាសន្ន​រហូត​ដល់​តុលាការ​បញ្ចប់​នីតិវិធី​ជា​ស្ថាពរ ទោះបី​ប្រធាន​សមាគម​លោក ថេង សាវឿន និង​សហការី ២​រូប​ទៀត​ត្រូវ​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់ពី​សុំទោស​លោក ហ៊ុន សែន ដោយ​ទម្លាក់​កំហុស​លើ​ខ្លួនឯង​ក៏ដោយ។ សេចក្ដី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ នា​ខែ​មិថុនា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ការ​ផ្អាក​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ភូមិ​ភ្នំពេញថ្មី សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ជា​បណ្ដោះអាសន្ន រហូត​ដល់​តុលាការ​បញ្ចប់​នីតិវិធី​ជា​ស្ថាពរ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ចុះ​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៣ របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី។...

លោក ថេង សាវឿន និង​សហការី​ត្រូវ​បាន​ដោះលែង​វិញ​ក្រោយពី​សុំទោស​លោក ហ៊ុន សែន

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន និង​សហការី ២​រូប​ទៀត ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នា​ល្ងាច​ថ្ងៃទី​៣០ ឧសភា បន្ទាប់ពី​ពួកគេ​សុំទោស​លោក ហ៊ុន សែន និង​ប្រកាស​ដក​ខ្លួន​ចេញពី​សមាជិក​នៃ​ផ្ទះ​សាមគ្គី។ កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៣ លោក ថេង សាវឿន បាន​សរសេរ​លិខិត និង​ចេញ​វីដេអូ​សុំទោស​ដោយ​អះអាង​ថា កន្លងមក រូបលោក​ជឿ​តាម​ការ​ចង្អុល​របស់​បរទេស​មួយ​ចំនួន និង​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​មួយ​ចំនួន​ក្នុង​រូបភាព​ញុះញង់​បង្ក​ចលាចល​ធ្វើ​ឲ្យ​បាត់បង់ និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សង្គម...

លោក ថេង សាវឿន និង​សហការី​សុំទោស​លោក ហ៊ុន សែន និង​ប្រកាស​ដកខ្លួន​ចេញពី​ផ្ទះ​សាមគ្គី

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន និង​សហការី ២​រូប​ទៀត​បាន​ចេញ​មុខ​សុំទោស​លោក ហ៊ុន សែន និង​ប្រកាស​ដកខ្លួន​ចេញពី​សមាជិក​នៃ​ផ្ទះ​សាមគ្គី ដែល​ជា​កន្លែង​ប្រជុំ​របស់​ក្រុម​សកម្មជន​សង្គម​ស៊ីវិល។ ក្នុង​លិខិត និង​វីដេអូ​សុំទោស​កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៣ លោក ថេង សាវឿន បាន​អះអាង​ថា កន្លងមក រូបលោក​ជឿ​តាម​ការ​ចង្អុល​របស់​បរទេស​មួយ​ចំនួន និង​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​មួយ​ចំនួន​ក្នុង​រូបភាព​ញុះញង់​បង្ក​ចលាចល​ធ្វើ​ឲ្យ​បាត់បង់ និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សង្គម និង​សាធារណៈ ប្រមូលផ្ដុំ​សមាជិក​ក្នុង​គោលបំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​មិន​ដឹង​ខ្លួន។ ក្រៅពី​សុំទោស​ហើយ លោក...

Latest news