TAG
លោក ប៉ុន សៅរី
មន្ត្រីបក្សប្រឆាំងថាលោក ហ៊ុន សែន កំពុងសហការជាមួយជនបង្កប់ក្នុងបក្សសង្គ្រោះជាតិ
អតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសមួយរូបលើកឡើងថា ប្រសិនបើសមាជិកបក្សប្រឆាំងតាមដានឲ្យបានល្អិតល្អន់អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយមកនោះ ពួកគេនឹងអាចដឹងយ៉ាងច្បាស់ថា លោក ហ៊ុន សែន កំពុងសហការជាមួយជនបង្កប់ក្នុងគណបក្សសង្គ្រោះជាតិ ផ្តល់សញ្ញាឲ្យគ្នាទៅវិញទៅមក។
អតីតអគ្គលេខាធិការគណបក្សសង្គ្រោះជាតិក្រៅប្រទេស CNRP-O លោក ប៉ុន សៅរី បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៤ ធ្នូ នេះ ទំនងអាចជាការចោទប្រកាន់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថាលោក ហ៊ុន...
មន្ត្រីបក្សប្រឆាំងសោកស្ដាយដែលសមាជិករដ្ឋសភាអាមេរិក លោក Alan Lowenthal ចូលនិវត្តន៍
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង សម្ដែងការសោកស្ដាយចំពោះសមាជិករដ្ឋសភាសហរដ្ឋអាមេរិក លោក អាលែន ឡូវិនថល (Alan Lowenthal) ដែលមិនឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភារបស់សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២២ ខាងមុខនេះបន្តទៀតនោះទេ។
អតីតអគ្គលេខាធិការគណបក្សសង្គ្រោះជាតិក្រៅប្រទេស (CNRP-O) លោក ប៉ុន សៅរី បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៩ ធ្នូ ថា សមាជិកសភាសហរដ្ឋអាមេរិក លោក Alan Lowenthal គឺជាមិត្តដ៏ល្អរបស់ជាពលរដ្ឋខ្មែរ...
អ្នកឃ្លាំមើល៖ លោក កឹម សុខា ជាអ្នកនយោបាយត្រីក្រឹម ចំណែកលោក សម រង្ស៊ី ជាអ្នកតស៊ូរកយុត្តិធម៌ដើម្បីបក្ស
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា លោក សម រង្សី នឹងក្លាយជាអ្នកតស៊ូរកយុត្តិធម៌ដើម្បីគណបក្សសង្គ្រោះជាតិ ខណៈប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រឹមជាអ្នកនយោបាយត្រីក្រឹម ហើយផែនការចង់ក្លាយជាអ្នកនយោបាយមេម៉ាយស្តុក នឹងក្លាយជារឿងអសារបង់ទាំងអស់។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់ខ្លួនកាលពីថ្ងៃទី១៦ ធ្នូ ថា ប្រសិនបើតុលាការកាត់ទោសឲ្យលោក កឹម សុខា គ្មានទោសពីបទចោទថា...
មន្ត្រីបក្សប្រឆាំង៖ លោក ហ៊ុន សែន ប្រើយុទ្ធសាស្ត្រលាបធ្យូងលើមុខលោក សម រង្ស៊ី និងលោក កឹម សុខា ឱ្យវាយប្រហារគ្នាឯង
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលើកឡើងថា គណបក្សសង្គ្រោះជាតិអាចដំណើរការឡើងវិញបានឬអត់ គឺអាស្រ័យទៅលើប្រជាពលរដ្ឋ និងសកម្មជននៅមូលដ្ឋានទាំងស្រុង ព្រោះថានៅពេលនេះ លោក ហ៊ុន សែន បានបង្កប់មនុស្សនៅក្នុងគណបក្សសង្គ្រោះជាតិ និងលាបធ្យូងលើមុខរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ឱ្យវាយប្រហារគ្នាទៅវិញទៅមកយ៉ាងធ្ងន់ធ្ងរ។
អតីតអគ្គលេខាធិការគណបក្សសង្គ្រោះជាតិ ប្រចាំសហគមន៍អឺរ៉ុប (CNRP-O) លោក ប៉ុន សៅរី បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៥...
មន្ត្រីនយោបាយបក្សប្រឆាំងប្រចាំសហរដ្ឋអាមេរិក CNRP-A ប្រកាសលាឈប់ពីតួនាទី
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស CNRP-A (CNRP-American) បានសម្រេចដាក់ពាក្យលាឈប់ពីតួនាទីរបស់ខ្លួនដែលជាមន្ត្រីជាន់ខ្ពស់ប្រចាំសហរដ្ឋអាមេរិក ដោយចោទថា ក្រុម CNRP-A និងក្រុម CNRP-O (CNRP Oversea) លួចជួយគណបក្សបេះដូងជាតិនៅកម្ពុជា ដែលទើបនឹងបង្កើតឡើងកាលពីពេលថ្មីៗនេះ។
អនុប្រធានគណបក្សសង្គ្រោះជាតិ CNRP-A លោក យ៉ង់ ណុយ ឬលោក យ៉ង់ ប្រេឌី ណុយ ឬ Brady...
មន្ត្រីជាន់ខ្ពស់របស់លោក សម រង្ស៊ី ប្រកាសជំហរគាំទ្រគណបក្សបេះដូងជាតិ
អនុប្រធានគណបក្សសង្គ្រោះជាតិភាគីលោក សមរ ង្ស៊ី បង្ហាញជំហរគាំទ្រ និងសម្តែងមោទកភាពចំពោះគណបក្សបេះដូងជាតិ ជាសាធារណៈ។
ការអះអាងរបស់អ្នកស្រី មូរ សុខហួរ ធ្វើឡើងក្នុងកម្មវិធីទទួលទានអាហារសាមគ្គីកូនខ្មែរក្នុងទីក្រុង Atlanta នៃរដ្ឋ Georgia សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។
អ្នកស្រីបានថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅពេលនោះថា បើបង្កើតគណបក្សហើយមិនធ្វើសកម្មភាព មិនចាំបាច់បង្កើតមកទេ ព្រោះថាបើបើកបក្សហើយមិនហ៊ានតតាំងជាមួយបក្សកាន់អំណាច គឺដើរចូលក្នុងល្បែងលោក ហ៊ុន សែន ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង...
តើមន្ត្រីបក្សប្រឆាំងដែលចេញទៅបង្កើតបក្សថ្មី ស្ថិតក្នុងយុទ្ធសាស្ត្របក្សកាន់អំណាច ឬដើម្បីដួងព្រលឹងសង្គ្រោះជាតិ?
អតីតអគ្គលេខាធិការគណបក្សសង្គ្រោះជាតិក្រៅប្រទេស (CNRP-O) អះអាងថា មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ដែលបានបង្កើតគណបក្សថ្មី និងអ្នកដែលបានចូលរួមទាំងអស់ ត្រូវអស់សុពលភាពជាមេដឹកនាំ ឬជាតំណាងនៃគណបក្សសង្គ្រោះជាតិ ដោយស្វ័យប្រវត្តិ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួនបាននាំគ្នាទៅបង្កើតគណបក្សនយោបាយថ្មីរៀងៗខ្លួន ដែលក្នុងនោះក៏មានការសង្ស័យថា អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ជាខ្នងបង្អែកនៃការបង្កើតបក្សថ្មីនោះផងដែរ។
អតីតអគ្គលេខាធិការគណបក្សសង្គ្រោះជាតិក្រៅប្រទេស (CNRP-O) និងជាអគ្គនាយកអង្គការមជ្ឈមណ្ឌលប្រជាធិបតេយ្យកម្ពុជា (CDC) លោក ប៉ុន សៅរី បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២៨...
អតីតមន្ត្រីបក្សសង្គ្រោះជាតិក្រៅប្រទេសរិះគន់មន្ត្រីបក្សប្រឆាំងដែលលះបង់បក្សសង្គ្រោះជាតិទៅបង្កើតបក្សថ្មី
អតីតអគ្គលេខាធិការគណបក្សសង្គ្រោះជាតិក្រៅប្រទេស (CNRP-O) រិះគន់ថា អ្នកនយោបាយអាជីពរបស់បក្សប្រឆាំងមួយចំនួនបែរជានាំគ្នាទៅបង្កើតគណបក្សថ្មីផ្សេងពីគណបក្សសង្គ្រោះជាតិ ហើយមួយចំនួនទៀតកំពុងតែដើរកេណ្ឌពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសឲ្យបោះបង់ចោលគណបក្សសង្គ្រោះជាតិ ដើម្បីទៅចូលរួមជាមួយពួកគេ។
ការរិះគន់ ធ្វើឡើងគឺសំដៅដល់អតីតមន្ត្រីបក្សប្រឆាំងមួយចំនួនដែលនាំគ្នាចេញទៅបង្កើតបក្សនយោបាយថ្មី ជាពិសេសក៏ទំនងជាសំដៅដល់អតីតមេបក្សឆាំងលោក សម រង្ស៊ី ផងដែរ ដែលគេអះអាងថាលោកគឺជាអ្នកនៅពីក្រោយគណបក្សបេះដូងជាតិ ដែលក្រសួងមហាផ្ទៃ បានអនុញ្ញាតកាលពីពេលថ្មីៗនេះ។
អតីតអគ្គលេខាធិការគណបក្សសង្គ្រោះជាតិក្រៅប្រទេស (CNRP-O) និងជាអគ្គនាយកអង្គការមជ្ឈមណ្ឌលប្រជាធិបតេយ្យកម្ពុជា (CDC) លោក ប៉ុន សៅរី បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២២...