34 C
Phnom Penh

TAG

វប្បធម៌

លោក សុខ ទូច រិះគន់​រដ្ឋមន្ត្រី​ក្រសួង​បី​មិន​ជួយ​លើក​តម្លៃ​វប្បធម៌​និង​រក​ទីផ្សារ​ជូន​ពលរដ្ឋ

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច រិះគន់​រដ្ឋមន្ត្រី​ក្រសួង​ចំនួន​៣ ដែល​មិន​បាន​ជួយ​ជ្រោមជ្រែង​លើក​តម្លៃ​វប្បធម៌​ខ្មែរ​ឱ្យ​ទៅ​បរទេស​ស្គាល់​ទូលំទូលាយ និង​រក​ទីផ្សារ​ជូន​កសិករ​ខ្មែរ ខណៈ​ផលិតផល​មួយ​ចំនួន​ត្រូវ​បាន​យក​ទៅ​ចាក់​ចោល​ដោយសារ​គ្មាន​ទីផ្សារ។ ការ​រិះគន់​របស់​លោក សុខ ទូច ធ្វើឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​តុមូល​មួយ​ស្ដីពី​ទេសចរណ៍​កម្ពុជា ក្នុង​បរិបទ​កូវីដ-១៩ កាលពី​ថ្ងៃ​សុក្រ ទី​២២ ខែ​មេសា។ បណ្ឌិត សុខ ទូច ថា​ក្រសួង​ចំនួន​៣ ដែល​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ធ្វើ​កិច្ចការ​ទាំងអស់​នេះ ក្នុង​នោះ​ក្រសួង​កសិកម្ម ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ទេសចរណ៍ ត្រូវ​ផ្សារភ្ជាប់​គ្នា​ដោយ​ក្រសួង​កសិកម្ម​ត្រូវ​ធ្វើ​កសិកម្ម​បម្រើ​សេវាកម្ម​ឱ្យ​ទេសចរ ត្រូវ​កែច្នៃ​ឱ្យ​ឧស្សាហកម្ម...

កម្ពុជា​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​រយៈពេល​៣​ថ្ងៃ​បន្ទាប់ពី​ខកខាន​២​ឆ្នាំ

កម្ពុជា​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ ២៥៦៥ ចូល​ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ រយៈពេល ៣​ថ្ងៃ ចាប់ផ្តើម​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ និង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ចុង​សប្តាហ៍​នេះ បន្ទាប់ពី​ខកខាន​អស់​រយៈពេល ២​ឆ្នាំ​មក​ហើយ​ដោយសារ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩។ ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាន់​យក​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​របស់​ខ្លួន​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​រយៈពេល ៣​ថ្ងៃ នៅ​ថ្ងៃ​ដំបូង​គឺជា​ថ្ងៃ​មហា​សង្ក្រាន្ត ថ្ងៃ​ទី​២ គឺជា ថ្ងៃ​វារៈ​វ័នបត និង​ថ្ងៃ​ទី​៣...

អាជ្ញាធរ​ជាតិ​អប្សរា៖ ការ​យក​ទង់ជាតិ​ខ្មែរ​ច្នៃ​ជា​ម៉ូដ​សម្លៀកបំពាក់​គឺជា​ការ​ប្រមាថ​ជាតិ

អាជ្ញាធរ​ជាតិ​អប្សរា​កម្ពុជា អះអាង​ថា ការ​យក​ទង់ជាតិ​ដែល​ជា​និមិត្តរូប​របស់​ជាតិ​ខ្មែរ​មក​ច្នៃ​ជា​ម៉ូដ​សម្លៀកបំពាក់ មិនមែន​ជា​ការ​គោរព​ស្រឡាញ់​ទង់ជាតិ​នោះ​ទេ ប៉ុន្តែ​ជា​ការ​ប្រមាថ​ជាតិ​ឯង​ទៅវិញ។ អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​កម្ពុជា លោក ឡុង កុសល អះអាង​កាលពី​ថ្ងៃ​ទី​០៧ ខែ​មីនា នេះ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវតែ​គោរព​ទង់ជាតិ​របស់​ខ្លួន​ដោយ​ស្មារតី​ស្នេហាជាតិ ស្រឡាញ់​ទឹកដី​ដែល​ជាតិ​មាតុភូមិ​របស់​ខ្លួន​ដោយ​ពិតប្រាកដ។ ទង់ជាតិ​គឺជា​រូប​តំណាង​ដើម្បី​រំឭក​ដល់​វីរជន​ខ្មែរ​ដែល​បាន​ពលី​ក្នុង​សង្គ្រាម​ការពារ​ជាតិ ប្រជាជន និង​ទឹកដី​នា​ពេល​កន្លងមក។ ប្រភព​ដដែល​អះអាង​ថា ការ​យក​រូប​សញ្ញា​ទង់ជាតិ​មក​ច្នៃ​ម៉ូត​សម្លៀកបំពាក់ គឺជា​ការប្រមាថ​ជាតិ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​នៅ​ពេល​ដែល​គេ​ស្លៀកពាក់​ជា​អាវ ឬ​ជា​ខោ ពួកគេ​ច្បាស់​ជា​អង្គុយ​លើ​សម្លៀកបំពាក់​របស់​ពួកគេ​ជាមិនខាន។ ដូច្នេះ ប្រៀប​បាន​នឹង​អង្គុយ​លើ​ទង់​តំណាង​ឱ្យ​ជាតិ​ខ្មែរ​ទាំងមូល​ដូច្នោះ​ដែរ។ លោក ឡុង...

ទំនាស់​ក្នុង​វិស័យ​ពុទ្ធចក្រ​កំពុង​ផ្ទុះ​ឡើង​ក្នុង​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ

ចៅអធិការ​វត្ត​ជាច្រើន​អង្គ​ក្នុង​ខេត្ត​កំពង់ធំ ប្រកាស​គាំទ្រ​ព្រះ​ភិក្ខុ សំរិត ណាំង ឱ្យ​គង់​នៅ​ជា​ព្រះ​គ្រូ​អនុគណ​ស្រុក​កំពង់ស្វាយ បន្ត​ទៀត និង​ប្រកាស​បដិសេធ​លិខិត​ចាត់តាំង​មេគណ​ខេត្ត​កំពង់ធំ ដែល​បាន​តែងតាំង​ភិក្ខុ ណំ សុភ័ត្រា ឱ្យ​ឡើង​ជា​អនុគណ​ស្តីទី​ស្រុក​កំពង់ស្វាយ ជំនួស​ព្រះ​ភិក្ខុ សំរិត ណាំង កាលពី​ពេល​ថ្មីៗ​នេះ។ ព្រះគ្រូចៅអធិការ​ជាង ៣០​វត្ត​ក្នុង​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បាន​ចេញ​ញត្តិ​គាំទ្រ​កាលពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ព្រះគ្រូចៅអធិការ​គ្រប់​វត្ត​ទាំងអស់​ក្នុង​ស្រុក​កំពង់ស្វាយ នៅតែ​បន្ត​គោរព​គាំទ្រ​ព្រះ​ភិក្ខុ សំរិត...

Latest news