32.4 C
Phnom Penh

TAG

វិស័យ​ទេសចរណ៍

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ម្នាក់​ទម្លាយ​ថា​កម្ពុជា​កំពុង​ក្លាយ​ជា​ទីតាំង​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​លើ​ភ្ញៀវ​ទេសចរ

អាជ្ញាធរ​ជាតិ​អប្សរា​កម្ពុជា ថា​ប្រទេស​កម្ពុជា​កំពុង​ក្លាយ​ជា​ទីតាំង​ប្រព្រឹត្ត​អំពើ​ចោរកម្ម និង​អំពើពុករលួយ​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​សម្រាប់​ភ្ញៀវ​ទេសចរ ខណៈ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក សុខ សូកេន គ្មាន​វិធានការ​ល្អ​ដើម្បី​លើកស្ទួយ​វិស័យ​នេះ ក្រៅពី​រៀបចំ​បន្ទប់​នៅ​ក្នុង​ក្រសួង​ដោយ​ការ​បំពាក់​កញ្ចក់​មាន​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ដើម្បី​កាត់​ឆុង ឬ​កាត់​ស៊យ​តែប៉ុណ្ណោះ។ មន្ត្រី​ជាន់ខ្ពស់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៧ កក្កដា នេះ​ថា សព្វថ្ងៃ​នេះ​មាន​ភ្ញៀវ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ដែល​ចូល​ទៅ​ទស្សនា​នៅ​តំបន់​អង្គរ ប៉ុន្តែ​នៅ​ពេល​ដែល​ភ្ញៀវ​ទាំងនោះ​ចូល​ដល់​ប្រទេស​កម្ពុជា​ភ្លាម ពួកគេ​តែង​សាកសួរ​ពី​សន្តិសុខ ទាំង​ការ​ស្នាក់នៅ ការ​ធ្វើ​ដំណើរ​កម្សាន្ត និង​សន្តិសុខ​ចំណីអាហារ ជាដើម...

ក្រសួង​ទេសចរណ៍៖ ១​សប្តាហ៍ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ជាង ៣​សែន​នាក់

ក្រសួង​ទេសចរណ៍ លើកឡើង​ថា រយៈពេល ១​សប្តាហ៍ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាង ៣​សែន​នាក់ (៣៤៧១៩៧​នាក់) ដែល​មាន​ជើងហោះហើរ​ជិត ៥០០​ជើងហោះហើរ (៤៩៦​ជើងហោះហើរ) ប៉ុន្តែ​ក្រសួង​មិន​បាន​បង្ហាញ​ថា តើ​មាន​ជើងហោះហើរ​ដែល​បាន​លុប​ចោល​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ។ ក្រសួង​ទេសចរណ៍​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ កក្កដា នេះ​ថា ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​ប្រមាណ​ជិត ៣​សែន​នាក់ (២៩៥៨៣១​នាក់) និង​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​ជាង...

មន្ត្រី​ព្រលាន​យន្តហោះ​ថា​ការ​បាត់បង់​ភ្ញៀវ​ទេសចរ​គឺ​មកពី​មន្ត្រី​ខាង​វិស័យ​ទេសចរណ៍​មិន​ចេះ​ដឹកនាំ​និង​មាន​អត្តចរិត​អន់

មន្ត្រី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ អះអាង​ថា ការ​បាត់បង់​ភ្ញៀវ​ទេសចរ​មិនមែន​ដោយសារតែ​ព្រលាន​យន្តហោះ​ទេ ប៉ុន្តែ​បណ្តាល​មកពី​មន្ត្រី​ខាង​វិស័យ​ទេសចរណ៍​គ្មាន​សមត្ថភាព​ដឹកនាំ រួម​ទាំង​អត្តចរិត​មិន​ល្អ​របស់​មន្ត្រី​ដែល​ធ្វើការ​នៅ​ក្នុង​ព្រលាន​យន្តហោះ។ មន្ត្រី​ប្រចាំការ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១១ កក្កដា នេះ​ថា ការ​ដឹកនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក សុខ សូកេន កន្លង​មក​គ្មាន​ប្រសិទ្ធភាព​ទេ។ ប្រភព​ដដែល​បន្ត​ថា ផែនការ​របស់​ក្រសួង​ទេសចរណ៍​ដែល​បាន​លើកឡើង​កន្លង​មក គ្រាន់តែ​ធ្វើ​ឱ្យ​តែ​ល្អ​មើល​នៅ​លើ​ក្រដាស​តែប៉ុណ្ណោះ ខណៈ​ការ​អនុវត្ត​ជាក់ស្តែង មិន​ទាន់​ទទួល​ជោគជ័យ​លើ​គម្រោង​ណា​មួយ​នៅឡើយ​ទេ​ក្នុង​ការ​ដឹកនាំ​របស់​លោក​រយៈពេល​ជិត ១១​ខែ​មក​នេះ។ មន្ត្រី​រូប​នេះ​អះអាង​ថា បើ​លោក សុខ...

មូលហេតុ​ខ្លះៗ​នាំ​ឱ្យ​ទេសចរ​ធ្លាក់​ចុះ​ចំនួន ក្រោយពី​ស្ថាបនា​អាកាសយានដ្ឋាន​អន្តរជាតិ​ទំនើបៗ

អ្នកវិភាគ​នយោបាយ​អះអាង​ថា វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​ធ្លាក់​ចុះ​ដោយសារតែ​គេ​ចាត់ទុក​ជា​ប្រទេស​មាន​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ ហើយ​ទៅ​ថ្ងៃ​មុខ កម្ពុជា​អាច​នឹង​ដូច​ប្រទេស​កូរ៉េខាងជើង ដែល​ភ្ញៀវ​ទេសចរ​ចូល​ទៅ​កម្ពុជា គ្រាន់តែ​ដើម្បី​ស្រាវជ្រាវ​ពី​ទុក្ខវេទនា​របស់​ពលរដ្ឋ​ខ្មែរ​ជំនួស​ឱ្យ​ការ​ធ្វើ​ដំណើរ​កម្សាន្ត។ ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៩ កក្កដា ថា អំពើ​ឧក្រិដ្ឋ​នៅ​ប្រទេស​កម្ពុជា​ដែល​បង្ក​ឡើង​ដោយ​រដ្ឋាភិបាល សុទ្ធតែ​ជា​កត្តា​ធ្វើ​ឱ្យ​បរទេស​មាន​ការ​ភ័យខ្លាច​រហូត​លែង​ហ៊ាន​ទៅ​លេង​ប្រទេស​កម្ពុជា​តែម្តង។ លោក​បន្ត​ថា ឧក្រិដ្ឋកម្ម​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ដូចជា...

IDEA TALK៖ តើ​កម្ពុជា និង​កូរ៉េខាងជើង ដូច​គ្នា និង​ខុស​គ្នា​ត្រង់​ចំណុច​ណា​ខ្លះ​លើ​បញ្ហា​វិស័យ​ទេសចរណ៍?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៩ ខែ​កក្កដា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​កម្ពុជា និង​កូរ៉េខាងជើង ដូច​គ្នា និង​ខុស​គ្នា​ត្រង់​ចំណុច​ណា​ខ្លះ​លើ​បញ្ហា​វិស័យ​ទេសចរណ៍?»។

កម្ពុជា​អច្ឆរិយ​មាន​ភ្ញៀវ​ទេសចរ​តិច​ជាងគេ​ក្នុង​ចំណោម​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន

ប្រទេស​កម្ពុជា ធ្លាក់​ក្បែរ​បាត​តារាង​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​ត្រឹមតែ​ជាង ៧០០​ជើងហោះហើរ ដំណាល​ពេល​ដែល​ប្រទេស​វៀតណាម ឈរ​កំពូល​តារាង​ទទួល​បាន​ជិត ៣​ម៉ឺន​ជើងហោះហើរ រាប់​ចាប់តាំង​ពី​ដើម​ខែ​មិថុនា រហូត​ដល់​ដើម​ខែ​កក្កដា។ គេហទំព័រ​បរទេស​បាន​ចុះផ្សាយ​នូវ​ចំនួន​ជើងហោះហើរ​ពី​បរទេស​ទៅ​កាន់​ប្រទេស​កម្ពុជា ដោយ​ប្រៀបធៀប​ជាមួយ​នឹង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​៩ ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន​១០ ដែល​ទទួល​បាន​ជើងហោះហើរ​ពី​បរទេស​តិចតួច​បំផុត គឺ​នៅ​លើ​តែ​ប្រទេស​ប្រ៊ុយណេ មួយ​ប៉ុណ្ណោះ។ ប្រភព​ដដែល​បង្ហាញ​ថា ក្នុង​រយៈពេល ១​ខែ​ចុងក្រោយ​នេះ ចំនួន​ជើង​យន្តហោះ​ដឹក​អ្នក​ដំណើរ​ដែល​គ្រោង​នឹង​ទៅ​ប្រទេស​កម្ពុជា (Scheduled Flights) មាន​ចំនួន​ជាង ៤០០​ជើងហោះហើរ (៤៥៩​ជើង) សម្រាប់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ...

មន្ត្រី​ក្រសួង​ទេសចរណ៍​ស្នើ​នាយករដ្ឋមន្ត្រី​ដក​តំណែង​រដ្ឋមន្ត្រី​របស់​ខ្លួន ព្រោះ​គ្មាន​សមត្ថភាព​ដឹកនាំ

មន្ត្រី​ជាច្រើន​នាក់​ក្នុង​ក្រសួង​ទេសចរណ៍ ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ដក​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក សុខ សូកេន ចេញពី​តំណែង ព្រោះ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​អាច​នឹង​ដួល​រលំ​ដោយសារតែ​រដ្ឋមន្ត្រី​រូប​នេះ។ មន្ត្រី​ក្រសួង​ទេសចរណ៍​ជាច្រើន​នាក់​ផ្ញើ​លិខិត​មក​កាន់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៤ កក្កដា នេះ​ថា រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក សុខ សូកេន កំពុង​ឈ្លក់​វង្វេង​នឹង​មន្ត្រី​អែបអប​ដែល​នៅ​ក្បែរ​ខ្លួន ដូចជា ការ​ឈ្លក់​វង្វេង​នឹង​ការ​ថត​រូប​ស្អាតៗ​ពេល​ចុះ​បេសកកម្ម និង​ការ​រៀបចំ​បន្ទប់​នៅ​ក្នុង​ក្រសួង...

លោក មុំ អស្សនី ទម្លាយ​ថា​ការ​ប្រកាស​ផ្អាក​ពិធី​បុណ្យ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៤ នេះ ដោយសារ​រដ្ឋាភិបាល​ខ្វះ​លុយ

អតីត​មន្ត្រី​ជំនិត​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ការ​ប្រកាស​ផ្អាក​ពិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៤ នេះ​ពី​សំណាក់​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី ដោយសារតែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ខ្វះ​លុយ​ធ្ងន់ធ្ងរ​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ក្នុង​ស្រុក​របស់​កម្ពុជា​កំពុង​ធ្លាក់​ចុះ ដោយសារ​ឧបសគ្គ​ចាក់ស្រេះ​ដែល​រដ្ឋាភិបាល​ដោះស្រាយ​មិន​ចេញ។ អតីត​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៦...

ប្រធាន​សមាគម​ទេសចរណ៍៖ វិស័យ​ទេសចរណ៍​ខ្មែរ​ចាញ់​ប្រៀប​ប្រទេស​ជិតខាង​ដោយសារ​មិន​មាន​ជើងហោះហើរ​ត្រង់​ទៅ​កាន់​ប្រទេស​ធំៗ

ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា លើកឡើង​ថា ការ​ចាញ់​ប្រៀប​ខាង​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ថៃ និង​វៀតណាម កន្លង​មក ដោយសារតែ​កម្ពុជា​មិន​មាន​ជើងហោះហើរ​ដោយ​ត្រង់​ទៅ​កាន់​ប្រទេស​ធំៗ។ ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន លើកឡើង​ក្នុង​កម្មវិធី​ពិភាក្សា​លើ​ប្រធានបទ «សក្ដានុពល​នៃ​កំណើន​ទេសចរណ៍​កម្ពុជា​ឆ្នាំ​២០២៤» នៅ​ថ្ងៃទី​១៩ មករា ថា ភ្ញៀវ​ទេសចរ​ដែល​មក​លេង​ប្រទេស​កម្ពុជា គឺ​មក​តាមរយៈ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ហើយ​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ចាប់​ប្រៀប​ប្រទេស​ទាំងនេះ​យ៉ាង​ខ្លាំង ប៉ុន្តែ​អ្នកស្រី​បញ្ជាក់​ថា ចំណែក​តម្លៃ​ក្នុង​ការ​ចូល​មក​ទស្សនា​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ខ្ពស់​ជាង​ប្រទេស​ទាំង​ពីរ​នេះ​ដែរ។ អ្នកស្រី ឆាយ ស៊ីវលីន លើកឡើង​ថា...

អ្នក​គ្រប់គ្រង​សណ្ឋាគារ​និង​មគ្គុទ្ទេសក៍​ទេសចរណ៍​កម្ពុជា​ត្អូញត្អែរ​ពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​ប៉ូលិស​អន្តោប្រវេសន៍​ធ្វើ​ឱ្យ​ប៉ះពាល់​វិស័យ​ទេសចរណ៍

វិស័យ​សណ្ឋាគារ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ជាច្រើន​នាក់ ត្អូញត្អែរ​ដូចៗ​គ្នា​ថា វិស័យ​ទេសចរណ៍​កម្ពុជា​ដែល​កំពុង​ប្រឈម​នឹង​ការ​កើន​ឡើង​យឺត ឬ​អាច​នឹង​ធ្លាក់​ចុះ​ទៅវិញ រួម​ទាំង​បង្ក​ឱ្យ​មាន​អសន្តិសុខ​ជាតិ​ផង​ដែរ បន្ទាប់ពី​មាន​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ពី​សំណាក់​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ដែល​ប្រចាំការ​នៅ​អាកាសយានដ្ឋាន​នានា​របស់​កម្ពុជា​សព្វថ្ងៃ​នេះ។ អ្នក​គ្រប់គ្រង​សណ្ឋាគារ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ជាច្រើន​នាក់​នៅ​ខេត្ត​សៀមរាប ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ក្នុង​បំណង​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ថ្ងៃទី​២៩ វិច្ឆិកា នេះ​ថា ផ្នែក​បដិសណ្ឋារកិច្ច និង​ផ្នែក​ផ្តល់​សេវា​ដល់​ភ្ញៀវ​បរទេស ដូចជា សណ្ឋាគារ និង​មគ្គុទ្ទេសក៍​ទេសចរណ៍ ជាដើម តែង​រង​នូវ​ផល​ប៉ះពាល់​ដ៏​អាក្រក់​ដែល​កើត​ចេញពី​អំពើពុករលួយ​របស់​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​កម្ពុជា ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​រាងចាល​លែង​ហ៊ាន​មក​លេង​ប្រទេស​កម្ពុជា​បន្ត​ទៀត។ ប្រភព​ខាងលើ​លើកឡើង​ថា...

Latest news

© 2021, ដេលី. All rights reserved.