30.6 C
Phnom Penh

TAG

សម រង្ស៊ី

លោក មុត ចន្ថា៖ លោក ហ៊ុន សែន បរាជ័យ​មិន​អាច​ទប់ស្កាត់​នយោបាយ​ជ្រុលនិយម​របស់​លោក សម រង្ស៊ី

អតីត​នាយក​ខុទ្ទកាល័យ​មេដឹកនាំ​បក្ស​ប្រឆាំង លើកឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បរាជ័យ​មិន​អាច​ទប់ស្កាត់​លោក សម រង្ស៉ី ពី​ការ​ដឹកនាំ​បញ្ជា និង​អនុវត្ត​នយោបាយ​ជ្រុល​និយម ព្រោះ​គណបក្ស​ភ្លើង​ទៀន នៅតែ​ស្ថិត​ក្រោម​ការ​កាច់​ចង្កូត​ពី​លោក សម រង្ស៉ី ដដែល។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អាទិត្យ ទី​២៧ វិច្ឆិកា នេះ​ថា ខួប​ទី​២៧​ឆ្នាំ​របស់​គណបក្ស​ភ្លើង​ទៀន ដែល​ត្រូវ​បាន​ប្តូរ​ឈ្មោះ​មកពី​គណបក្ស...

អតីត​មន្ត្រី​CNRPO៖ លោក សម រង្ស៊ី និង​លោក ហ៊ុន ម៉ាណែត បង្ក​ជម្លោះ​ជា​ល្បែង​បង្កើត​ឥទ្ធិពល​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស CNRPO ព្រមាន​ថា យុទ្ធសាស្ត្រ​នយោបាយ​បង្ក​ជម្លោះ​ឆ្លើយឆ្លង​គ្នា​ទៅវិញ​ទៅមក​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន ម៉ាណែត គឺ​ល្បែង​បង្កើត​ឥទ្ធិពល​នយោបាយ​ឱ្យ​គ្នា​ទៅវិញ​ទៅមក ប៉ុន្តែ​ការ​ឆ្លើយឆ្លង​របស់​អ្នក​ទាំង​ពីរ​នេះ​គ្មាន​ប្រយោជន៍​សម្រាប់​ជាតិ​នោះ​ទេ។ លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​មុន​នេះ​បន្តិច​ថា ការណ៍​ដែល​លោក សម រង្ស៊ី បន្ត​រិះគន់​វាយប្រហារ​ទៅ​លើ​លោក ហ៊ុន ម៉ាណែត កាន់តែ​ខ្លាំង គឺជា​មធ្យោបាយ​ក្នុង​ការ​ជួយ​ឱ្យ​កូនប្រុស​ច្បង​លោក ហ៊ុន សែន...

លោក ហ៊ុន ម៉ាណែត បបួល​លោក សម រង្ស៊ី ភ្នាល់​បញ្ចប់​ជីវិត​នយោបាយ​ករណី​ចោទ​យក​លុយ​៥​លាន​ដុល្លារ​ទៅ​បារាំង

បេក្ខជន​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បបួល​លោក សម រង្ស៊ី ភ្នាល់​ដាក់​ជីវិត​នយោបាយ​ករណី​លោក សម រង្ស៊ី ចោទ​លោក​ថា​បាន​បន្លំ​យក​លុយ ៥​លាន​ដុល្លារ​ទិញ​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​បារាំង និង​នៅ​ទ្វីប​អឺរ៉ុប។ លោក ហ៊ុន ម៉ាណែត អះអាង​ថា ប្រសិនបើ​ការ​ចោទ​នោះ​ជា​ការពិត​មែន លោក​សុខចិត្ត​ដើរ​ចេញពី​ឆាក​នយោបាយ ប៉ុន្តែ​បើ​មិន​ពិត​វិញ លោក សម រង្ស៊ី ត្រូវ​ឈប់​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត។ ប្រតិកម្ម​របស់​លោក ហ៊ុន...

បទវិភាគ៖ ជម្លោះ​ពាក្យ​សម្ដី​រាលដាល​ដូច​ភ្លើង​ឆេះ​ព្រៃ

ពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​នាំគ្នា​ដើរ​តាម​អ្នក​ដឹកនាំ​នយោបាយ មិនមែន​ដើរ​តាម​បុព្វហេតុ​ជាតិ​នោះ​ទេ។ ពេល​ណា​អ្នក​នយោបាយ​ឈ្លោះ​គ្នា អ្នក​ដែល​ដើរ​តាម​អ្នក​នយោបាយ​ទាំងនោះ​នាំគ្នា​ប្រកាន់​បក្ស ប្រកាន់​ពួក លែង​គិត​លែង​ដឹង​ខុស​ត្រូវ។ ក្នុង​នយោបាយ​ខ្មែរ​សព្វថ្ងៃ ជម្លោះ​រវាង​មេដឹកនាំ​បក្ស ក៏​បាន​បញ្ឆេះ​ដល់​ព្រះសង្ឃ​ដែរ ដែល​ពុទ្ធបរិស័ទ​ខ្មែរ​តែង​គិត​ថា​ជា​អ្នក​ខន្តី។ អ្នក​ដឹកនាំ​នៃ​ប្រជាជាតិ​ប្រកាន់​តាម​មាគ៌ា​ប្រជាធិបតេយ្យ និយាយ​អ្វី​ប្រយ័ត្នប្រយែង​ណាស់ ព្រោះ​ថា​គេ​កាន់​អំណាច ហើយ​ពាក្យ​សម្ដី​មួយ​ម៉ាត់ៗ​ចេញ​មក​មិន​ត្រឹម​តែ​មនុស្ស​មួយ​នគរ​ស្តាប់​ប៉ុណ្ណោះ​ទេ គេ​ត្រងត្រាប់​កត់ត្រា​ទុក​ថែម​ទៀត។ ពាក្យ​សម្ដី​អ្នក​មាន​អំណាច​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​តូចតាច​គ្មាន​អំណាច ព្រោះ​ថា​មនុស្ស​ក្រោម​បង្គាប់​ក្រោម​ឱវាទ​ច្រើន​ណាស់​ចាំ​ទទួល​បញ្ជា ចាំ​ធ្វើ​តាម​ដើម្បី​ផ្គាប់ផ្គុន​ចៅហ្វាយនាយ ដើម្បី​រក​ប្រយោជន៍​ផ្ទាល់ខ្លួន​រៀងៗ​ខ្លួន ឬ​សម្រាប់​ក្រុម​បក្ខពួក។ ពាក្យ​ខ្មែរ​សាមញ្ញ​ថា អ្នក​មាន​អំណាច​និយាយ​មក​មួយ​ម៉ាត់​ងាប់ មួយ​ម៉ាត់​រស់ បើ​អ្នក​ដឹកនាំ​នោះ​កាន់​អំណាច​ផ្ដាច់ការ។ រឿង​នយោបាយ​ខ្មែរ​រវាង​អ្នក​ដឹកនាំ​កាន់​អំណាច​ដុះ​ស្លែ និង​អ្នក​ប្រឆាំង​អត់​អំណាច មក​ទល់​ពេលនេះ...

ហ្វេសប៊ុក​លុប​ការ​ផ្សាយ​ពាណិជ្ជកម្ម​លោក ហ៊ុន សែន ដែល​ចំណាយ​ជាង​៣០​ម៉ឺន​ដុល្លារ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​តាំង​ខ្លួន​ថា​ជា​អធិរាជ​ហ្វេសប៊ុក បាន​ចំណាយ​ថវិកា​ជាង ៣០​ម៉ឺន​ដុល្លារ​ដោយ​ឥត​ប្រយោជន៍ ដើម្បី​ទទួល​បាន​ការ​ចុច Like ពី​ក្រៅ​ប្រទេស ព្រោះ​តែ​ក្រុមហ៊ុន​មួយ​នេះ​បាន​លុប​ចោល​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទាំងនោះ ដោយសារតែ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បំពាន​គោលនយោបាយ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក។ តើ​ការ​ផ្សាយ​ពាណិជ្ជ​អសកម្ម​របស់​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​នេះ​លុប​ចោល​នៅ​ក្នុង​ចន្លោះ​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២១ យ៉ាង​ណា? លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​តាំង​ខ្លួន​ថា​ជា​អធិរាជ​ហ្វេសប៊ុក​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​នេះ​រក​ឃើញ​លទ្ធផល​ផ្សាយ​ពាណិជ្ជកម្ម​ចំនួន ១៥ ក្នុង​ចំណោម...

ហេតុ​អ្វី​អ្នក​នយោបាយ​ប្រមាថ​ព្រះមហាក្សត្រ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​នៅ​មុន​រដូវ​បោះឆ្នោត?

ព្រះមហាក្សត្រ​ដែល​មាន​ឋានៈ​ជា​ព្រះ​ប្រមុខ​រដ្ឋ និង​មាន​ព្រះរាជ​តួនាទី​ជា​អាជ្ញាកណ្ដាល​ដើម្បី​ធានា​នូវ​អំណាច​សាធារណៈ ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។ គេ​ក៏​សង្កេត​ឃើញ​ថា ពួក​អ្នក​នយោបាយ​តែង​បើក​ឆាក​ព្រឹត្តិការណ៍​នយោបាយ​របស់​ពួកគេ​រៀងរាល់​មុន​ការ​បោះឆ្នោត​មក​ដល់​ស្ទើរតែ​គ្រប់​អាណត្តិ​ទៅ​ហើយ ដោយ​យក​អង្គ​ព្រះមហាក្សត្រ​ដែល​ពលរដ្ឋ​ខ្មែរ​គោរព​ទូទាំង​ប្រទេស​នោះ យក​ព្រះអង្គ​ធ្វើ​ជា​ល្បែង​នយោបាយ​យក​ឈ្នះ​គូ​ជម្លោះ​របស់​ខ្លួន​ទាំង​រឿង​បុគ្គល និង​ក្រុម​គ្រួសារ។ តើ​មូលហេតុ​អ្វី​បាន​ជា​អ្នក​នយោបាយ​ចូលចិត្ត​ធ្វើ​ទង្វើ​បែប​នេះ? លោក តាំង សារ៉ាដា សូម​ជូន​សេចក្តី​រាយការណ៍​អំពី​រឿង​នេះ​ពិស្ដារ។ ព្រះមហាក្សត្រ​មាន​ព្រះរាជ​តួនាទី​ជា​ព្រះប្រមុខរដ្ឋ និង​ជា​អាជ្ញាកណ្ដាល​ដើម្បី​ធានា​នូវ​អំណាច​សាធារណៈ។ រដ្ឋធម្មនុញ្ញ​មាត្រា​៧ ចែង​ថា ព្រះមហាក្សត្រ​មិន​អាច​ត្រូវ​បាន​ជន​ណា​រំលោភ​បំពាន​បាន​ឡើយ។ ព្រះមហាក្សត្រ​បច្ចុប្បន្ន និង​អតីត​ព្រះមហាក្សត្រ​តែង​ត្រូវ​បាន​មេដឹកនាំ​នយោបាយ​កំពូលៗ​ខ្លះ​យក​ព្រះអង្គ​ធ្វើ​ជា​ល្បែង​នយោបាយ​យក​ឈ្នះ យក​ចាញ់​គូ​ជម្លោះ​របស់​ខ្លួន​ទាំង​រឿង​បុគ្គល និង​ក្រុម​គ្រួសារ ដែល​ធ្វើ​ឱ្យ​កំដៅ​នយោបាយ​របស់​កម្ពុជា​រាលដាល​កាន់តែ​ធំ​ឡើងៗ។ ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ម្តងៗ ក្រុម​អ្នក​នយោបាយ​តែង​បើក​ឆាក​ព្រឹត្តិការណ៍​នយោបាយ​របស់​ពួកគេ ដោយ​ការ​សម្ដែង​ក្បាច់​ដដែលៗ​តាមរយៈ​ការ​បង្ក​ជា​ជម្លោះ​បុគ្គល។ ជម្លោះ​បុគ្គល​របស់​អ្នក​នយោបាយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺ​ការ​ទាញ​ព្រះមហាក្សត្រ​ឲ្យ​ធ្វើ​ផ្ទាំង​ស៊ីប...

GDP ព្រមាន​ថា​ការ​បង្ក​ជម្លោះ​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ជាតិ

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) អះអាង​ថា ការ​បង្ក​ជម្លោះ​ឆ្លើយឆ្លង​គ្នា​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី រហូត​យក​ព្រះមហាក្សត្រ​មក​ដាក់​ក្នុង​ជម្លោះ​របស់​ពួកគេ គឺ​ជា​ទង្វើ​ដែល​នាំ​ឱ្យ​ខូច​ដល់​ប្រយោជន៍​ជាតិ​ធ្ងន់ធ្ងរ ខណៈ​កម្ពុជា​កំពុង​ជាប់​គាំង​ដោយ​វិបត្តិ​ស្អេកស្កះ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily...

លោក សម រង្ស៊ី៖ របប​រាជា​និយម​នឹង​ដួល​រលំ​ទៅ​ជាមួយ​អំណាច​ផ្ដាច់ការ​លោក ហ៊ុន សែន

អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​និរទេស​នៅ​ក្រៅ​ប្រទេស រិះគន់​ថា មហាក្សត្រ​ណា​ដែល​ចេះ​តែ​ធ្វើ​តាម​បញ្ជា​ជន​ផ្ដាច់ការ គឺ​តែងតែ​ដួល​រលំ​ជាមួយ​គ្នា​ជាមិនខាន។ អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា អ្វី​ដែល​សម្តេច​ព្រះ​នរោត្តម សីហនុ បាន​លើកឡើង​កាលពី​ជាង ១០​ឆ្នាំ​មុន​ពី​វាសនា​ព្រះមហាក្សត្រ​អ៊ីតាលី Victor Emmanuel ទី​៣ និង​វាសនា​មហាក្សត្រ​ខ្មែរ​សព្វថ្ងៃ គឺ​ព្រះបាទ​នរោត្តម...

មន្ត្រី​បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​កុំ​យក​ពលរដ្ឋ​ចូលរួម​ក្នុង​ជម្លោះ​បុគ្គល​និង​គ្រួសារ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​កុំ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​យក​ពលរដ្ឋ​ចូលរួម​ក្នុង​ជម្លោះ​បុគ្គល និង​ជម្លោះ​ក្រុម​គ្រួសារ​របស់​ខ្លួន ព្រោះ​គឺជា​ការ​បំបែក​បំបាក់​ផ្ទៃក្នុង​ជាតិ​ឯង​យ៉ាង​ធ្ងន់ធ្ងរ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៧ តុលា ថា ជម្លោះ​របស់​អ្នក​នយោបាយ​នៅ​កម្ពុជា នឹង​មិន​ប៉ះពាល់​ដល់​កិច្ចប្រជុំ​កំពូល​អាស៊ាន-អឺរ៉ុប​នៅ​ដើម​ខែ​វិច្ឆិកា ខាងមុខ​នេះ​ទេ ប៉ុន្តែ​ជម្លោះ​បែកបាក់​ផ្ទៃក្នុង​ជាតិ​បែប​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាក់មុខ​នៅ​លើ​ឆាក​អន្តរជាតិ​ខ្លាំង​ណាស់ ជាពិសេស​ខ្លួន​កំពុង​ធ្វើ​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ពេលនេះ។ លោក...

លោក ហ៊ុន សែន អរគុណ​បក្ស​ភ្លើង​ទៀន​ដែល​ថ្កោលទោស​អ្នក​ទាំងឡាយ​ប្រមាថ​ព្រះមហាក្សត្រ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អរគុណ​ចំពោះ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​អ្នក​ទាំងឡាយ​ដែល​បាន​ប្រមាថ​ព្រះមហាក្សត្រ តប​តាម​ការ​ស្នើសុំ​របស់​លោក។ ការ​អរគុណ​របស់​លោក ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បដិសេធ​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី និង​ថ្កោលទោស​បុគ្គល​ទាំងឡាយ​ណា​ដែល​មាន​ចេតនា​ប្រមាថ ឬ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ អង្គ​ព្រះមហាក្សត្រ និង​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ តុលា នេះ​ថា លោក​សូម​កោតសរសើរ និង​ថ្លែង​អំណរគុណ​ចំពោះ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន...

Latest news

© 2021, ដេលី. All rights reserved.