TAG
សាម អ៊ីន
ក្រសួងអប់រំប្រកាសពន្យារពេលប្រឡងបាក់ឌុបសម្រាប់ឆ្នាំសិក្សា២០២១
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពន្យារពេលប្រឡងសម្រាប់សិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០២១ នេះ ដើម្បីជំរុញឱ្យសិស្សមានពេលវេលាគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនឱ្យបានត្រឹមត្រូវក្នុងការទទួលយកលទ្ធផលឱ្យកាន់តែល្អ ខណៈមន្ត្រីបក្សក្រៅរដ្ឋាភិបាលសម្ដែងការសាទរ និងការព្រួយបារម្ភអំពីការពន្យារពេលនេះផងដែរ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានប្រកាសកាលពីថ្ងៃទី៣ ខែវិច្ឆិកា ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យមើលលើការពន្យារពេលប្រឡងរបស់សិស្សទុតិយភូមិ ដើម្បីទុកឱកាសឱ្យសិស្សដែលត្រូវបញ្ចប់ការសិក្សានៅឆ្នាំ២០២១ នេះ...
អ្នកវិភាគ៖ ការបដិសេធសុពលភាពនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺមិនខុសពីកាប់បំផ្លាញកំផែងឫស្សីការពារបន្ទាយលង្វែក
ក្រុមអ្នកឃ្លាំមើលសង្គមអះអាងថា ការបដិសេធសុពលភាពនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺមិនខុសពីកាប់បំផ្លាញកំផែងឫស្សីការពារបន្ទាយលង្វែក កាលពីអតីតកាលនោះដែរ ប៉ុន្តែរដ្ឋាភិបាលកម្ពុជានៅតែអះអាងថា កិច្ចព្រមព្រៀងនេះលែងមានសុពលភាពលើកម្ពុជាបន្តទៀតហើយ។
អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៨ តុលា នេះថា សន្ធិសញ្ញាដែលបានធានាដោយអន្តរជាតិទាំង ១៩ប្រទេសលើពិភពលោកនៅតែមានសុពលភាពសម្រាប់កម្ពុជាដល់សព្វថ្ងៃនេះ ដូច្នេះការបដិសេធចំពោះច្បាប់អន្តរជាតិមួយនេះរបស់កម្ពុជា គឺមានន័យថា ជាការបដិសេធទៅនឹងប្រទេសហត្ថលេខីទាំងអស់ដែលបានសន្យាគោរពអធិបតេយ្យភាព ឯករាជភាព បូរណភាព...
គ.ជ.ប៖ ថ្ងៃដំបូងនៃដំណើរការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតពុំមានបញ្ហាប្រឈមធ្វើឱ្យរាំងស្ទះនោះទេ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានអះអាងថា ថ្ងៃដំបូងដែលខ្លួនបើកឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត កាលពីថ្ងៃអង្គារ ទី១២ ពុំមានបញ្ហាប្រឈមធ្វើឱ្យរាំងស្ទះនោះទេ ខណៈមន្ត្រីបក្សក្រៅរដ្ឋាភិបាលសុទ្ធតែមានទស្សនៈដូចគ្នាពីសារសំខាន់នៃការបោះឆ្នោតជ្រើសរើសតំណាងពលរដ្ឋនៅមូលដ្ឋាននេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់មានរយៈពេល ៥០ថ្ងៃ ដែលគិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចែកជាបីដំណាក់កាល។ ក្នុងនោះ ១៥ថ្ងៃដំបូងគិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែតុលា...
មន្ត្រីបក្សក្រៅរដ្ឋាភិបាលថាការផ្អាកជ្រើសរើសមន្ត្រីថ្មីឆ្លុះបញ្ចាំងពីកង្វះខាតថវិកាជាតិរបស់រដ្ឋាភិបាលកម្ពុជា
មន្ត្រីជាន់ខ្ពស់នៃគណបក្សក្រៅរដ្ឋាភិបាល យល់ស្របចំពោះការផ្អាកជ្រើសរើសមន្ត្រីរាជការថ្មីដើម្បីចូលបម្រើការងារតាមក្រសួងស្ថាប័នជាតិនៅឆ្នាំ២០២២ តែការផ្អាកនេះក៏ជាសញ្ញាមួយឆ្លុះបញ្ចាំងឲ្យឃើញពីការខ្វះខាតថវិការបស់រដ្ឋាភិបាលកម្ពុជាផងដែរ។
អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត សាម អ៊ីន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ ខែសីហា ថា បច្ចុប្បន្ននេះស្ថាប័នរដ្ឋនៅកម្ពុជាសម្បូរមន្ត្រីដែលមិនមានឆន្ទៈក្នុងការបម្រើការងារជាតិ ខណៈថវិកាជាតិត្រូវចំណាយលើមន្ត្រីទាំងអស់នោះអស់រាប់ពាន់លានដុល្លារក្នុង១ឆ្នាំៗ រីឯប្រសិទ្ធភាពការងារទទួលបានតិចតួចប៉ុណ្ណោះ។
លោកអះអាងថា ដើម្បីធានាប្រសិទ្ធភាពការងាររបស់រដ្ឋឲ្យមានគុណភាព និងប្រសិទ្ធភាព រដ្ឋាភិបាលមិនគួរឲ្យមានរចនាសម្ព័ន្ធគណបក្សក្នុងជួរមន្ត្រីរាជការរបស់រដ្ឋបន្តទៀតនោះទេ ព្រោះថារចនាសម្ព័ន្ធនេះនឹងមិនជួយអ្វីដល់ជាតិនោះឡើយ គឺមានតែបំផ្លាញផលប្រយោជន៍ជាតិ និងជួយចម្រុងចម្រើនគណបក្សដែលកំពុងប្រើវិធីសាស្ត្រនេះក្នុងប្រព័ន្ធរដ្ឋបាលរបស់រដ្ឋតែប៉ុណ្ណោះ។
បណ្ឌិត សាម អ៊ីន...
GDP៖ ស្រុកខ្មែរគួរតែលុបបំបាត់ទោសក្បត់ជាតិ ខណៈរដ្ឋាភិបាលកំពុងតែចោទប្រកាន់អ្នកប្រឆាំងនឹងខ្លួនពីទោសនេះជាបន្តបន្ទាប់
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លើកឡើងថា ស្រុកខ្មែរគួរតែលុបបំបាត់ទោសក្បត់ជាតិ ដើម្បីកុំឲ្យអ្នកដឹកនាំនយោបាយយកបញ្ញត្តិនៃទោសនេះទៅប្រើដោយខុសទំនង ដូចជាការចោទប្រកាន់លើយុវជនការពារបរិស្ថានកាលពីពេលថ្មីៗនេះថាជាជនក្បត់ជាតិជាដើម។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញបានសម្រេចចោទប្រកាន់យុវជនការពារបរិស្ថាន ៣រូបពីបទប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់។
អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត សាម អ៊ីន បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ថា អ្នកដឹកនាំមួយចំនួនតែងតែត្រូវបានគេចោទថាជាជនក្បត់ជាតិ ដោយសារតែពួកគេបញ្ចេញមតិរិះគន់ ឬធ្វើសកម្មភាពប្រឆាំងនឹងអ្នកកាន់អំណាច ឬប្រឆាំងនឹងគោលនយោបាយណាមួយរបស់រដ្ឋាភិបាលដែលកំពុងតែក្តោបក្តាប់អំណាច។
លោកអះអាងថា ការចោទមេដឹកនាំប្រឆាំងដែលតែងជំទាស់ទៅនឹងការដឹកនាំរបស់រដ្ឋាភិបាលថាជាជនក្បត់ជាតិ គឺមានតាំងតែពីមុនមកម៉្លេះ...