26.9 C
Phnom Penh

TAG

សិទ្ធិមនុស្ស

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ៖ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​អាក្រក់​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុងក្រោយ​នេះ

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី បាន​លើកឡើង​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺ​កាន់តែ​អាក្រក់​ទៅៗ​ក្នុង​រយៈពេល ៤​ឆ្នាំ​ចុងក្រោយ​នេះ។ លោក​បន្ថែម​ថា សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ រួម​ទាំង​សេរីភាព​សារព័ត៌មាន​ផង ត្រូវ​បាន​បាត់បង់​ស្ទើរតែ​ទាំងស្រុង។ នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី លោក Phil Robertson នៅ​ថ្ងៃទី​៨ ឧសភា នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ជុំវិញ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UPR) សម្រាប់​ប្រទេស​កម្ពុជា ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៨...

សង្គម​ស៊ីវិល៖ កម្ពុជា​នឹង​ខូច​កេរ្តិ៍ឈ្មោះ​លើ​ឆាក​អន្តរជាតិ​ដោយសារ​ជាប់​ចំណាត់ថ្នាក់​មិន​ល្អ​ក្នុង​កំណត់ត្រា​របស់​អង្គការ​សហប្រជាជាតិ

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រមាន​ថា នៅ​ពេល​ដែល​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​មិន​ល្អ​ក្នុង​យន្តការ​ពិនិត្យ​ឡើងវិញ​ជា​សកល (UPR) របស់​អង្គការ​សហប្រជាជាតិ នោះ​កម្ពុជា​នឹង​ខូច​កេរ្តិ៍ឈ្មោះ​ធ្ងន់ធ្ងរ​លើ​ឆាក​អន្តរជាតិ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ផល​ប្រយោជន៍​របស់​កម្ពុជា​ជាច្រើន​ផ្សេង​ដែរ​ដោយសារតែ​បញ្ហា​នេះ។ អ្នក​គ្រប់គ្រង​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ ឧសភា នេះ​ថា នៅ​ពេល​ដែល​កម្ពុជា​ត្រូវ​បាន​ដាក់​ក្នុង​យន្តការ​ពិនិត្យ​ឡើងវិញ​ជា​សកល Universal Periodic Review (UPR)...

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អំពាវនាវ​ឱ្យ​ដោះលែង​លោក កើត សារ៉ាយ ដោយ​ឥត​លក្ខខណ្ឌ

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ ព្រមទាំង​ទម្លាក់​បទ​ចោទប្រកាន់​ទៅ​លើ​សកម្មជន​សង្គម​រូប​នេះ​ទាំងអស់​ថែម​ទៀត។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ ដោយ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​ដែល​មាន​ការ​ចូលរួម​ពី​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ដោយ​ឈរ​កាន់​បដា​តូចៗ​ជាច្រើន​ផ្ទាំង​ដែល​មាន​រូបថត​លោក កើត សារ៉ាយ និង​សរសេរ​ថា សូម​ដោះលែង​លោក កើត សារ៉ាយ ជាដើម។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បញ្ជាក់​ថា...

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ការងារ​និង​បើក​លំហ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត ២០​ស្ថាប័ន បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ​ចោទ​មិន​ត្រឹមត្រូវ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ការងារ និង​បើក​លំហ​សិទ្ធិ​សេរីភាព និង​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​កម្មករ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព​ជិត ២០​ស្ថាប័ន បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​ក្រសួង​ការងារ ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើក​ទី​១៣៨ ក្រោម​ប្រធានបទ «អនុវត្ត​សេរីភាព​មូលដ្ឋាន​ដើម្បី​យុត្តិធម៌​សង្គម» នៅ​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៤ ដើម្បី​ដាក់​ញត្តិ​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​បំណង​ទាមទារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ​និយោជិត បន្ទាប់ពី​កម្មករ​និយោជិត​ដែល​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក។ ក្រុម​សង្គម​ស៊ីវិល និង​សហជីព​ទាំងនោះ លើកឡើង​ថា កម្មករ​និយោជិត​គ្រាន់តែ​ចង់​បាន​សិទ្ធិ​សេរីភាព...

លីកាដូ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក កើត សារ៉ាយ ដោយ​ឥត​លក្ខខណ្ឌ

ក្រុម​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ព្រមទាំង​ទម្លាក់​បទ​ចោទប្រកាន់​ទៅ​លើ​រូបលោក​ទាំងអស់ ពីព្រោះ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ប្រើប្រាស់​សេរីភាព​បញ្ចេញមតិ​ដោយ​គ្មាន​ការ​គំរាមកំហែង និង​ការ​បំភិតបំភ័យ​ឡើយ។ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក ដែល​មាន​ការ​ចូលរួម​ពី​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ដោយ​ឈរ​កាន់​បដា​តូចៗ ដែល​មាន​រូបថត​លោក កើត សារ៉ាយ និង​សរសេរ​ថា សូម​ដោះលែង​លោក កើត សារ៉ាយ ជាដើម។ អង្គការ​លីកាដូ បញ្ជាក់​ថា ខ្លួន​រួម​ជាមួយ​នឹង​អង្គការ​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​ជាច្រើន​ទៀត...

ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ឌីជីថល ថា​ចិន​ប្រើ​សិទ្ធិ​ផ្ដាច់មុខ​ក្នុង​ការ​ត្រួតត្រា​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា

ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ឌីជីថល បង្ហាញ​នូវ​ក្តី​កង្វល់​របស់​ខ្លួន​អំពី​ឥទ្ធិពល​កាន់តែ​អាក្រក់​របស់​ចិន នៅ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​របស់​កម្ពុជា និង​ផលវិបាក​ដែល​អាច​កើត​មាន​ចំពោះ​សិទ្ធិមនុស្ស និង​សេរីភាព​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស បន្ទាប់ពី​ចិន បាន​ប្រើ​សិទ្ធិ​ផ្ដាច់ការ​និយម​ឌីជីថល​របស់​ខ្លួន​លើ​ប្រទេស​កម្ពុជា។ ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ឌីជីថល បាន​លើក​ដោយ​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើង​ថា ក្នុង​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ ARTICLE 19 បាន​បង្ហាញ​ពី​ការ​ពាក់ព័ន្ធ​វត្តមាន​របស់​ចិន អាច​ត្រូវ​បាន​មើល​ឃើញ​ស្ទើរតែ​នៅ​គ្រប់​ស្រទាប់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ឌីជីថល​កម្ពុជា ដែល​រួម​ចំណែក​ដល់​ការ​ផ្លាស់ប្ដូរ​របស់​ប្រទេស​ឆ្ពោះ​ទៅ​រក​ការ​ត្រួតត្រា​ប្រព័ន្ធ​អនឡាញ​កាន់តែ​តឹងរ៉ឹង ស្រដៀង​ទៅ​នឹង​ម៉ូដែល​អភិបាលកិច្ច​ឌីជីថល​របស់​ចិន។ ប្រភព​ដដែល​បាន​លើកឡើង​ថា ឧទាហរណ៍​មួយ​ដែល​ទាំងអស់​គ្នា​បាន​ឃើញ គឺ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ (National Internet Gateway - NIG) ដែល​ទទួល​បាន​ឥទ្ធិពល​ពី Great...

អ្នក​សង្កេតការណ៍៖ ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិមនុស្ស​ជា​កត្តា​ចម្បង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទាំង​សេដ្ឋកិច្ច​និង​ធនធាន​មនុស្ស​សម្រាប់​កសាង​ជាតិ

អ្នក​សង្កេតការណ៍​ព្រមាន​ថា ការ​ធ្លាក់​ចុះ​នូវ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នឹង​បាត់បង់​អ្វី​បន្តិច​ម្តងៗ​រាប់​ចាប់តាំងពី​សេដ្ឋកិច្ច​របស់​ប្រទេស និង​ធនធាន​មនុស្ស​សម្រាប់​កសាង​ជាតិ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ មេសា នេះ​ថា រូបភាព​នានា​នៃ​ការ​គាបសង្កត់​សិទ្ធិមនុស្ស​នៅ​កម្ពុជា មិនមែន​ជា​មធ្យោបាយ​បំបាត់​ការ​តវ៉ា​របស់​ពលរដ្ឋ​ទេ ប៉ុន្តែ​វា​ជា​ចំណុច​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​កំហឹង​នៅ​ក្នុង​ចិត្ត​ទៅវិញ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា ចំណែក​អ្នក​វិនិយោគ​បរទេស​នានា ក៏​ខ្លាចរអា​មិន​ហ៊ាន​មក​រកស៊ី​នៅ​កម្ពុជា​ដែរ នៅ​ពេល​ដែល​គេ​សង្កេត​ឃើញ​ថា កម្ពុជា​មាន​ការ​គាបសង្កត់​សិទ្ធិ​ពលរដ្ឋ​នោះ ហើយ​បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​សេដ្ឋកិច្ច​ជាតិ​ដ៏​ធំ​ដោយ​ខ្លួនឯង។ លោក សេក សុជាតិ...

កញ្ញា ឈឹម ស៊ីថរ ទទួល​បាន​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ពី​ស៊ុយអែត

ប្រធាន​សហជីព​ទ្រទ្រង់​បុគ្គលិក​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ ទទួល​បាន​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ Per Anger ពី​រដ្ឋាភិបាល​ស៊ុយអែត សម្រាប់​ឆ្នាំ​២០២៤ នេះ ក្នុង​នាម​កញ្ញា​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស​ដ៏​ស្វិតស្វាញ​រហូត​ក្លាយ​ជា​អ្នកទោស​មនសិការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​រស់នៅ​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ។ គេហទំព័រ​អន្តរជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា Forum For Levande Historia បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ ដោយ​ដាក់​ចំណងជើង​ថា ២០២៤ ឈឹម...

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​សរសើរ​ស្ញប់ស្ញែង​អតីត​ប្រមុខ​រដ្ឋាភិបាល​ថា​ជា​វីរបុរស​សិទ្ធិមនុស្ស

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ចាត់ទុក​ការ​លើកឡើង​ពី​ប្រធាន​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ដែល​អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ជា​វីរជន​សិទ្ធិមនុស្ស​ពិតប្រាកដ​នៅ​ប្រទេស​កម្ពុជា គឺជា​ការ​បំភ្លៃ​ការពិត និង​និយាយ​ក្នុង​បំណង​ដើម្បី​ចង់​បាន​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ពី​លោក ហ៊ុន សែន តែប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ មីនា នេះ​ថា...

សមាគម​៥​នៅ​ក្រៅ​ស្រុក​ដង្ហែ​ញត្តិ​ជូន​សមាជិក​ព្រឹទ្ធសភា​ញូវហ្សេលែន ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា​ស្ដារ​ប្រជាធិបតេយ្យ​និង​គោរព​សិទ្ធិមនុស្ស

សមាគម​ក្រៅ​ស្រុក​ចំនួន ៥ ដង្ហែ​ញត្តិ​ប្រគល់​ជូន​សមាជិក​ព្រឹទ្ធសភា​ប្រទេស​ញូវហ្សេលែន ដើម្បី​ឲ្យ​ពួកគេ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស។ សមាគម​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ញូវហ្សេលែន ចំនួន ៥ ដង្ហែ​ញត្តិ​ដែល​មាន​ហត្ថលេខា​គាំទ្រ​ពី​សមាជិក​នៃ​អង្គការ​សមាគម​នៅ​ក្រៅ​ស្រុក​ចំនួន ៦៥៥​នាក់ យក​ទៅ​ប្រគល់​ជូន​សមាជិក​ព្រឹទ្ធសភា​ប្រទេស​ញូវហ្សេលែន នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ ដើម្បី​សុំ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ។ ប្រធាន​សមាគម Canterbury Cambodian Association ប្រចាំ​ប្រទេស​ញូវហ្សេលែន លោក សៅ រ៉ាស៊ី បាន​ប្រាប់​សារព័ត៌មាន The...

Latest news

© 2021, ដេលី. All rights reserved.