27.5 C
Phnom Penh

TAG

សិទ្ធិមនុស្ស

កម្ពុជា​អំពាវនាវ​ឱ្យ UN កុំ​ធ្វើ​នយោបាយ​យូបនីយកម្ម​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ ក្នុង​ក្រុង​ហ្សឺណែវ អំពាវនាវ​ឱ្យ​ការិយាល័យ​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស គួរ​តែ​អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​ស្រប​តាម​គោលការណ៍​សកល អព្យាក្រឹត្យ តម្លាភាព ដោយ​កុំ​ធ្វើ​នយោបាយ​យូបនីយកម្ម​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ក្នុង​ក្រុង​ហ្សឺណែវ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព័ត៌មាន​កាលពី​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២២ ស្ដីពី​សមិទ្ធផល​របស់​កម្ពុជា​លើ​កិច្ចការ​សិទ្ធិមនុស្ស ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ការិយាល័យ​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​គួរ​តែ​អនុវត្ត​ការងារ​របស់​ខ្លួ​ន​ឱ្យ​ស្រប​តាម​គោលការណ៍​សកល អព្យាក្រឹត្យ តម្លាភាព សត្យានុម័ត និង​មិន​ជ្រើសរើស​តែ​មួយ​ជ្រុង​ពី​ការ​អនុវត្ត​របស់​កម្ពុជា ដើម្បី​ធ្វើ​ជា​របាយការណ៍​ក្នុង​ការ​វាយតម្លៃ​របស់​ខ្លួន។ ប្រភព​ដដែល​លើកឡើង​ថា ការ​បំពេញ​ការងារ​របស់​ការិយាល័យ​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ត្រូវតែ​ចាត់ទុក​សិទ្ធិមនុស្ស​ទាំងអស់ រួម​មាន​សិទ្ធិ​ពលរដ្ឋ វប្បធម៌ សេដ្ឋកិច្ច នយោបាយ...

IDEA TALK៖ ស្ថានភាព​កសិកម្ម និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២២ ស្តីអំពី៖ «ស្ថានភាព​កសិកម្ម និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា»។

មន្ត្រី៖ ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​គឺជា​ភស្តុតាង​បង្ហាញ​ពី​ឆន្ទៈ​រដ្ឋាភិបាល​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស

មន្ត្រី​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា លើកឡើង​ថា ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ គឺជា​ភស្តុតាង​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​រដ្ឋាភិបាល ក្នុង​ការ​លើក​ស្ទួយ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​បញ្ជាក់​ពី​ការ​ប្តូរផ្តាច់​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ ក្នុង​នាម​ជា​រដ្ឋ​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​ផង​ដែរ។ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​លើកឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី​ដំណើរ​ឆ្ពោះ​ទៅ​ការ​បង្កើត​ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​នេះ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។ លើស​ពី​នេះ ក៏​ដើរ​តួនាទី​ជា​ស្ពាន​ភ្ជាប់​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​លើ​ការងារ​សិទ្ធិមនុស្ស​ថែម​ទៀត។ លោក កែវ រ៉េមី...

អគ្គស្នងការ​រង​ណែនាំ​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​រក្សា​ក្រម​សីលធម៌​វិជ្ជាជីវៈ​និង​គោរព​សិទ្ធិ​ពលរដ្ឋ

អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ណែនាំ​ឱ្យ​មន្ត្រី​នគរបាល​ដែល​ទើប​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជិត ៣០០​នាក់ រក្សា​ឲ្យ​បាន​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន និង​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​លើកឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នគរបាល​ចំនួន ២៥៧​នាក់​នៅ​សាលា​នគរបាល​មិត្តភាព​កម្ពុជា-វៀតណាម កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា ក្នុង​នាម​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ត្រូវ​មាន​ភាព​ស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ ប្រកាន់ខ្ជាប់​នូវ​វិន័យ និង​ភាព​ស្អាតស្អំ​ក្នុង​ការ​បម្រើ​ពលរដ្ឋ​ដោយ​ស្មើភាព ដើម្បី​ថែរក្សា និង​លើក​កម្ពស់​ជា​ប្រចាំ​នូវ​ជំនឿ​របស់​ពលរដ្ឋ​មក​លើ​កម្លាំង​នគរបាល​ជាតិ...

CCHR៖ រយៈពេល​៩​ឆ្នាំ រដ្ឋាភិបាល​មិន​បាន​ស៊ើបអង្កេត​ករណី​បាញ់​សម្លាប់​កម្មករ​នៅ​ស្ពាន​ព្រះមុនីវង្ស

នៅ​ក្នុង​ថ្ងៃ​ខួប ៩​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​កម្មករ​សំណង់ លោក ម៉ៅ សុខចាន់ ដោយ​ការ​ផ្ទុះ​អំពើ​ហិង្សា​រវាង​ក្រុម​ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​ស្ពាន​ព្រះមុនីវង្ស កាលពី​ឆ្នាំ​២០១៣ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លើកឡើង​ថា ការ​មិន​ស៊ើបអង្កេត​ករណី​បាញ់​សម្លាប់ ៩​ឆ្នាំ​កន្លងមក​នេះ ជំរុញ​ឲ្យ​អំពើ​និទ្ទណ្ឌភាព​នៅ​បន្ត​កើតឡើង​នៅ​កម្ពុជា។ យោង​តាម​ហ្វេសប៊ុក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ សរសេរ​ថា ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល​នៅតែ​ចាំ​មិន​ភ្លេច​ចំពោះ​ការ​ស្លាប់​របស់​លោក ម៉ៅ សុខចាន់ កាលពី ៩​ឆ្នាំ​មុន។ CCHR បញ្ជាក់​ថា...

កញ្ញា សេង ធារី ទាមទារ​ផ្លាស់ប្ដូរ​មក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​វិញ

សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី ទាមទារ​ផ្លាស់ប្ដូរ​ការ​ឃុំ​ខ្លួន​ពី​ខេត្ត​ព្រះវិហារ មក​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ក្នុង​ទីក្រុង​ភ្នំពេញ​វិញ ពីព្រោះ​ការ​ឃុំ​ខ្លួន​បច្ចុប្បន្ន​នៅ​ឆ្ងាយ បង្ក​ផល​ពិបាក​សម្រាប់​អ្នក​ដែល​ចង់​ទៅ​សួរ​សុខទុក្ខ។ ប្រធាន​គណៈកម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើពុករលួយ អ្នកស្រី ម៉ម ស៊ីថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ ថា អ្នកស្រី​បាន​ចូល​ទៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​កញ្ញា សេង ធារី។ អ្នកស្រី​បន្ត​ថា ស្មារតី​របស់​កញ្ញា សេង ធារី មិន​ស្រុត​ចុះ​នោះ​ឡើយ...

មេ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ថា​លំហ​សេរីភាព​នៅ​កម្ពុជា​កំពុង​ប្រតិបត្តិការ​ដោយ​សេរី​និង​គ្មាន​ការ​ត្រួតពិនិត្យ

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អះអាង​ប្រាប់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើក​លំហ​សេរីភាព​សារព័ត៌មាន សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ និង​គ្មាន​ការ​គាប​សង្កត់​ទៅ​លើ​ការ​ប្រតិបត្តិ​ការងារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ការ​ធានា​នូវ​លំហ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ នេះ ស្ដីពី​លទ្ធផល​នៃ​ជំនួប​ជាមួយ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit MUNTARBHORN) ថា ច្បាប់​នៅ​ប្រទេស​កម្ពុជា​បាន​ការពារ​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​កែប្រែ ឬ​ធ្វើ​វិសោធនកម្ម​ណា​មួយ​ឡើយ...

លោក ហ៊ុន សែន ប្រាប់​មន្ត្រី UN ថា​កម្ពុជា​ចង់​ឲ្យ​តួអង្គ​ទាំងអស់​ធ្វើការ​រិះគន់​ដោយ​ស្ថាបនា

លោក ហ៊ុន សែន អះអាង​ទៅ​កាន់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ថា កម្ពុជា​ចង់​ឲ្យ​តួអង្គ​ទាំងអស់​នៅ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​មាន​ការ​ទទួល​ខុសត្រូវ ធ្វើការ​រិះគន់​ដោយ​ស្ថាបនា មិន​បង្កើត​ការ​ស្អប់ខ្ពើម​រវាង​ពូជសាសន៍ ហើយ​ការ​អនុវត្ត​ច្បាប់​នានា​របស់​កម្ពុជា​កន្លង​មក គឺ​ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ និង​ការពារ​អាយុជីវិត។ បុរស​ខ្លាំង​ដែល​ចូលចិត្ត​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ជំនួប​ជាមួយ​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit MUNTARBHORN) នៅ​ថ្ងៃ​អង្គារ ទី​១៦ សីហា...

អ្នក​ឃ្លាំមើល៖ វត្តមាន​អ្នក​រាយការណ៍​ពិសេស UN គឺ​ដើម្បី​រំឭក​លោក ហ៊ុន សែន ឲ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) មក​កម្ពុជា​ជា​លើក​ទី​១ នៅ​ថ្ងៃទី​១៥ សីហា នេះ ដើម្បី​រំឭក​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់ The Cambodia Daily...

សាលា​រាជធានី​ព្រមាន​ប្ដឹង​កូដករ​ណាហ្គា​ទៅ​តុលាការ​ដោយ​ចោទ​ប្រើប្រាស់​ហិង្សា​លើ​សមត្ថកិច្ច

សាលា​រាជធានី​ភ្នំពេញ អះអាង​ថា ខ្លួន​នឹង​បញ្ជូន​សំណុំរឿង​កូដករ​ណាហ្គា​វើលដ៍ (Naga World) ទៅ​តុលាការ ដោយ​ចោទ​ថា​ក្រុម​កូដករ​ដែល​ជា​ស្ត្រី​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​សមត្ថកិច្ច​ដែល​ជា​បុរស។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១១ ខែ​សីហា ដោយ​ចាត់ទុក​ការ​ប្រមូលផ្ដុំ​តវ៉ា​របស់​ក្រុម​កូដករ​ថា​ធ្វើឡើង​ដោយ​ខុស​ច្បាប់។ អាជ្ញាធរ​ក្រុង​ភ្នំពេញ​ក៏​បាន​ចោទប្រកាន់​ចំពោះ​ការ​តវ៉ា​របស់​កូដករ ថា​ជា​ការ​រៀបចំ​ដោយ​ក្រុម​មនុស្ស​មួយ​ក្តាប់​តូច​ដែល​នៅ​ពីក្រោយ​ការ​រៀបចំ​ឈុត​ឆាក​សម្ដែង ក្នុង​ន័យ​បង្កើត​រូបភាព​អវិជ្ជមាន បង្ក​ការ​ប៉ះពាល់​ដល់​មុខមាត់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ដោយ​ក្រុម​នេះ​បាន​បន្ត​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​យ៉ាង​គឃ្លើន​ជា​ដដែលៗ។ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ចោទ​ថា អ្នក​ដែល​នៅ​ពីក្រោយ​ការ​តវ៉ា​របស់​ក្រុម​កូដករ​នោះ បាន​ធ្វើ​សកម្មភាព​ញុះញង់ ដុត​កម្តៅ បញ្ឆេះ​កំហឹង បន្ត​ការ​ជេរ​ប្រមាថ​មក​លើ​មន្ត្រី​សាធារណៈ ហើយ​ថែម​ទាំង​ជាន់​កម្ទេច​បំផ្លាញ​បារ៉ាស់ ធ្វើ​ឲ្យ​ខូចខាត​ជិត ២០​ផ្ទាំង ហើយ​សមត្ថកិច្ច​នៅតែ​បន្ត​ស្រាក់​ដៃ​គ្នា​ធ្វើ​ជា​បារ៉ាស់​ការពារ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ...

Latest news