TAG
សេង ធារី
លោក សម រង្ស៊ី៖ កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ និងលោក ថាច់ សេដ្ឋា នឹងត្រូវដោះលែងក្រោយបោះឆ្នោតរួច
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អះអាងថា សកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ កញ្ញា ឈឹម ស៊ីថរ និងអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា នឹងត្រូវដោះលែងនៅក្រោយការបោះឆ្នោត។
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១១ មេសា នេះថា...
អង្គការសង្គមស៊ីវិល៖ ស្ត្រីដែលមាននិន្នាការឯករាជ្យមិនទទួលបានការគាំពារពីរដ្ឋាភិបាលកម្ពុជា
អង្គការសង្គមស៊ីវិល លើកឡើងថា ប្រទេសកម្ពុជាមានច្បាប់តែមួយសម្រាប់ពលរដ្ឋគ្រប់រូប ប៉ុន្តែត្រូវបានយកទៅអនុវត្តដោយការប្រកាន់យកស្តង់ដារពីរ ដែលក្នុងនោះ ស្ត្រីដែលមាននិន្នាការឯករាជ្យមិនដែលទទួលបានការគាំពារពីរដ្ឋាភិបាលឡើយ។
នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ មីនា នេះថា សព្វថ្ងៃនេះ ក្រុមស្ត្រីដែលចេញតវ៉ារកភាពយុត្តិធម៌ដែលត្រូវតទល់ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ឬរដ្ឋាភិបាល តែងរងនូវការធ្វើទុក្ខបុកម្នេញជាប្រចាំ ដូចជាក្រុមស្ត្រីថ្ងៃសុក្រ ដែលនាំគ្នាតវ៉ារកយុត្តិធម៌ឲ្យស្វាមីរបស់ពួកគេដែលកំពុងជាប់ពន្ធនាគារសព្វថ្ងៃនេះ...
អាមេរិកស្នើឲ្យកម្ពុជាដោះលែងប្រធានសហជីពណាហ្គាកញ្ញា ឈឹម ស៊ីថរ និងកញ្ញា សេង ធារី
សហរដ្ឋអាមេរិកស្នើឲ្យកម្ពុជាដោះលែងប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ព្រមទាំងសមាជិកសហជីពផ្សេងទៀតដែលកំពុងជាប់ឃុំ និងត្រូវទម្លាក់បទចោទប្រកាន់ពីពួកគេ ហើយដោះស្រាយវិវាទដោយសន្តិវិធី។
ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ថា សហជីពរបស់កញ្ញា ឈឹម ស៊ីថរ ដែលកំពុងមានវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍អស់រយៈពេលជាងមួយឆ្នាំ ហើយកញ្ញាត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាថ្មីទៀតបន្ទាប់ពីត្រឡប់ចូលកម្ពុជាវិញកាលពីថ្ងៃទី២៦ ខែវិច្ឆិកា បន្ទាប់ពីបានទៅចូលរួមសន្និសីទការងារមួយនៅប្រទេសអូស្ត្រាលី។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ណែត ប្រាយ (Ned Price) ត្រូវបានស្រង់សម្ដីនៅក្នុងសេចក្តីថ្លែងការណ៍ថា...
លោក ហ៊ុន សែន ច្រានចោលព័ត៌មានថាលោក ចូ បៃដិន ស្នើដោះលែងកញ្ញា សេង ធារី និងបើកលំហសិទ្ធិនយោបាយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រានចោលនូវការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានស្នើឱ្យដោះលែងសកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស ជំរុញឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងបើកលំហសិទ្ធិនយោបាយក្នុងជំនួបទ្វេភាគីកាលពីអំឡុងកិច្ចប្រជុំអាស៊ាន បើទោះបីជាសហរដ្ឋអាមេរិកអះអាងថាជាការពិត។
បុរសខ្លាំងក្រាញអំណាចជាង ៤ទសវត្ស លោក ហ៊ុន សែន បានលើកឡើងក្នុងពិធីបិទសន្និបាតជាតិខួប ៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា...
យុវជនខ្មែរថាវរៈប្ដេជ្ញាបន្តការតស៊ូមតិនៅទីលានប្រជាធិបតេយ្យទោះបីអាជ្ញាធរព្រមានចាត់វិធានការ
យុវជនខ្មែរថាវរៈ ១នាក់ក្នុងចំណោម ៥នាក់ បានដួលសន្លប់ក្រោយពីបង្អត់អាហារចំនួន ៤ថ្ងៃ ប៉ុន្តែពួកគេប្ដេជ្ញាបន្តតស៊ូមតិដោយការបង្អត់អាហារនៅទីលានប្រជាធិបតេយ្យដដែល ដើម្បីទាមទារឲ្យមានការដោះលែងកញ្ញា សេង ធារី និងយុត្តិធម៌សង្គម ខណៈអាជ្ញាធរព្រមានចាត់វិធានការច្បាប់ បើពួកគេមិនរើតង់ចេញ។
នេះជាថ្ងៃទី៤ ហើយដែលក្រុមយុវជនខ្មែរថាវរៈបាននាំគ្នាបង្អត់អាហារ ដើម្បីទាមទារឱ្យដោះលែងកញ្ញា សេង ធារី និងអ្នកទោសនយោបាយផ្សេងទៀតដែលកំពុងជាប់ពន្ធនាគារ ខណៈកញ្ញា សេង ធារី ក៏បង្អត់អាហារនៅពន្ធនាគារដែរ ដើម្បីទាមទារយុត្តិធម៌សម្រាប់ខ្លួនឯង និងសង្គម។
ក្នុងចំណោមយុវជនខ្មែរថាវរៈ ៥នាក់...
ក្រុមយុវជនខ្មែរថាវរៈធ្វើយុទ្ធនាការបង្អត់អាហារទាមទារឱ្យដោះលែងកញ្ញា សេង ធារី
ក្រុមយុវជនខ្មែរថាវរៈចំនួន ៦នាក់ និងកញ្ញា សេង ធារី ដែលកំពុងជាប់ឃុំនៅឯពន្ធនាគារខេត្តព្រះវិហារ រួមគ្នាធ្វើយុទ្ធនាការពហិការបង្អត់អាហារខ្លួនឯងរយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីទាមទារឱ្យតុលាការដោះលែងកញ្ញា សេង ធារី ឱ្យមានសេរីភាពវិញ។
ក្រុមយុវជនទាំងនោះបានបង្ហោះព័ត៌មានអំពីយុទ្ធនាការបង្អត់អាហារខ្លួនឯងលើបណ្ដាញសង្គមកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសរសេរថា ពួកគេទាំង ៦នាក់នឹងបង្អត់អាហារខ្លួនឯងរយៈពេល «៧ថ្ងៃ ៧យប់» ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤...
តុលាការកំពូលបដិសេធមិនដោះលែងកញ្ញា សេង ធារី ដោយបារម្ភខ្លាចបង្កចលាចលក្នុងសង្គម
តុលាការកំពូលសម្រេចបដិសេធមិនដោះលែងកញ្ញា សេង ធារី ឲ្យមានសេរីភាព ដោយសំអាងថា បើធ្វើការដោះលែងកញ្ញារូបនេះ នោះអាចបង្កចលាចលក្នុងសង្គម និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ដោយតម្កល់ការសម្រេចរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញជារឿងត្រឹមត្រូវ។
នៅថ្ងៃសុក្រ ទី៣០ កញ្ញា ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក គង់ ស្រ៊ីម បានបើកសវនាការសួរដេញដោលចំពោះការមិនសុខចិត្តរបស់មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី ដែលប្ដឹងសាទុក្ខ។ ក្រោយពេលបើកសវនាការជិត ១ម៉ោង លោក គង់ ស្រ៊ីម...
មេធាវីខកចិត្តដែលសាលាឧទ្ធរណ៍ភ្នំពេញសម្រេចមិនដោះលែងកញ្ញា សេង ធារី
មេធាវីការពារក្ដីឲ្យកញ្ញា សេង ធារី បង្ហាញការខកចិត្តដែលសាលាឧទ្ធរណ៍រាជធានីភ្នំពេញសម្រេចបន្តឃុំខ្លួនកញ្ញានៅពន្ធនាគារដូចតុលាការថ្នាក់ក្រោមសម្រេច និងមិនឲ្យមន្ត្រីពន្ធនាគារដឹកកូនក្ដីមកចូលរួមសវនាការ។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ កញ្ញា នេះ បានបើកសវនាការបណ្ដឹងឧទ្ធរណ៍មេធាវីកញ្ញា សេង ធារី ដែលប្ដឹងប្រឆាំងនឹងសេចក្ដីសម្រេចសាលាដំបូងរាជធានីភ្នំពេញដោយមិនអនុញ្ញាតឲ្យកូនក្ដីនៅក្រៅឃុំបណ្ដោះអាសន្ន។
មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី គឺលោក ជូង ជូងី បានលើកឡើងក្នុងបន្ទប់សវនាការដោយសម្ដែងការខកចិត្តចំពោះតុលាការជាន់ខ្ពស់ដែលមិនឲ្យមន្ត្រីពន្ធនាគារដឹកកូនក្ដីមកចូលរួមសវនាការ ដោយលោកចាត់ទុកថាជាការរំលោភសិទ្ធិកូនក្ដីធ្ងន់ធ្ងរ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ មិនបានឆ្លើយតបចំពោះការលើកឡើងរបស់លោក ជូង ជូងី ឡើយ។
បន្ទាប់ពីបើកសវនាការដេញដោលដោយមិនមានវត្តមានកញ្ញា សេង...
សាលាឧទ្ធរណ៍នឹងបើកសវនាការបណ្តឹងសុំនៅក្រៅឃុំរបស់កញ្ញា សេង ធារី នៅថ្ងៃទី០១ កញ្ញា
សកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី នឹងត្រូវចូលរួមសវនាការនៅសាលាឧទ្ធរណ៍ក្រុងភ្នំពេញលើបណ្តឹងសុំនៅក្រៅឃុំនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នេះ បន្ទាប់ពីកញ្ញាត្រូវបានសាលាដំបូងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងញុះញង់»។
សវនាការនេះធ្វើឡើងបន្ទាប់ពីកញ្ញា សេង ធារី ត្រូវសាលាដំបូងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ពីបទរួមគំនិតក្បត់ និងញុះញង់ កាលពីពាក់កណ្តាលខែមិថុនា កន្លងទៅនេះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា...
ក្រសួងមហាផ្ទៃមិនទាន់ឆ្លើយតបសំណើសុំផ្ទេរកញ្ញា សេង ធារី មកឃុំនៅពន្ធនាគារព្រៃសវិញ
មេធាវីការពារក្ដីឲ្យកញ្ញា សេង ធារី អះអាងថា ក្រសួងមហាផ្ទៃនៅមិនទាន់ឆ្លើយតបទៅនឹងសំណើរបស់លោកដែលស្នើសុំផ្ទេរកញ្ញា សេង ធារី ពីពន្ធនាគារខេត្តព្រះវិហារ មកឃុំនៅពន្ធនាគារព្រៃសវិញនៅឡើយទេ។
កាលពីសប្តាហ៍មុន លោក ជូង ជូងី ដែលជាមេធាវីការពារក្តីឱ្យកញ្ញា សេង ធារី បានដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំផ្ទេរកូនក្តីពីពន្ធនាគារខេត្តព្រះវិហារ មកឃុំនៅពន្ធនាគារព្រៃសរាជធានីភ្នំពេញវិញ។ លោកបញ្ជាក់ក្នុងលិខិតនោះថា ការស្នើសុំបែបនេះ ដោយសារ នៅថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ...