TAG
សេង ធារី
មេធាវីអាមេរិកាំងកញ្ញា សេង ធារី ត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ
កញ្ញា សេង ធារី ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ ដោយគ្មានមូលហេតុច្បាស់លាស់ បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធនាគារបដិសេធមិនឲ្យមេធាវីចូលជួបកូនក្ដីរបស់ខ្លួន។
ការបញ្ជូនកញ្ញា សេង ធារី ទៅពន្ធនាគារខេត្តព្រះវិហារ ធ្វើឡើងបន្ទាប់ពីមន្ត្រីពន្ធនាគារបានប្រាប់សារព័ត៌មានក្នុងស្រុកថា កន្លងមក កញ្ញា សេង ធារី បានធ្វើសកម្មភាពមួយចំនួននាំឱ្យមានភាពចលាចល ដូច្នេះខាងពន្ធនាគារត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្រោមហេតុផលថា ក្រុមអ្នកគាំទ្រកញ្ញា សេង ធារី ត្រៀមធ្វើបាតុកម្មនៅខាងមុខមណ្ឌលអប់រំកែប្រែនោះ។
កញ្ញា សេង ធារី ដែលមានសញ្ជាតិអាមេរិកាំងរូបនេះត្រូវបានសមត្ថកិច្ចកម្ពុជាចាប់...
អាល្លឺម៉ង់ជំរុញឱ្យកម្ពុជាគោរពសេរីភាពបញ្ចេញមតិនិងការប្រមូលផ្ដុំដោយសន្តិវិធី
អាល្លឺម៉ង់អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា គោរពសេរីភាពបញ្ចេញមតិ និងប្រមូលផ្ដុំដោយសន្តិវិធី ក្រោយពីតុលាការក្រុងភ្នំពេញបានកាត់ទោសមេដឹកនាំគណបក្សសង្គ្រោះជាតិ រួមទាំងកញ្ញា សេង ធារី ដាក់ពន្ធនាគារចន្លោះពី ៥ ដល់ ៨ឆ្នាំ ពីបទ «ញុះញង់ និងរួមគំនិតក្បត់» កាលពីថ្ងៃទី១៤ ខែមិថុនា។
ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគោរពសេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្ដុំដោយសន្តិវិធី ក្រោយពីសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមលើសមាជិកគណបក្សប្រឆាំង ថាមានទោសពីបទ «ញុះញង់»...
IDEA TALK៖ ស្ថានការណ៍ក្រោយការចាប់ខ្លួនកញ្ញា សេង ធារី
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្តីអំពី៖ «ស្ថានការណ៍ក្រោយការចាប់ខ្លួនកញ្ញា សេង ធារី»។
អ្នកឃ្លាំមើលថាការកាត់ទោសកញ្ញា សេង ធារី និងសកម្មជនដូចគ្នាការបង្ក្រាបកាលពីឆ្នាំ២០១៤
ក្រុមអ្នកឃ្លាំមើលសង្គម ថាការកាត់ទោសពលរដ្ឋខ្មែរ-អាមេរិកាំង កញ្ញា សេង ធារី ដែលជាមេធាវីអន្តរជាតិ និងសកម្មជននយោបាយជាច្រើននាក់ទៀតដាក់គុកច្រើនឆ្នាំ «ពីបទក្បត់ជាតិ» ដូចគ្នាទៅនឹងការបង្ក្រាបដោយហិង្សាពីសំណាក់រដ្ឋាភិបាលកម្ពុជាទៅលើអ្នកតវ៉ាដើម្បីសិទ្ធិសេរីភាព។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៥ មិថុនា ថា ការកាត់ទោសមេធាវីអន្តរជាតិ កញ្ញា សេង ធារី និងសកម្មជននយោបាយជាច្រើនទៀតដាក់គុកច្រើនឆ្នាំពីបទក្បត់ជាតិ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២...
អាមេរិកនិងសហគមន៍អន្តរជាតិស្នើឱ្យកម្ពុជាដោះលែងកញ្ញា សេង ធារី និងសកម្មជនសិទ្ធិមនុស្ស៦០នាក់
ប៉ុន្មានម៉ោងក្រោយសាលាដំបូងរាជធានីភ្នំពេញសម្រេចប្រកាសសាលក្រមផ្ដន្ទាទោសទៅលើថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រមាណ ៦០នាក់ ក្រោមបទ «ញុះញង់ និងរួមគំនិតក្បត់» ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិ ស្នើឱ្យអាជ្ញាធរកម្ពុជាដោះលែងកញ្ញា សេង ធារី ដែលជាពលរដ្ឋខ្មែរ-អាមេរិកាំង និងសកម្មជនសិទ្ធិមនុស្សដទៃទៀតពីសាលក្រមដ៏អយុត្តិធម៌ ដោយចាត់ទុកថាជាការបង្ក្រាបសំឡេងប្រជាធិបតេយ្យដែលនៅសេសសល់ចុងក្រោយនៅកម្ពុជា។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ នៅថ្ងៃអង្គារ ទី១៤ មិថុនា នេះ បានប្រកាសសាលក្រមផ្ដន្ទាទោសកញ្ញា...
សកម្មជនបក្សប្រឆាំងថាជាប់គុកព្រោះសង្គ្រាមនយោបាយរវាង សម រង្ស៊ី-ហ៊ុន សែន
សកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ៤នាក់ដែលកំពុងជាប់ពន្ធនាគាររយៈពេលជិត ២ឆ្នាំ បានប្រើប្រាស់ឱកាសចុងក្រោយសំណូមពរទៅចៅក្រមឱ្យផ្ដល់យុត្តិធម៌ដល់ខ្លួន ព្រោះពួកគេជាជនរងគ្រោះដោយសារសង្គ្រាមនយោបាយរវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន តែប៉ុណ្ណោះ។
ការសំណូមពររបស់សកម្មជនគណបក្សសង្គ្រោះជាតិ អំឡុងពេលចៅក្រមបានឱ្យមេធាវីជនជាប់ចោទ និងតំណាងអយ្យការ រួមទាំងជនជាប់ចោទធ្វើសេចក្ដីសន្និដ្ឋាន និងសំណូមពរចុងក្រោយ បន្ទាប់ពីសវនាការសួរដេញដោលចំនួន ២២ដងលើសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់»។
សកម្មជនបក្សសង្គ្រោះជាតិ លោក ទុំ ប៊ុនថត បានអះអាងក្នុងបន្ទប់សវនាការថា...
កញ្ញា សេង ធារី ថាគាំទ្រនិងចូលរួមលើកស្ទួយលទ្ធិប្រជាធិបតេយ្យ តែមិនចូលរួមក្បត់ជាតិ
អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ កញ្ញា សេង ធារី ដែលមានសញ្ជាតិខ្មែរអាមេរិក អះអាងថា កញ្ញាគាំទ្រ និងចូលរួមក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តែមិនចូលរួមរៀបចំផែនការក្បត់ជាតិដូចការចោទប្រកាន់របស់តុលាការឡើយ បន្ទាប់ពីតុលាការប្រកាសថានឹងបន្តបើកសវនាការសួរដេញដោលនគរបាលយុត្តិធម៌នៅថ្ងៃទី១០ ខែមីនា ខាងមុខ។
សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការសួរដេញដោលកញ្ញា សេង ធារី ក្នុងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងដំណើរការវិលត្រឡប់របស់លោក សម រង្ស៊ី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ឈរនៅរង្វង់ក្រចកសេះក្នុងសម្លៀកបំពាក់បែបអឺរ៉ុប...
លោក កឹម សុខា៖ មិនធ្វើនយោបាយទូងស្គរពីចម្ងាយបង្កើតព្រឹត្តិការណ៍ឲ្យពលរដ្ឋរងគ្រោះជំនួសឡើយ
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងថាការឈរជើងក្នុងមាតុភូមិកម្ពុជាដែលជាទីលាននយោបាយជាក់ស្តែង ដោយមិនរត់ចោលអ្នកគាំទ្ររបស់ខ្លួន គឺជាជម្រើសនៃការដឹកនាំនយោបាយដ៏ល្អបំផុតសម្រាប់ពលរដ្ឋខ្មែរ ហើយលោកក៏មិនធ្វើនយោបាយគ្មានគោលដៅច្បាស់លាស់ ទូងស្គរពីចម្ងាយបង្កើតព្រឹត្តិការណ៍រុញច្រានឲ្យពលរដ្ឋរងគ្រោះជំនួសខ្លួននោះដែរ។
លោក កឹម សុខា បានសរសេរលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ថា លោកបានឮដោយផ្ទាល់មាត់ពីពលរដ្ឋនៅតាមមូលដ្ឋានថា ពួកគេនៅតែគាំទ្រគោលជំហរអហិង្សារបស់លោកដោយឥតងាករេ។ ចំណែកឯប្រទេសជាមិត្តរបស់កម្ពុជា ក៏នៅតែផ្តល់តម្លៃដល់រូបលោកដដែល ដោយសារតែការលះបង់ ការព្យាយាមអត់ធ្មត់ដោយអហិង្សា ការរក្សានូវគោលជំហរច្បាស់លាស់ដោយការតម្កល់ផលប្រយោជន៍ជាតិ...
បញ្ញវន្តខ្មែរក្រៅស្រុកថាតុលាការកម្ពុជាមិនមែនជាស្ថាប័នធានាប្រព័ន្ធយុត្តិធម៌របស់ជាតិនោះទេ
ក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រ លើកឡើងថា តុលាការនៅកម្ពុជាសព្វថ្ងៃនេះគ្រាន់តែជាស្ថាប័នសម្រាប់ចេញបទបញ្ជាចោទប្រកាន់ ចាប់ឃុំខ្លួន និងតាមដានអ្នកប្រជាធិបតេយ្យទាំងអយុត្តិធម៌តែប៉ុណ្ណោះ មិនមែនជាស្ថាប័នដែលធានាប្រព័ន្ធយុត្តិធម៌របស់កម្ពុជាឱ្យប្រសើរឡើងនោះទេ ជាក់ស្តែងដូចជាករណីមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងមេដឹកនាំសហភាពសហជីពលោក រ៉ុង ឈុន ជាដើម។
ប្រធានប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី៨ ខែកុម្ភៈ នេះថា ប្រទេសដែលប្រកាន់របបអត្តាធិបតេយ្យដែលមេដឹកនាំប្រើអំណាចក្តោបក្តាប់លើស្ថាប័នជាតិ...
នាយកសារព័ត៌មានគាំទ្ររដ្ឋាភិបាលឯកបក្សនៅកម្ពុជាចំអកឲ្យមន្ត្រីបក្សប្រឆាំងទាក់ទងនឹងការរិះគន់គ្នា
សារព័ត៌មានដែលស្និទ្ធនឹងមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានចំអកក្រុមមន្ត្រីបក្សប្រឆាំងថា នៅពេលនេះដល់ពេលដែលក្រុមប្រឆាំងបន្ទោសគ្នាទៅវិញទៅមកហើយ បន្ទាប់ពីពួកគេនាំគ្នារង់ចាំការអន្តរាគមន៍ពីអន្តរជាតិអស់រយៈពេលជាង ៤ឆ្នាំកន្លងមកនេះ។
នាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល លោក សយ សុភាព បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា ក្រោយពីការរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមិនឃើញអន្តរជាតិណាមួយចេញមកអន្តរាគមន៍ ជាពិសេសក្រុមភ្នែក៥ ឬ 5 Eyes បានធ្វើឱ្យក្តីសង្ឃឹមរបស់ក្រុមប្រឆាំងរលាយហើយ។
ប្រភពដដែលអះអាងថា ការវាយប្រហារគ្នានេះផ្ទុះឡើងនៅពេលដែលសកម្មជនអតីតគណបក្ស...