36 C
Phnom Penh

សេចក្តី​អនុម័ត​ក្នុង​គណៈកម្មាធិការ​ចំណាយ​ថវិកា​ជាតិ​សម្រាប់​ក្រៅ​ប្រទេស​នៃ​ព្រឹទ្ធសភា​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំពើ និងទង្វើរាជរដ្ឋាភិបាល ដែលចាប់កញ្ញា សេង ធារី សញ្ជាតិខ្មែរ−អាមេរិកាំង ផ្តន្ទាទោសដាក់ពន្ធនាគារ បានទទួលការចាប់អារម្មណ៍ យកចិត្តទុកដាក់ពីសមាជិកព្រឹទ្ធសភាអាមេរិកាំងជាថ្មីទៀតនៅក្នុងគណៈកម្មាធិការ កិច្ចការចំណាយថវិកាជាតិ នៃសមាជិកព្រឹទ្ធសភាទាំង២៩រូប ដោយឥតប្រកាន់បក្សនយោបាយ ថាជាបក្ស ប្រជាធិបតេយ្យ ឬ បក្ស សាធារណរដ្ឋ ទេ។

ក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការ កិច្ខការចំណាយថវិកាជាតិ សម្រាប់ឆ្នាំ២០២៤ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា សមាជិក គណៈកម្មាធិការ ដែលមាន១៥រូបពីបក្ស ប្រជាធិប តេយ្យ ១៤រូបពីបក្ស សាធារណរដ្ឋ បានអនុម័តជាឯកច្ឆនលើច្បាប់ចំណាយ ដោយបន្ថែមលក្ខខណ្ឌក្នុងច្បាប់សារពើពន្ធ ឆ្នាំ២០២៤ ស្នើដោយសមាជិក ព្រឹទ្ធសភាខាងបក្ស ប្រជាធិបតេយ្យ លោក Dick Durban ពីរដ្ឋ Illinois និង សមាជិកព្រឹទ្ធ Chris Van Hollen ពីរដ្ឋ Maryland ដោយបន្ថែមលក្ខខណ្ឌក្នុងកថាខណ្ឌ ៧០៣(សេ) ដែលចែងថា៖

ហាមចូលទឹកដីស.រ.អាចំពោះមន្រ្តីទាំងឡាយនៃរដ្ឋាភិបាល នៃរាជាណាចក្រកម្ពុជា រូបណាដែលរដ្ឋមន្រ្តី ការ បរទេស (ស.រ.អា) មានព័ត៌ច្បាស់ការណ៍អាចជឿបានថា បានជំពាក់ជំពិនក្នុងចាប់ឃុំខ្លួនកញ្ញា សេង ធារី ដោយខុសច្បាប់ និង ចាប់ឃុំខុសមនុស្ស។

បន្ទាប់មក គណៈកម្មាធិការ កិច្ចការចំណាយថវិកាជាតិ បោះឆ្នោតអនុម័ត ដោយមានសម្លេង២៧គាំទ្រ និង ២សម្លេងជំទាស់ ដើម្បីបញ្ជូនច្បាប់ដែលមានលក្ខខណ្ឌបន្ថែមទាក់ទងការឃុំខ្លួនកញ្ញា សេង ធារី ទៅក្នុងកិច្ចប្រជុំពេញអង្គនៃព្រឹទ្ធសភា ដើម្បីសម្រេចជាស្ថាពរ។ ច្បាប់ថ្មីនេះ សម្រេចដោយយោងតាមសេចក្តីរាយការណ៍ពី ក្រុមការងារអ.ស.បផ្នែកការឃុំខ្លួនតាម ទំនើងចិត្ត (UN Working Group on Arbitrary Detention) ដែលវិនិច្ឆ័យថា កញ្ញា សេង ធារី ត្រូវបានរាជរដ្ឋាភិបាល ឃុំទុកដោយខុសច្បាប់ និង ដោយរំលោភច្បាប់អន្តរជាតិ។ ម្យ៉ាងទៀត មូលនិធិ ABA/Clooney ដើម្បីយុត្តិធម៌ បានឲ្យពិន្ទុអន់ ឬមិនជាប់ថ្នាក់ ពីតុលាការកាត់ក្តីករ ណីកញ្ញា។ ទោះជាដូច្នេះក្តី ក្រសួង ការបរទេសស.រ.អា មិនព្រមកំណត់ករណីកញ្ញា សេង ធារី ថាជារឿង ខុសច្បាប់ ចាប់ឃុំខុសមនុស្ស (unlawful and wrongful) ផ្ទុយពីច្បាប់ Levinson ហើយមិនព្រមប្រគល់ករណីហ្នឹងទៅឲ្យ បេសកកជនពិសេសប្រធានាធិបតី ទទួលបន្ទុកកិច្ចការចំណាប់ខ្មាំង។ ផ្ទុយទៅវិញ ក្រសួង ការបរទេស ហៅករណីចាប់ឃុំខ្លួនកញ្ញា ដោយប្រើពាក្យត្រឹមតែថា ការឃុំខ្លួននេះ ជារឿងនយោបាយ ហើយនិង អយុត្តិធម៌ ប៉ុណ្ណោះ។ ប៉ុន្តែការ មើលឃើញពីសមាជិកព្រឹទ្ធសភាអាមេរិកាំង កញ្ញា សេង ធារី ជាអ្នកទោសនយោបាយ។

ក្រៅពីហាមក្រសួង ការបរទេស មិនឲ្យចេញទិដ្ឋាការដល់មន្រ្តីរាជរដ្ឋាភិបាល ដែលពាក់ព័ន្ធក្នុងរឿងចាប់ឃុំខ្លួនកញ្ញា សេង ធារី ឲ្យជាន់ដីស.រ.អា លក្ខខណ្ឌបន្ថែមក្នុងច្បាប់ស្តីអំពី ការចំណាយថវិកាជាតិ ឆ្នាំ២០២៤ តម្រូវឲ្យរឹតបន្តឹងការផ្តល់ជំនួយបរទេសដល់ប្រទេសកម្ពុជា ប្រសិនជារដ្ឋមន្រ្តី ការបរទេស បញ្ជាក់ថា លក្ខខណ្ឌទាំង៣ មិនបានបំពេញ ក្នុងនោះមាន ការចាត់វិធានការស្តារជំនឿទុកចិត្តដល់ពលរដ្ឋខ្មែរក្នុងបរិយាកាសនយោបាយ និង ក្នុង ប្រ ព័ន្ធយុត្តិធម៌ ព្រមទាំងដោះលែងពលរដ្ឋអាមេរិកាំង ដែលចាប់ខ្លួនខុស ដូចជាកញ្ញា សេង ធារី ជាដើម។ល។
ដំណាលពេលគ្នានេះ កញ្ញា សេង ធារី បានចាប់ផ្តើមសកម្មភាពសំដែងការប្រ ឆាំង ដោយបង្អត់អាហារខ្លួនឯងរយៈពេល១០ថ្ងៃនៅក្នុងពន្ធនាគារ ខេត្តព្រះវិហារ ចាប់ពីថ្ងៃ១៧ កក្កដា មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស