26.6 C
Phnom Penh

TAG

សេចក្ដី​រាយការណ៍​ពិសេស

អ្នកឧកញ៉ា ហ៊ុន តូ ឈរ​ឈ្មោះ​បង្កើត​ក្រុមហ៊ុន​ជាច្រើន​ជាមួយ​ជនជាតិ​ចិន​ជាប់​ពាក់ព័ន្ធ​បណ្ដាញ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​និង​លាង​លុយ​កខ្វក់

អត្ថបទ​ដោយ៖ លោក តាំង សារ៉ាដា ក្មួយប្រុស​ជា​អ្នក​លេង និង​ល្បី​ឈ្មោះ​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន ដែល​ជាប់​ទាក់ទិន​នឹង​បណ្ដាញ​ឧក្រិដ្ឋជន​ជនជាតិ​ចិន រឿង​បើក​ក្រុមហ៊ុន​ឆបោក និង​ជួញដូរ​មនុស្ស​របស់​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា​លោក ហ៊ុន សែន គឺ​អ្នកឧកញ៉ា ហ៊ុន តូ។ បុរស​រូប​នេះ ដំបូង​ឡើយ​ឈរឈ្មោះ​វិនិយោគ​ជាមួយ​តែ​អ្នក​វិនិយោគទុន​ជនជាតិ​ខ្មែរ​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៨ មក លោក ហ៊ុន តូ ត្រូវ​បាន​គេ​ដឹង​ថា បាន​ចាប់ផ្តើម​ដៃគូ​វិនិយោគ​ជាមួយ​វិនិយោគទុន​ជនជាតិ​ចិន ចង​គ្នា​ជា​បណ្ដាញ​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន ដែល​មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ​ពីងពាង​ក្នុង​បំណង​លាង​លុយ​កខ្វក់​ខ្នាត​ធំ។ បុរស​ម្នាក់​ដែល​ល្បីល្បាញ​ខាង​អាក្រក់ និង​ល្បីល្បាញ​ខាង​មាន​ឈ្មោះ​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដែល​ជាប់​ទាក់ទិន​នឹង​បណ្ដាញ​ឧក្រិដ្ឋជន​ជនជាតិ​ចិន...

ខួប​ឆ្នាំ​ទី​៥៣​ដែល​សម្ដេច​នរោត្ដម សីហនុ ត្រូវ​បាន​បោះឆ្នោត​ដក​សេចក្ដី​ទុកចិត្ត​ពី​តំណែង​ប្រមុខ​រដ្ឋ

របប​គ្រប់គ្រង​ប្រទេស​កម្ពុជា​នៃ​សម័យ​សាធារណរដ្ឋ​ខ្មែរ​ដែល​ផ្តើម​ឡើង​នៅ​ឆ្នាំ​១៩៧០ រស់​បាន ៥​ឆ្នាំ​ក្នុង​កាលៈទេសៈ​ផ្ទុះ​សង្គ្រាម​បង្ហូរ​ឈាម​ឈ្លានពាន ទន្ទ្រាន​លុកលុយ វាយប្រហារ​ដោយ​កងទ័ព​ព្រៃ​យៀកណាម​ខាងជើង-យៀកកុង បោះ​ទីតាំង​ក្នុង​ទឹកដី​ខ្មែរ​កាលពី ១០​ឆ្នាំ​មុន។ មេដឹកនាំ មន្ត្រី​រដ្ឋការ​សម័យ​នោះ​មួយ​ចំនួន​ស្លាប់​ដោយ​ខ្មែរក្រហម ឬ​ខ្មែរ​វៀតមិញ​ក្រហម​សម្លាប់​ផង ដោយ​ជំងឺ​ចាស់​ជរា​ផង ស្ទើរតែ​អស់​ទៅ​ហើយ ឯ​អ្នក​ខ្លះ​ទៀត​ទៅ​សុំ​ជ្រកកោន​សុំ​រស់​ជាមួយ​របប​ដែល​ឈ្នះ​សង្គ្រាម។ មកពី​ហេតុ​នេះ ពុំ​សូវ​សម្បូរ​មនុស្ស​ហ៊ាន​ចេញ​មុខ​ការពារ​សេចក្តី​ពិត​ឲ្យ​យុត្តិធម៌​ដល់​ខ្មែរ​ដែល​ស្លាប់​ដោយ​អយុត្តិធម៌​នោះ​ឡើយ។ លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍​អំពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នោះ​ដោយ​ប្រៀបធៀប​គោលនយោបាយ​ការបរទេស​នៃ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ថា​តើ​មាន​លំនាំ​លើ​គន្លង​ចាស់​ដូច​សម័យ​សង្គម​រាស្ត្រ​និយម​ដឹកនាំ​ដោយ​សម្តេច នរោត្តម សីហនុ ឬ​ទេ? ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​រហូត​មក​ដល់​សង្គ្រាម​លោក​លើក​ទី​២ ឃ្លា​ប្រយោគ ពាក្យពេចន៍​ដែល​មនុស្ស​ល្បីៗ​បាន​ប្រើ និយាយ​ស្រដៀងៗ​គ្នា គឺ...

របរ​កាប់​ឈើ និង​ពលកម្ម​ទណ្ឌិត​ក្នុង​ខេត្ត​កោះកុង

នៅ​ក្នុង​ប្រទេស​គ្រប់គ្រង​ដោយ​មេដឹកនាំ​ផ្ដាច់ការ​ផ្ដាច់មុខ តើ​មាន​អ្វី​អាច​លាក់​បាំង​រំលង​ភ្នែក​រដ្ឋ​អំណាច​ភ្នែក​ម្នាស់? រឿងរ៉ាវ​កើតមាន​ក្នុង​ខេត្ត​កោះកុង អាច​មាន​មនុស្ស​ដឹង​ច្រើន ប៉ុន្តែ​ជួយ​គ្នា​បិទ​បាំង។ លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​មួយ​ស្រង់​ពី​អង្គការ​ស្រាវជ្រាវ​លើ​ឧក្រិដ្ឋកម្ម​ព្រៃឈើ ទាក់ទង​នឹង​មន្ត្រី​ក្របខ័ណ្ឌ​រកស៊ី​ឈើ​ប្រើ​កម្លាំង​ពលកម្ម​អ្នកទោស​ក្នុង​ខេត្ត​កោះកុង។ ប្រមុខ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​តែងតែ​អួតអាង​ថា លោក​មាន​ភ្នាក់ងារ​ចារកម្ម​របស់​លោក​នៅ​គ្រប់​ទិសទី ដើម្បី​យក​ការណ៍ ផ្តល់​ព័ត៌មាន​ឲ្យ​លោក។ អ្នក​ផង​ទាំងឡាយ​ជា​ខ្មែរ​មិន​បាន​ដឹង​ថា តើ​លោក​ជួល​មនុស្ស ឬ​ទិញ​ដាច់​ថ្លៃ ឬ​ប្រើ​មនុស្ស​ស្ម័គ្រចិត្ត​បម្រើ​លោក​ដោយ​ស្មោះ ឬ​យ៉ាងណា​នោះ​ទេ។ អ្នក​ផង​ទាំងឡាយ​ជា​ខ្មែរ​ក៏​មិន​បាន​ដឹង​ដែរ​ថា តើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើ​មនុស្ស​របស់​លោក​នោះ​ឲ្យ​យក​ការណ៍​តែ​ពី​ក្រុម​ជំទាស់ មិនមែន​បក្សពួក​របស់​លោក ប៉ុន្តែ​បណ្តោយ​ឲ្យ​បក្សពួក​ដែល​រក​ប្រយោជន៍​ឲ្យ​ក្រុម​លោក ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត...

អត្ថបទ​ប្រៀបធៀប៖ ការ​ប្រើប្រាស់​កម្លាំង​បាយ និង​ប្រាជ្ញា

នេះ​អត្ថបទ​ស្តីអំពី​ការ​ប្រៀបធៀប​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ​ពី​ការ​ប្រើប្រាស់​កម្លាំង​បាយ​ទៅ​នឹង​ប្រាជ្ញា ដែល​សរសេរ​ដោយ​បណ្ឌិត ហ្គាហ្វារ ពាងម៉េត ហើយ​អាន​ដោយ​លោក ហាស់ សាន។ បន្ទាប់ពី​ខ្ញុំ​ចូល​និវត្តន៍​ពី​កិច្ចការ​បង្រៀន​នៅ​សាកលវិទ្យាល័យ​កោះ Guam នៅ​ឆ្នាំ​២០០៤ ខ្ញុំ​បាន​វិល​ត្រឡប់​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​វិញ។ គ្រា​មួយ​នោះ ខ្ញុំ​បាន​នាំ​ចៅ​តូចៗ​ពីរ​នាក់​ដែល​មាន​អាយុ ៥ និង ៧​ឆ្នាំ ទៅ​ដើរ​លំហែ​នៅ​ជុំវិញ​មាត់​ត្រពាំង​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​ភូមិ។ បន្ទាប់ពី​រត់​លេង​មួយ​ស្របក់ ចៅ​ខ្ញុំ​ក៏​នាំគ្នា​ទៅ​ឈរ​នៅ​ក្បែរ​មាត់​ទឹក​ត្រពាំង ហើយ​ស្រែក​ហៅ​ខ្ញុំ​ទៅ​កាន់​កន្លែង​ដែល​ពួកគេ​កំពុង​ឈរ ដើម្បី​មើល​សត្វ​ខ្យង​មួយ​ហ្វូង​វារ​រគើមៗ​ចុះ​ទៅ​ក្នុង​ទឹក​ត្រពាំង។ ខណៈ​យើង​កំពុង​មើល​សត្វ​ខ្យង​វារ​នៅ​មាត់​ត្រពាំង មាន​សត្វ​ទន្សាយ​ព្រៃ​មួយ​គូ​រត់​ពី​គុម្ព​ស្ត្រប៊ែរី ដែល​ដុះ​នៅ​ក្បែរ​ទីនោះ។ ចៅ​ខ្ញុំ​ក៏​ស្រែក​ឆោឡោ​ដោយ​ក្តី​រំភើប ដ្បិត​បាន​ជួប​នឹង​សត្វព្រៃ​ដោយ​ចៃដន្យ។ ក្នុង​នាម​ជា​អតីត​សាស្ត្រាចារ្យ...

ចោរកម្ម​លួច​អត្តសញ្ញាណ​កំពុង​ពេញ​និយម​នៅ​កម្ពុជា

ចោរកម្ម​ក្នុង​ពិភពលោក​កើតមាន​ស្ទើរ​គ្រប់​ប្រទេស ហើយ​ប្រទេស​កម្ពុជា​ក៏​មិន​គេច​ផុត​ពី​អំពើ​ទុច្ចរិត​នេះ​ដែរ។ អ្វី​ដែល​មិន​ដូច​គ្នា​នោះ គឺ​នៅ​ប្រទេស​អនុវត្ត​ច្បាប់ អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រឹង​ស្វែងរក​មុខ​បណ្ដាញ​ជន​ទុច្ចរិត រីឯ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អាជ្ញាធរ​សម្ងំ​មិន​ហ៊ាន​ប៉ះពាល់​ឧក្រិដ្ឋកម្ម​បែប​នេះ​ទេ។ តើ​ប៉ូលិស​បរទេស​នឹង​រក​ចោរកម្ម​ប្រភេទ​ណា​ទៀត​នៅ​នៅ​លើ​ទឹកដី​អច្ឆរិយ? លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍​អំពី​ល្បិច​លួច​អត្តសញ្ញាណ៖ គេ​និយាយ​ថា ល្គឹកណា​វិទ្យាសាស្ត្រ​បច្ចេកវិជ្ជា​កាន់តែ​ទំនើប រីកចម្រើន​ជឿនលឿន ការ​ប្រើប្រាស់​គ្រឿង​បច្ចេកទេស​ទំនើប​ទាំងនោះ​ក៏​អាច​មាន​មនុស្ស​យក​វា​ទៅ​បម្រើ​គោលបំណង​អាក្រក់​របស់​ពួក​នោះ​ដែរ។ ក្នុង​អត្ថបទ​នេះ យើង​ខ្ញុំ​ព្យាយាម​ពន្យល់ និង​ផ្តល់​ព័ត៌មាន​ឲ្យ​សាធារណជន​ងាយ​យល់ដឹង​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ពីព្រោះ​ជា​ការ​ប្រើ​ភាសា​ពាក្យពេចន៍​បច្ចេកទេស​ខាង​ប្រព័ន្ធ​អេឡិចត្រូនិក ហៅថា អ៊ីនធឺណិត ឬ​អន្តរ​បណ្ដាញ ដែល​ពុំ​មាន​ក្នុង​វចនានុក្រម​ភាសា​ខ្មែរ។ អ្នក​រៀន​សូត្រ​ខាង​បច្ចេកវិទ្យា​អេឡិចត្រូនិក គេ​អាច​យល់​បាន​ឆាប់​រហ័ស។ ចំពោះ​សាមញ្ញជន​ធម្មតា​វិញ គាត់​គ្រាន់តែ​ចេះ​ប្រើប្រាស់ ប៉ុន្តែ​មិន​យល់​ជ្រៅ​អំពី​បញ្ហា​ក្នុង​ប្រព័ន្ធ​ប្រទាក់ក្រឡា​តាម​បែប​បច្ចេកវិទ្យា​នោះ​ទេ។ ទោះជា​យ៉ាងណា​ក្តី...

លោក ហ៊ុន សែន បរាជ័យ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ប៉ុន្តែ​បន្ថែម​ជម្លោះ​បន្ទាប់ពី​ផ្តល់​ដី​សម្បទាន​ជា​ថ្មី​ឱ្យ​ក្រុមហ៊ុន​ឯកជន

អត្ថបទ​ដោយ​លោក ហាស់ សាន៖ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​លើកឡើង​ថា ជាង ១​ទសវត្ស លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បរាជ័យ​លើ​បទបញ្ជា​០០១ ក្នុង​ការ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ទោះបីជា​បង្កើត​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​ក៏ដោយ។ លោក​នាយករដ្ឋមន្ត្រី​ជិះ​ទូក​បណ្តោយ​ទឹក ដោយ​ចាប់ផ្តើម​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ថ្មី​ទៀត​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ដោយ​បាន​ត្រៀម​ដី​តំបន់​ការពារ​ជាង ៩៣០០០០​ហិកតារ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ចំនួន​១៥ ក្នុង​ចំណោម​ខេត្ត​ទាំង ២៥ ក្នុង​រាជាណាចក្រ​កម្ពុជា​ធ្វើ​អនុបយោគ និង​បែងចែក​សម្រាប់​ធ្វើ​កម្មសិទ្ធិ​ឯកជន។ នៅ​ខែ​ឧសភា ឆ្នាំ​២០២៣ ខាងមុខ​នេះ គឺជា​ខួប​គម្រប់​ជាង​មួយ​ទសវត្សរ៍ គឺ ១១​ឆ្នាំ​ដែល​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​បុរស​ខ្លាំង...

ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ​បាន​សង្ស័យ​រកស៊ី​លាង​លុយ​តាម​ការ​វិនិយោគ​ជាច្រើន​ប៉ុន្តែ​គ្មាន​ប្រាក់​ចំណូល

ឧកញ៉ា​ជំនាន់​ថ្មី​ម្នាក់​ក្នុង​ចំណោម​ឧកញ៉ា​ចាស់​វស្សា ១២​នាក់ គឺ​លោក ឡេង ណាវ៉ាត្រា ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន ហើយ​លឿន​ជាងគេ​នៅ​កម្ពុជា ពុំ​ដែល​ទទួល​បាន​ប្រាក់ចំណេញ​ពី​គម្រោង​វិនិយោគ​ទាំងអស់​របស់​ខ្លួន​នោះ​ទេ។ ក្រុម​អ្នក​ឃ្លាំមើល​សង្ស័យ​ថា ឧកញ៉ា​រូប​នេះ​អាច​កំពុង​ដឹកនាំ​បងប្អូន​បង្កើត​របស់​ខ្លួន​ទាំង​គ្រួសារ​ឲ្យ​រកស៊ី​លាង​លុយ​កខ្វក់​សម្រាប់​គ្រួសារ​អ្នក​មាន​អំណាច​នៅ​កម្ពុជា ដែល​តម្រូវ​ឲ្យ​សមត្ថកិច្ច​ត្រូវ​បើក​ការ​ស៊ើប​អង្កេត ដើម្បី​ទប់ស្កាត់​ការ​លាង​លុយ​កខ្វក់​នេះ។ កាលពី​អំឡុង​ឆ្នាំ​២០១៨ ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់​ប្រកាស​ជា​សាធារណៈ​ថា ទ្រព្យសម្បត្តិ​របស់​លោក​សរុប​ទាំងអស់​គិត​ទាំង​អចលនទ្រព្យ​ផ្សេងៗ​ថែម​ទៀត​ផង មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២០​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០២១ មក ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ចាប់ផ្តើម​បញ្ចេញ​សាច់ប្រាក់​ឧបត្ថម្ភ​ដល់​រដ្ឋាភិបាល​របស់​លោក...

ហេតុ​អ្វី​អ្នក​នយោបាយ​ប្រមាថ​ព្រះមហាក្សត្រ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​នៅ​មុន​រដូវ​បោះឆ្នោត?

ព្រះមហាក្សត្រ​ដែល​មាន​ឋានៈ​ជា​ព្រះ​ប្រមុខ​រដ្ឋ និង​មាន​ព្រះរាជ​តួនាទី​ជា​អាជ្ញាកណ្ដាល​ដើម្បី​ធានា​នូវ​អំណាច​សាធារណៈ ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។ គេ​ក៏​សង្កេត​ឃើញ​ថា ពួក​អ្នក​នយោបាយ​តែង​បើក​ឆាក​ព្រឹត្តិការណ៍​នយោបាយ​របស់​ពួកគេ​រៀងរាល់​មុន​ការ​បោះឆ្នោត​មក​ដល់​ស្ទើរតែ​គ្រប់​អាណត្តិ​ទៅ​ហើយ ដោយ​យក​អង្គ​ព្រះមហាក្សត្រ​ដែល​ពលរដ្ឋ​ខ្មែរ​គោរព​ទូទាំង​ប្រទេស​នោះ យក​ព្រះអង្គ​ធ្វើ​ជា​ល្បែង​នយោបាយ​យក​ឈ្នះ​គូ​ជម្លោះ​របស់​ខ្លួន​ទាំង​រឿង​បុគ្គល និង​ក្រុម​គ្រួសារ។ តើ​មូលហេតុ​អ្វី​បាន​ជា​អ្នក​នយោបាយ​ចូលចិត្ត​ធ្វើ​ទង្វើ​បែប​នេះ? លោក តាំង សារ៉ាដា សូម​ជូន​សេចក្តី​រាយការណ៍​អំពី​រឿង​នេះ​ពិស្ដារ។ ព្រះមហាក្សត្រ​មាន​ព្រះរាជ​តួនាទី​ជា​ព្រះប្រមុខរដ្ឋ និង​ជា​អាជ្ញាកណ្ដាល​ដើម្បី​ធានា​នូវ​អំណាច​សាធារណៈ។ រដ្ឋធម្មនុញ្ញ​មាត្រា​៧ ចែង​ថា ព្រះមហាក្សត្រ​មិន​អាច​ត្រូវ​បាន​ជន​ណា​រំលោភ​បំពាន​បាន​ឡើយ។ ព្រះមហាក្សត្រ​បច្ចុប្បន្ន និង​អតីត​ព្រះមហាក្សត្រ​តែង​ត្រូវ​បាន​មេដឹកនាំ​នយោបាយ​កំពូលៗ​ខ្លះ​យក​ព្រះអង្គ​ធ្វើ​ជា​ល្បែង​នយោបាយ​យក​ឈ្នះ យក​ចាញ់​គូ​ជម្លោះ​របស់​ខ្លួន​ទាំង​រឿង​បុគ្គល និង​ក្រុម​គ្រួសារ ដែល​ធ្វើ​ឱ្យ​កំដៅ​នយោបាយ​របស់​កម្ពុជា​រាលដាល​កាន់តែ​ធំ​ឡើងៗ។ ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ម្តងៗ ក្រុម​អ្នក​នយោបាយ​តែង​បើក​ឆាក​ព្រឹត្តិការណ៍​នយោបាយ​របស់​ពួកគេ ដោយ​ការ​សម្ដែង​ក្បាច់​ដដែលៗ​តាមរយៈ​ការ​បង្ក​ជា​ជម្លោះ​បុគ្គល។ ជម្លោះ​បុគ្គល​របស់​អ្នក​នយោបាយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺ​ការ​ទាញ​ព្រះមហាក្សត្រ​ឲ្យ​ធ្វើ​ផ្ទាំង​ស៊ីប...

តើ​ចលនា​កុម្មុយនីស្ត​និយម​និង​ក្រុម​បក្ស​កុម្មុយនីស្ត​លែង​មាន​ប្រជាប្រិយភាព​ចាប់ពី​ពេល​ណា​មក?

ចលនា​កុម្មុយនីស្ត​និយម និង​ក្រុម​បក្ស​កុម្មុយនីស្ត​លែង​មាន​ប្រជាប្រិយភាព​នា​ចុង​ទសវត្ស​១៩៨០ គឺ​ឆ្នាំ​១៩៨៩ ក្រោយពី​សហភាព​សូវៀត​ដួល​រលំ។ គោលការណ៍​របស់​បក្ស​កុម្មុយនីស្ត​ចែង​ថា រំលាយ​វណ្ណៈ​ជិះជាន់ ហើយ​បង្កើត​របប​ថ្មី​ដោយ​យក​ទ្រព្យសម្បត្តិ​ឯកជន​ធ្វើជា​សម្បត្តិ​រួម ឬ​ជា​សមូហភាព​ជា​របស់​រដ្ឋ។ ដោយសារតែ​ចលនា​កុម្មុយនីស្ត​និយម​បាត់បង់​ប្រជាប្រិយភាព បក្ស​កុម្មុយនីស្ត​បាន​ប្រែ​រូប​បំភ័ន្ត​ភ្នែក​មនុស្ស​ដែល​ឱបក្រសោប​យក​ទ្រឹស្ដី​មូលធន​និយម​តាម​បស្ចិម​ប្រទេស គឺ​លោក​សេរី ដើម្បី​អូស​ទាញ​យក​រូបិយប័ណ្ណ​បរទេស​ចូល​ស្រុក។ រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​គេ​នៅ​ដដែល ថ្វីបើ​គេ​រៀបចំ​ខ្លួន និង​និយាយ​ស្តី​តាម​បែប​ប្រទេស​លោក​សេរី​ក្តី។ តើ​ការ​ប្រែ​រូប​របស់​ចលនា​កុម្មុយនីស្ត​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​យល់​ច្រឡំ​បែប​ណា​ខ្លះ? លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​អំពី​របៀប​ពួក​ផ្ដាច់ការ​បបួល​គ្នីគ្នា​ដើម្បី​ការ​រស់រាន​យូរ​អង្វែង។ សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​ប្រទេស​ដឹកនាំ​ដោយ​ប្រព័ន្ធ​ដោយ​បក្ស​នយោបាយ​តែ​មួយ ឯក​បក្ស ឯកមគ្គ unitary system ប្រកាន់​តាម​មាគ៌ា​ទ្រឹស្ដី​កុម្មុយនីស្ត​និយម...

តើ​ការ​ប្រកាស​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បរទេស ជា​ជោគជ័យ​អ្វី?

ក្នុង​រយៈពេល​ជិត ១០​ឆ្នាំ​មក​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ទិសដៅ​ឲ្យ​សមាជិក​បក្ស​របស់​ខ្លួន រួម​ទាំង​កូន​នាម៉ឺន​មន្ត្រី​ទាំងឡាយ​ឲ្យ​បង្កើត​បណ្ដាញ​សាខា​បក្ស​ឯនាយ​សមុទ្រ ដើម្បី​រើស​សមាជិក អ្នក​គាំទ្រ​គ្រប់​ភេទ​គ្រប់​វ័យ​ឲ្យ​បម្រើ​មហិច្ឆតា​ត្រកូល ហ៊ុន។ ក្រោយពី​មាន​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ និង​មាន​ការ​បែកបាក់​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​នៅ​បរទេស គេ​សង្កេត​ឃើញ​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់ផ្តើម​ជះ​លុយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដែល​មិន​ធ្លាប់​មាន ដើម្បី​ទិញ​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​នៅ​ឯនាយ​សមុទ្រ​ទាំងនោះ​ឲ្យ​បង្កើត​រចនាសម្ព័ន្ធ​បម្រើ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា។ ក្រុម​អ្នក​សង្កេតការណ៍​នៅ​ឯនាយ​សមុទ្រ​ព្រួយ​បារម្ភ​អំពី​វិនិយោគទុន​ទិញ​ទឹកចិត្ត​របស់​បក្ស​ប្រជាជន​កម្ពុជា ដែល​អាច​មាន​ឥទ្ធិពល​ក្នុង​ការ​ផ្លាស់ប្ដូរ​ចរន្ត​ហិរញ្ញវត្ថុ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​ជួយ​ដល់​បុព្វហេតុ​ប្រជាធិបតេយ្យ​ឲ្យ​ហូរ​ខុស​ផ្លូវ​វិញ​ម្តង។ តើ​ការ​ប្រកាស​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បរទេស ជា​ជោគជ័យ​អ្វី? លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍​ពិស្ដារ។ រយៈពេល​ប្រមាណ ៨​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២២ បក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ទិសដៅ ឬ​ប្រគល់​ភារកិច្ច និង​ការ​ទទួល​ខុសត្រូវ​ឲ្យ​សមាជិក​បក្ស ជា​កូន​ចៅ​មន្ត្រី​ជាន់ខ្ពស់​បក្ស​បង្កើត​បណ្ដាញ​សាខា​បក្ស​ឯនាយ​សមុទ្រ ដើម្បី​រើស​សមាជិក...

Latest news

© 2021, ដេលី. All rights reserved.