30 C
Phnom Penh

TAG

សែកស្អុយ

លោក សុន ឆ័យ ថា​បក្ស​នឹង​មិន​ធ្វើ​បាតុកម្ម​ទាមទារ​ដោះលែង​លោក ថាច់ សេដ្ឋា ទេ ប៉ុន្តែ​ស្វែងរក​ការ​ចរចា​វិញ

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ប្រកាស​ជំហរ​ថា​គណបក្ស​ភ្លើង​ទៀន​សម្រេច​ចិត្ត​ជ្រើសរើស​យន្តការ​ជជែក​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច ដោយ​មិន​យក​យន្តការ​ធ្វើ​បាតុកម្ម​តាម​ដងផ្លូវ ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ និង​ទាមទារ​ឱ្យ​ដោះលែង​លោក ថាច់ សេដ្ឋា ឡើយ ទោះបី​រង​ការ​គំរាមកំហែង​ពី​បក្ស​កាន់​អំណាច​យ៉ាងណាក៏ដោយ។ ការ​ប្រកាស​ជំហរ​របស់​គណបក្ស​ភ្លើង​ទៀន​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៣ បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា កាលពី​ថ្ងៃទី​១៦ មករា។ លោក សុន ឆ័យ អះអាង​ថា...

លោក ថាច់ សេដ្ឋា ត្រូវ​ចាប់​ខ្លួន​ពី​បទ​ចេញ​សែក​ស្អុយ ប៉ុន្តែ​មន្ត្រី​បក្ស​នេះ​ថា​ជា​ការ​គំរាមកំហែង​មុន​បោះឆ្នោត

សមត្ថកិច្ច​រាជធានី​ភ្នំពេញ ចាប់​ខ្លួន​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា នៅ​ថ្ងៃ​ល្ងាច​ថ្ងៃទី​១៦ មករា ក្រោម​ហេតុផល​ថា​ចេញ​សែក​ស្អុយ។ ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ចុះ​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៣ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ទិត ដាលីន បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃាត់​ខ្លួន​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ទៅ​កាន់​តុលាការ​ពី​បទ «មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន» ឬ​សែក​ស្អុយ កាលពី​អំឡុង​ឆ្នាំ​២០១៩។ បន្ទាប់ពី​ឃាត់​ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក ថាច់...

Latest news