28.4 C
Phnom Penh

TAG

ស៊ឹង សែនករុណា

តុលាការ​នឹង​ប្រកាស​សាលដីកា​អំពី​ភស្តុតាង​របស់​លោក កឹម សុខា នៅ​សប្តាហ៍​ក្រោយ

តុលាការ​នឹង​ប្រកាស​សាលដីកា​ទទួលយក និង​ច្រានចោល​នូវ​ភស្តុតាង​ដែល​ស្នើ​ដាក់​ដោយ​សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ក្នុង​សវនាការ​លើក​ទី​៣៤ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៣ សប្តាហ៍​ក្រោយ។ សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អាង ឧត្តម បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​របស់​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ ថា សាលាដំបូង​រាជធានី​ភ្នំពេញ​អះអាង​ថា ខ្លួន​នឹង​ធ្វើ​សេចក្ដី​សម្រេច​លើ​ការ​ដាក់​ភស្តុតាង​ថ្មី​ដើម្បី​ដោះ​បន្ទុក​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា...

បុគ្គលិក​និង​អតីត​បុគ្គលិក​អាដហុក​នឹង​ចូល​សវនាការ​ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី​នៅ​ចុង​ខែ​នេះ

បុគ្គលិក និង​អតីត​បុគ្គលិក​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក ចំនួន ៥​នាក់ នឹង​ចូលរួម​សវនាការ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​លើ​បណ្តឹង​សារទុក្ខ​របស់​ពួកគេ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២២ ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី​ទៅតាម​ដីកា​កោះ​របស់​តុលាការ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក នៅ​ថ្ងៃ​អង្គារ ទី​១៥ មីនា នេះ បាន​ឱ្យ​ដឹង​ថា បុគ្គលិក​សមាគម​អាដហុក​ចំនួន ៣​រូប​រួម​មាន លោក នី សុខា លោក យី សុខសាន្ត...

ក្រសួង​ការបរទេស​កម្ពុជា​បដិសេធ​ថា​គ្មាន​ការ​ជួញដូរ​សរីរាង្គ​ស្ត្រី​ជនជាតិ​ថៃ​នៅ​កម្ពុជា​ទេ

ក្រសួង​ការបរទេស​កម្ពុជា បដិសេធ​ចំពោះ​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ ដែល​លើកឡើង​ថា មាន​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ប្រឈម​គ្រោះថ្នាក់​នៃ​ការ​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា ដោយ​ថា​ការ​លើកឡើង​នោះ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ឡើយ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី បាន​បំភ្លឺ​ក្នុង​ក្រុម​តេឡេក្រាម​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ថា ពាក់ព័ន្ធ​ព័ត៌មាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​របស់ Thai Examiner កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២២ អំពី​ករណី​មាន​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​បាន​អះអាង​ថា ខ្លួន​បាន​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ការ​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា។ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ប្រកាស​បដិសេធ​រួចហើយ​ថា​នោះ​គឺជា​ការ​លើកឡើង​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ពិតប្រាកដ។ លោក​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នោះ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ បាន​ទាក់ទង​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថៃ...

អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លុបបំបាត់​អំពើ​ទាសភាព​ពី​ក្នុង​ប្រទេស

សង្គម​ស៊ីវិល​ចំនួន​៣៥ បារម្ភ​ចំពោះ​របាយការណ៍​ដែល​បង្ហាញ​អំពី​ការ​កើន​ឡើង​យ៉ាង​ច្រើន​នៃ​ការ​ជួញដូរ​មនុស្ស​ចូល​មក​កម្ពុជា ដែល​ធ្វើ​ឱ្យ​មាន​ការ​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ អំពើ​ទាសភាព និង​ទារុណកម្ម​នៅ​តាម​បរិវេណ​អគារ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។ តាមរយៈ​សេចក្ដី​ថ្លែងការណ៍​រួម​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៥ ដែល​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លុបបំបាត់​អំពើ​ទាសភាព​ទាំងនោះ​ពី​ក្នុង​ប្រទេស ដោយ​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បំពេញ​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន ស៊ើប​អង្កេត​ឱ្យ​បាន​ពេញលេញ​នូវ​ការ​រំលោភបំពាន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន និង​លុបបំបាត់​រាល់​ទីតាំង​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ខុសច្បាប់ និង​ប្រតិបត្តិការ​បោក​បញ្ឆោត ក៏ដូចជា​ការ​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម ទាសភាព ឬ​ការ​ធ្វើ​ទារុណកម្ម។ សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ត​ថា ផ្អែក​តាម​ការ​រាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គណនី​បណ្ដាញ​សង្គម​របស់​ជនរងគ្រោះ​ជាច្រើន ដែល​ចងក្រង​ដោយ​អង្គការ​ក្នុង​ស្រុក និង​អន្តរជាតិ បង្ហាញ​ថា មនុស្ស​រាប់​ពាន់​នាក់​ដែល​ភាគច្រើន​ជា​ជនបរទេស ត្រូវ​បាន​ជាប់​ក្នុង​ស្ថានភាព​ទាំងអស់​នេះ។ របាយការណ៍​ដដែល​បង្ហាញ​ថា ភាគច្រើន​នៃ​បរិវេណ​អគារ​ទាំងនោះ...

អ្នក​ឃ្លាំមើល​ចង់​ឃើញ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ពលរដ្ឋ​ខ្លួនឯង​ដូច​ពលរដ្ឋ​វៀតណាម​នៅ​កម្ពុជា

អ្នកវិភាគ និង​សង្គម​ស៊ីវិល ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា និង​ផ្ដល់​ឱកាស​ដល់​ពលរដ្ឋ​របស់​ខ្លួន​ដែល​កំពុង​រងគ្រោះ​ដោយ​បញ្ហា​ដីធ្លី និង​បញ្ហា​ផ្សេងៗ​ទៀត​ឲ្យ​ដូច​ការ​ផ្ដល់​ឱកាស​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​ខុសច្បាប់​នៅ​កម្ពុជា។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ មីនា នេះ​ថា ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល លោក​មិន​ប្រកាន់​ជាតិសាសន៍​នោះ​ទេ ប្រសិនបើ​បរទេស​ទាំងនោះ​រស់នៅ​ស្រប​ច្បាប់ ប៉ុន្តែ​បើ​រស់នៅ​មិន​ស្រប​ច្បាប់​ទេ រដ្ឋាភិបាល​គួរតែ​អនុវត្ត​តាម​ច្បាប់​អន្តោប្រវេសន៍ ដោយ​បញ្ជូន​ពួកគាត់​ទៅ​ប្រទេស​កំណើត​វិញ។ លោក​បន្ត​ថា ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នេះ ដើម្បី​បញ្ចៀស​ការ​ចោទប្រកាន់​ថា​ជនបរទេស​ផ្សេង​ទៀត​ដែល​កំពុង​រស់នៅ​ខុសច្បាប់...

ពលរដ្ឋ​រងគ្រោះ​ពី​ទំនប់​វារីអគ្គិសនី​ថា​អាជ្ញាធរ​មាន​សេចក្ដី​ស្រឡាញ់​តែ​លើ​បបូរមាត់​ប៉ុណ្ណោះ

មនុស្ស​នៅ​លើ​ពិភពលោក​ប្រារព្ធ​ថ្ងៃ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ប៉ុន្តែ​ជនជាតិ​ដើម​ភាគតិច​ដែល​ជា​គ្រួសារ​រងគ្រោះ​ពី​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ របស់​ប្រទេស​មហាមិត្ត​ដែកថែប​កម្ពុជា វៀតណាម និង​ចិន ដែល​ស្ម័គ្រចិត្ត​បង្កើត​ភូមិ​ថ្មី​បណ្ដេញ​ពលរដ្ឋ​ពី​ភូមិ​ចាស់​ជាង ៤​ឆ្នាំ​មក​ហើយ​នោះ ស្នើ​ឱ្យ​អាជ្ញាធរ​ពន្លឿន​នីតិវិធី​ដោះស្រាយ​សំណង​របស់​ពួកគេ ដើម្បី​បញ្ជាក់​ពី​ក្តី​ស្រឡាញ់ និង​ការ​យកចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​បុរស​ខ្លាំង​កម្ពុជា​មក​លើ​ជនជាតិ​ដើម​ភាគតិច។ កំពុងតែ​មមាញឹក​រៀបចំ​ចម្លង​អ្នក​ស្រុក​ឆ្លងកាត់​ទន្លេ​ដែល​ខាង​ក្រុមហ៊ុន​បាន​បើក​ទ្វារ​ទឹក​កាលពី​ឆ្នាំ​២០១៧ ធ្វើ​ឲ្យ​ផ្ទះ វត្តអារាម សាលារៀន ទី​សក្ការៈ​ដូនតា ដើមឈើ និង​រុក្ខជាតិ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​ស្រែគរ លិចលង់​នៅ​សល់​តែ​ដំបូល និង​ចុងឈើ​តិចៗ​នោះ លោក ហ្វុត ឃឿន អាយុ ៤០​ឆ្នាំ​ជា​តំណាង​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ស្រែគរ...

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ថា​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឱ្យ​ពលរដ្ឋ​អស់​ជំនឿ​លើ​វិធានការ​ទប់ស្កាត់ Covid-19

មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​រិះគន់​ថា ការ​ប្រើ​វិធានការ​សុខភាព​សាធារណៈ​ដើម្បី​គាបសង្កត់​បញ្ឈប់​ការ​តវ៉ា​របស់​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​ជំនឿ​លើ​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19 នៅ​ពេលនេះ។ នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បាន​លើកឡើង​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ថា...

ក្រុម​សិទ្ធិមនុស្ស៖ ប្រទេស​ដែល​ពលរដ្ឋ​មិន​មាន​សេចក្តី​សុខ​ផ្លូវ​កាយ​ផ្លូវចិត្ត គឺ​មិន​ចាត់ទុក​ថា​ជា​ប្រទេស​មាន​សន្តិភាព​ទេ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា អះអាង​ថា ប្រទេស​ដែល​មាន​សន្តិភាព​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​ពិតប្រាកដ លុះត្រាតែ​ប្រទេស​នោះ​ចៀស​ផុត​ពី​ការ​គំរាមកំហែង​ដោយ​សង្គ្រាម និង​ប្រជាជន​នៃ​ប្រទេស​នោះ​មាន​សេចក្តី​សុខ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ប៉ុន្តែ​ផ្ទុយទៅវិញ បើ​ពលរដ្ឋ​មាន​ការ​គំរាមកំហែង​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត នោះ​មិន​អាច​ចាត់ទុក​ថា​ជា​ប្រទេស​ដែល​មាន​សន្តិភាព​ជាដាច់ខាត។ អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ នេះ​ថា កម្ពុជា បាន​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ដូច្នេះ​ការ​ធានា​ឱ្យ​បាន​នូវ​ការ​ដឹកនាំ​មួយ​ដែល​មិន​បង្ក​ការ​ឈឺចាប់​ទាំង​ផ្លូវចិត្ត និង​ផ្លូវ​កាយ​ដល់​ពលរដ្ឋ ទើប​អាច​ចាត់ទុក​បាន​ថា​ជា​ប្រទេស​ដែល​មាន​សន្តិភាព​ពិតប្រាកដ...

អ្នក​ឃ្លាំមើល៖ ការ​លាតត្រដាង​របស់​លោក ឌួង ងៀប ឆ្លុះបញ្ចាំង​អំពើ​ពុករលួយ​ចាក់ឫស​ក្នុង​ប្រព័ន្ធ​តុលាការ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ចាត់ទុក​ថា ការ​លាតត្រដាង​ពី​ភាព​អយុត្តិធម៌​របស់​លោក ឌួង ងៀប ដែល​ជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ​៣ បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​អំពើពុករលួយ​ចាក់ឫស​ជ្រៅ​ក្នុង​ប្រព័ន្ធ​តុលាការ ដែល​ពលរដ្ឋ​ខ្មែរ​ច្រើន​ណាស់​បាន​រងគ្រោះ​ធ្លាក់​ខ្លួន​អស់​ទ្រព្យ​ដោយសារ​ល្បែង​ពុករលួយ​របស់​ចៅក្រម​នៅ​កម្ពុជា។ លោក ឌួង ងៀប ដែល​មាន​តួនាទី​ជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ​មាស​៣ និង​ជា​ឧកញ៉ា​ផង បាន​ចេញ​ឡាយ​វីដេអូ​ចំនួន​ពីរ កាលពី​ថ្ងៃ​ទី​៧ និង​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​មួយ​ចំនួន​ផង​នោះ បាន​បង្ហោះ​លើ​ទំព័រ Facebook ដោយ​និយាយ​ថា រូបលោក​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទ «ផិត​ក្បត់» ហើយ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​កាត់ទោស​ពី​បទ «ឆបោក​ជនជាតិ​តៃវ៉ាន់» មួយ​ទៀត។ ការ​ចេញ​ឡាយ​វីដេអូ​និយាយ​ពី​បញ្ហា​ជម្លោះ​ជាមួយ​ជនជាតិ​តៃវ៉ាន់...

អាដហុក៖ វិវាទ​ដីធ្លី​នៅ​ក្នុង​ឆ្នាំ​២០២១​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដោយសារ​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក រក​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ​២០២១ ករណី​វិវាទ​ដីធ្លី​បាន​កើតឡើង​ចំនួន ១៦៩​ករណី​លើ​ផ្ទៃដី​ទំហំ​ជាង ៥​ម៉ឺន ២​ពាន់​ហិកតារ (៥២៦០១,៨៧​ហិកតារ) និង​ធ្វើ​ឲ្យ​ប៉ះពាល់​ជនរងគ្រោះ​ជាង ១​ម៉ឺន ៧​ពាន់​គ្រួសារ (១៧០៣៣​គ្រួសារ) ដោយ​បុគ្គល​មាន​អំណាច និង​អ្នក​មាន​ទ្រព្យ​សម្បត្តិ។ របាយការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ កម្រាស់ ៣៤​ទំព័រ ក្រោម​ចំណងជើង​ថា «ការ​បន្ត​ចោទប្រកាន់-ការ​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ក្នុង​រឿង​វិវាទ​ដីធ្លី» បាន​លើកឡើង​ថា ក្នុង​ឆ្នាំ​២០២១ ពលរដ្ឋ​ចំនួន​ជាង ១​ម៉ឺន ៧​ពាន់​គ្រួសារ...

Latest news

© 2021, ដេលី. All rights reserved.