ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
31.7
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ស៊ឹង សែនករុណា
នយោបាយ
សមាជិកគណបក្សភ្លើងទៀន ២នាក់ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋ
ឌឹ ខេមបូឌា ដេលី
-
June 23, 2022
សមាជិកបក្សភ្លើងទៀន ២នាក់ត្រូវបានស្ថាប័នដែលខ្លួនកំពុងបម្រើការងារបច្ចុប្បន្នបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋ បន្ទាប់ពីអ្នកទាំងនោះបានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀនដែលបានចូលរួមការបោះឆ្នោតកាលពីពេលថ្មីៗ។ បេក្ខជនជាប់ឆ្នោតជាចៅសង្កាត់រងទី២ សង្កាត់ច្បារអំពៅទី១ រាជធានីភ្នំពេញ លោក កែវ សុមុនី ត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចេញសេចក្តីប្រកាសលុបឈ្មោះចេញពីក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នេះ ដោយមិនបានបញ្ជាក់ពីមូលហេតុនៃការលុបឈ្មោះនេះទេ។ លោក កែវ សុមុនី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រសួងបានលុបឈ្មោះរបស់លោកចេញពីក្របខ័ណ្ឌភ្លាមៗ ដោយមិនបានហៅទៅណែនាំ និងបង្ហាញពីវិន័យដែលលោកធ្វើខុសនោះឱ្យបានច្បាស់លាស់ឡើយ។...
ច្បាប់
សមត្ថកិច្ចចាប់ខ្លួនបេក្ខជនមេឃុំជាប់ឆ្នោតគណបក្សភ្លើងទៀននៅខេត្តកំពង់ធំពីបទប្លន់
ឌឹ ខេមបូឌា ដេលី
-
June 22, 2022
បេក្ខជនមេឃុំជាប់ឆ្នោតរបស់គណបក្សភ្លើងទៀនឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ លោក ឌុក សារ៉ុម ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នេះ តាមសាលដីកាសាលាដំបូងខេត្តកំពង់ធំ ដែលបានចោទប្រកាន់ពីបទ «ប្លន់»។ លោក ឌុក សារ៉ុម ត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំ ចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ធំ នៅថ្ងៃទី២១ មិថុនា នេះ។ ការចាប់ខ្លួននេះ ធ្វើឡើងក្រោយពីលោកបានជាប់ឆ្នោតជាមេឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ...
ច្បាប់
ឧទ្ធរណ៍ត្បូងឃ្មុំនឹងប្រកាសសាលដីកាសំណុំរឿងសកម្មជនព្រៃឈើលោក ឆន ផល្លា នៅសប្តាហ៍ក្រោយ
ខេមបូឌា ដេលី
-
June 11, 2022
សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ សម្រេចប្រកាសសាលដីកាលើសំណុំរឿងសកម្មជនការពារព្រៃឈើដ៏សកម្មនៅខេត្តរតនគិរី លោក ឆន ផល្លា នៅសប្តាហ៍ក្រោយ បន្ទាប់ពីបើកសវនាការកាលពីថ្ងៃព្រហស្បតិ៍។ សវនាការនេះដឹកនាំដោយចៅក្រមសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ លោក ម៉ុង មុនីចរិយា និងតំណាងមហាអយ្យការ លោក កុល បុន ប៉ុន្តែមិនមានវត្តមានដើមបណ្ដឹងរដ្ឋប្បវេណី និងសាក្សីក្នុងអំឡុងពេលដំណើរការនៃសវនាការនេះទេ។ អំឡុងពេលសួរដេញដោលក្នុងសវនាការ ម្ចាស់ដីដែលកាន់កាប់ និងអាស្រ័យផលជាក់ស្តែងលើដីចម្ការវិលជុំរបស់សហគមន៍ជនជាតិដើមទំពួន បានអះអាងថា ដីដែលពួកគេកាន់កាប់អាស្រ័យផលតាំងពីដូនតាមកបានចុះបញ្ជីជាដីសហគមន៍រួចរាល់ហើយ មិនមែនជាទំហំដីជិត ៦០ហិកតារដូចការចោទប្រកាន់របស់ដើមបណ្ដឹងរដ្ឋប្បវេណីនោះឡើយ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងខេត្តរតនគិរី បានចោទប្រកាន់លោក...
នយោបាយ
សង្គមស៊ីវិលថាបក្សក្រៅរដ្ឋាភិបាលដែលចូលរួមការបោះឆ្នោតឃុំសង្កាត់ស្មើនឹងក្បត់រដ្ឋធម្មនុញ្ញ
ខេមបូឌា ដេលី
-
April 22, 2022
សកម្មជនអត្ថាធិប្បាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លើកឡើងថា គណបក្សនយោបាយក្រៅរដ្ឋាភិបាលទាំងអស់ដែលចូលរួមការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ គឺស្មើនឹងនាំគ្នាចូលរួមជាមួយបក្សកាន់អំណាចរំលោភរដ្ឋធម្មនុញ្ញ។ សកម្មជនអត្ថាធិប្បាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី២០ ខែមេសា ថា ដំណើរនៃការប្រព្រឹត្តិទៅក្នុងការការបោះឆ្នោតខាងមុខនេះ គឺជាដំណើរការមួយដែលពោរពេញទៅដោយភាពមិនប្រក្រតី ព្រោះថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានតួនាទីដឹកនាំកិច្ចការនេះ ត្រូវគេមើលឃើញថាស្ថិតក្រោមការរៀបចំរបស់បក្សកាន់អំណាចទាំងអស់។ លោក ស្រ៊ុន...
ព័ត៌មានជាតិ
អាមេរិកថាកងកម្លាំងរដ្ឋាភិបាលកម្ពុជាមួយចំនួនជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ
ឌឹ ខេមបូឌា ដេលី
-
April 14, 2022
ក្រសួងការបរទេសអាមេរិក រកឃើញថា សមាជិកនៃកងកម្លាំងរបស់រដ្ឋាភិបាលកម្ពុជាមួយចំនួន បានជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលជំរុញឱ្យអំពើនិទ្ទណ្ឌភាពនៅតែបន្តកើតមានឡើងនៅកម្ពុជា។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក ស្ដីពី «ការគោរពសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២១» ដែលមានកម្រាស់ជាង ៤០ទំព័រចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឱ្យដឹងថា ករណីរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា មានដូចជាការធ្វើទារុណកម្មដោយអំពើឃោរឃៅ ការចាប់ឃុំឃាំងមនុស្សតាមអំពើចិត្ត និងការប្រឆាំងអ្នកទោសនយោបាយ ជាដើម។ ក្រៅពីបញ្ហានេះ ក៏មានការតាមដានការប្រាស្រ័យទាក់ទងគ្នាតាមប្រព័ន្ធអេឡិចត្រូនិកក្នុងជីវិតឯកជនរបស់ពលរដ្ឋតាមទំនើងចិត្ត និងការរឹតត្បិតយ៉ាងធ្ងន់ធ្ងរទៅលើសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពនៅលើអ៊ីនធឺណិត រួមទាំងការប្រព្រឹត្តអំពើហិង្សា និងការគំរាមកំហែង ចាប់ខ្លួន ឬកាត់ទោសអ្នកសារព័ត៌មានដោយអយុត្តិធម៌។ ចំណែកសេរីភាពនៃការជួបប្រជុំដោយសន្តិវិធី...
នយោបាយ
កម្ពុជាបោះឆ្នោតអនុប្បវាទក្នុងការព្យួររុស្ស៊ីពីសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
ឌឹ ខេមបូឌា ដេលី
-
April 10, 2022
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្ស សម្ដែងការសោកស្តាយបន្ទាប់ពីកម្ពុជាសម្រេចចិត្តបោះឆ្នោតអនុប្បវាទក្នុងការព្យួរប្រទេសរុស្ស៊ីជាផ្លូវការជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ពីព្រោះរុស្ស៊ីបានសម្លាប់ជនស៊ីវិលអ៊ុយក្រែនរាប់មិនអស់ក្នុងអំឡុងសង្គ្រាមឈ្លានពានជាងមួយខែមកនេះ។ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ មេសា ថា ពិតមែនតែកម្ពុជាមានសិទ្ធិសម្រេចក្នុងការបោះឆ្នោត ប៉ុន្តែលទ្ធផលដែលកម្ពុជាបោះឆ្នោតអនុប្បវាទនេះ ធ្វើឱ្យអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្សមានការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីរុស្ស៊ីបានសម្លាប់ជនស៊ីវិលអ៊ុយក្រែនរាប់មិនអស់ក្នុងអំឡុងសង្គ្រាមឈ្លានពានជាងមួយខែមកនេះ។ លោក ស៊ឹង សែនករុណា អះអាងថា ជំហរកម្ពុជាបែបនេះក៏ជាការបង្ហាញឱ្យឃើញច្បាស់ផងដែរនូវការអនុវត្តសិទ្ធិមនុស្សកន្លងមក ដែលតែងតែមានការចោទប្រកាន់ថាជាប្រទេសដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ បើទោះបីជាកម្ពុជាបានបដិសេធនូវការចោទប្រកាន់នេះរហូតមកក៏ដោយ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានបោះឆ្នោតអនុប្បវាទក្នុងការព្យួរប្រទេសរុស្ស៊ីពីសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ...
ទេសចរណ៍
លោក ហ៊ុន សែន ដកសិទ្ធិគ្រប់គ្រងព្រលានយន្តហោះសៀមរាបពីបារាំងឱ្យចិនគ្រប់គ្រង៥៥ឆ្នាំ
ខេមបូឌា ដេលី
-
April 5, 2022
មេដឹកនាំខ្មែរមួយរូបដែលជំពាក់បំណុលបរទេសវ័ណ្ឌក លោក ហ៊ុន សែន ប្រកាសដកសិទ្ធិគ្រប់គ្រងព្រលានយន្តហោះនៅខេត្តសៀមរាប ពីក្រុមហ៊ុនបារាំង ហើយប្រគល់សិទ្ធិវិនិយោគទាំងស្រុងឲ្យទៅក្រុមហ៊ុនចិន គ្រប់គ្រងរយៈពេល ៥៥ឆ្នាំ ដែលមានទុនជិត ១ពាន់លានដុល្លារអាមេរិក។ បុរសខ្លាំងក្រាញអំណាចប្រចាំតំបន់អាស៊ីរូបនេះលើកឡើងនៅក្នុងពិធីចុះត្រួតពិនិត្យសំណង់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ថា ការវិនិយោគនេះ គឺប្រៀបដូចជាចិនមានម្សៅស្ទើរតែទាំងស្រុងសម្រាប់ធ្វើនំឲ្យខ្មែរហូប ខណៈកម្ពុជាមានត្រឹមតែដីសម្រាប់ការសាងសង់ព្រលានយន្តហោះនេះតែប៉ុណ្ណោះ។ លោក ហ៊ុន សែន អះអាងថា បច្ចុប្បន្ននេះព្រលានយន្តហោះក្នុងខេត្តសៀមរាប ដែលកំពុងដំណើរការបច្ចុប្បន្នគ្រប់គ្រងដោយក្រុមហ៊ុនបារាំង ប៉ុន្តែកម្ពុជានឹងផ្ទេរសិទ្ធិគ្រប់គ្រងទៅឲ្យចិនគ្រប់គ្រងជំនួសវិញ...
នយោបាយ
តំណាងកម្ពុជាទាមទារមន្ត្រី UN ផ្ដល់ភស្តុតាងពីការចោទរឿងសិទ្ធិនិងប្រជាធិបតេយ្យដើរថយក្រោយ
ខេមបូឌា ដេលី
-
April 1, 2022
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ទាមទារឱ្យអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ផ្ដល់នូវភស្តុតាងចំពោះការចោទប្រកាន់ថា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាកំពុងមានការបំភិតបំភ័យ និងដើរថយក្រោយ។ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ថា របាយការណ៍ផ្ទាល់មាត់របស់អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ កន្លងទៅ នៅទីក្រុងហ្សឺណែវ គឺជាការលើកឡើងដែលប្រាសចាកពីការពិតរបស់កម្ពុជា។ ប្រភពដដែលអះអាងថា របាយការណ៍របស់អ្នករាយការណ៍ពិសេសពុំបានលើកឡើងឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយនោះទេ។ ជាងនេះទៅទៀត របាយការណ៍ដែលបានលើកឡើងទាំងនោះ បានរំលងនូវគោលការណ៍សត្យានុម័ត អព្យាក្រឹតទាំងស្រុង។ ដូច្នេះអ្នករាយការណ៍ពិសេស...
ព័ត៌មានជាតិ
កម្ពុជាស្នើអ្នករាយការណ៍ពិសេសពីសិទ្ធិមនុស្សបញ្ជូនរបាយការណ៍ឱ្យមានតុល្យភាពទៅ UN
ខេមបូឌា ដេលី
-
March 27, 2022
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា បញ្ជូនរបាយការណ៍ទៅទីក្រុងហ្សឺណែវ ឱ្យមានលក្ខណៈតុល្យភាព ដើម្បីបង្ហាញឱ្យឃើញពីភាពស្មើគ្នាក្នុងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចំពោះការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី លើកឡើងក្នុងកិច្ចប្រជុំជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ថា តួនាទីរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស មិនត្រូវរាយការណ៍បញ្ហាសិទ្ធិមនុស្សដោយមិនខ្វល់ពីការដឹកនាំរបស់រដ្ឋាភិបាលនោះទេ។ លោកបន្តថា របាយការណ៍របស់អ្នករាយការណ៍ពិសេសដែលទទួលបានពីប្រភពណា ក៏គណៈកម្មការសិទ្ធិមនុស្សកម្ពុជាមិនខ្វល់ដែរ ប៉ុន្តែត្រូវដាក់របាយការណ៍របស់គណៈកម្មការសិទ្ធិមនុស្សកម្ពុជាទៅទីក្រុងហ្សឺណែវ...
នយោបាយ
កម្ពុជាប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
ខេមបូឌា ដេលី
-
March 23, 2022
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។ លោក ហ៊ុន សែន បានប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដែលតម្រូវឱ្យមន្ត្រីរាជការតាមក្រសួង-ស្ថាប័នថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ រួមជាមួយអង្គការសង្គមស៊ីវិល ត្រូវតែចូលរួមអនុវត្តធ្វើកំណែទម្រង់សំខាន់ៗជាមួយគ្នាទៅថ្ងៃមុខ។ លោក ហ៊ុន សែន អះអាងថា ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការពង្រឹងអភិបាលកិច្ចល្អដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ...
1
...
17
18
19
...
22
Page 18 of 22
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.