TAG
ស ខេង
លោក ស ខេង សោកស្ដាយចំពោះមន្ត្រីមួយចំនួនដែលប្រើអំណាចរំលោភយកដីរដ្ឋនៅខេត្តមណ្ឌលគិរី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអនុប្រធានគណបក្សកាន់អំណាច លោក ស ខេង បង្ហាញការសោកស្ដាយចំពោះមន្ត្រីលោភលន់មួយចំនួនដែលបានប្រើអំណាចរបស់ខ្លួនទៅរំលោភយកដី និងទ្រព្យសម្បត្តិរបស់រដ្ឋនៅខេត្តមណ្ឌលគិរី ដើម្បីធ្វើជាកម្មសិទ្ធិ។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់អភិបាលថ្មីខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១២ ខែតុលា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា បញ្ហាប្រឈមនៅខេត្តមណ្ឌលគិរី កន្លងមក និងបច្ចុប្បន្ន គឺការរំលោភដីធ្លី ព្រមទាំងកាន់កាប់ធនធានធម្មជាតិរបស់រដ្ឋនៅតំបន់ការពារ។ លោកបន្តថា បញ្ហានេះបើមិនដោះស្រាយឱ្យទាន់ពេលទេ នឹងបង្កឱ្យមានការលំបាកកាន់តែធ្ងន់ធ្ងរនៅថ្ងៃខាងមុខដល់ពលរដ្ឋ ហើយបង្កភាពអនាធិបតេយ្យដោយសារគ្មានឱកាសសម្រាប់ដោះស្រាយ។
លោក...
លោក ស ខេង ជំរុញឱ្យមន្ត្រីនិងកងកម្លាំងប្រដាប់អាវុធខេត្តរតនគិរីការពារព្រំដែនឱ្យបានដាច់ខាត
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជំរុញឱ្យមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធខេត្តរតនគិរី ការពារព្រំដែនឱ្យបានដាច់ខាតនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិរបស់ខ្លួន ហើយខិតខំថែរក្សាការពារព្រៃឈើ ព្រមទាំងធនធានធម្មជាតិផ្សេងៗទៀតដែលមានក្នុងខេត្តឱ្យបានល្អថែមទៀត ប៉ុន្តែអ្នកឃ្លាំមើលនៅតែមានទស្សនៈអវិជ្ជមានលើការណែនាំនេះ។
ការអះអាងរបស់លោក ស ខេង ធ្វើឡើងក្នុងពិធីផ្ទេរភារកិច្ចអភិបាលខេត្តរតនគិរី នៅថ្ងៃទី១២ ខែតុលា នេះ ដែលលោកបានណែនាំឱ្យមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នាំគ្នាអភិវឌ្ឍព្រំដែនឱ្យទៅជាព្រំដែនមានទាំងសន្តិភាព និងការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកអះអាងថា មន្ត្រីមូលដ្ឋានទាំងអស់ត្រូវតែខិតខំប្រមូល...
លោក ស ខេង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ជាផ្នែកមួយនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ
ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ស ខេង អះអាងថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាផ្នែកមួយនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងជាការកសាងអំណាចរដ្ឋបាលនៅមូលដ្ឋានផងដែរ ប៉ុន្តែមានមន្ត្រីគណបក្សក្រៅរដ្ឋាភិបាលខ្លះបានរិះគន់ពីការលើកឡើងនេះទាំងស្រុង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ចអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ តុលា ឆ្នាំ២០២១ នេះថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាផ្នែកមួយនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងពង្រឹងការកសាងអំណាចរដ្ឋបាលនៅមូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន តាមរយៈគោលនយោបាយកំណែទម្រង់តាមប្រព័ន្ធវិមជ្ឈការ និងសហវិមជ្ឈការរបស់កម្ពុជាសព្វថ្ងៃនេះ។
មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចរូបនេះជំរុញឱ្យថ្នាក់ដឹកនាំ...
អ្នកវិភាគនិងអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ថាបញ្ហាជម្លោះដីធ្លីអាចជំរុញឱ្យមានការផ្លាស់ប្ដូរមេដឹកនាំ
អ្នកវិភាគ និងអ្នកធ្វើការលើកកម្ពស់សិទ្ធិមនុស្សបានលើកឡើងថា បញ្ហាជម្លោះដីធ្លីនៅកម្ពុជាអាចជំរុញឱ្យមានការផ្លាស់ប្ដូរមេដឹកនាំ បើសិនជារដ្ឋាភិបាលបច្ចុប្បន្នមិនព្រមដោះស្រាយបញ្ហាជូនពលរដ្ឋដែលជាម្ចាស់ឆ្នោតនោះទេ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានថ្លែងប្រាប់ The Cambodia Daily ខណៈដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង កាលពីម្សិលមិញបានក្រើនរំឭកដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនថា ជម្លោះដីធ្លីនឹងប៉ះពាល់សន្លឹកឆ្នោត បើមិនព្យាយាមដោះស្រាយដោយតម្លាភាពនោះ។
លោក ស៊ឹង សែនករុណា ចាត់ទុកការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជារឿងត្រឹមត្រូវ ពីព្រោះនៅក្នុងសង្គមប្រជាធិបតេយ្យ គណបក្សនយោបាយដែលទទួលបានអាណត្តិដឹកនាំរដ្ឋាភិបាល...
ក្រុមតស៊ូមតិរិះគន់ថាការលើកឡើងពីគោលការណ៍អភិវឌ្ឍនៅមូលដ្ឋានរបស់លោក ស ខេង គឺមិនអាចទៅរួចជាដាច់ខាត
បញ្ញវន្តខ្មែរនៅក្រៅស្រុកបានរិះគន់ថា បើទោះបីជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង លើកឡើងពីចំណុចវិជ្ជមានក្នុងការអភិវឌ្ឍកម្ពុជានៅថ្នាក់មូលដ្ឋានឱ្យបានល្អយ៉ាងណាក៏ដោយ ប៉ុន្តែការពិតជាក់ស្តែង គឺមិនអាចទៅរួចជាដាច់ខាត ប្រសិនបើកម្ពុជានៅតែជាប្រទេសដែលដឹកនាំដោយរដ្ឋាភិបាលឯកបក្សដូចសព្វថ្ងៃនេះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បានថ្លែងបែបនេះបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានណែនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនបង្កើនការយកចិត្តទុកដាក់ធ្វើកិច្ចការដើម្បីបម្រើពលរដ្ឋនៅមូលដ្ឋានឱ្យបានហ្មត់ចត់ ជាជាងគិតគូរតែពីប្រយោជន៍បុគ្គលផ្ទាល់ខ្លួន ដែលនាំឱ្យប៉ះពាល់ដល់មេដឹកនាំកំពូលរបស់បក្សកាន់អំណាចដូចពេលកន្លងមក។
លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន...
លោក ស ខេង៖ ទំនាក់ទំនងកម្ពុជា-ចិននាំមកនូវវឌ្ឍនភាពនិងការអភិវឌ្ឍសម្រាប់កម្ពុជា
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា ទំនាក់ទំនងរវាងកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បាននាំមកនូវវឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើនសម្រាប់កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងបែបនេះបន្ទាប់ពីមានកិច្ចប្រជុំមួយរវាងកម្ពុជា-ចិន ស្ដីពីការបន្តអនុវត្តឆ្នាំបន្តនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃរបស់កម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃពុធ សប្តាហ៍នេះ។
លោក ស ខេង បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី២៩ ខែកញ្ញា...
អ្នកឃ្លាំមើលថាការចូលរួមទប់ស្កាត់គ្រឿងញៀនពីក្រសួងពាក់ព័ន្ធមិនគួរធ្វើតែពេលបុណ្យភ្ជុំបិណ្ឌឡើយ
អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះផ្សាយជារៀងរាល់ថ្ងៃដោយបង្ហាញពីសមត្ថកិច្ចឃាត់បានខ្លួនអ្នកប្រើប្រាស់ និងលក់ដូរគ្រឿងញៀនចន្លោះ ១០នាក់ក្នុងមួយថ្ងៃនៅទូទាំងប្រទេស ដែលភាគច្រើនសុទ្ធសឹងតែជាយុវជន។
នាពេលថ្មីៗនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើទៅរដ្ឋមន្ត្រី ៥រូបឱ្យជួយផ្សាយសារទប់ស្កាត់គ្រឿងញៀនក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ប៉ុន្តែអ្នកឃ្លាំមើលលើកឡើងថា ការផ្សាយសារទប់ស្កាត់គ្រឿងញៀនមិនគួរធ្វើតែអំឡុងពេលបុណ្យភ្ជុំបិណ្ឌនោះទេ។
មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សនយោបាយ យល់ថា ការដាក់សំណើរបស់អាជ្ញាធរទៅក្រសួងចំនួន៥ ឱ្យជួយទប់ស្កាត់គ្រឿងញៀនមិនគួរធ្វើតែក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌឡើយ ខណៈអ្នកវិភាគចាត់ទុកការស្នើនេះថាគ្រាន់តែស្រែកឱ្យឮ ប៉ុន្តែជាក់ស្តែងពួកគេជាខ្នងបង្អែកធំនៅពីក្រោយអ្នកលក់គ្រឿងញៀន។
មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សនយោបាយលើកឡើងបែបនេះ ក្រោយពីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ជួន សុវណ្ណ បានស្នើកាលពីពេលថ្មីៗនេះទៅរដ្ឋ រដ្ឋមន្ត្រី ៥រូប...
លោក ស ខេង វិលត្រឡប់មកដល់កម្ពុជាវិញហើយក្រោយទទួលការព្យាបាលសុខភាពជោគជ័យនៅប្រទេសបារាំង
ក្រសួងមហាផ្ទៃ អះអាងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានវិលត្រឡប់មកកាន់កម្ពុជាវិញហើយនៅថ្ងៃចន្ទ ទី៦ កញ្ញា ក្រោយពេលលោកបានសម្រាកព្យាបាលសុខភាពដោយជោគជ័យនៅប្រទេសបារាំង អស់រយៈពេល ១៤ថ្ងៃកន្លងទៅនោះ។
ខុទ្ទកាល័យក្រសួងមហាផ្ទៃរបស់លោក ស ខេង បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសម្រាកព្យាបាលសុខភាព និងវះកាត់ដោយជោគជ័យនៅប្រទេសបារាំង...
មន្ត្រីក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវចាប់អ្នកបំភ្លៃព័ត៌មានថាលោក ស ខេង មានជំនួបជាមួយលោក សម រង្ស៉ី នៅបារាំង
មន្ត្រីក្រសួងមហាផ្ទៃរបស់រដ្ឋាភិបាលកម្ពុជា បានអះអាងថា ខ្លួនកំពុងស្រាវជ្រាវចាប់ខ្លួនជនដែលបំភ្លៃព័ត៌មានថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានជួបជាមួយនឹងអតីតមេបក្សប្រឆាំង លោក សម រង្ស៉ី នៅប្រទេសបារាំង ហើយព្រមព្រៀងគ្នាបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នស្របពេលដែលវត្តមានរបស់លោកកំពុងស្ថិតនៅក្នុងប្រទេសបារាំងនៅពេលនេះ។
ប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់រូបនេះ គឺបន្ទាប់ពីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងភាគីលោក សម រង្ស៊ី បានលើកឡើងពីការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរវាងលោក សម រង្ស៊ី និងលោក ស ខេង កាលពីពេលថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក...
IDEA TALK៖ តើមានអ្វីនៅពីក្រោយការប្រកាសជាឯកតោភាគីពីខាងលោក សម រង្ស៊ី ថាលោក ស ខេង ចូលរួមបង្កើតរដ្ឋាភិបាលរួបរួមជាតិ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ស្តីអំពី៖ «តើមានអ្វីនៅពីក្រោយការប្រកាសជាឯកតោភាគីពីខាងលោក សម រង្ស៊ី ថាលោក ស ខេង ចូលរួមបង្កើតរដ្ឋាភិបាលរួបរួមជាតិ?»។