31 C
Phnom Penh

TAG

ស ខេង

លោក ស ខេង ជំរុញ​ឱ្យ​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​ជូន​ពលរដ្ឋ​ដើម្បី​កុំ​ឱ្យ​បាត់​សន្លឹកឆ្នោត

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជំរុញ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ដោះស្រាយ​បញ្ហា​ដែល​បង្ក​ឱ្យ​មាន​ភាព​អយុត្តិធម៌​ជូន​ពលរដ្ឋ ដើម្បី​កុំ​ឱ្យ​បាត់​សន្លឹកឆ្នោត ពីព្រោះ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ខាងមុខ​នេះ នឹង​មាន​ការ​តស៊ូ​ផ្នែក​នយោបាយ​តានតឹង​ជាង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ ការ​ជំរុញ​របស់​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​វាយតម្លៃ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នៅ​ខេត្ត​បាត់ដំបង កាលពី​សប្ដាហ៍​មុន។ លោក ស ខេង អះអាង​ថា សម្រាប់​ខេត្ត​បាត់ដំបង ការ​បោះឆ្នោត​ជាតិ​ខាងមុខ​ក៏​អាច​នឹង​មាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​ច្រើន​ជាង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ដែរ ជាពិសេស​ក្រុម​ពលរដ្ឋ​ចំណាកស្រុក​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ករណី​នេះ លោក​ណែនាំ​ឱ្យ​មន្ត្រី​រៀបចំ​រចនាសម្ព័ន្ធ​ពាក់ព័ន្ធ​របស់​គណបក្ស...

លោក ស ខេង បារម្ភ​ខ្លាច​ធនាគារ​នៅ​កម្ពុជា​ក្លាយ​ជា​កន្លែង​លាង​លុយ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បារម្ភ​ខ្លាច​សហគមន៍​អន្តរជាតិ​ដាក់​ធនាគារ​ជាតិ​កម្ពុជា​ក្នុង​បញ្ជី​ខ្មៅ បើ​សិន​ជា​ពួកគេ​រក​ឃើញ​ថា ធនាគារ​កម្ពុជា​ជា​កន្លែង​លាង​លុយ​កខ្វក់​របស់​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន និង​អ្នក​រកស៊ី​ខុស​ច្បាប់ ខណៈ​បច្ចុប្បន្ន កម្ពុជា​ជាប់​ក្នុង​បញ្ជី​ប្រផេះ​នៃ​ការ​លាង​លុយ​កខ្វក់។ ក្នុង​ពិធី​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្រោម​ប្រធានបទ «ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ក្នុង​វិបត្តិ​សុខភាព និង​មនុស្សធម៌» នា​ព្រឹក​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា បរិមាណ​គ្រឿងញៀន​ដែល​រឹបអូស និង​បង្ក្រាប​រយៈពេល ២​ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង បើ​ប្រៀបធៀប​នឹង​បរិមាណ​គ្រឿងញៀន​ដែល​រឹបអូស​មុន​ដំណាក់កាល​កូវីដ-១៩។ លោក​បន្ត​ថា...

ឧត្ដមសេនីយ៍​ផ្កាយ​៤​សុំ​លោក ស ខេង ដាក់​កូន​និង​ក្មួយ​ជា​អភិបាល​រង​រាជធានី​និង​ខេត្ត​សៀមរាប

អគ្គមេបញ្ជាការ​រង​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ស្នើ​ទៅ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​តែងតាំង​កូន និង​ក្មួយ​របស់​ខ្លួន​ទៅ​ជា​អភិបាលរង​រាជធានី​ភ្នំពេញ និង​អភិបាលរង​ខេត្ត​សៀមរាប។ ក្នុង​លិខិត​របស់​អគ្គមេបញ្ជាការ​រង​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ លោក ឥត សារ៉ាត់ ចុះ​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា កូន និង​ក្មួយ​របស់​លោក​បាន​រៀន​ចប់​ថ្នាក់​អនុបណ្ឌិត​សេដ្ឋកិច្ច និង​អនុបណ្ឌិត​រដ្ឋបាល​សាធារណៈ ហើយ​បាន​បំពេញ​ការងារ​ជោគជ័យ​តាម​ភារកិច្ច។ ដូច្នេះ ដោយ​កូន និង​ក្មួយ​របស់​លោក​ចង់​ផ្លាស់ប្ដូរ​បទពិសោធន៍​ការងារ និង​ចង់​បំពេញ​ការងារ​ជូន​រដ្ឋាភិបាល រួម​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ទើប​បាន​ជា​លោក​ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក...

លោក ហ៊ុន សែន និង​កូនប្រសា​ប្រមូល​ភស្តុតាង​ដាក់​បន្ទុក​លោក សម រង្ស៉ី ទៅ​តុលាការ​បារាំង

លោក ហ៊ុន សែន ជួប​ជាមួយ​ក្រុម​មេធាវី​ជនជាតិ​បារាំង ប្រមូល​ភស្តុតាង​បន្ថែម​ទៀត​ដើម្បី​ដាក់​បន្ទុក​លើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៉ី ពី​បទ «បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល» ពាក់ព័ន្ធ​នឹង​ឃាតកម្ម​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក ហុក ឡង់ឌី ដែល​តុលាការ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង គ្រោង​នឹង​បើក​សវនាការ​នៅ​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២២ ខាងមុខ​នេះ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១៤...

សមត្ថកិច្ច​រក​ឃើញ​រោងចក្រ​ផលិត​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​កំពង់ស្ពឺ​និង​ភ្នំពេញ

សមត្ថកិច្ច​កម្ពុជា​ចុះ​ទៅ​បង្ក្រាប​នៅ​មន្ទីរពិសោធន៍​បី​ទីតាំង​នៅ​ខេត្ត​កំពង់ស្ពឺ ដោយ​រឹបអូស​បាន​សារធាតុ​ញៀន​ជាង ១​តោន និង​សារធាតុ​គីមី​សម្រាប់​ផលិត​គ្រឿងញៀន​ជាង ១១​តោន ព្រម​ទាំង​ឃាត់​ខ្លួន​ជនល្មើស ៤​នាក់។ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២ ថា សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃើញ និង​ឈាន​ដល់​ការ​ចុះ​ទៅ​បង្ក្រាប​នៅ​មន្ទីរពិសោធន៍ ៣​ទីតាំង​ដែល​លួច​កែច្នៃ ផលិត​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ។ នៅ​មន្ទីរពិសោធន៍​មួយ​ទីតាំង​ស្ថិតនៅ​សង្កាត់​បឹងកេងកង១ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ ហើយ​ចំណែក​ពីរ​ទីតាំង​ទៀត ស្ថិត​ឃុំ​សង្កែសាទប ស្រុក​ឱរ៉ាល់ និង​ទីតាំង​មួយ​ទៀត​ស្ថិត​នៅ​ឃុំ​យាយម៉ៅពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ ក្នុង​ប្រតិបតិ្តការ​ចុះ​បង្ក្រាប​នោះ...

ក្រសួង​មហាផ្ទៃ៖ ការ​តែងតាំង​លោក សុន ឆ័យ ជា​អនុប្រធាន​បក្ស​ភ្លើង​ទៀន​ផ្ទុយ​ពី​លក្ខន្តិកៈ​បក្ស

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង លើកឡើង​ថា ការ​តែងតាំង​លោក សុន ឆ័យ ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ធ្វើឡើង​ផ្ទុយ​នឹង​លក្ខន្តិកៈ​គណបក្ស​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ យោង​តាម​លិខិត​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២២ បាន​ស្នើ​ទៅ​គណបក្ស​ភ្លើង​ទៀន ឱ្យ​ពិនិត្យ​ឡើងវិញ និង​អនុវត្ត​តាម​លក្ខន្តិកៈ និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ។ ការ​ស្នើ​ឱ្យ​ពិនិត្យ​មើល​ឡើងវិញ​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ អះអាង​ថា ការ​តែងតាំង​លោក សុន ឆ័យ ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​នោះ បាន​អនុវត្ត​ផ្ទុយ​នឹង​ប្រការ​២០...

លោក ស ខេង ថា​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ធ្វើឡើង​ដោយ​ពលរដ្ឋ​មិន​មែន​ថ្នាក់​លើ​តែងតាំង​ទេ

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​បក្ស​កាន់​អំណាច លើកឡើង​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ គឺជា​ការ​លើក​ស្ទួយ​សិទ្ធិ​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ជ្រើសរើស​អ្នក​ដឹកនាំ​របស់​ខ្លួន​នៅ​មូលដ្ឋាន មិន​មែន​ថ្នាក់​លើ​ណា​មួយ​ជា​អ្នក​តែងតាំង​នោះ​ទេ។ លោក ស ខេង បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ម្សិលមិញ (២៣ ឧសភា) នេះ​ថា គណបក្ស​កាន់​អំណាច​បាន​ប្រកាន់​ឧត្តមគតិ​ស្នេហា​ជាតិ​ពិតប្រាកដ នៅ​ជាមួយ​ពលរដ្ឋ​គ្រប់​កាលៈទេសៈ តស៊ូ​តាំងពី​ប្រទេស​ធ្លាក់​ក្នុង​ចំណុច​សូន្យ​ស្ថិត​ក្នុង​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច និង​នយោបាយ រហូត​បង្កើត​បាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ឈរ​ស្មើ​មុខ​ស្មើ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ។ លោក ស ខេង បាន​លើកឡើង​អំពី​គុណតម្លៃ​នៃ​សន្តិភាព​ថា...

គ.ជ.ប អំពាវនាវ​ដល់​បក្ស​នយោបាយ​គោរព​បទប្បញ្ញត្តិ​និង​គោលការណ៍​ច្បាប់​ពេល​ឃោសនា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អំពាវនាវ​ដល់​គណបក្ស​នយោបាយ និង​អ្នក​គាំទ្រ​ទាំងអស់ ត្រូវ​គោរព​តាម​បទប្បញ្ញត្តិ និង​គោលការណ៍​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ដើម្បី​ឱ្យ​ការ​ឃោសនា​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី សុវត្ថិភាព និង​អហិង្សា។ ក្នុង​សេចក្ដី​អំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ចុះ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា ការ​ឃោសនា​បោះឆ្នោត គឺជា​សកម្មភាព​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើជា​សាធារណៈ ដើម្បី​បញ្ចុះបញ្ចូល​អ្នក​បោះឆ្នោត​ឱ្យ​បោះឆ្នោត​គាំទ្រ​បេក្ខជន ឬ​គណបក្ស​នយោបាយ​ណា​មួយ។ ដូច្នេះ ដោយ​អនុលោម​ទៅ​តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជា​ការ​ឃោសនា​បោះឆ្នោត​ដែល​មាន​បំណង​ឱ្យ​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត និង​បេក្ខជន​ធ្វើការ​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ និង​កម្មវិធី​នយោបាយ​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​ឃុំ-សង្កាត់​ដល់​អ្នក​បោះឆ្នោត។ គ.ជ.ប លើកឡើង​ថា ដើម្បី​ឱ្យ​ការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី...

លោក ស ខេង ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​ដោះស្រាយ​សំណើ​នានា​ជូន​សមាជិក​បក្ស​នៅ​មូលដ្ឋាន

អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង ណែនាំ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ដោះស្រាយ​សំណូមពរ និង​សំណើ​នានា​ដល់​សមាជិក​គណបក្ស​របស់​ខ្លួន​នៅ​មូលដ្ឋាន ដែល​ជួប​បញ្ហា​នានា​ក្នុង​ជីវភាព​រស់នៅ និង​ផ្តល់​សេវា​សាធារណៈ​ដល់​ពលរដ្ឋ​ឱ្យ​បាន​ល្អ​ប្រសើរ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​ទីស្នាក់ការ​គណបក្ស​កាន់​អំណាច​ស្ថិត​ក្នុង​ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង កាលពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២២ ថា ថ្នាក់​ដឹកនាំ ក្រុម​ការងារ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវតែ​រៀបចំ​វេទិកា​សាធារណៈ​ឱ្យ​បាន​ទៀងទាត់​ក្នុង​ការ​ដោះស្រាយ​បញ្ហា កង្វល់ និង​សំណូមពរ​នានា ដើម្បី​ឆ្លើយតប​ឱ្យ​បាន​ទាន់​ពេលវេលា​ទៅ​តាម​សេចក្ដី​ត្រូវការ​របស់​ពលរដ្ឋ។ លោក...

លោក ស ខេង ចេញ​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​បារាំង​ជា​លើក​ទី​ពីរ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចាកចេញ​ពី​កម្ពុជា​ធ្វើ​ដំណើរ​ទៅកាន់​សាធារណរដ្ឋ​បារាំង នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០២២ រយៈពេល​មួយ​សប្តាហ៍ ដើម្បី​បន្ត​ពិនិត្យ​តាមដាន​សុខភាព​ជា​លើក​ទី​ពីរ តាម​ការ​តម្រូវ​របស់​វេជ្ជបណ្ឌិត។ ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា ក្រោយពី​ពិនិត្យ​សុខភាព និង​ទទួល​ការ​ព្យាបាល​សុខភាព​នៅ​ប្រទេស​បារាំង កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២១ អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង ត្រូវ​បាន​វេជ្ជបណ្ឌិត​ប្រទេស​បារាំង...

Latest news