28 C
Phnom Penh

TAG

ហេង សំរិន

កម្ពុជា-ឡាវ-វៀតណាម​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ក្នុង​តំបន់​ត្រីកោណ

ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុជា ឡាវ និង​វៀតណាម ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សភា​នៃ​ប្រទេស​ទាំង​បី​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​ក្នុង​ការ​ចូលរួម​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ក្នុង​តំបន់​ព្រំដែន​ប្រទេស​ទាំង​បី។ ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុជា លោក ហេង សំរិន បាន​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​ជាមួយ​ប្រធាន​រដ្ឋសភា​ឡាវ លោក សាយ សំភូន ភូមវិហាន និង​ប្រធាន​រដ្ឋសភា​វៀតណាម លោក វឿង ឌីញ ហ្វេ កាលពី​ថ្ងៃ​អាទិត្យ ទី​២០ វិច្ឆិកា...

ប្រធាន​រដ្ឋសភា​វៀតណាម​ស្នើ​កម្ពុជា​ជា​ថ្មី​ទៀត​ឱ្យ​ជួយ​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​ខ្លួន

ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក វឿង ឌីញ ហ្វេ (VUONG DINH HUE) ស្នើ​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​ជួយ​សម្រួល​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​តាំង​ទីលំនៅ​លើ​ទឹកដី​កម្ពុជា។ ការ​ស្នើ​ជា​ថ្មី​នេះ ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន កាលពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា នេះ មុន​ពេល​កិច្ចប្រជុំ​អន្តរ​សភា​អាស៊ាន​ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម Vietnam News Agency ចុះផ្សាយ​នៅ​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២២...

ប្រធាន​រដ្ឋសភា​កម្ពុជា​ព្រមាន​ពលរដ្ឋ​ខ្មែរ​កុំ​ចង់​សាកល្បង​ជាមួយ​ភ្លើង​សង្គ្រាម​សាជាថ្មី​ម្តង​ទៀត

អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ជា​ប្រធាន​រដ្ឋសភា​បច្ចុប្បន្ន លោក ហេង សំរិន ព្រមាន​ថា ពលរដ្ឋ​កម្ពុជា​កុំ​ចង់​សាកល្បង​ជាមួយ​ភ្លើង​សង្គ្រាម​ដែល​កម្ពុជា​ធ្លាប់​បាន​ហែល​ឆ្លង​កន្លងមក​ជា​ថ្មី​ទៀត​អី ពីព្រោះ​កម្ពុជា​រក​បាន​សន្តិភាព​ដោយ​លំបាក​ជាទីបំផុត។ លោក ហេង សំរិន បាន​អះអាង​នៅ​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​វត្ត​ជម្ពូ​សុវណ្ណ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ថា​កម្ពុជា​រក​បាន​សន្តិភាព​បាន​ដោយ​លំបាក​លំបិន​ជាទីបំផុត ក្រោម​ការ​តស៊ូ​ហែល​ឆ្លង​អស់​ពេល​ជាច្រើន​ឆ្នាំ​ក្រោម​របប​ខ្មៅ​ងងឹត ដែល​ធ្វើ​ឱ្យ​បាត់បង់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​អស់​រាប់​លាន​នាក់ ដូច្នេះ​សូម​ពលរដ្ឋ​ខ្មែរ​កុំ​សាកល្បង​ជាមួយ​ភ្លើង​សង្គ្រាម​ចម្បាំង​រាំងជល់​សាជាថ្មី​ទៀត​ឱ្យ​សោះ។ អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ​អះអាង​ថា ពលរដ្ឋ​ខ្មែរ​ត្រូវតែ​ចងចាំ​ទាំងអស់​គ្នា​ពី​ផលវិបាក​ដែល​កើតឡើង​ដោយសារ​សង្គ្រាម ព្រោះ​ថា​សង្គ្រាម​មិន​ត្រឹមតែ​មិន​អាច​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​បាន​សុខ​នោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​ថែម​ទៀត។ លោក​បន្ត​ថា ក្នុង​នាម​ប្រទេស​មួយ​ដែល​ទទួល​បាន​សន្តិភាព​ពេញលេញ...

លោក ហេង សំរិន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម និង​ឡាវ នៅ​ពាក់កណ្តាល​ខែ​កញ្ញា

ប្រធាន​រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​កិត្តិយស​បក្ស​កាន់​អំណាច លោក ហេង សំរិន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​លាវ (ឡាវ) នា​ពាក់កណ្តាល​ខែ​កញ្ញា នេះ ដើម្បី​ពង្រឹង​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​បី។ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២២ ថា ប្រធាន​រដ្ឋសភា​កម្ពុជា និង​ជា​ប្រធាន​កិត្តិយស​បក្ស​កាន់​អំណាច លោក ហេង សំរិន...

តើ​លោក ហេង សំរិន ជា​នរណា?

លោក ហេង សំរិន ធ្លាប់​ជា​មេបញ្ជាការ​យោធា​មួយ​រូប​នៃ​របប​ខ្មែរក្រហម និង​ជា​ថ្នាក់​ដឹកនាំ​កំពូល​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ឆ្នាំ​១៩៧៩ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ។ ប្រវត្តិ​ផ្ទាល់ខ្លួន ទស្សនៈ និង​សមិទ្ធផល​នយោបាយ​របស់​លោក​ហាក់ដូចជា​ពុំ​ត្រូវ​បាន​កត់ត្រា​ច្រើន​ដោយ​អ្នក​សារព័ត៌មាន អ្នក​ស្រាវជ្រាវ ឬ​អ្នក​សរសេរ​សៀវភៅ​ឡើយ។ លោក ហេង សំរិន ក៏​ពុំ​សូវ​មាន​ការ​រិះគន់ ឬ​ការ​ថ្កោលទោស​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​អំពី​អំពើ​ឃោរឃៅ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ​ដូច​បុរស​ខ្លាំង​លោក ហ៊ុន សែន នោះ​ដែរ។ លោក ហេង សំរិន កើត​នៅ​ថ្ងៃទី​២៥...

រដ្ឋសភា​ឯក​បក្ស​អនុម័ត​ទាំងស្រុង​ឲ្យ​កែ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ដោយ​សំឡេង​១០៥​លើ​១០៦

រដ្ឋសភា​ឯក​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​អនុម័ត​កែ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ចំនួន ៨​មាត្រា ដោយ​សំឡេង ១០៥​លើ​១០៦ តាម​សំណើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បំពេញ​ចំណុច​ខ្វះ​ចន្លោះ​នៃ​រដ្ឋធម្មនុញ្ញ​ដើម ធ្វើ​ឲ្យ​ស្ថាប័ន​កំពូល​ជាតិ​ដំណើរការ​ទៅ​ដោយ​រលូន មិន​ជាប់​គាំង និង​ធានា​ស្ថិរភាព​នយោបាយ។ ការ​សម្រេច​អនុម័ត​លើ​សេចក្ដី​ព្រាង​ស្ដីពី​ការ​ធ្វើ​វិសោធនកម្ម​លើក​ទី​១០ នេះ បាន​ធ្វើ​ឡើង​ក្នុង​អង្គប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២២ ដោយ​សំឡេង ១០៥​លើ​១០៦។ ក្នុង​ចំណោម​សមាជិក​រដ្ឋសភា​ចំនួន ១០៦​នាក់ ក្នុង​នោះ​ចំនួន ១០៥...

លោក ហេង សំរិន ជំរុញ​ឱ្យ​មន្ត្រី​បក្ស​ទប់ស្កាត់​ការ​ប៉ុនប៉ង​បង្ក​ចលាចល​របស់​ក្រុម​ប្រឆាំង​ជ្រុល​និយម

ប្រធាន​រដ្ឋសភា លោក ហេង សំរិន ជំរុញ​ឱ្យ​មន្ត្រី​គណបក្ស​កាន់​អំណាច​ទាំងអស់​ការពារ​ដាច់ខាត​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​ឱ្យ​បាន​ដាច់ខាត​ដោយ​គ្មាន​ករណី​លើកលែង​ឡើយ ចំពោះ​ការ​ប៉ុនប៉ង​បង្ក​ចលាចល​របស់​ក្រុម​ប្រឆាំង​ជ្រុល​និយម។ លោក ហេង សំរិន បាន​ព្រមាន​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នៅ​ទីស្នាក់ការ​គណបក្ស​កាន់​អំណាច​ក្នុង​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២២ ថា ត្រូវ​ការពារ​ឱ្យ​មាន​នូវ​ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ដើម្បី​បង្ហាញ​ពី​ភាព​ចាស់ទុំ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​កម្ពុជា​ផង​ដែរ។ លោក ហេង សំរិន អំពាវនាវ​ឱ្យ​មន្ត្រី​បក្ស​កាន់​អំណាច​គ្រប់​ជាន់ថ្នាក់​របស់​ខ្លួន...

ប្រធាន​រដ្ឋសភា​កម្ពុជា​ផ្ញើ​សារ​អបអរ​ខួប​ឯករាជ្យ​ជាតិ​របស់​វៀតណាម​លើក​ទី​៧៦

ប្រធាន​រដ្ឋសភា​កម្ពុជា បាន​ផ្ញើ​សារ​ទៅ​ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដើម្បី​ចូលរួម​អបអរ​សាទរ​ក្នុង​ឱកាស​ខួប​លើក​ទី​៧៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​វៀតណាម។ សារ​លិខិត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា ជូន​ទៅ​លោក Vuong Dinh Hue ប្រធាន​រដ្ឋសភា​នីតិកាល​ទី​១៥ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ បាន​បញ្ជាក់​ថា តាងនាម​រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា លោក​អបអរ​សាទរ​យ៉ាង​កក់ក្តៅ​ប្រធាន​រដ្ឋសភា​វៀតណាម និង​ថ្នាក់​ដឹកនាំ​កំពូល ក៏ដូចជា​ប្រជាជន​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ជា​បងប្អូន​ក្នុង​ឱកាស​ខួប​លើក​ទី​៧៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម (ថ្ងៃ​ទី​២...

អ្នក​ឃ្លាំមើល​សង្គម​បង្ហាញ​ល្បិច ៤​យ៉ាង​មើល​ឃើញ​ជន​ផ្ដាច់ការ​លាក់ខ្លួន​ក្នុង​សង្គម​ប្រជាធិបតេយ្យ

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ពី​លក្ខណៈ​កត់សម្គាល់​វិធី ៤​យ៉ាង ដែល​ជា​វិធីសាស្ត្រ​ក្នុង​ការ​ពិនិត្យ​មើល​បុគ្គលិក​លក្ខណៈ​ជន​ផ្ដាច់ការ​ដែល​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ។ អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១ ថា លក្ខណៈ​របស់​ជន​ផ្ដាច់ការ គឺ​ធ្វើ​អ្វីៗ​ដើម្បី​តែ​អំណាច​ក្រុម​បក្ខពួក​របស់​ពួកគេ​តែប៉ុណ្ណោះ ដូច្នេះ​ដើម្បី​ក្តោប​ក្តាប់​អំណាច​បាន​រឹងមាំ ពួកគេ​បាន​ប្រើ​វិធី​ដាក់​ពង្រាយ​ខ្សែ​បណ្ដាញ​របស់​ពួកគេ​ឲ្យ​ចូល​ទៅ​គ្រប់គ្រង​ស្ថាប័ន​អំណាច​ធំៗ​របស់​ជាតិ​ទាំងអស់ ដូចជា៖ គ្រប់គ្រង​ស្ថាប័នរដ្ឋ​សភាគ្រប់គ្រង​ស្ថាប័ន​រដ្ឋាភិបាលនិង​គ្រប់គ្រង​ស្ថាប័ន​តុលាការ ជាដើម។ លោក​អះអាង​ថា ក្រោយពេល​គ្រប់គ្រង​ស្ថាប័ន​កំពូលៗ​របស់​ជាតិ​បាន​ពេញដៃ​ហើយ ពួកគេ​បាន​រៀបចំ​ការ​គ្រប់គ្រង​លើ​ក្បាលម៉ាស៊ីន​រដ្ឋបាល​ជាតិ​ថែមទៀត នោះ​គឺ​ការ​ក្តោប​ក្តាប់​មន្ត្រី​រាជការ​ជាន់ខ្ពស់​តាម​ក្រសួង​ស្ថាប័ន​ទាំងអស់ បន្ទាប់មក​ពួកគេ​ចាប់ផ្តើម​ប្រើ​មន្ត្រី​រាជការ​តាម​ក្រសួង​ទាំងនោះ​ឲ្យ​ដើរ​គាបសង្កត់​ពលរដ្ឋ​ម្ចាស់​ប្រទេស​ឲ្យ​បោះឆ្នោត​ប្រគល់​អំណាច​ឲ្យ​ពួកគេ​បន្ត​ទៀត។ បណ្ឌិត សេង សារី...

អ្នកវិភាគ៖ ការបោះឆ្នោត​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌ ទាល់តែ​មន្ត្រី​រាជការ​មិន​ចូល​សមាជិក​បក្ស​នយោបាយ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​លើកឡើង​ថា ទាល់តែ​មន្ត្រី​រាជការ​ស៊ីវិល យោធា នគរបាល និង​មន្ត្រី​តុលាការ​មិន​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ និង​មិន​ធ្វើ​សកម្មភាព​នយោបាយ ទើប​ដំណើរការ​រៀបចំ​ការបោះឆ្នោត និង​ការបោះឆ្នោត​អាច​ធ្វើឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទៅ​បាន។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២១ ថា ដំណើរការ​ប្រជាធិបតេយ្យ​មិន​អាច​អព្យាក្រឹត ឥត​លម្អៀង យុត្តិធម៌ និង​ស្មើភាព​គ្នា​ទៅ​កើត​ទេ...

Latest news