38 C
Phnom Penh

TAG

ហ៊ុន កុសល

អ្នក​ឃ្លាំមើល៖ លោក កឹម សុខា ជា​អ្នក​នយោបាយ​ត្រី​ក្រឹម ចំណែក​លោក សម រង្ស៊ី ជា​អ្នក​តស៊ូ​រក​យុត្តិធម៌​ដើម្បី​បក្ស

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា លោក សម រង្សី នឹង​ក្លាយ​ជា​អ្នក​តស៊ូ​រក​យុត្តិធម៌​ដើម្បី​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រឹម​ជា​អ្នក​នយោបាយ​ត្រី​ក្រឹម ហើយ​ផែនការ​ចង់​ក្លាយ​ជា​អ្នក​នយោបាយ​មេម៉ាយ​ស្តុក នឹង​ក្លាយ​ជា​រឿង​អសារបង់​ទាំងអស់។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ថា ប្រសិនបើ​តុលាការ​កាត់ទោស​ឲ្យ​លោក កឹម សុខា គ្មាន​ទោស​ពី​បទ​ចោទ​ថា...

លោក ហ៊ុន សែន៖ កម្ពុជា​នាំមុខ​គេ​ក្នុង​បេសកកម្ម​លក្ខណៈ​អន្តរជាតិ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​បាន​ជាប់​ជា​ប្រទេស​នាំមុខ​គេ​ដែល​ផ្តល់​ឱកាស​ឲ្យ​កងទ័ព​នារី​មួក​ខៀវ​ចូលរួម​បេសកកម្ម​ជា​លក្ខណៈ​អន្តរជាតិ ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ទៅ​ក្រៅ​ប្រទេស​ជាច្រើន​ឆ្នាំ​មកនេះ។ មេដឹកនាំ​កម្ពុជា​ដែល​ប្ដេជ្ញា​កាន់​អំណាច​មួយ​ជីវិត លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក ដើម្បី​អបអរ​សាទរ​ខួប ៦៦​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ (UN) នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​ថា កងទ័ព​មួក​ខៀវ​កម្ពុជា​ជា​កម្លាំង​ជំនាញ​ផ្នែក​វិស្វកម្ម កម្លាំង​ពេទ្យ កម្លាំង​បោស​សម្អាត​មីន...

បណ្ឌិត​មួយ​រូប​ចោទ​លោក កឹម សុខា ថា​ចង់​ក្លាយ​ជា​អ្នក​នយោបាយ​ដេក​ចាំ​ទទួល​ផលប្រយោជន៍

អ្នក​ឃ្លាំមើល​សង្គម​ម្នាក់​បាន​ប្រៀបធៀប និង​ឌឺដង​ទៅកាន់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ថា​ជា​ប្រពន្ធ​គ្រប់​លក្ខណ៍​ដ៏​ស្លូតបូត​ម្នាក់​ដែល​ប្រកាស​លែងលះ​ប្តី​ដ៏​ឆ្លាតវៃ និង​ចេះ​តស៊ូ​ដើម្បី​ខ្លួន ប៉ុន្តែ​នាង​ជា​ប្រពន្ធ​ប្រឹង​អង្គុយ​សមាធិ​ដោយ​ក្តី​សង្ឃឹម​ថា ខ្លួន​នឹង​ក្លាយ​ជា​មេម៉ាយ​ស្តុក​ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៣ ធ្នូ ទំនង​សំដៅ​រិះគន់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ថា​ដោយសារតែ​លោក កឹម សុខា ជឿ​លើ​អ្នក​ជិតខាង...

លោក ហ៊ុន សែន៖ ការ​សោយ​ទិវង្គត​របស់​សម្ដេច​ក្រុមព្រះ​គឺជា​ការ​បាត់បង់​ព្រះរាជ​ឥស្សរជន​ដ៏​ឆ្នើម

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា ការ​សោយ​ទិវង្គត​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជា​ការ​បាត់បង់​ព្រះរាជ​ឥស្សរជន​ក្នុង​ព្រះរាជវង្ស​ដ៏​ឆ្នើម​មួយ​ព្រះអង្គ ដែល​ទ្រង់​ពេញ​ព្រះហឫទ័យ​ស្នេហា​ជាតិ សាសនា ព្រះមហាក្សត្រ ប្រកប​ដោយ​ព្រះ​ឆន្ទៈ​មនសិការ​មោះមុត និង​វាងវៃ​ជា​អតិបរមា។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៨ ធ្នូ នេះ​ថា លោក​ពិតជា​មាន​ភាព​ក្តុកក្តួល និង​សោកស្ដាយ​ជាទីបំផុត​ចំពោះ​ការ​បាត់បង់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច...

លោក សម រង្ស៊ី ប្រកាស​រក​ការ​រួបរួម​ជាមួយ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ដើម្បី​ជាតិ​ខ្មែរ​រុងរឿង

អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចង់​ឱ្យ​មាន​ការ​រួបរួម​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ដើម្បី​ជាតិ​ខ្មែរ​រុងរឿង និង​ខ្លាំងក្លា​ទៅ​ថ្ងៃ​អនាគត ខណៈ​សកម្មជន​បក្ស​ប្រឆាំង​ឯកភាព​នឹង​ការ​រួបរួម​នេះ ប៉ុន្តែ​ត្រូវតែ​រួបរួម​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​សម្រាប់​កម្ពុជា មិនមែន​រួបរួម​ដើម្បី​បុគ្គល ឬ​ក្រុម​ណា​មួយ​នោះ​ទេ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អះអាង​នៅ​ក្នុង​ពិធី​ជួបជុំ​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​ចង់​ឱ្យ​មាន​ការ​រួបរួម​រវាង​ខ្មែរ​និង​ខ្មែរ ដើម្បី​រៀបចំ​ប្រទេស​មួយ​ដែល​អាច​ការពារ​ពលរដ្ឋ​ស្លូតត្រង់​ពី​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​ជាតិ ហើយ​នាំគ្នា​កសាង​អំពើ​ល្អ​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​ច្រើន។ លោក សម រង្ស៊ី អះអាង​ថា...

លោក កឹម សុខា ប្រកាស​ឲ្យ​ពលរដ្ឋ​រួម​សាមគ្គី​គ្នា​ដើម្បី​កម្ពុជា​មាន​សន្តិភាព​ពិតប្រាកដ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា អះអាង​ថា លោក​មាន​បំណង​ប្រាថ្នា​ចង់​ឃើញ​សង្គម​ជាតិ និង​ពលរដ្ឋ​ខ្មែរ​រួម​សាមគ្គី​គ្នា ចេះ​ជួយ​គ្នា​ទៅវិញ​ទៅមក ចេះ​អត់ឱន​ឲ្យ​គ្នា ដើម្បី​កម្ពុជា​មាន​សន្តិភាព​ពិតប្រាកដ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ថា ការ​កសាង​អំពើ​ល្អ មិន​គុំកួន​សងសឹក​គ្នា គឺ​សុទ្ធតែ​ជា​កត្តា​បង្ហាញ​អំពី​សន្ដានចិត្ត ឬ​ឆន្ទៈ​ក្នុង​ការ​ចង់​បាន​សន្តិភាព​ពិតប្រាកដ ដែល​នាំ​ឱ្យ​មាន​សេចក្ដីសុខ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត។...

ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ទាមទារ​នីតិសម្បទា​និង​សេរីភាព​ជូន​លោក កឹម សុខា ក្នុង​ខួប​៤​ឆ្នាំ​នៃ​ការ​រំលាយ​បក្ស

ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គឺជា​ថ្ងៃ​ខួប ៤​ឆ្នាំ​នៃ​សោកនាដកម្ម​ដ៏​ធំ​របស់​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​លោក ហ៊ុន សែន បាន​រំលោភ​រដ្ឋធម្មនុញ្ញ​កែ​ច្បាប់​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ពួកគេ​នៅតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​នីតិសម្បទា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​មក​លើ​មេដឹកនាំ​របស់​ខ្លួន គឺ​លោក កឹម សុខា។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ដែល​ជា​ថ្ងៃ​ខួប ៤​ឆ្នាំ​ដែល​តុលាការ​កំពូល​ក្រុង​ភ្នំពេញ​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ក្រុម​នេះ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ បន្ត​ដាក់​គំនាប​លើ​រដ្ឋាភិបាល​លោក ហ៊ុន...

លោក ហ៊ុន សែន បង្ហាញ​ភាព​សោកសៅ​ចំពោះ​មរណភាព​កូនប្រុស​ក្នុង​របប​ប្រល័យ​ពូជសាសន៍

លោក ហ៊ុន សែន បាន​លើកឡើង​នៅ​ថ្ងៃ​ខួប ៤៥​ឆ្នាំ​នៃ​ការ​ស្លាប់​កូន​របស់​លោក​ក្នុង​របប​ខ្មែរក្រហម​ថា ក្នុង​នាម​ជា​ឪពុក លោក​មិន​អាច​សុំ​មេបញ្ជាការ​របស់​ខ្លួន​យក​សាកសព​កូន​ខ្លួនឯង​ទៅ​បញ្ចុះ​ឱ្យ​បាន​ត្រឹមត្រូវ​ឡើយ ដែល​ករណី​នេះ​ជា​សោកនាដកម្ម​មួយ​ធ្វើ​ឱ្យ​លោក​មិន​អាច​បំភ្លេច​បាន ខណៈ​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា លោក​មិន​ត្រូវ​ដឹកនាំ​ប្រទេស​ឲ្យ​ដូច​ទៅ​នឹង​ការ​ឈឺចាប់​របស់​ខ្លួន​នោះ​ឡើយ។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា នេះ​ថា ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ប្រជាជន​ទូទាំង​ប្រទេស​មាន​សិទ្ធិ​តិច​ជាង​សត្វ​ឆ្កែ ឬ​ឆ្មា​ទៅទៀត ដែល​សត្វ​ទាំងនោះ​មាន​សិទ្ធិ​ការពារ​កូន​ខ្លួនឯង​ច្រើន​ជាង​មនុស្ស ប៉ុន្តែ​លោក​ត្រូវតែ​ទ្រាំ​អត់ធ្មត់​ដើម្បី​រំដោះ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ចេញពី​របប​ឃោរឃៅ​នេះ។ លោក​អះអាង​ថា...

គណបក្ស​ភ្លើង​ទៀន​តែងតាំង​អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ជា​អ្នក​នាំពាក្យ​របស់​ខ្លួន

អតីត​គណបក្ស សម រង្ស៊ី គឺ​គណបក្ស​ភ្លើង​ទៀន បាន​សម្រេច​ទទួល​យក​អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក ថាច់ សេដ្ឋា ជា​សមាជិក​របស់​ខ្លួន ព្រមទាំង​បាន​តែងតាំង​សមាជិក​ថ្មី​រូប​នេះ​ជា​អ្នក​នាំពាក្យ​របស់​គណបក្ស​ផង​ដែរ ខណៈ​សកម្មជន​បក្ស​ប្រឆាំង​រិះគន់​ថា ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​បំណង​នៃ​ការ​បោះបង់​ស្មារតី​សង្គ្រោះ​ជាតិ​ពី​សំណាក់​ក្រុម​អ្នក​ប្រឆាំង​ភាគី​លោក សម រង្ស៊ី ទាំងនោះ។ គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ថា ក្រោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា កន្លងទៅ បាន​សម្រេច​ទទួល​យក​លោក...

សកម្មជន​បក្ស​ប្រឆាំង​បង្ហាញ​ការ​សង្ស័យ​ពាក់ព័ន្ធ​ការ​ឆ្មក់​ចាប់​ខ្លួន​អ្នក​រិះគន់​លោក ជា សុផារ៉ា

សកម្មជន​បក្ស​ប្រឆាំង​រិះគន់​ការ​ឆ្មក់​ចាប់​ខ្លួន​លោក គង់ ឃៀង ទាំងស្រុង​ក្នុង​ករណី​លោក​ចោទ​ប្រកាន់​លោក ជា សុផារ៉ា ព្រោះ​ការ​ធ្វើ​បែប​នេះ​គឺជា​ការ​បង្កើន​នូវ​ការ​សង្ស័យ​លើ​លោក ជា សុផារ៉ា កាន់តែ​ខ្លាំង​ទៅវិញ ស្រប​ពេល​ដែល​តុលាការ​សម្រេច​ឃុំ​ខ្លួន​សមាជិក​បក្ស​កាន់​អំណាច​រូប​នេះ​ទាំង​មិន​បាន​បើក​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​ថែមទៀត។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ វិច្ឆិកា នេះ​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​អនុវត្ត​ច្បាប់​គ្មាន​ការ​បែងចែក​ឋានៈ​បុណ្យ​ស័ក្តិ​អ្វី​នោះ​ទេ ជាពិសេស​ក្នុង​ករណី​លោក...

Latest news