30 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

លោក ហ៊ុន សែន គំរាម​ថា​អ្នក​ដែល​ចង់​ផ្លាស់ប្ដូរ​ទិសដៅ​នយោបាយ​របស់​លោក គឺ​ត្រូវ​ធ្វើ​ឃាត​លោក​ជា​មុន​សិន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ថា អ្នក​ណា​ដែល​ចង់​ផ្លាស់ប្ដូរ​ទិសដៅ​នយោបាយ​របស់​លោក គឺ​ត្រូវ​ធ្វើ​ឃាត​លោក​ជា​មុន​សិន ប៉ុន្តែ​អ្នក​ដែល​ប៉ុនប៉ង​ធ្វើ​ឃាត​លោក ពួកគេ​ក៏​មិន​ប្រាកដ​ថា​នៅ​មាន​ជីវិត​ដែរ។ អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ជា​មេដឹកនាំ​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក​រូប​នេះ បាន​អះអាង​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​១១ និង​សាងសង់​គន្លង​ផ្លូវ​ថ្មី​វាង​ក្រុង​ព្រៃវែង នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២១ ថា អ្នក​ដែល​មាន​បំណង​ចង់​សម្លាប់​រូបលោក​កាល​ពី​មុន ហើយ​ចង់​ធ្វើ​ឃាត​លោក​នៅ​ពេលនេះ​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយករដ្ឋមន្ត្រី​ទៀត​នោះ ពួកគេ​ក៏​មិន​រួច​ខ្លួន​ដែរ ព្រោះ​ថា​លោក ហ៊ុន សែន...

លោក ហ៊ុន សែន គំរាម​មិន​ឱ្យ​លោក ស ខេង ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​លោក​ជា​ដាច់ខាត

មេដឹកនាំ​ត​វង្ស​ត្រកូល​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន គំរាម​មិន​ឱ្យ​អនុប្រធាន​គណបក្ស​កាន់​អំណាច លោក ស ខេង ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​កម្ពុជា បន្ទាប់ពី​ខ្លួន​នោះ​ទេ បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​គាំទ្រ​កូនប្រុស​ខ្លួនឯង គឺ​លោក ហ៊ុន ម៉ាណែត ជា​អ្នក​បន្ត​តំណែង​នាយករដ្ឋមន្ត្រី​ដើម្បី​ថែរក្សា​អំណាច​ត្រកូល «ហ៊ុន» ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។ បុរស​ខ្លាំង​នៅ​កម្ពុជា ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក​រូប​នេះ ក៏​បាន​ព្រមាន​ជា​ចំហ​ទៅ​កាន់​អ្នកវិភាគ​ទាំងអស់​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ក្នុង​ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២ ធ្នូ...

លោក ហ៊ុន សែន ប្រកាស​គាំទ្រ​កូនប្រុស​ច្បង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជា​ផ្លូវការ​ហើយ

លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​លើកដំបូង​នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ នេះ​ថា កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​មួយ​រូប​ក្នុង​ចំណោម​បេក្ខជន​ផ្សេង​ទៀត​ដែល​នឹង​ឈរ​ឈ្មោះ​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​លោក។ មេដឹកនាំ​ដែល​ព្យាយាម​កាន់​អំណាច​ត​ត្រកូល​រូប​នេះ បាន​អះអាង​ជា​ចំហ​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ និង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្នុង​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ធ្នូ នេះ​ថា លោក​នឹង​គាំទ្រ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃ​មុខ ព្រោះ​ថា​ក្នុង​នាម​លោក​ជា​ឪពុក មាន​តួនាទី​គាំទ្រ...

ភាគ​៩៖ តើ​អ្វី​ទៅ​ជា​បណ្ដាញ​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា កូចាម៉ា (KOJAMA)?

តើ​បក្ស​ប្រជាជន​កម្ពុជា បង្កើត​បណ្ដាញ​សាខា​យុវជន​បក្ស​ក្រៅ​ប្រទេស យក​ធនធាន​បាន​មកពី​អ្វី​ទៅ​ជួយ​ឧបត្ថម្ភ? ក្នុង​ភាគ​ទី​៩ លោក ហាស់ សាន សូម​ពិនិត្យ​មើល​របៀប​រៀបចំ​នៅ​អាស៊ី និង​អាស៊ី​អគ្នេយ៍ ហើយ​មនុស្ស​បែប​ណា​គ្រប់គ្រង​ត្រួតត្រា​បណ្ដាញ​ក្រៅ​ប្រទេស​ទាំងនោះ។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ពង្រីក​បណ្ដាញ​សាខា​របស់​ខ្លួន​ទៅ​ខាងក្រៅ​ប្រទេស ដោយ​ប្រើ​ធនធាន​បាន​មកពី​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ គ្រប់គ្រង​សេដ្ឋកិច្ច​ក្នុង​ផ្ទៃ​ប្រទេស ហើយ​បែង​ក្រឡា​ចែកចាយ​ទៅ​ឲ្យ​កូនចៅ សាច់ញាតិ គូកន មិត្តភ័ក្ដិ គ្រប់គ្រង ចាត់ចែង ដើម្បី​រក​ប្រយោជន៍​ចែក​គ្នា។ ក្នុង​រយៈកាល​រាប់​ទសវត្ស​កន្លងមក​នេះ បក្ស​ក្តោបក្តាប់​អំណាច​ផ្ដាច់មុខ​នេះ បាន​ជាប់​ឈ្មោះ​អាស្រូវ​ទាក់ទង​នឹង​អំពើពុករលួយ គ្រឿងញៀន​រត់​ពន្ធ​ឆ្លងកាត់​ប្រទេស ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ក្នុង​ទឹក...

ភាគ​៨៖ តើ​នៅ​អឺរ៉ុប បក្ស​ប្រជាជន​កម្ពុជា​ពង្រីក​បណ្ដាញ​យុវជន​នៅ​ប្រទេស​សំខាន់ៗ​ណា​ខ្លះ ហើយ​អ្នក​ណា​ខ្លះ​ចូលរួម?

ក្រៅពី​ការ​បង្កើត​បណ្ដាញ​ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​អាមេរិក​ខាងជើង គណៈកម្មាធិការ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បង្កើត​បណ្ដាញ​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​សហភាព​អឺរ៉ុប។ អ្នក​ចូលរួម​មិនមែន​មាន​តែ​ក្រុម​យុវជន​នោះ​ទេ មាន​ទាំង​មនុស្ស​ចំណាស់ៗ និង​ពាណិជ្ជករ​ចិន​ថែម​ទៀត​ផង។ ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស បែក​មែក​សាខា​ចេញពី​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​បែក​មែកធាង​នៅ​តាម​ប្រទេស​សេរី​ប្រជាធិបតេយ្យ​នៃ​សហភាព​អឺរ៉ុប មាន​រយៈពេល​យ៉ាង​តិច ៦​ឆ្នាំ គឺ​ពី​ឆ្នាំ​២០១៥ មក។ មុន​ឆ្នាំ​២០១៥ សកម្មភាព​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា និង​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​សូវ​ស្តែង​ចេញ​ជា​រូបភាព​ព្រោងព្រាត​នោះ​ទេ ទាំង​នៅ​សហរដ្ឋ​អាមេរិក...

ភាគ​៧៖ តើ​បណ្ដាញ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បរទេស​ចេញពី​ប្រភព​ណា​មុន​គេ?

គណបក្ស​ប្រជាជន​កម្ពុជា ពង្រីក​បណ្ដាញ​អតីត​បក្ស​កុម្មុយនីស្ត​នេះ​នៅ​បរទេស​តាម​មធ្យោបាយ​ប្រើ​ឈ្មោះ​ក្រុម​យុវជន​ដែល​ផុស​ចេញពី​ក្រុម​បច្ចេកទេស​ផ្នែក​ស៊ើបការណ៍​សម្ងាត់​តាម​អន្តរ​បណ្ដាញ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត។ បណ្ដាញ​រើស​សមាជិក​ចូល​បក្ស​នៅ​បរទេស ធ្វើ​ទៅ​បាន​ដោយ​ស្ថានទូត​ខ្មែរ​ជា​អ្នក​ជួយ​ជ្រោមជ្រែង។ ក្នុង​ភាគ​ទី​៧ នេះ លោក ហាស់ សាន ពិនិត្យ​មើល​ច្បាប់​ចំពោះ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង និង​មុខងារ​របស់​បេសកកម្ម​ទូត ថា​តើ​បំពាន​អ្វី​ខ្លះ? ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ជាច្រើន​តាម​រដ្ឋ​តាម​ក្រុង​មួយ​ចំនួន កំពុងតែ​លង់លុះ​តាម​វេទមន្ត​សណ្ដំ​ពី​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា ទទួល​បន្ទុក​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ធ្វើជា​សមាជិក​បម្រើ​គោលការណ៍​នយោបាយ​បក្ស​ជាមួយ​នឹង​ការ​សន្យា​ផ្តល់​កិត្តិយស មុខមាត់ លាភសក្ការៈ​ផ្សេងៗ ដូចជា​បុណ្យស័ក្តិ លុយកាក់​ជាដើម។ ក្រៅពី​ការ​សន្យា​ផ្តល់​លាភ និង​ការ​សង្ឃឹម​ទទួល​លាភ ខ្មែរ​សុទ្ធ ខ្មែរ​កាត់​នៅ​បរទេស​មួយ​ចំនួន​គិត​ថា...

ភាគ​៦៖ លោក ហ៊ុន ម៉ាណែត កំពុង​នាំគ្នា​រៃអង្គាស​លុយ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ដោយ​យក​គំរូ​តាម​បក្ស​ប្រឆាំង

ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស មាន​រចនាសម្ព័ន្ធ​រៀបចំ​ចាត់តាំង​មិន​ត្រឹមតែ​យុវជន​ខ្មែរ-អាមេរិកាំង​ប៉ុណ្ណោះ​ទេ។ មនុស្ស​ចំណាស់ៗ​ហួស​ពី​វ័យ​យុវជន ក៏​ត្រូវ​បាន​គេ​ចាត់តាំង​ដែរ។ ក្នុង​ភាគ​ទី​៦ លោក ហាស់ សាន ពិនិត្យ​មើល​ច្បាប់​សហព័ន្ធ​សហរដ្ឋ​អាមេរិក ដែល​ចែង​អំពី​ពលរដ្ឋ​អាមេរិកាំង និង​សមាជិកភាព​ក្នុង​បក្ស​កុម្មុយនីស្ត ឬ​បក្ស​ក្តាប់​អំណាច​ផ្ដាច់ការ​ផ្តាច់​មុខ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មន្ត្រី​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា រួម​ទាំង​មន្ត្រី​ការទូត​ក្រោម​បញ្ជា​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ដើរ​ជួប​សហគមន៍​ខ្មែរ-អាមេរិកាំង រួច​គិត​ថា​បើ​ក្រុម​បក្ស​ប្រឆាំង​អាច​ដើរ​រើស​សមាជិក​រៃអង្គាស​លុយ​តាម​សហគមន៍​ខ្មែរ​បាន ហេតុ​អ្វី​គេ​ធ្វើ​ដូច​គ្នា​ដែរ​មិន​បាន? អ្នក​ទាំងនោះ​គិត​ថា នៅ​ស្រុក​សេរី ប្រជាធិបតេយ្យ គេ​អាច​ធ្វើ​បាន​ដូច​គេ​ដូច​ឯង​ដោយ​សេរី​មិន​បាច់​ខ្វល់ខ្វាយ​អំពី​ផលវិបាក​អ្វី​មួយ​ឡើយ។ ការ​យល់ដឹង​បែប​នេះ​ត្រូវ​ម្យ៉ាង...

លោក ហ៊ុន ម៉ាណែត យល់​ជំហរ​រឹងមាំ​របស់​អាមេរិក​ទើប​ផ្សាយ​ត្រឹម​ពាក្យ «ជួប​សម្ដែង​ការគួរសម» ក្រោយ​ជួប​ទូត​អាមេរិក

អ្នកវិភាគ​បញ្ហា​សង្គម បាន​លើកឡើង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ កញ្ញា ថា សារ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដែល​រំលេច​ឡើង​ថា «សារសំខាន់​នៃ​អធិបតេយ្យភាព ឯករាជ្យ និង​លទ្ធិប្រជាធិបតេយ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា» គឺជា​សារ​រំឭក​ថា សហរដ្ឋ​អាមេរិក​នៅតែ​ឈរ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ប្រាថ្នា​របប​ប្រជាធិបតេយ្យ​សេរី។ សារ​របស់​ស្ថានទូត​អាមេរិក បាន​បង្ហោះ​សារ​នេះ​ឡើង​ក្រោយ​ជំនួប​មួយ​ជាមួយ​លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២១ ដើម្បី​ណែនាំ​លោក​វរសេនីយ៍ឯក Jacky Ly អនុព័ន្ធ​យោធា​អាណត្តិ​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។ ទាំង​លោក ហ៊ុន ម៉ាណែត...

បទវិភាគ៖ តើ​អ្នក​ណា​ជា​មនុស្ស​គន្លឹះ​នាំ​ឲ្យ​មាន​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ?

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ព្រមព្រៀង​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​សឹង​កន្លះ​នគរ​នេះ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន រំលាយ​ចោល​កាលពី​ឆ្នាំ​២០១៧។ តើ​អ្នក​ណា​ជា​មនុស្ស​គន្លឹះ​នាំ​ឲ្យ​មាន​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ? ហើយ​ថា​តើ​មាន​អ្វី​ជា​ចំណុច​សំខាន់​បំផុត​មុន​នឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ? នៅ​ខែ​សីហា ឆ្នាំ​២០១៧ លោក អូន...

ភាគ​១៖ តើ​បណ្ដាញ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​ធ្វើ​សកម្មភាព​អ្វី​ខ្លះ ហើយ​មាន​បំណង​អ្វី​នៅ​បរទេស?

តាម​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​មួយ​រក​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បង្កើន​ការ​ប្រើប្រាស់​បណ្ដាញ​យុវជន​ឲ្យ​ធ្វើ​សកម្មភាព​ជ្រើសរើស​មនុស្ស​ក្នុង​សហគមន៍​ខ្មែរ​នៅ​បរទេស​ឲ្យ​ចូល​ជា​សមាជិក​បក្ស​របស់​ខ្លួន​យ៉ាង​គគ្រឹកគគ្រេង។ តើ​ការ​រៀបចំ និង​ការ​បង្កើន​នូវ​បណ្ដាញ​របស់​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​មាន​បំណង​អ្វី? តើ​ពួកគេ​បង្កើត​បណ្ដាញ​នៅ​បរទេស​ដោយ​របៀប​ណា ហើយ​អ្នក​ណា​ជា​មេ​គំនិត? គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​កិច្ច​ដឹកនាំ​ប្រធាន​ថ្មី គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាម​ដើម ហ៊ុន ណាល់ ឬ ហ៊ុន ប៊ុនណាល់ ក្រោយ​ពី​លោក ជា ស៊ីម ប្រធាន​បក្ស​ពីមុន​បាន​ទទួល​មរណភាព​បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ពង្រីក​ទំហំ​សមាជិកភាព​បក្ស​ឥត​ឈប់ឈរ ដោយ​ផ្តើម​ពី​ក្នុង​ប្រទេស ហើយ​បន្ត​ទៅ​ក្រៅ​ប្រទេស​ថែមទៀត។ ក្នុង​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា...

Latest news