TAG
ហ៊ុន សែន
លោក ហ៊ុន ម៉ានី និងមន្ត្រីបក្សថ្កោលទោសបុរសម្នាក់គប់ស្បែកជើងលើលោក ហ៊ុន សែន
កូនប្រុសទី៣ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ថ្លែងថា បាននាំគ្នាបង្ហាញសារថ្កោលទោសលើពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ដែលបានគប់ស្បែកជើងទៅលើលោក ហ៊ុន សែន អំឡុងលោកជួបជាមួយអ្នកគាំទ្រនៅសហរដ្ឋអាមេរិក។
ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា និងត្រូវជាកូនប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ានី បានចេញប្រតិកម្មភ្លាមៗលើហ្វេសប៊ុក ដោយចាត់ទុកការគប់ស្បែកជើងថាជាទង្វើដែលប្រមាថមកលើពុក មកលើនាយករដ្ឋមន្ត្រី មកលើប្រធានគណបក្សប្រជាជនកម្ពុជា គឺជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត។
លោកបន្តថា ទង្វើនេះក្នុងនាមខ្លួនជាកូន និងជាសមាជិកគណបក្ស...
មេដឹកនាំវៀតណាមបន្តសុំលោក ហ៊ុន សែន ជួយពលរដ្ឋវៀតណាមឱ្យបានភាពស្របច្បាប់នៅកម្ពុជា
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ បន្តសុំលោក ហ៊ុន សែន ជួយដល់ប្រជាពលរដ្ឋវៀតណាមដែលកំពុងរស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ មកទទួលបានភាពស្របច្បាប់។
ការបន្តស្នើសុំនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ (Phạm Minh Chính) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក។
តាមការចុះផ្សាយរបស់សារព័ត៌មាន...
លោក ហ៊ុន សែន ថាកម្ពុជាចង់ធ្វើមិត្តគ្រប់បណ្តាប្រទេសទាំងអស់រួមទាំងអាមេរិក
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា កម្ពុជាចង់ធ្វើមិត្តគ្រប់បណ្តាប្រទេសទាំងអស់ រួមទាំងអាមេរិកផងដែរ ព្រោះកម្ពុជាប្រកាន់ជំហរនយោបាយអព្យាក្រឹតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។
មេដឹកនាំខ្មែរក្រាញអំណាច លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកបន្ទាប់ពីជំនួបជាមួយអតីតសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក ដូណាល់ អឹម បេនតុន (Donald M. Benton) កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ថា កម្ពុជាចង់ធ្វើមិត្តគ្រប់បណ្តាប្រទេសទាំងអស់រួមទាំងអាមេរិកផងដែរ...
លោក ហ៊ុន សែន ថាការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមកើនដល់៩០%
លោក ហ៊ុន សែន ថ្លែងថា កម្ពុជា-វៀតណាមបោះបង្គោលព្រំដែនកើនដល់ ៩០% ហើយដោយនៅសល់ ១០% ទៀត កំពុងចរចាបោះបញ្ចប់។
ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ក្នុងឆ្នាំ២០១៩ កម្ពុជា-វៀតណាមបោះបង្គោលព្រំដែនបានតែ ៨៤% ប៉ុន្តែរយៈពេល ២ឆ្នាំមកនេះ ប្រទេសទាំងពីរបានបោះបង្គោលព្រំដែនបានចំនួន...
លោក ហ៊ុន សែន ថាមិនបានចោទអាមេរិកជួយលោក កឹម សុខា ផ្តួលរំលំរដ្ឋាភិបាលទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធថា លោកមិនបានចោទអាមេរិកនៅពីក្រោយសំណុំរឿងលោក កឹម សុខា នោះទេ ខណៈអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី Wendy Sherman បារម្ភអំពីដំណើរការសវនាការសំណុំរឿងរបស់លោក កឹម សុខា។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានរដ្ឋាភិបាលចោទប្រកាន់ពីបទរួមគំនិតជាមួយបរទេស ក្នុងគម្រោងមួយដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហៅថា «ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល»...
អតីតមន្ត្រីបក្សប្រឆាំងថាការជេរលោក ហ៊ុន សែន កន្លងមកគឺតាមការញុះញង់របស់លោក សម រង្ស៊ី
អតីតអនុប្រធានផ្នែករដ្ឋបាលគ្រប់គ្រងនៃគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-A) បានចេញលិខិតសុំទោសជាសាធារណៈ ដោយអះអាងថា ការជេរប្រមាថទៅលើមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កន្លងមក គឺដោយសារតែលោកទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងជឿតាមការញុះញង់របស់អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី។
អតីតអនុប្រធានផ្នែករដ្ឋបាលគ្រប់គ្រងនៃគណបក្សសង្គ្រោះជាតិប្រចាំនៅទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក គឺលោក យង់ ប្រេឌី ណុយ (Brady Young Noy) បានចេញលិខិតសុំទោសជាសាធារណៈ...
សហមេធាវីរបស់លោក កឹម សុខា ថាការបន្តចោទប្រកាន់កូនក្ដីធ្វើឱ្យប៉ះពាល់ទំនាក់ទំនងអន្តរជាតិ
សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា អះអាងថា ការបន្តចោទប្រកាន់លើប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក្នុងសំណុំរឿង «សន្ទិដ្ឋភាពជាមួយរដ្ឋបរទេស» នឹងធ្វើឱ្យប៉ះពាល់រវាងទំនាក់ទំនងរដ្ឋាភិបាលកម្ពុជាជាមួយសហគមន៍អន្តរជាតិ ស្របពេលដែលអឺរ៉ុបព្រមានដកប្រព័ន្ធអនុគ្រោះពីកម្ពុជាបន្ថែមទៀត។
ប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី ម៉េង សុភារី ថាក្នុងកិច្ចព្រមព្រៀងរវាងគណបក្សសង្គ្រោះជាតិជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ បានឯកភាពបញ្ចប់បញ្ហានានាដែលបានកើតឡើង ជាពិសេសរឿងបោះឆ្នោតកាលពីឆ្នាំ២០១៣ ហើយការបញ្ចប់នេះ មិនមែនដោយមូលហេតុនៃការធ្វើបដិវត្តន៍ពណ៌អ្វីឡើយ ដោយសារបញ្ហាទាំងអស់នេះមិនមានកើតឡើងនៅកម្ពុជានោះទេ។
អ្នកស្រីបន្តថា...
អ្នកឃ្លាំមើល៖ លោក ហ៊ុន សែន លើករឿងលោក សម រង្ស៊ី បាត់ឱកាសជាការបង្វែងរឿងលោក កឹម សុខា
អ្នកឃ្លាំមើលចាត់ទុកការលើកឡើងរបស់លោក ហ៊ុន សែន ដែលថាលោក សម រង្ស៊ី មិនចូលរួមរំលែកទុក្ខបងប្រុសធ្វើឱ្យបាត់បង់ឱកាសនោះ គ្រាន់តែជាការបង្វែងព័ត៌មានទាក់ទងនឹងលោក កឹម សុខា ដែលសហរដ្ឋអាមេរិក អឺរ៉ុប និងសហគមន៍អន្តរជាតិកំពុងចាប់អារម្មណ៍ និងតឿនឱ្យដោះស្រាយប៉ុណ្ណោះ។
ក្នុងជំនួបជាមួយក្រុមអ្នកវិភាគតាមបណ្ដាញសង្គមរស់នៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅលោក សម រង្ស៊ី ថាជាអ្នកនយោបាយមិនចេះគ្រប់គ្រងឱកាស...
សហភាពអឺរ៉ុបជំរុញឱ្យកម្ពុជាផ្តល់ដំណោះស្រាយបន្ទាន់លើសំណុំរឿងលោក កឹម សុខា
អនុប្រធានសហភាពអឺរ៉ុប ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់ដំណោះស្រាយបន្ទាន់លើសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងធានាឱ្យបាននូវការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅឆ្នាំ២០២២ ខាងមុខនេះ តាមរយៈនៃការបើកឱ្យមានគណបក្សប្រឆាំងមួយដែលមានតម្លៃផ្លូវច្បាប់ពេញលេញ។
អនុប្រធានសហភាពអឺរ៉ុប ដែលតំណាងឱ្យរដ្ឋសមាជិកទាំង ២៧រដ្ឋក្នុងសហគមន៍អឺរ៉ុប លោក ចូសឹប បូរ៉ែល (Josep Borrell) បានលើកឡើងក្នុងកិច្ចប្រជុំដេញដោលរបស់សភាអឺរ៉ុប កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ថា សហភាពអឺរ៉ុបបានបើកចំហក្នុងការចូលរួមឡើងវិញរបស់កម្ពុជាលើការពិភាក្សាអំពីប្រព័ន្ធអនុគ្រោះពន្ធ EBA ប្រសិនបើមានការកែលំអឱ្យបានកាន់តែល្អប្រសើរច្រើនឡើងលើបញ្ហានៃលំហលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាសព្វថ្ងៃនេះ។
តំណាងសហភាពអឺរ៉ុប លើកឡើងថា...
អ្នកតស៊ូមតិ៖ លោក ហ៊ុន សែន នឹងរងភាពអាម៉ាស់ធ្ងន់ធ្ងរជុំវិញកិច្ចប្រជុំអាស៊ាន-អាមេរិក
ក្រុមអ្នកតស៊ូមតិរស់នៅក្រៅស្រុក លើកឡើងថា លោក ហ៊ុន សែន នឹងរងនូវភាពអាម៉ាស់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដោយសារសហរដ្ឋអាមេរិកបានទម្លាក់តម្លៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាមេរិកយ៉ាងធ្ងន់ធ្ងរ ព្រោះមិនបានរៀបចំឱ្យមានជំនួបទ្វេភាគីរវាងសហប្រធានទាំងពីរ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១០ ឧសភា ថា...