TAG
ឡៅ ម៉ុងហៃ
៣៧ឆ្នាំជានាយករដ្ឋមន្ត្រី បុរសខ្លាំងកម្ពុជារំលោភរដ្ឋធម្មនុញ្ញនិងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះ
កាលថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ត្រូវបានរដ្ឋសភាសាធារណរដ្ឋប្រជាមានិតកម្ពុជា បោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា។
គិតមកដល់ថ្ងៃនេះ គឺជារយៈពេល ៣៧ឆ្នាំដែលបុរសខ្លាំងកម្ពុជានៅក្នុងឋានៈជានាយករដ្ឋមន្ត្រី ដែលអ្នកតាមដានសង្គមលើកឡើងថា បានរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះ។
បុរសខ្លាំងកម្ពុជា ធ្លាប់មានប្រសាសន៍កន្លងមកថា លោកគឺជាមេដឹកនាំម្នាក់ដែលឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេ ហើយក៏កាន់អំណាចបានយូរជាងគេ កម្រមានមេដឹកនាំណាធ្វើបានណាស់។
បុរសខ្លាំងកម្ពុជា ត្រូវបានគេហទំព័រ Wikipedia សរសេរថាជាមេដឹកនាំមួយរូបក្នុងចំណោមមេដឹកនាំទាំង៤០ ដែលកាន់អំណាចយូរជាងគេលើពិភពលោក។
បុរសខ្លាំងកម្ពុជាបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីដំបូងដោយមិនមានការបោះឆ្នោតពីពលរដ្ឋនោះទេ...
លោក កឹម សុខា ថាប្រមុខការទូតប្រទេសលោកសេរីចង់ឃើញកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យ
មេដឹកនាំបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាព លោក កឹម សុខា អះអាងថា តំណាងប្រទេសជាមិត្តរបស់កម្ពុជាពិតជាចង់ឃើញកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងដោះលែងរាល់អ្នកទោសមនសិការទាំងឡាយ។
ការអះអាងរបស់លោក កឹម សុខា ធ្វើឡើងក្រោយពីលោកបានជួបជាមួយឯកអគ្គរដ្ឋទូតបារាំង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេក ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ និងឯកអគ្គរដ្ឋទូតស្តីទី នៃគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ផងដែរ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី១២ ខែមករា...
អ្នកឃ្លាំមើល៖ ការចាប់ខ្លួនប្រធានសហជីពណាហ្គាដាក់គុក គឺបង្ហាញភាពលម្អៀងរបស់អាជ្ញាធរទៅក្រុមហ៊ុន
ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា ការចាប់ខ្លួនប្រធានសហជីពនៃក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) ដាក់ពន្ធនាគារ និងការគាបសង្កត់តាមរូបភាពផ្សេងទៀត គឺបង្ហាញពីភាពលម្អៀងរបស់អាជ្ញាធរទៅខាងក្រុមហ៊ុនកាស៊ីណូ ដែលជាហេតុធ្វើឱ្យរាជការបាត់បង់នូវអព្យាក្រឹត និងយុត្តិធម៌ក្នុងការអនុវត្តច្បាប់របស់ខ្លួន។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១២ មករា នេះថា ដើម្បីឱ្យមានភាពយុត្តិធម៌ត្រឹមត្រូវ អាជ្ញាធរត្រូវតែប្រគល់សេរីភាពដល់ប្រធានសហជីពនៃក្រុមហ៊ុន ណាហ្គាវើលដ៍ ទាំងនោះវិញ ហើយជាងនេះទៅទៀត...
ក្រុមតស៊ូមតិ៖ កម្ពុជានឹងទទួលប្រយោជន៍ច្រើនមិនអស់ បើមានប្រជាធិបតេយ្យពិតប្រាកដ
បញ្ញវន្តខ្មែរនៅក្រៅស្រុកលើកឡើងថា នៅពេលដែលកម្ពុជាមានប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដ ពេលនោះទាំងរដ្ឋាភិបាល និងពលរដ្ឋខ្មែរ នឹងទទួលបាននូវផលប្រយោជន៍គ្មានដែនកំណត់ពីការចងសម្ពន្ធភាពជាមួយប្រទេសប្រកាន់របបប្រជាធិបតេយ្យសេរីជឿនលឿនលើពិភពលោក ហើយកម្ពុជាក៏នឹងមានភាពថ្កុំថ្កើងរុងរឿងស្មើមុខលើឆាកអន្តរជាតិទៅថ្ងៃអនាគតផងដែរ។
ប្រធានប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃអង្គារ ទី២៨ ធ្នូ នេះថា ប្រសិនបើមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អាចស្ដារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឲ្យបានត្រឹមត្រូវដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នោះកម្ពុជានឹងមាននីតិរដ្ឋរឹងមាំដែលអាចធ្វើកិច្ចសហប្រតិបត្តិការល្អគ្រប់ជ្រុងជ្រោយជាមួយបណ្តាប្រទេសលើសកលលោក ទាំងវិស័យសេដ្ឋកិច្ច...
បណ្ឌិត ឡៅ ម៉ុងហៃ ទាមទារឲ្យរដ្ឋាភិបាលឆ្លាក់រូបព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៅរដ្ឋសភាជាតិ
អ្នកសង្កេតការណ៍ក្នុងស្រុកនិយាយថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានជួបការលំបាកច្រើនណាស់ក្នុងការបំពេញករណីយកិច្ចបម្រើជាតិកម្ពុជា ក្រោយពេលដែលទ្រង់ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីស្របច្បាប់ពីការទទួលបានសំឡេងគាំទ្ររបស់ពលរដ្ឋខ្មែរ ដែលបានរៀបចំឡើងដោយអ៊ុនតាក់ (UNTAC) កាលពីឆ្នាំ១៩៩៣។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃចន្ទ ទី៦ ធ្នូ ថា ការលំបាកដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវដោះស្រាយក្រោយពេលព្រះអង្គឈ្នះឆ្នោតដឹកនាំប្រទេសនោះ គឺស្ថាប័នរដ្ឋ...
លោក ហ៊ុន សែន គំរាមថាអ្នកដែលចង់ផ្លាស់ប្ដូរទិសដៅនយោបាយរបស់លោក គឺត្រូវធ្វើឃាតលោកជាមុនសិន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមថា អ្នកណាដែលចង់ផ្លាស់ប្ដូរទិសដៅនយោបាយរបស់លោក គឺត្រូវធ្វើឃាតលោកជាមុនសិន ប៉ុន្តែអ្នកដែលប៉ុនប៉ងធ្វើឃាតលោក ពួកគេក៏មិនប្រាកដថានៅមានជីវិតដែរ។
អតីតកម្មាភិបាលខ្មែរក្រហម និងជាមេដឹកនាំដែលក្រាញអំណាចយូរជាងគេក្នុងពិភពលោករូបនេះ បានអះអាងក្នុងពិធីសម្ពោធផ្លូវជាតិលេខ១១ និងសាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ថា អ្នកដែលមានបំណងចង់សម្លាប់រូបលោកកាលពីមុន ហើយចង់ធ្វើឃាតលោកនៅពេលនេះដើម្បីទប់ស្កាត់មិនឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីទៀតនោះ ពួកគេក៏មិនរួចខ្លួនដែរ ព្រោះថាលោក ហ៊ុន សែន...
លោក ហ៊ុន សែន គំរាមមិនឱ្យលោក ស ខេង ឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ពីលោកជាដាច់ខាត
មេដឹកនាំតវង្សត្រកូលនៅកម្ពុជា គឺលោក ហ៊ុន សែន គំរាមមិនឱ្យអនុប្រធានគណបក្សកាន់អំណាច លោក ស ខេង ឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីខ្លួននោះទេ បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសគាំទ្រកូនប្រុសខ្លួនឯង គឺលោក ហ៊ុន ម៉ាណែត ជាអ្នកបន្តតំណែងនាយករដ្ឋមន្ត្រីដើម្បីថែរក្សាអំណាចត្រកូល «ហ៊ុន» ទៅថ្ងៃមុខបន្តទៀត។
បុរសខ្លាំងនៅកម្ពុជា ដែលក្រាញអំណាចយូរជាងគេក្នុងពិភពលោករូបនេះ ក៏បានព្រមានជាចំហទៅកាន់អ្នកវិភាគទាំងអស់នៅក្នុងពិធីសម្ពោធផ្លូវក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី២ ធ្នូ...
អ្នកវិភាគ៖ អ្នកនយោបាយប្រជាធិបតេយ្យពិតប្រាកដត្រូវតែមានគំនិតដោះស្រាយបញ្ហានិងកសាងជាតិឱ្យរីកចម្រើន
អ្នកឃ្លាំមើលបញ្ហាសង្គម លើកឡើងថា អ្នកនយោបាយប្រជាធិបតេយ្យពិតប្រាកដ ត្រូវតែមានគំនិតដោះស្រាយបញ្ហា និងកសាងប្រទេសជាតិឱ្យបានរីកចម្រើន និងសុំឱ្យពលរដ្ឋសហការចូលរួមសកម្មក្នុងការអនុវត្តផែនការស្ដារអភិវឌ្ឍប្រទេសរបស់ខ្លួន ដើម្បីជាតិមាតុភូមិរីកចម្រើន ថ្កុំថ្កើង រុងរឿងទៅថ្ងៃអនាគត គឺមិនមែនធ្វើសកម្មភាពនយោបាយគ្រាន់តែជាការហែកហួរគ្នានោះទេ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២ ធ្នូ នេះថា បេសកកម្មរបស់អ្នកនយោបាយប្រជាធិបតេយ្យ គឺត្រូវតែលើកយកបញ្ហាសង្គមជាតិមកជជែកវែកញែក និងដោះស្រាយដោយប្រកាន់គោលការណ៍ក្រមសីលធម៌ ចៀសវាងការវាយប្រហាររឿងបុគ្គលផ្ទាល់ខ្លួន ដើម្បីគ្រាន់តែឈ្នះចាញ់គ្នា...
អ្នកវិភាគ៖ របៀបទាក់ទាញសន្លឹកឆ្នោតរបស់រដ្ឋាភិបាលកម្ពុជា ផ្ទុយស្រឡះពីប្រទេសប្រជាធិបតេយ្យជឿនលឿន
អ្នកវិភាគនយោបាយ និងសង្គម លើកឡើងថា របៀបនៃការទាក់ទាញសន្លឹកឆ្នោតរបស់រដ្ឋាភិបាលកម្ពុជា ផ្ទុយគ្នាដាច់ស្រឡះពីប្រទេសប្រជាធិបតេយ្យជឿនលឿន ស្របពេលដែលស្ថាប័នជាតិធំៗ ដូចជាស្ថាប័នអាជ្ញាកណ្ដាលរបស់កម្ពុជា ដែលហៅកាត់ថា គ.ជ.ប. ត្រូវគេមើលឃើញថាស្ថិតក្រោមឥទ្ធិពលនយោបាយរបស់បក្សកាន់អំណាចទាំងស្រុងសព្វថ្ងៃនេះ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៤ ខែវិច្ឆិកា នេះថា វិធីសាស្ត្រក្នុងការរកសំឡេងឆ្នោតរបស់បក្សកាន់អំណាចនៅកម្ពុជាមុនរដូវកាលបោះឆ្នោតបានមកដល់ ពួកគេតែងប្រើវិធានការគាបសង្កត់ និងបង្កការលំបាកដល់សកម្មភាពបក្សប្រឆាំងគ្រប់បែបយ៉ាង ដោយលើកឡើងពីបញ្ហានេះ ឬបញ្ហានោះ...
អ្នកវិភាគ៖ រដ្ឋាភិបាលកម្ពុជាបង្កើតច្បាប់មួយចំនួនក្នុងចេតនាកម្ទេចលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស
អ្នកវិភាគនយោបាយនិងសង្គម រិះគន់ថា រដ្ឋាភិបាលឯកបក្សដែលដឹកនាំដោយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានបង្កើតច្បាប់មួយចំនួនក្នុងចេតនាកម្ទេចលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាប៉ុណ្ណោះ។
អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី២២ ខែវិច្ឆិកា នេះថា ខ្លឹមសារនៃច្បាប់ខ្លះដែលរដ្ឋាភិបាលកម្ពុជាបានបង្កើតឡើង គឺដើម្បីបង្ក្រាបលើអ្នកទិតៀន និងក្រុមប្រឆាំងនឹងការដឹកនាំរបស់ខ្លួនប៉ុណ្ណោះ ហើយក៏ដើម្បីការពារអំណាចរបស់មេដឹកនាំបក្សកាន់អំណាចសព្វថ្ងៃនេះផងដែរ។
អ្នកវិភាគរូបនេះអះអាងថា...