TAG
ឡៅ ម៉ុងហៃ
អ្នកឃ្លាំមើលសង្គមថាការជេរប្រមាថខ្មែរគ្នាឯងជាការបំបែកបំបាក់សាមគ្គីជាតិខ្មែរទាំងមូល
ក្រុមអ្នកឃ្លាំមើលសង្គម អះអាងថា ទាំងអ្នកនយោបាយ និងពលរដ្ឋដែលបង្កការជេរប្រមាថរវាងខ្មែរគ្នាឯងទៅវិញទៅមក ឬការសងសឹករវាងពូជសាសន៍ខ្លួនឯង គឺជាការបំបែកបំបាក់សាមគ្គីជាតិខ្មែរខ្លួនឯងទាំងមូល។
អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ថា បើខ្មែរនៅតែវាយប្រហារបំបាក់មុខបំបាក់មាត់ បង្ខូចកិត្តិយសគ្នាទៅវិញទៅមកបែបនេះបន្តទៀតនោះ ជាតិខ្មែរនៅតែមិនបានសេចក្តីសុខជាដាច់ខាត ហើយកិត្តិយសរបស់កម្ពុជាទាំងមូលនឹងកាន់តែអាប់ឱនទៅៗថែមទៀត។
លោកអះអាងថា បរទេសដែលមានមហិច្ឆតាឈ្លានពានត្រួតត្រាខ្មែរ ពិតជាត្រេកអរណាស់នៅពេលដែលឃើញខ្មែរបែកបាក់សាមគ្គីជាតិឯងបែបនេះ។ បន្ថែមពីនេះ ពួកគេនឹងឆ្លៀតឱកាសធ្វើឱ្យខ្មែរឈ្លោះគ្នាកាន់តែខ្លាំងថែមទៀត ហើយពួកគេនឹងដើរតួជាអ្នកចាំជួយជ្រោមជ្រែងពង្រឹងអំណាចនៅពេលដែលភាគីណាមួយទៅពឹងគេ...
អ្នកឃ្លាំមើល៖ បក្សនយោបាយទាំងអស់ត្រូវជ្រើសរើសបេក្ខជនមេឃុំជាមនុស្សមានសមត្ថភាពអាចបម្រើពលរដ្ឋបាន
អ្នកឃ្លាំមើលសង្គម លើកឡើងថា ដើម្បីឲ្យមានយុត្តិធម៌ក្នុងការរៀបចំបេក្ខជនរបស់ខ្លួន គណបក្សនយោបាយទាំងអស់ត្រូវតែជ្រើសរើស និងតែងតាំងបេក្ខជនក្រុមប្រឹក្សាទាំងនោះជាមនុស្សដែលមានសមត្ថភាពបរិបូណ៌អាចបម្រើពលរដ្ឋបានពេញលេញនៅមូលដ្ឋាន។
អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២០ ខែសីហា ថា បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់គ្រប់គណបក្សនយោបាយ ត្រូវតែស្គាល់សក្ដានុពលរបស់ពលរដ្ឋរស់នៅក្នុងឃុំ-សង្កាត់ និងសក្ដានុពលនៃតំបន់របស់ខ្លួនឲ្យបានច្បាស់លាស់ មុននឹងឈរឈ្មោះឲ្យពលរដ្ឋបោះឆ្នោតគាំទ្រ។
លោកអះអាងថា បេក្ខជនក្រុមប្រឹក្សាឃុំមកពីគ្រប់គណបក្សនីមួយៗ ត្រូវតែផ្សារភ្ជាប់ទំនាក់ទំនងឲ្យបានល្អជាមួយប្រជាជននៅក្នុងឃុំដែលខ្លួនឈរឈ្មោះឲ្យបានកាន់តែច្រើន ដើម្បីងាយស្រួលនៅពេលដែលខ្លួនជាប់ឆ្នោតជាមេឃុំ ឬក្រុមប្រឹក្សា ដែលនឹងត្រូវសហការជាមួយពលរដ្ឋក្នុងឃុំនោះក្នុងការដោះស្រាយបញ្ហានានា និងរៀបចំឃុំ-សង្កាត់ដែលខ្លួនត្រូវគ្រប់គ្រងនោះឲ្យបានល្អជូនប្រជាពលរដ្ឋរបស់ខ្លួន។
បណ្ឌិត ឡៅ...
អ្នកវិភាគ៖ ពលរដ្ឋអាចធ្វើអ្វីៗបានទាំងអស់ លើកលែងតែមានការហាមឃាត់ពីច្បាប់ដែលត្រឹមត្រូវតាមស្មារតីធម្មនុញ្ញភាព
អ្នកឃ្លាំមើលសង្គម លើកឡើងថា ពលរដ្ឋអាចធ្វើអ្វីៗបានទាំងអស់ លើកលែងតែមានការហាមឃាត់ពីច្បាប់ ប៉ុន្តែប្រសិនបើច្បាប់ដែលបានហាមឃាត់នោះផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិនោះ គឺមិនមែនជាច្បាប់ទេ។
អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១២ ខែសីហា ថា កម្ពុជាបានប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស និងការគោរពច្បាប់ ដូច្នេះប្រសិនបើមានការបកស្រាយពន្លាតវិសាលភាពរបស់ច្បាប់ និងយកច្បាប់ទាំងនោះមកចោទប្រកាន់ដើម្បីដាក់ទោសទណ្ឌលើពលរដ្ឋខ្មែរដែលបានប្រើប្រាស់សិទ្ធិរបស់គេក្នុងរង្វង់ច្បាប់ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ នោះគឺជាការបង្កនូវភាពអយុត្តិធម៌ពីសំណាក់អ្នកបកស្រាយច្បាប់នោះតែប៉ុណ្ណោះ។
លោកអះអាងថា ការរំលោភបំពានរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដើម្បីទៅបង្ក្រាប...
អ្នកវិភាគ៖ ការបោះបង់ចោលកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺដូចជាការកាប់ព្រៃឫស្សីដែលការពារបន្ទាយលង្វែកដូច្នោះដែរ
អ្នកឃ្លាំមើលបញ្ហាសង្គម ព្រមានថា ការបោះបង់ចោលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ គឺមិនខុសពីការកាប់ព្រៃឫស្សីដែលជាកំផែងសម្រាប់ការពារបន្ទាយលង្វែក ឲ្យទ័ពសៀមចូលវាយលុកយកបន្ទាយរបស់ខ្លួនដូច្នោះដែរ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ថា ដើម្បីឲ្យខ្មែរអាចរក្សាអធិបតេយ្យជាតិរបស់ខ្លួនបាន កម្ពុជាត្រូវតែអនុវត្តតាមលិខិតុបករណ៍អន្តរជាតិដែលខ្លួនបានផ្តល់សច្ចាប័នកន្លងមក ដើម្បីចៀសវាងធ្វើខ្លួនជាស្មៅដែលរេតាមខ្យល់ដូចកាលពីទសវត្សឆ្នាំ១៩៧០ ដែលបានបោះបង់អព្យាក្រឹតភាពរបស់ខ្លួនលួចសហការជាមួយកងទ័ពវៀតណាមកុម្មុយនីស្ត ដែលនាំបញ្ហាដាក់ខ្លួនរហូតមកទល់សព្វថ្ងៃនេះ។
លោកអះអាងថា មេដឹកនាំកម្ពុជាគួរតែប្រើការគិតជាលក្ខណៈវិជ្ជមានថា ខ្លួនមិនមែនជាស្មៅ ហើយពួកប្រទេសមហាអំណាចក៏មិនមែនជាសត្វដំរីនោះដែរ...
សកម្មជនបក្សប្រឆាំងថាការចាប់ឃុំខ្លួនសកម្មជនបរិស្ថានជាការព្យាយាមបិទបាំងកំហុសរបស់រដ្ឋាភិបាល
សកម្មជនបក្សប្រឆាំង រិះគន់ថា ការចាប់ឃុំខ្លួន និងចោទប្រកាន់លើយុវជនការពារបរិស្ថាននាពេលកន្លងមក គឺជាការព្យាយាមបិទបាំងនូវកំហុសរបស់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សកាន់អំណាចសព្វថ្ងៃនេះ មិនអាចការពារការកាប់បំផ្លាញព្រៃឈើ ការលុបបឹង លុបទន្លេ និងការថែរក្សាបរិស្ថានបាន។
ការលើកឡើងរបស់សកម្មជនបក្សប្រឆាំង គឺរិះគន់លើតុលាការសាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់យុវជនការពារបរិស្ថានកាលពីពេលថ្មីៗនេះ។
សកម្មជនបក្សប្រឆាំងលោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ថា ការធ្វើទុក្ខបុកម្នេញលើសកម្មជនបរិស្ថានដូចសព្វថ្ងៃនេះ គឺមានន័យថា...
អ្នកវិភាគ៖ រដ្ឋាភិបាលគួរតែប្រើនីតិវិធីច្បាប់បញ្ចប់សកម្មភាពអតីតមេដឹកនាំប្រឆាំងលោក សម រង្ស៊ី
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា រដ្ឋាភិបាលកម្ពុជាដែលជាអ្នកមានអំណាចពីពលរដ្ឋខ្មែរ គួរតែប្រើប្រាស់នីតិវិធីច្បាប់ដើម្បីបញ្ចប់សកម្មភាពអតីតមេដឹកនាំប្រឆាំងលោក សម រង្ស៊ី ដើម្បីកុំឲ្យរំខានខ្លួនឯង និងអ្នកដទៃតទៅទៀត។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២២ ខែកក្កដា ថា មនុស្សវៃឆ្លាតនឹងមិនទៅអើពើដឹងឮ មិនឆ្លើយ មិនឆ្លង មិនឈ្លោះជាមួយមនុស្សដែលត្រូវបានគេចាត់ទុកជាទណ្ឌិតអត់បានការ គ្មាននរណាយកចិត្តទុកដាក់នោះទេ។
លោកអះអាងថា រដ្ឋាភិបាលកម្ពុជាគួរតែសហការជាមួយអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិដែលគេហៅកាត់ថា អាំងទែរប៉ូល ឲ្យចាប់ខ្លួនអតីតមេបក្សប្រឆាំងរូបនេះបញ្ជូនទៅកាត់ទោស...
បទវិភាគ៖ តើអ្នកនយោបាយណាខ្លះត្រូវចេញមុខសុំទោសបណ្ឌិត កែម ឡី ជាសាធារណៈ?
អ្នកសង្កេតការណ៍រកឃើញថា បណ្ឌិត កែម ឡី ត្រូវគេរៀបចំផែនការសម្លាប់ពីរលើកធំៗកាលពីពេលដែលលោកនៅមានជីវិត ហើយអ្នកនយោបាយធំៗពីររូបត្រូវមានសេចក្តីក្លាហានចេញមុខសុំទោសបណ្ឌិត កែម ឡី ជាសាធារណៈ ដើម្បីធ្វើជាគំរូដល់ក្មេងជំនាន់ក្រោយ និងបង្ហាញពីឆន្ទៈក្នុងការរួបរួមជាតិ។
មរណភាពរបស់បណ្ឌិត កែម ឡី បានធ្វើឲ្យពលរដ្ឋខ្មែរអ្នកស្នេហាជាតិស្ទើរមួយនគរ សោកស្តាយ និងទ្រហោយំលាយឡំទៅដោយការរៀបរាប់ពីសេចក្តីក្លាហាន គុណធម៌ និងឧត្ដមគតិរបស់លោក ដែលជាការបង្ហាញនូវសមានចិត្តរបស់អ្នកទាំងនោះថា ពួកគេពិតជាមានការសោកស្តាយជាទីបំផុត ដូច្នេះការបាត់បង់បណ្ឌិត កែម ឡី អាចបញ្ជាក់បានថា...
បញ្ញវន្តខ្មែរនៅក្រៅស្រុក៖ កម្ពុជាជាប្រទេសដែលមានអធិបតេយ្យភាពត្រឹមតែសម្បកក្រៅប៉ុណ្ណោះ
ក្រុមអ្នកតស៊ូមតិរិះគន់ថា កម្ពុជា គឺជាប្រទេសដែលមានអធិបតេយ្យភាពត្រឹមតែសម្រកក្រៅប៉ុណ្ណោះ ប៉ុន្តែរចនាសម្ព័ន្ធផ្ទៃក្នុងជាតិ គឺស្ថិតក្នុងការគ្រប់គ្រងរបស់បរទេសឈ្លានពានទាំងស្រុង បើទោះបីជានាយករដ្ឋមន្ត្រីខ្មែរអួតពីការការពារអធិបតេយ្យភាពជាតិពេញៗមាត់ក៏ដោយ ប៉ុន្តែការប្រព្រឹត្តគឺផ្ទុយពីការអួតអាងរបស់គាត់ដាច់ស្រឡះតែម្តង។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ ខែកក្កដា នេះថា រដ្ឋអធិបតេយ្យ គឺជារដ្ឋដែលមានឯករាជភាពពេញលេញស្របតាមច្បាប់កំពូលរបស់ខ្លួន ដោយមិនចំណុះឲ្យបរទេសជិតខាងនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ កម្ពុជាស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន...
អ្នកវិភាគ៖ រដ្ឋាភិបាលខ្មែររសើបណាស់ពេលដែលរដ្ឋាភិបាលបរទេសលើកឡើងអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
អ្នកឃ្លាំមើលសង្គម អះអាងឡើងថា រដ្ឋាភិបាលខ្មែរពិតជារសើបណាស់នៅពេលដែលរដ្ឋាភិបាលបរទេសលើកឡើងអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ហើយជាញឹកញយ រដ្ឋាភិបាលកម្ពុជាតែងវាយបកទៅរដ្ឋាភិបាលបរទេសទាំងនោះវិញថា ការលើកឡើងរបស់ពួកគេ គឺជាការលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។
អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ថា ការលើកឡើងរបស់រដ្ឋាភិបាលកម្ពុជា គឺដូចគ្នាទៅនឹងការអះអាងរបស់ក្រសួងការបរទេសក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ដែលមេដឹកនាំខ្មែរក្រហម គឺលោក អៀង សារី បានសរសេរកំណត់ទូតយ៉ាងវែងមួយច្បាប់កាលថ្ងៃទី២២ ខែមេសា...
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យថាបក្សប្រជាជនកម្ពុជាគ្រាន់តែជាឧបករណ៍របស់វៀតណាមតែប៉ុណ្ណោះ
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) បានចាត់ទុកថា គណបក្សប្រជាជនកម្ពុជា ដែលមានអាយុ ៧០ឆ្នាំនេះជាគណបក្សដែលកើតពីវៀតណាម បម្រើវៀតណាម ហើយបំផ្លាញខ្មែរ។
ក្រុមនេះចាត់ទុកគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន គ្រាន់តែជាឧបករណ៍ដើម្បីសម្រេចវត្ថុបំណងលុកលុយឈ្លានពានរបស់កងទ័ពវៀតណាម ចូលកាន់កាប់ប្រទេសកម្ពុជា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ តែប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគណបក្សប្រជាជនកម្ពុជា បានប្រារព្ធខួបលើកទី៧០ ដែលសមាជិកនៃបក្សនេះបានធ្វើពិធីអបអរសាទរនៅថ្ងៃចន្ទ សប្តាហ៍នេះ យ៉ាងគគ្រឹកគគ្រេង។
សេចក្តីថ្លែងការណ៍របស់ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឡើងចំថ្ងៃខួបកំណើតរបស់គណបក្សប្រជាជនកម្ពុជា ២៨...