32.5 C
Phnom Penh

TAG

អំពើហិង្សា

អាមេរិក​ថា​កងកម្លាំង​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ

ក្រសួង​ការបរទេស​អាមេរិក រក​ឃើញ​ថា សមាជិក​នៃ​កងកម្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​ជំរុញ​ឱ្យ​អំពើ​និទ្ទណ្ឌភាព​នៅតែ​បន្ត​កើតមាន​ឡើង​នៅ​កម្ពុជា។ នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការបរទេស​អាមេរិក ស្ដីពី «ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឆ្នាំ​២០២១» ដែល​មាន​កម្រាស់​ជាង ៤០​ទំព័រ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឱ្យ​ដឹង​ថា ករណី​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ដូចជា​ការ​ធ្វើ​ទារុណកម្ម​ដោយ​អំពើ​ឃោរឃៅ ការ​ចាប់​ឃុំឃាំង​មនុស្ស​តាម​អំពើ​ចិត្ត និង​ការ​ប្រឆាំង​អ្នកទោស​នយោបាយ ជាដើម។ ក្រៅពី​បញ្ហា​នេះ ក៏​មាន​ការ​តាមដាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​ជីវិត​ឯកជន​របស់​ពលរដ្ឋ​តាម​ទំនើង​ចិត្ត និង​ការ​រឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សេរីភាព​នៅ​លើ​អ៊ីនធឺណិត រួម​ទាំង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា និង​ការ​គំរាមកំហែង ចាប់​ខ្លួន ឬ​កាត់ទោស​អ្នក​សារព័ត៌មាន​ដោយ​អយុត្តិធម៌។ ចំណែក​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី...

អាជ្ញាធរ​ចោទ​ក្រុម​កូដករ​ណាហ្គា​ជា​ស្ត្រី​ថា​បាន​ប្រើ​អំពើ​ហិង្សា​និង​ជេរ​ប្រមាថ​លើ​សមត្ថកិច្ច

អាជ្ញាធរ​រាជធានី​ភ្នំពេញ ចោទប្រកាន់​លើ​ក្រុម​កូដករ​ណាហ្គា​វើលដ៍ (NAGA World) ជា​ស្ត្រី ថា​បាន​ប្រើ​អំពើ​ហិង្សា និង​ជេរ​ប្រមាថ​លើ​សមត្ថកិច្ច​អំឡុង​ពេល​កូដកម្ម ខណៈ​វិវាទ​ការងារ​នេះ​បាន​អូស​បន្លាយ​ជាង ១​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​នៅតែ​មិនទាន់​មាន​ដំណោះស្រាយ​សមរម្យ។ ការ​ចោទ​នេះ ធ្វើឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២៣ មីនា ដោយ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា កន្លងមក អាជ្ញាធរ​បាន​ណែនាំ​ដល់​កូដករ​ណាហ្គា​វើលដ៍​ឱ្យ​បញ្ឈប់​សកម្មភាព​តវ៉ា​នៅ​តាម​ទី​សាធារណៈ និង​ប្រាប់​ឱ្យ​ទៅ​ទីលាន​ប្រជាធិបតេយ្យ បើ​ពួកគេ​ចង់​សម្ដែង​មតិ ប៉ុន្តែ​កូដករ​ទាំងនោះ​នៅ​បន្ត​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ខុសច្បាប់​នៅ​តាម​ទី​សាធារណៈ​ដដែល។ កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ អង្គការ​សមាគម​ចំនួន ៥១​ស្ថាប័ន​ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម លើកឡើង​ថា មួយ​រយៈ​មកនេះ​កូដករ​ណាហ្គា​វើលដ៍​ដែល​ភាគច្រើន​ជា​ស្ត្រី​បាន​រង​នូវ​អំពើ​ហិង្សា ការ​បៀតបៀន​ផ្លូវ​ភេទ...

អ្នក​រាយការណ៍​ពិសេស UN ទាមទារ​ឱ្យ​កម្ពុជា​បើក​ការ​ស៊ើបអង្កេត​ករណី​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើបអង្កេត​លើ​ករណី​សម្លាប់​ជីវិត​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​ឱ្យ​បាន​ឆាប់​រហ័ស មាន​ប្រសិទ្ធភាព ឯករាជ្យ មិន​លម្អៀង និង​មាន​តម្លាភាព។ អ្នក​រាយការណ៍​ពិសេស​រូប​នេះ​បាន​ចាត់ទុក​ថា ការ​បរាជ័យ​ក្នុង​ការ​ស៊ើបអង្កេត​លើ​ការ​សម្លាប់​ជីវិត​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ហើយ​រក​មុខ​ឃាតក​មិន​ឃើញ​ពី​សំណាក់​រដ្ឋាភិបាល គឺជា​ការ​រំលោភបំពាន​លើ​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ពលរដ្ឋ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ។ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បាន​ផ្ញើ​របាយការណ៍​មួយ​ស្ដីពី​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ទៅកាន់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​រដ្ឋាភិបាល​កម្ពុជា ប្រចាំ​ទីក្រុង​ហ្សឺណែវ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា ពួកគេ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់...

លោក សម រង្ស៊ី ថា​តុលាការ​ប្រទេស​បារាំង​ត្រៀម​ខ្លួន​ចាប់​លោក ហ៊ុន សែន នៅ​ពេល​អស់​អំណាច

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ក្រុង​ភ្នំពេញ រំឭក​ថា តុលាការ​ប្រទេស​បារាំង​ត្រៀម​ខ្លួន​ចាប់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន នៅ​ពេល​អស់​អំណាច និង​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​មេ​អង្គរក្ស​របស់​បុរស​ខ្លាំង​កម្ពុជា​ពីរ​រូប គឺ​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ករណី​គប់​គ្រាប់បែក​សម្លាប់​មនុស្ស​កាលពី​ឆ្នាំ​១៩៩៧។ លោក សម រង្ស៊ី បាន​សរសេរ​លើ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២២ ថា...

កម្លាំង​ប្រឆាំង​របប​រដ្ឋប្រហារ​នៅ​ភូមា​ដាក់​គោលដៅ​វាយឆ្មក់​លើ​ក្រុម​គាំទ្រ​និង​ពួក​យោធា

រយៈពេល​ជាង ១០​ខែ​មក​ហើយ​ចាប់តាំង​ពី​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល មនុស្ស​ស្លាប់​ដែល​ជា​ក្រុម​ប្រឆាំង​រដ្ឋប្រហារ​កើន​ឡើង​ជាង ១៣៥០​នាក់ និង​ចាប់​ខ្លួន​កើន​ឡើង​ជាង ១​ម៉ឺន ១​ពាន់​នាក់។ កាលពី​ថ្ងៃ​ទី​២៤ ធ្នូ ករណី​ឃាតកម្ម​មួយ​ដ៏​ឃោរឃៅ​កើតឡើង​ទៅ​លើ​ក្បួន​រថយន្ត​ស៊ីវិល​ដោយ​ដុត​មនុស្ស​ទាំង​រស់​ចំនួន ៣៥​នាក់។ ករណី​នេះ​នាំ​ឲ្យ​កងទ័ព​ប្រឆាំង​របប​សឹក បើក​យុទ្ធនាការ​សងសឹក​ដោយ​ដាក់​គោលដៅ​វាយប្រហារ​បែប​ទ័ព​ព្រៃ​ទៅលើ​គោលដៅ​របស់​ពួក​យោធា និង​ក្រុម​មន្ត្រី​ទាំងឡាយ​ណា​ដែល​មាន​ទំនាក់ទំនង​នឹង​ពួក​យោធា។ ដោយ​សភាពការណ៍​សឹក​កាន់តែ​ធ្ងន់ធ្ងរ គឺ​ផ្ទុះឡើង​សឹង​ទូទាំង​ប្រទេស ខណៈ​អំពើ​ហិង្សា​ក៏​កាន់តែ​សាហាវ បាន​នាំ​ឱ្យ​អគ្គលេខាធិការ​រង​ម្នាក់​នៃ​អង្គការ​សហប្រជាជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្ទាន់​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ពួក​យោធា​ឲ្យ​បញ្ចប់​ការ​វាយ​ប្រយុទ្ធ​គ្នា។ អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌​រូប​នេះ គឺ​លោក ម៉ារតាំង គ្រីហ្វ៊ី។ សេចក្ដី​ថ្លែងការណ៍​របស់​អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​មនុស្សធម៌ បាន​សម្ដែង​ក្តី​រន្ធត់​បន្ទាប់ពី​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​ប្រទេស​ភូមា​មក​ថា...

តុលាការ​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​អតីត​ស្នងការ​នគរបាល​ខេត្ត​កណ្តាល លោក ស្រេង សុខា

សាលាដំបូង​ខេត្ត​កណ្តាល បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​អតីត​ស្នងការ​នគរបាល​ខេត្ត​កណ្តាល លោក ស្រេង សុខា ហៅ ទ្រី ក្រោយពី​តុលាការ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​ជាង ១​ឆ្នាំ ពី​បទ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត។ ក្នុង​ដីកា​ចេញ​ដោយ​ចៅក្រម​ជំនុំជម្រះ លោក រស់ ផុនចាន់និមល ចុះ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បាន​បង្គាប់​ទៅ​សមត្ថកិច្ច​ឱ្យ​ចាប់​អតីត​ស្នងការ​នគរបាល​ខេត្ត​កណ្តាល លោក ស្រេង សុខា ហៅ ទ្រី យក​មក​ដាក់​ពន្ធនាគារ។ ដីកា​បង្គាប់​នេះ...

ជន​រងគ្រោះ​ក្នុង​សំណុំរឿង​ប៉ុនប៉ង​មនុស្ស​ឃាត​ដុត​ទាំង​រស់ ខក​ចិត្ត​នឹង​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ដោះលែង​ជនល្មើស

ជន​រងគ្រោះ​ម្នាក់​ក្នុង​ករណី​ប៉ុនប៉ង​មនុស្ស​ឃាត​ចាក់​សាំង​ដុត​ទាំង​រស់​នៅ​ឯ​ខេត្ត​ព្រះសីហនុ កំពុង​ទន្ទឹង​រង់ចាំ និង​ដង្ហោយ​រក​យុត្តិធម៌​សម្រាប់​ខ្លួន​គាត់ បន្ទាប់ពី​សំណុំរឿង​របស់​គាត់​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ផ្អឹប​ទុក​ចោល​ជិត ៣​ឆ្នាំ​មក​ហើយ។ លោក ស៊ុយ ប៊ុនថាន់ ជា​ជន​រងគ្រោះ បាន​ឲ្យ​សារព័ត៌មាន The Cambodia Daily ដឹង​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ថា រូបលោក​ត្រូវ​ជន​ដៃដល់​ឈ្មោះ លី ស្រេង រស់នៅ​ភូមិ​២ សង្កាត់​លេខ២ ក្រុង​ព្រះសីហនុ ចាប់​ដុត​ទាំង​រស់​កាលពី​ថ្ងៃ​ទី​២១ ខែ​មករា...

អ្នក​កាសែត​ម្នាក់​ដែល​ត្រូវ​ឈ្មួញ​ដី​វាយ ចោទ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​ផ្អឹប​សំណុំរឿង

អ្នក​សារព័ត៌មាន​ទូរទស្សន៍ MSJ TV ប្រចាំ​ខេត្ត​ព្រះសីហនុ និង​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ហិង្សា​ពី​ឈ្មួញ​ដីធ្លី​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​មន្ត្រី​សាលា​ឧទ្ធរណ៍​ដែល​បាន​ផ្អឹប​ទុក​សំណុំរឿង​របស់​គាត់​អូស​បន្លាយ​ពេល​ជិត ២​ឆ្នាំ​ទៅ​ហើយ មិនទាន់​មាន​ដំណោះស្រាយ និង​មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ។ ជនរងគ្រោះ​ឈ្មោះ ដួង ច័ន្ទបូរិទ្ធ ដែល​ជា​អ្នក​យក​ព័ត៌មាន​ប្រចាំ​ទូរទស្សន៍​អនឡាញ MSJ TV បាន​ឲ្យ​ដឹង​ថា បាន​ប្តឹង​អ្នកស្រី ជា សុខឡេង និង​កូនប្រុស​ដែល​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​រូបលោក កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ដោយ​អ្នក​ទាំង​ពីរ​បាន​វាយ​គាត់​ក្នុង​ពេល​ចុះ​ទៅ​យក​ព័ត៌មាន​ករណី​ទំនាស់​ដីធ្លី​មួយ​កន្លែង នៅ​ភូមិ​៤...

តុលាការ​សម្រេច​ឃុំ​ខ្លួន​មេបញ្ជាការ​ប៉េអិម​ក្រុង​ក្រចេះ​និង​គូកន​ពាក់ព័ន្ធ​ប្រើ​ហិង្សា​លើ​កុមារី​២​នាក់

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ក្រចេះ សម្រេច​ឃុំ​ខ្លួន​ជន​ជាប់ចោទ​ក្នុង​ករណី​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​កុមារី​ចំនួន ២​នាក់​នៅ​ខេត្ត​ក្រចេះ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ នគរបាល​យុត្តិធម៌ និង​កងរាជ​អាវុធហត្ថ​នៃ​ខេត្ត​នេះ ក៏​កំពុង​បន្ត​នីតិវិធី​ដើម្បី​កសាង​សំណុំរឿង​បន្ថែម​ទៀត​ដាក់​បន្ទុក​ប្រឆាំង​ជន​ជាប់ចោទ​ក្នុង​ករណី​អំពើ​ហិង្សា​នេះ។ ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​របស់​តុលាការ​ខេត្ត​ក្រចេះ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា របស់​លោក ឡេង ស៊ុនសុជាតិ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​ក្រចេះ ឱ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ ទេព ហ៊ុយ ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ក្រុង​ក្រចេះ និង​ជន​ជាប់ចោទ ២​នាក់​ទៀត រួម​មាន​ឈ្មោះ វុធ និង គឹម...

អ្នកវិភាគ៖ មេដឹកនាំ​ខ្មែរ​គួរតែ​ប្រើ​ភ្នែក​និង​ដៃ​ទិព្វ​រាប់​ពាន់​ដែល​មាន​ដើម្បី​តាមដាន​មន្ត្រី​ខិលខូច​ជាជាង​គាបសង្កត់​ពលរដ្ឋ

អ្នក​ឃ្លាំមើល​សង្គម​ប្រតិកម្ម​ថា មេដឹកនាំ​ខ្មែរ​គួរតែ​ប្រើ​ភ្នែក​ទិព្វ និង​ដៃ​ទិព្វ​រាប់​ពាន់​ដែល​ខ្លួន​មាន តាមដាន​មន្ត្រី​ខិលខូច​ដែល​ធ្វើ​បាប​ពលរដ្ឋ ជាជាង​ការ​ប្រើ​ភ្នែក និង​ដៃ​ទិព្វ​រាប់​ពាន់​ទាំងនោះ​ទៅ​គាបសង្កត់​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នា​ពេល​កន្លងមក។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​ប្រើ​ភ្នែក​ទិព្វ​រាប់​ពាន់ និង​ដៃ​ទិព្វ​រាប់​ពាន់​របស់​ខ្លួន​សម្រាប់​ចាប់​មន្ត្រី​ពុករលួយ មន្ត្រី​រំលោភ​អំណាច មន្ត្រី​បំពាន​សិទ្ធិមនុស្ស មិន​បម្រើ​រាស្ត្រ...

Latest news