TAG
អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន៖ ទោះសេចក្ដីស្លាប់នៅចំពោះមុខ ក៏ខ្ញុំមិនទទួលការចោទថាគ្រួសារខ្ញុំក្បត់ជាតិ
នៅជាយរដ្ឋធានីគៀវ ដែលជាទីបញ្ជាការកណ្ដាលនៃរដ្ឋាភិបាលអ៊ុយក្រែន គឺនៅសល់ជាង ៣០គីឡូម៉ែត្រទៀតប៉ុណ្ណោះ កងទ័ពរុស្ស៊ី នឹងចូលមកដល់ហើយ។ ស្នូរគ្រាប់កាំភ្លើងបានលាន់ឮយ៉ាងរំពងនៃការវាយប្រយុទ្ធគ្នារវាងកងទ័ពរុស្ស៊ី និងកងទ័ពអ៊ុយក្រែន។
ប៉ុន្តែនៅកណ្ដាលក្រុងគៀវ ក៏មានស្នូរគ្រាប់មីស៊ីលរបស់កងទ័ពរុស្ស៊ី ដែលបានធ្លាក់ចំលើអគារធំៗផងដែរ។ តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន CNN គឺកងទ័ពរុស្ស៊ីកំពុងរុលទៅមុខ គឺសំដៅទៅរដ្ឋធានីគៀវ ដើម្បីចាប់យកទីក្រុងដ៏ធំមួយនេះ ហើយឈានដល់ការប្រកាសបញ្ចប់របបដឹកនាំរបស់ប្រធានាធិបតី Volodymyr Zelenskiy។
ខណៈគ្រាប់មីស៊ីលរបស់កងទ័ពរុស្ស៊ីនៅតែបន្តបាញ់ឆ្ពោះទៅរកទីតាំងយោធាសំខាន់ៗនៃរដ្ឋធានីគៀវ ហើយកងទ័ពរុស្ស៊ីក៏កំពុងបន្តសម្រុកទៅកាន់រដ្ឋធានីមួយនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy បានទទូចទៅសហគមន៍អន្តរជាតិឲ្យចាត់វិធានការបន្ថែមទៀត ដើម្បីបញ្ឈប់រុស្ស៊ី...
IDEA TALK៖ ការវិវឌ្ឍនៃសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីអំពី៖ «ការវិវឌ្ឍនៃសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី»។
សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនចាប់ផ្ដើមផ្ទុះពេញទំហឹង ខណៈយន្តហោះចម្បាំងរុស្ស៊ី៥គ្រឿងត្រូវបានបាញ់ទម្លាក់
ជនស៊ីវិលស្លាប់ជាច្រើនរយនាក់តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បញ្ជាឱ្យមានការបើកប្រតិបត្តិការសឹកវាយលុកលើប្រទេសអ៊ុយក្រែននៅភាគខាងកើតប្រទេស។ តែទីបំផុត បានរុញឱ្យសង្គ្រាមផ្ទុះពាសពេញប្រទេសអ៊ុយក្រែន នៅពេលដែលកងទ័ពអ៊ុយក្រែន បាញ់ទម្លាក់យន្តហោះចម្បាំង ៥គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿងរបស់រុស្ស៊ីនៅតំបន់ Donbass ជាតំបន់ដែលរុស្ស៊ីបើកទ្វារធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។
សារព័ត៌មាននៃគេហទំព័រ UNILAD ដែលបានស្រង់ព័ត៌មានបន្តពីបណ្ដាញផ្សាយព័ត៌មាន CNN បានចុះផ្សាយថា នៅម៉ោងទៀបភ្លឺ គឺម៉ោងនៅប្រទេសអ៊ុយក្រែន គេសង្កេតឃើញកងទ័ពរុស្ស៊ីទ្រង់ទ្រាយធំដែលមានទ័ពថ្មើរជើងអមដោយរថក្រោះរាប់សិបគ្រឿង បានធ្វើការបាញ់ផ្លោងទៅលើទីតាំងរបស់កងទ័ពអ៊ុយក្រែនស្ថិតនៅតំបន់ដុនបាស។
ការវាយប្រយុទ្ធគ្នារវាងទ័ពរុស្ស៊ី...
ព្រឹត្តិការណ៍ថ្មីៗក្រោយពីរុស្ស៊ីរុលទ័ពចូលដែនដីអ៊ុយក្រែនតាមក្រឹត្យច្បាប់របស់លោក ពូទីន ទទួលស្គាល់ដែនដីពួកបំបែករដ្ឋ
ក្រោយពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ចុះក្រឹត្យច្បាប់ប្រកាសទទួលស្គាល់ដែនដីចំនួន២ ឱ្យបំបែកខ្លួនពីប្រទេសអ៊ុយក្រែន គឺដែនដីនៅតំបន់ Donetsk និង Luhansk គេសង្កេតឃើញមានព្រឹត្តិការណ៍ជាច្រើនបានកើតឡើងព្រមៗគ្នា ក្នុងនោះសហរដ្ឋអាមេរិក អង់គ្លេស និងសម្ពន្ធមិត្តផ្សេងទៀតបានសម្រុកដាក់ចេញនូវទណ្ឌកម្មប្រឆាំងរុស្ស៊ី។
សហភាពអឺរ៉ុបមាន ២៧ប្រទេស ក៏បានចូលរួមភ្លាមៗជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្នុងការប្រកាសដាក់ទណ្ឌកម្ម។ ប្រធានគណៈកម្មការសហភាពអឺរ៉ុប អ្នកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប...
ពិភពលោកថ្កោលទោសរុស្ស៊ីដែលលើកទ័ពចូលទឹកដីអ៊ុយក្រែនក្រោមលេសរក្សាសន្តិភាព
នៅទីបំផុត រុស្ស៊ីសម្រេចលើកទ័ពចូលទឹកដីអ៊ុយក្រែននៅក្នុងតំបន់ចំនួន២ បន្ទាប់ពីសភាជាន់ទាបដែលភាសារុស្ស៊ីហៅឌូម៉ា បានប្រកាសទទួលស្គាល់តំបន់ពីរនេះជាសាធារណរដ្ឋឯករាជ្យពីអ៊ុយក្រែន។
សារព័ត៌មានអង់គ្លេស Independent បានចុះផ្សាយថា តំបន់ពីរនេះដែលរុស្ស៊ីលើកទ័ពចូលទៅនៅលើទីតាំងក្រោមការកាន់កាប់ដោយពួកឧទ្ទាមដណ្ដើមបានពីកងទ័ពអ៊ុយក្រែន គឺតំបន់ Donetsk និង Luhansk ដែលតំបន់ Luhansk ភាសារុស្ស៊ីហៅថា Donbas។ ទង្វើរបស់កងទ័ពរុស្ស៊ី បាននាំឲ្យមានប្រតិកម្មថ្កោលទោសជាច្រើនពីបណ្ដាប្រទេសនៅទូទាំងពិភពលោក។ គេអាចរាប់ទាំងទ្វីបអាស៊ី អឺរ៉ុប អាមេរិក និងអាហ្វ្រិក។ ទង្វើរបស់រុស្ស៊ី មិនត្រឹមរងការថ្កោលទោសនោះទេ គឺរងទណ្ឌកម្មទៀតផង។
ប្រធានាធិបតីកូរ៉េខាងត្បូង...
លោក បៃដិន និងលោក ពូទីន ព្រមជួបគ្នាចុងក្រោយអំពីវិបត្តិនៅអ៊ុយក្រែននិងភាពតានតឹងនៅអឺរ៉ុបខាងកើត
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានព្រមព្រៀងគ្នាបើកជំនួបកំពូលចុងក្រោយរបស់ពួកគេអំពីវិបត្តិនៅអ៊ុយក្រែន និងស្ថានភាពតានតឹងនៅអឺរ៉ុបខាងកើត។ នេះបើយោងតាមការិយាល័យប្រធានាធិបតីបារាំង ដែលបានចេញសេចក្ដីថ្លែងការណ៍ក្រោយពីជំនួបរវាងលោក Emmanuel Macron និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។
បណ្ដាញផ្សាយព័ត៌មាន Aljazeera បានចុះផ្សាយនៅថ្ងៃទី២១ កុម្ភៈ នេះថា...
វិបត្តិរុស្ស៊ី-អ៊ុយក្រែនធ្លាក់ចូលក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រេចបើកកិច្ចប្រជុំនាថ្ងៃចន្ទ ទី៣១ មករា នេះ ដែលជាលើកដំបូងចាប់តាំងពីផ្ទុះភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ីកាន់តែឡើងកម្តៅខ្លាំងដោយសារតែមហាអំណាចនៅអឺរ៉ុបមួយនេះគូសផែនទីប៉ុនប៉ងវាយលុកលុយអ៊ុយក្រែន នៅក្រោមក្រសែភ្នែករបស់យោធាណាតូ (NATO) ដែលព្រមានប្រឆាំងយ៉ាងខ្លាំងលើទង្វើរបស់ក្រុងមូស្គូ។
ខណៈនេះ ទាំងទ័ពមហាអំណាចរុស្ស៊ី និងអ៊ុយក្រែន កំពុងប្រឈមមុខដាក់គ្នានៅតាមព្រំដែនរួមនៃប្រទេសទាំងពីរ។
តាមដំណឹងមកថា ប្រទេសរុស្ស៊ី បានបញ្ជូនពេទ្យយោធារាប់ម៉ឺននាក់ទៅដាក់ពង្រាយរួចរាល់អស់ហើយនៅក្បែរព្រំដែនជាប់ជាមួយអ៊ុយក្រែន ដើម្បីជួយសង្គ្រោះបន្ទាន់នៅពេលសង្គ្រាមផ្ទុះឡើង។
ការគំរាមរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ដែលកាន់តែខ្លាំងឡើងៗ បានរុញឱ្យមានប្រតិកម្ម និងការព្រមានធ្ងន់ៗពីក្រុមប្រទេសលោកខាងលិច ដោយចោទទីក្រុងមូស្គូ ថាមានបំណងចូលឈ្លានពានអ៊ុយក្រែនយ៉ាងពិតប្រាកដ។
ចំណែកខាងរុស្ស៊ី វិញបានបដិសេធការចោទប្រកាន់នេះ ខណៈមហាអំណាចមួយនេះបានទាមទារឱ្យអង្គការយោធា...
អាមេរិកបន្ថែមការគាំទ្រអ៊ុយក្រែន ខណៈការព្រមានមួយថារុស្ស៊ីអាចនឹងវាយអ៊ុយក្រែននៅពាក់កណ្ដាលខែកុម្ភៈ
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានជួបពិភាក្សាគ្នាតាមទូរស័ព្ទស្ដីពីស្ថានការណ៍តានតឹងនៅតាមតំបន់ព្រំដែនអ៊ុយក្រែន។ នៅក្នុងកិច្ចសន្ទនាគ្នានេះ លោក បៃដិន នៅតែបង្ហាញការសន្យារបស់លោកគាំទ្ររដ្ឋាភិបាលអ៊ុយក្រែន ក្នុងការពង្រឹងសមត្ថភាពកងទ័ពទប់ទល់នឹងការគំរាមកំហែងពីសំណាក់មហាអំណាចរុស្ស៊ី។
សេចក្ដីថ្លែងការណ៍របស់សេតវិមាន បានឲ្យដឹងថា លោក ចូ បៃដិន បានអះអាងឡើងវិញពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ក្នុងនោះរួមមានទាំងការគាំទ្រដល់សេដ្ឋកិច្ចអ៊ុយក្រែន។ សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលបង្ហាញជំហរថានៅតែគាំទ្រចំពោះការដោះស្រាយជម្លោះនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន តាមកិច្ចចរចាថ្នាក់ការទូតហៅថា Normandy ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤...
រុស្ស៊ីមិនពិបាកទេក្នុងការលុកលុយអ៊ុយក្រែន ចុះហេតុអ្វីបានជារុស្ស៊ីពិបាកធ្វើការសម្រេចចិត្ត?
ប្រទេសអ៊ុយក្រែន នៅពេលនេះកំពុងធ្លាក់ចូលក្នុងស្រមោលនៃសង្គ្រាមឈ្លានពានយ៉ាងពិតប្រាកដពីសំណាក់ប្រទេសមហាអំណាចជាប់របងផ្ទះ គឺប្រទេសរុស្ស៊ី។
អ៊ុយក្រែន ដែលជាធ្លាប់ជារដ្ឋចំណុះឲ្យសហភាពសូវៀត កំពុងដង្ហោយហៅឱ្យមានការជួយអន្តរាគមន៍ពីអង្គការយោធាណាតូ (NATO) ដែលនាំមុខដោយសហរដ្ឋអាមេរិក និងអង់គ្លេស។ អ៊ុយក្រែន ពុំទាន់ក្លាយជាសមាជិករបស់អង្គការនេះទេ ប៉ុន្តែចាប់តាំងពីរុស្ស៊ីដណ្ដើមយកគ្រីមៀរ បាននៅឆ្នាំ២០១៤ តាមរយៈការបោះឆ្នោតប្រជាមតិ បានធ្វើឲ្យរដ្ឋាភិបាលអ៊ុយក្រែន ស្វះស្វែងសុំចូលជាសមាជិករបស់អង្គការយោធាអឺរ៉ុបមួយនេះ។ ដោយមើលឃើញថាអ៊ុយក្រែនចង់ក្លាយជាសមាជិករបស់ខ្លួន ក្រុមយោធាណាតូ ក៏ចង់ទាញអ៊ុយក្រែនមកនៅនឹងខ្លួនដែរ។
រយៈពេលចុងក្រោយនេះ នៅពេលមហាអំណាចរុស្ស៊ី ដំឡើងសព្វាវុធ និងដាក់ពង្រាយកងទ័ពរាប់ម៉ឺននាក់ជាប់នឹងព្រំដែនអ៊ុយក្រែន បានធ្វើឲ្យប្រធានាធិបតីអ៊ុយក្រែន រត់ទៅពឹងមហាអំណាចអាមេរិកដែលជាសមាជិកមួយនៃអង្គការយោធាណាតូដ៏មានឥទ្ធិពលជាងគេឲ្យជួយការពារអ៊ុយក្រែន។
ដោយមើលឃើញសភាពការណ៍យោធាកាន់តែធ្ងន់ធ្ងរ សហរដ្ឋអាមេរិក...
សហរដ្ឋអាមេរិកបង្គាប់ឱ្យគ្រួសារបុគ្គលិកស្ថានទូតរបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែន
សហរដ្ឋអាមេរិកបង្គាប់ឲ្យមន្ត្រីទូត និងក្រុមគ្រួសារនៃបុគ្គលិកស្ថានទូតរបស់ខ្លួនរកមធ្យោបាយចាកចេញពីប្រទេសអ៊ុយក្រែន ដោយបារម្ភអំពីការបើកទ្វារសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពនៃប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ ដែលបានស្រង់សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។
បទបញ្ជាដែលធ្វើឡើងដោយក្រសួងការបរទេសអាមេរិក ក៏បានអនុញ្ញាតផងដែរឱ្យបុគ្គលិកស្ថានទូតអាមេរិកចាកចេញពីប្រទេសអ៊ុយក្រែន ដោយស្ម័គ្រចិត្ត តែបានណែនាំឱ្យពលរដ្ឋអាមេរិកដែលមិនមានគ្រួសារក្នុងស្ថានទូត គួរពិចារណាចាកចេញជាបន្ទាន់។
ស្ថានទូតអាមេរិកប្រចាំទីក្រុងកៀវ នៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ថា ស្ថានទូតបានប្រឹក្សាយោបល់ជាមួយរដ្ឋាភិបាលអ៊ុយក្រែន អំពីវិធានការនេះ ហើយសហរដ្ឋអាមេរិកកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតនៃប្រទេសជាសម្ពន្ធមិត្ត និងដៃគូប្រចាំទីក្រុងកៀវ អំពីស្ថានការណ៍នេះ។
បើតាមស្ថានទូតអាមេរិកប្រចាំប្រទេសអ៊ុយក្រែន រុស្ស៊ីអាចនឹងធ្វើសកម្មភាពយោធាគ្រប់ពេលវេលា ដែលពលរដ្ឋអាមេរិកគួរតែមានផែនការ និងត្រៀមលក្ខណៈជម្លៀសខ្លួនឱ្យបានសមស្រប។
ស្ថានទូតអាមេរិក...