TAG
អ៊ុយក្រែន
ប្រទេសទួរគីអញ្ជើញមេដឹកនាំប្រទេសរុស្ស៊ី និងអ៊ុយក្រែនទៅទស្សនកិច្ចនៅក្រុងអង់ការ៉ា
ប្រធានាធិបតីប្រទេសទួរគី Recep Tayyip Erdogan ស្នើសុំប្រធានាធិបតីរុស្ស៊ី Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ទៅធ្វើទស្សនកិច្ចនៅប្រទេសរបស់លោក ដើម្បីជជែកពិភាក្សាគ្នាអំពីស្ថានការណ៍យោធាដែលកាន់តែតានតឹងនៅតាមព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើយោងតាមលោក Ibrahim Kalin អ្នកនាំពាក្យប្រធានាធិបតីទួរគី ដែលទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass បានផ្សាយនៅថ្ងៃពុធ ទី១៩ មករា នេះ។
តាមអ្នកនាំពាក្យរូបនេះ ប្រទេសទួរគី...
ចក្រភពអង់គ្លេសបញ្ជូនសព្វាវុធនិងកងទ័ពមួយក្រុមទៅកាន់ប្រទេសអ៊ុយក្រែន
ការចរចារវាងរុស្ស៊ី និងអង្គការសម្ពន្ធភាពយោធាណាតូ (NATO) មិនអាចបំបែកភាពទាល់ច្រកអំពីស្ថានការណ៍យោធារវាងរុស្ស៊ី និងអ៊ុយក្រែន ប្រទេសអង់គ្លេសដែលជាសមាជិកមួយដ៏មានឥទ្ធិពលនៃអង្គការយោធាណាតូ បានសម្រេចបញ្ជូនសព្វាវុធ និងកងទ័ពមួយក្រុមតូចទៅកាន់ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារ ទី១៨ មករា នេះ។
តាមសេចក្ដីរាយការណ៍ពីបណ្ដាញផ្សាយព័ត៌មាន BBC សព្វាវុធប្រទេសអង់គ្លេស នឹងទៅដល់ប្រទេសអ៊ុយក្រែន នៅថ្ងៃទី១៨ មករា នេះ។ លោក Ben Wallace រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស បានប្រាប់ BBC...
ជំនួបកំពូលមេដឹកនាំអាមេរិក និងរុស្ស៊ី បានលទ្ធផលតិចតួចបំផុតអំពីអនាគតអ៊ុយក្រែន
ជំនួបកំពូលរវាងប្រធានាធិបតីនៃប្រទេសមហាអំណាចពីរ បានបិទបញ្ចប់ដោយមានលទ្ធផលតិចតួចបំផុត នាំឲ្យអនាគតអ៊ុយក្រែនមិនច្បាស់លាស់ ថាតើអាចគេចផុតឬទេពីការលើកទ័ពចូលលុកលុយពីសំណាក់កងទ័ពរុស្ស៊ី។
សារព័ត៌មានអង់គ្លេស Independent បានធ្វើសេចក្ដីរាយការណ៍ថា ជំនួបកំពូលនេះម្នាក់នៅក្រុងវ៉ាស៊ីនតោន ម្នាក់ទៀតនៅក្រុងមូស្គូ។ ទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានសន្ទនាគ្នាតាមវីដេអូ Online។ ប្រធានបទដែលនាំឱ្យក្ដៅគគុកមានតែមួយគត់ គឺអំពីស្ថានការណ៍នៅតាមព្រំដែនរុស្ស៊ី និងអ៊ុយក្រែន ដែលកងទ័ពរុស្ស៊ី និងអ៊ុយក្រែន កំពុងប្រឈមមុខដាក់គ្នា។
បើតាមសេចក្ដីរាយការណ៍...
ស្ថានការណ៍យោធាតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែនកាន់តែផុយស្រួចស្របពេលកងទ័ពណាតូទៅដល់អ៊ុយក្រែន
ស្ថានការណ៍យោធាចុងក្រោយនេះនៅតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែន កាន់តែធ្លាក់ចូលក្នុងភាពផុយស្រួចហើយ។ កងទ័ពរុស្ស៊ី កាន់តែមានចំនួនច្រើនឡើងចូលដល់ជិត ១០ម៉ឺននាក់ ដោយមានអាវុធគ្រប់ប្រភេទ រាប់ទាំងកាំជ្រួច រថក្រោះ កាំភ្លើងធំ បានដាក់ពង្រាយរួចហើយ។
តែសម្រាប់អ៊ុយក្រែនវិញ ក៏បានដាក់ពង្រាយកងទ័ព និងសព្វាវុធមានចំនួនមិនតិចជាងរុស្ស៊ីនោះដែរ។ បន្ថែមពីនេះទៅទៀត ប្រទេសមួយចំនួននៃសមាជិកកងទ័ពណាតូ បានបញ្ជូនទ័ពរាប់ពាន់នាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន ក្នុងក្របខ័ណ្ឌជាទ័ពជំនួយរបស់អ៊ុយក្រែន។
តាមសារព័ត៌មាន Ukraine International ប្រទេសលោកខាងលិច ឬសមាជិកអង្គការណាតូ មានដូចជាអាមេរិក អង់គ្លេស កាណាដា ប៉ូឡូញ...
អាមេរិកនិងអ៊ុយក្រែន រួមនឹងណាតូ ធ្វើសមយុទ្ធរួមគ្នានៅសមុទ្រខ្មៅ ខណៈរុស្ស៊ីបាញ់កាំជ្រួចព្រមាននៅតំបន់ដែនទឹកគ្រីមមៀ
នៅទីបំផុត សហរដ្ឋអាមេរិកសម្រេចប្រឈមនឹងហានិភ័យក្នុងការបាញ់ព្រមាននៃកងកាំជ្រួចរបស់រុស្ស៊ី ដោយក្រុងវ៉ាស៊ីនតោន ជ្រើសរើសការធ្វើសមយុទ្ធនាវាចម្បាំងជាមួយកងនាវាចម្បាំងរបស់ប្រទេសអ៊ុយក្រែន និងកងនាវានៃប្រទេសសមាជិកណាតូ នៅដែនសមុទ្រខ្មៅ ជាទីដែលក្រុងម៉ូស្គូ អះអាងដោយឯកតោភាគីថាជាដែនទឹករបស់ខ្លួន ហើយព្រមានបាញ់កាំជ្រួចដាក់នាវាណាដែលហ៊ានចូលតំបន់នោះ។
សហរដ្ឋអាមេរិក រួមនឹងសម្ព័ន្ធមិត្តណាតូ បានបញ្ចេញឥរិយាបថប្រឆាំងនឹងរុស្ស៊ី ដែលប៉ុនប៉ងកាន់កាប់ដែនទឹករបស់ប្រទេសអ៊ុយក្រែន ជាអតីតធ្លាប់ជ្រកក្រោមដំបូលរបស់សហភាពសូវៀត។ ក្នុងស្ថានភាពតានតឹងនេះ រុស្ស៊ី ត្រូវបានរាយការណ៍មកថា បានបាញ់កាំជ្រួចដែលជាប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ឱ្យធ្លាក់ក្នុងសមុទ្រខ្មៅ ខណៈនាវាចម្បាំងអាមេរិក និងអ៊ុយក្រែន រួមនឹងកងនាវាយោធាណាតូ កំពុងធ្វើសមយុទ្ធនៅតំបន់នោះ។
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP បានឱ្យដឹងថា...